ទំព័រដើម / ព័ត៌មានជាតិ (page 10)

ព័ត៌មានជាតិ

សម្ដេចហ៊ុនសែនគ្រោងទស្សនកិច្ចនៅតួគីនិងចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប

ភ្នំពេញ៖នៅព្រឹកនេះសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាសម្ដេចគ្រោងទស្សនកិច្ចនៅតួគីនិងចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅខេែតុលាខាងមុខនេះ។ជាមួយគ្នានេះសម្ដេចបានបញ្ជក់ដែរថា សភាពការណ៍ប្រទេសតួគីនិងកម្ពុជាមានស្ថានភាពប្រហាក់ប្រហែលគ្នា ដោយសារតែមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីខាងក្រៅ។ការលើកឡើងបែបនេះកើតមានឡើងនៅព្រឹកថ្ងៃទី០៨ ខែមករាឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ីលហាន់ ខេម៉ាល់ទុក (IL Han Kemal Tug)ឯកអគ្គរដ្ឋទូតតួគី ដែលទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

មើលពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ឪពុកក្មេករបស់ សម្តេចសាយ ឈុំប្រធានព្រឹទ្ធសភា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបលោកអគ្គរដ្ឋទូតតួគីផុតអាណត្តិនៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកគោរពអញ្ជើញវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ។ ការទទួលមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ និងណែនាំឲ្យកូនចៅក្លាយជាកុលបុត្រ កុលធីតាដ៏ល្អរបស់ប្រទេសជាតិ។សូមអោយវិញ្ញាណក្ខន្ធរបស់ មហាឧបាសក គង់ ខាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

មើលពេញ

គណបក្សប្រជាជនលេខរៀងទី១ បក្សយុវជនកម្ពុជា២ បក្សខ្មែររួបរួមជាតិ៣និងហ៊្វុនស៊ិនប៉ិប៤ លើសន្លឹកឆ្នោតបោះឆ្នោតព្រឹទ្ធសភា២០១៨

ភ្នំពេញ៖បន្ទាប់ពីសម្តេចព្រះសង្ឃរាជទាំងពីគណៈនិមន្តចាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាបានទទួលលេខរៀងទី១នៃសន្លឹកឆ្នោត គណបក្សយុវជនកម្ពុជាលេខ២ ​គណ​បក្សខ្មែររួបរួមជាតិលេខ៣

មើលពេញ

ព្រឹកនេះគជបរៀបចំពិធីចាប់ឆ្នោតលេខរៀងគណបក្សលើសន្លឹកឆ្នោតសម្រាប់បោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖នៅបន្តិចទៀតនៅព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៨នេះគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោតបានរៀបចំចាប់លេខរៀងគណបក្សនយោបាយលើកសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ការចាប់ឆ្នោតនេះនឹងមានវត្តមានសម្តេចព្រះសង្ឃរាជទាំងពីរគណៈនិមន្តចាប់ឆ្នោតដែលមានគណបក្សចំនួន៤គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិននិងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសតាំងសមាជិកសមាជិកាព្រឹទ្ធសភាអាណត្តិទី៤នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០១៨នៅតាមភូមិភាគ៨និង៣៣ការិយាល័យនៅតាមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស។ក្នុងនោះមានអង្គបោះឆ្នោត(អ្នកមានសិទ្ធិបោះឆ្នោត)ជាសមាជិកសភា១២៣រូប និងក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ១ម៉ឺននាក់កំពុងនៅក្នុងតួនាទី។

មើលពេញ

កម្ពុជានឹងរក្សាជារដ្ឋ ឯករាជ្យ អធិបតេយ្យ ដោយមិនឱនក្បាល ស្តាប់តាម បង្គាប់ បញ្ជារ​បស់ប្រទេសណាមួយឡើយ

ភ្នំពេញ៖កម្ពុជានឹងរក្សាជារដ្ឋឯករាជ្យអធិបតេយ្យ ដោយមិនឱនក្បាល ស្តាប់តាម បង្គាប់ បញ្ជារ​បស់ប្រទេសណា​មួយ​ឡើយ​ បើ​ទោះបីមានប្រទេសខ្លះ​ កំពុងតែរកវិធីសាស្ត្រដើម្បីកៀបសង្កត់កម្ពុជាតាមគ្រប់រូបភាពឲ្យរណបគេយ៉ាងណាក៍ដោយ។

មើលពេញ

កប៉ាល់​ដឹក​ទំនិញ​ បុក​កាណូត​នេសាទ​ ស្លាប់​កម្មករ​ខ្មែរ​ ថៃ​៤​នាក់​

​ប្រទេស​ថៃ​ ៖​ ជន​រង​គ្រោះ​ចំនួន​៤​នាក់​ ដែល​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​២​នាក់​ និង​ថៃ​ចំនួន​២​នាក់​ដែរ​នោះ​ បាន​ស្លាប់​យ៉ាង​វេទនា​នៅ​ក្នុង​ទឹកសមុទ្រ​ក្នុង​ចំណោម​ កម្មករ​នេសាទ​សរុប​ចំនួន​៨​នាក់​ បន្ទាប់​ពី​កាណូត​នេះ​ ត្រូវ​បាន​កប៉ាល់​ដឹក​ទំនិញ​ ធុន​ធំ​មួយ​គ្រឿង​ បាន​បើក​មក​បុក​ទាំង​កម្រោល​បណ្តាល​អោយ​លិចទៅ​ក្នុង​ផ្ទៃ​ ទឹក​នោះ​តែ​ម្តង​ ។​

មើលពេញ

ស្ថានទូតអាមេរិក៖ថ្ងៃទី៧មករា”កម្ពុជាបានទទួលជោគជ័យពីរបបខ្មែរក្រហមនិងការកងសាងប្រទេសខ្លួនឡើងវិញ”

ភ្នំពេញ៖នៅថ្ងៃទី៧ខែមករាឆ្នាំ២០១៨ស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍ថ្ងៃ​ទី៧មករា២០១៨ថានៅថ្ងៃទី៧មករារាជធានីភ្នំពេញបានប្រារព្ធទិវាដែលមានសេរិភាពពីរបបខ្មែរក្រហមល្បីល្បាញ ហើយប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើដំណើររបស់ខ្លួនទៅកាន់ភាពត្រចះត្រចង់និងក្តីសង្ឃឹមបន្ថែមទៀតទៅអនាគតរបស់ខ្លួន។ ទូអាមេរិកថា៖ថ្ងៃនេះនេះខួប៣៩ឆ្នាំនៃប្រវត្តិសាស្រ្តស្ថានទូតអាមេរិកបានចងចាំថាមនុស្សជាង២​លាននាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងរបបនេះនិងរាប់លាននាក់បានទទួលការឈឺចាប់ពីរបបនេះ។យើងសូមចូលរួមបានកោតសរសើផងដែរពីភាពប៉ុនប្រសប់ សេចក្តីក្លាហាន និងស្មារតីលះបង់ជាមួយប្រជាជនកម្ពុជាដែលបានរួបរូមគ្នាពីយុគ្គសម័យដែលខ្មៅងងឹត ដើម្បីកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញនិងបាននាំឆ្ពោះទៅរកភាពជោគជ័យនៃការបង្រួបបង្រួមជាតិ៕

មើលពេញ

ថ្ងៃនេះប្រទេសកម្ពុជាប្រារព្ធខួប៣៩ឆ្នាំទិវាជ័យជំនៈ៧មករា១៩៧៩-៧មករា២០១៨

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០១៨នេះបានប្រារព្ធទិវាជ័យជំនៈលើរបបប្រល័យពូជសាសប៉ុលពត​​៧មករា១៩៧៩-​៧មករា២០១៨​នៅសាល​ម​ហោស្រប​កោះពេជ្រ

មើលពេញ

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៥​ ខែមករា​ កើតឡើង​ ១១​លើក​ ស្លាប់​៧​នាក់​ រង​របួសធ្ងន់​ស្រាល​១៧​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ (​ស្រី​៥)​ រង​របួសធ្ងន់​១៣​នាក់​ (​ប្រុស​១០)​ និង​រង​របួសស្រាល​៤​នាក់​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១០​នាក់​ (​ យប់​០​នាក់​ )​ ។​ ​ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ២២​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​១១​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន​២​គ្រឿង​,​ ថ្មើរជើង​១​នាក់​ និង​យានយន្ត​ផ្សេងៗ​០​គ្រឿង​ ។​ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៣​លើក​ (​ស្លាប់​៤​នាក់​),​ ស្រវឹង​០​លើក​ (​ស្លាប់​០​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ៤​លើក​ (​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ …

មើលពេញ

តើមានកត្តាអ្វីខ្លះដែលនាំឲ្យមានលើសសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះ?

ភ្នំពេញ៖ក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់ មាន6%ទៅ8% មានលើសសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះ ហើយ70% នៃករណីទាំងនោះ គឺជាស្ត្រីដែលមានផ្ទៃពោះលើកដំបូង។ស្ត្រីដែលមានសម្ពាធឈាមធម្មតាមុនពេលមានផ្ទៃពោះ មានហានិភ័យនៃការឡើងសម្ពាធឈាមខ្ពស់ពេលមានផ្ទៃពោះប្រសិនបើគាត់:– ធាត់ឬលើសទំងន់ពេលមានផ្ទៃពោះ- មានអាយុក្រោម20ឆ្នាំ ឬលើសពី40ឆ្នាំ ពេលមានផ្ទៃពោះ- មានផ្ទៃពោះកូនភ្លោះឬច្រើន- មានកំរិតជាតិស្ករខ្ពស់ក្នុងឈាម – មានជំងឺរលាកសន្លាក់រ៉ាំរ៉ៃនិង- មានជំងឺតំរងនោម៕អត្ថបទៈឡុងឈុន

មើលពេញ