ទំព័រដើម / ព័ត៌មានជាតិ (page 198)

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ចាប់ផ្ដើមរៀបចំច្បាប់សម្រាប់”ការគ្រប់គ្រងសំណងសម័យអាណានិគម”

ភ្នំពេញ៖ក្រសួងវប្បធម៌ចាប់ផ្ដើមរៀបចំច្បាប់សម្រាប់”ការគ្រប់គ្រងសំណងសម័យអាណានិគម”សំដៅដើម្បីការពារកេរដំណែលវប្បធម៌ជាតិនិងនិងសំណង់បេតិកភណ្ឌប្រវត្ដិសាស្ដ្រ។ក្នុងអង្គសិក្ខាសាលានៅព្រឹកនេះលោកជំទាវភឿងសកុណារដ្ឋមន្ដ្រីវប្បធម៌បានមានប្រសាសន៍ថា៖”ការពិគ្រោះយោបល់នៅពេលដើម្បីរកធាតុចូលក្នុងការរៀបចំប្រកាសដើម្បីការពារនិងអភិរក្សបេតិកភណ្ឌមនុស្សជាតិនិងសំដៅវប្បធម៌ជាគ្រឹះនៃសេដ្ឋកិច្ចជាតិ”។ជាមួយគ្នានេះយើងត្រូវមានភារកិច្ចការពារវប្បធម៌ទាំងនោះដែលបានបន្សល់ទុក្ខតាមប្រវត្ដិសាស្ដ្រ។ឯគត្តិយុត្តិគ្រប់គ្រងនេះនឹងជួយការពារមរតកប្រវត្ដិសាស្ដ្ររបស់យើងដើម្បីមនុស្សជំនាន់ក្រោយ៕

មើលពេញ

ខេត្តកោះកុងរៀបចំពិធីបុណ្យអុំទូកនៅព្រែកកោះប៉ោស្ថិតនៅបរិវេណមុខសាលាខេត្ត

ខេត្តកោះកុង៖អាជ្ញាធរខេត្តកោះកុងបានការរៀបចំពិធីប្រណាំងទូកនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ លើ ដងព្រែកសមុទ្រកោះប៉ោ នៅបរិវេណមុខសាលាខេត្តកោះកុង

មើលពេញ

ទូកងវត្តសារាវ័ន្តលិចនៅពេលកំពុងអុំសាកល្បងមុនពេលប្រណាំនៅមុនវាំង

ភ្នំពេញ៖សេចក្តីរាយការណ៍បញ្ជាក់ថានៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ខែតុលាឆ្នាំ​២០១៧​នេះទូតងមួយគ្រឿងរបស់វត្តសារវ័ន្តតេជោ

មើលពេញ

លោកសម រង្ស៊ីបង្ហាញពីបញ្ហាផ្ទៃក្នុងបក្សសង្គ្រោះជាតិឈានដល់បែកបាក់តែថាគេមិនអាចរំលាយទេ

ភ្នំពេញ៖សេចក្តីថ្លែងការណ៍លោក សម រង្ស៊ី ជាមួយអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីក្រៅប្រទេស ស្តីពីការធ្វើសេចក្តីសម្រេច ក្នុងនាម

មើលពេញ

ជប៉ុនផ្ដល់ថវិកា៣លាន២សែនដុល្លារដើម្បីទិញត្រីខកំប៉ុង៤២០តោនសម្រាប់ផ្ដល់អាហារសិស្សក្រីក្រ

ភ្នំពេញ៖ជប៉ុនផ្ដល់ថវិកាជាង៣លាន២សែនដុល្លារដល់អង្គការស្បៀងអាហារពិភពលោកសម្រាប់ទិញត្រីខកំប៉ុង៤២០តោនផ្ដល់អាហារពេលព្រឹកកូនសិស្សកម្ពុជានៅសាលាបឋមសិក្សានិងសហគមន៍ក្រីក្របំផុត។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីការផ្ដល់ជំនួយនេះនៅក្រសួងអប់រំនៅថ្ងៃនេះ៕

មើលពេញ

លោកឡុង ប៊ុន្នីអតីតតំណាងរាស្រ្តបក្សប្រឆាំងបានក្លាយជាទីប្រឹក្សាសម្តេចតេជោ

ភ្នំពេញ៖តាមប្រភពព័ត៌មានមិនផ្លូវការមួយបានអះអាងថាលោកឡុង ប៊ុន្នី អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលព្រៃវែង

មើលពេញ

សាកលវិទ្យាល័យជប៉ុនប្រកាសផ្ដល់អាហាររូបករណ៍ដល់និសិ្សតពេទ្យនិងផ្ដល់ការងារក្រោយរៀនចប់

សៀមរាប៖សាកលវិទ្យាល័យដ៍ធំមួយនៃប្រទេសជប៉ុនបានផ្តល់អាហាររូបករណ៍ដល់និសិ្សតពេទ្យដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអង្គរ ឲ្យទៅបន្តការសិក្សានៅប្រទេសជប៉ុន និងផ្តល់ការ ងារ ឲ្យធ្វើនៅទីនោះ ប៉ុន្តែនិស្សិតដែលអាចទៅបន្តការសិក្សានៅប្រទេសជប៉ុនបានចំាបាច់ត្រូវចេះភាសារជប៉ុន។នៅក្នុងពិធីជួបសំណេះសំណាលជា មួយនិសិ្សតផ្នែកសុខាភិ​បាលជំនាញគិលានុបដ្ឋាយិកាដែលកំពុងសិក្សានៅកសាកលវិទ្យាល័យអង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី២៦ខែតុលានេះលោក Yakata Kannari ប្រធានក្រុមហ៊ុន Genkimara Group ដែលជាក្រុមហ៊ុនដ៍ធំមួយគ្រប់គ្រងទៅលើសាកលវិទ្យាល័យ មន្ទីរពេទ្យ មួយចំនួននៅប្រទេសជប៉ុនបានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសជប៉ុន មិនអនុញ្ញាតិឲ្យជនជាតិផ្សេងអាចចូលទៅធ្វើការនៅប្រទេសជប៉ុនបាននោះទេ។

មើលពេញ

លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

សៀមរាប៖លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរអោយសារណជននិងអន្ដរជាតិបានឃើញ។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ និងវត្ថុបុរាណជាច្រើនប្រភេទទៀត។ លលាដ៍ក្បាលមនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាលមនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង ៣ពាន់ឆ្នាំមកហើយ។តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥ ។ ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។ លោក គុន ផល្លី ជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចំានៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា លលាដ៍ក្បាលមនុស្សបុរាណកាល ដែលតាំងក្នុងសារមន្ទីរ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាទីមួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារ ជំងឺធ្មេញ និងទី២ ស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ អ្នកស្រាវជ្រាវយល់ថា ជំងឺប្រភេទនេះ មានតាំងពីជាង …

មើលពេញ

មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់និងចៅសង្កាត់៤រូបរបស់គណបក្សសង្គ្រោះជាតិចូលរួមជីវភាពនយោបាយជាមួយCPP

ខេត្តកំពង់ធំ៖ ចៅសង្កាត់ សង្កាត់រង និងជំទប់ ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណៈបក្សសង្គ្រោះជាតិ ចំនួន៤នាក់ នៅក្រុងស្ទឹងសែន បានស្ម័គ្រចិត្តផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា។អ្នកទាំង៤រួមមាន៖បេក្ខជនឈ្មោះហេងសុចិន្តា ជាចៅសង្កាត់ដំរីជាន់ខ្លា និងបេក្ខជនឈ្មោះ ឆេងចន្ថា ជាចៅសង្កាត់រងដំរីជាន្លា និងបេក្ខជនឈ្មោះ ធ្លក គីម ជាក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា ព្រមទាំងបេក្ខជនម្នាក់ទៀត ឈ្មោះ ប៊ុន ឆៃលីម ជាចៅសង្កាត់រងទី២នៅសង្កាត់កំពង់ធំ។ បេក្ខជនទាំង៤នាក់នេះមកពីគណៈបក្សសង្គ្រោះជាតិ បានស្ម័គ្រចិត្តផ្តាច់ខ្លួន ចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧នេះ ដោយពួកគាត់ម្នាក់ៗយល់ថាការរស់នៅជាមួយមេបក្សសង្គ្រោះជាតិ ជាច្រើនឆ្នាំកន្លងមកនេះ ពុំមានផ្តល់ភាពកក់ក្តៅដល់ពួកគេនោះឡើយ ហើយក៏ពុំដែលធ្វីអ្វីជូនប្រជាពលរដ្ឋបានតាមការសន្យានោះទេ ។ ហេតុដូច្នេះហើយទើបពួកកាត់ទាំង៤នាក់ បានសម្រេចចិត្តផ្តាច់ខ្លួន ចាកចេញពីក្រុមគណៈបក្សសង្គ្រោះជាតិ មករួមសុខទក្ខជាមួយគណៈបក្សប្រជាជនវិញ ដោយមើលឃើញពីភាពដឹកនាំដ៏ល្អមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រជាជនយ៉ាងពិតប្រាកដ មិនតែប៉ុណ្ណោះ ។ សម្តេចបានកសាងប្រទេសកម្ពុជា ចាប់បាតដៃទទេ រហូតមកដល់បច្ចប្បន្ននេះ ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាន ហើយកំពុងតែបន្តការអភិវឌ្ឍន៏លើគ្រប់វិស័យបន្ថែមទៀត …

មើលពេញ

ក្រសួងយុត្តិធម៌សម្រេចស្នើសុំព្រះមហាក្សត្ព្រះរាជទោសដល់រទណ្ឌិតម្នាក់និង៤៩នាក់ស្រី៤នាក់បុណ្យអ៊ុំទូក២០១៧

ភ្នំពេញ៖អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស

មើលពេញ