ទំព័រដើម / ព័ត៌មានជាតិ (page 2)

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

  ខេត្តកំពតៈ រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ខួបគម្រប់៦ឆ្នាំនៃការយាងសោយទិវង្គតរបស់អតីតព្រះមហក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ

មើលពេញ

មន្ត្រីរាជការខេត្តកំពង់ធំ ចងចាំមិនអាចបំភ្លេច គុណូបការៈដ៏ថ្លៃថ្លារបស់អង្គព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ 

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃច័ន្ទ ០៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា

មើលពេញ

សម្តេច ហ៊ុន សែន អញ្ជើញជួបក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍

ភ្នំពេញ៖នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចល្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោកណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។

មើលពេញ

ពលរដ្ឋជិត១០០នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកទទួលអំណោយពីសប្បុរសជននិងព្រះសង្ឃ 

ខេត្តកំពង់ធំ៖ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជាមនុស្សធម៌០៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ នាយករងអធិការដ្ឋាន អគ្គបញ្ជាការកងយោពលខេមរៈភូមិន្ទ លោកស្រី ទ្រីណាត់ និងព្រះចៅអធិការវត្តបាណក

មើលពេញ

ភរិយាមហាសេដ្ឋីក្រុមហ៊ុនហ្វេសប៊ុកប្រកាសបរិចាគ៦១០០លានដុល្លារដល់កិច្ចការជួយក្មេងជំនន់ក្រោយ

អាមេរិច៖លោក ស្រីPriscilla Chan ភរិយាមហាសេដ្ឋីក្រុមហ៊ុនហ្វេសប៊ុកបានអោយដឹងថា៖ការងាររបស់លោកស្រីនឹងជួយដល់ក្មេងៗប៉ុន្តែលោកស្រីមិនបានរំពឹងទុកថាថវិកាប្រាក់រាប់ពាន់លានដុល្លានោះនឹងជួយផ្លាស់ប្តូរជោគវាសនានៃជំនាន់ទាំងមូល។

មើលពេញ

អ្នក​​នាំ​ពាក្យ​​រដ្ឋា​ភិ​បាល​​កម្ពុ​ជា​៖ ប្រមុខ​រដ្ឋា​ភិ​បាល ដែល​​សម្រេច​​បើក​​ប្រតិ​បត្តិ​ការ​​រុក​រក​អដ្ឋិ​ធាតុ ទាហាន​អាមេ​រិក​​ឡើងវិញ​​គឺ​ក្នុង​លក្ខណៈមនុស្ស​ធម៌​និងគុណ​ធម៌

ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បាន​ឆ្លើយតបទៅ​នឹងសេចក្តីប្រាថ្នា​របស់​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិកប្រចាំរដ្ឋ​វ៉ាស៊ីងតោន(Washington state) ដែលចង់ឱ្យ​បន្តនូវកម្មវិធី​រុករកអដ្ឋិធាតុ​ឈ្លើ​យសឹក​និងទាហានអាមេរិក ដែល​បាត់ខ្លួនក្នុងសង្គ្រាម​​​នៅប្រទេសកម្ពុជា​ឡើងវិញ​នោះ​។​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍នៅព្រឹក​ថ្ងៃ​អង្គារទី១៦​ខែ​តុ​លាថា៖​ប្រមុខរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សំរេច​បើកប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ឡើង​វិញ ​នៅក្នុង​ពេ​ល​ដែលសហរដ្ឋអាមេរិក ​កំពុងតែ​រឹតត្បិតទិដ្ឋាការ​ មកលើ​មន្ត្រី​​រដ្ឋាភិបាលយ៉ាងខ្លាំងនោះ ​គឺ​គ្រាន់តែ​ដើម្បី​​​លក្ខ​ណៈមនុស្ស​ធម៌​និងគុណ​ធម៌​ប៉ុណ្ណោះ​។​​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដដែល​បញ្ជាក់ទៀតថា​៖​ក្នុងពេល​ដែល​សម្តេចអគ្គ​មហាសេនា​បតី​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ទៅ​​សហរដ្ឋអាមេរិក ហើយបាន​យកកម្រងផ្កាទៅដាក់​នៅកន្លែងផ្នូរសព​យុទ្ធ​ជន​អាមេរិកនោះ គឺ​លោក​យល់ឃើញថា៖យុទ្ធជនដែល​បានពលី​នៅលើសមរភូមិ គឺ​មិនមាន​ទោស​អ្វី​ទេ ដោយពួកគេ​គ្រាន់​តែ​អនុវត្តន៍តាម​បទ​បញ្ជា​របស់អ្នក​នយោ​បាយ​នោះ​។​ ការថ្លែងរបស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ដូច​​នេះ ​ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​​បង្ហា​ញ​ឆន្ទៈ​​ក្នុងការសំរេចបើក​ប្រតិបត្តិការរុករក​អដ្ឋិធាតុ​ឈ្លើ​យសឹក​និងទាហានអាមេរិក ដែល​បាត់​ខ្លួន​ក្នុងសង្គ្រាម​​​នៅប្រទេសកម្ពុជា​ឡើងវិញ​ ខណដែលប្រត្តិបត្តិការ​រុករកអដ្ឋិធាតុនោះ បាន​ផ្អាកមួយ​រយៈមកហើយ។​​ នៅក្នុងសារលិខិត របស់សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ចុះថ្ងៃទី១២ខែតុលា​ ឱ្យដឹងថា៖​​មូលហេតុ​ដែល​លោក​​សំរេច​​​​បើកប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​​ឈ្លើ​យសឹក​និងទាហានអាមេរិក ដែល​បាត់ខ្លួនក្នុងសង្គ្រាម​​​នៅប្រទេសកម្ពុជា​ឡើងវិញ​នោះ​ គឺធ្វើឡើង​ទៅតាម​​សេចក្តីប្រាថ្នាចង់​បាន​​របស់​សមាជិកព្រឹទ្ធសភា​២រូប​ប្រចាំ​រដ្ឋវ៉ាស៊ីងតោន​​ស្ដេត​នៃ​សហ​រដ្ឋ​​អាមេ​រិក​ គឺ​លោក​វ៉ាំងសង់​​​​បាយស៍(Vincent Buys) ​និងលោក​ដាហ្គ អេរិចសេន (Doug Erick​sen) ដែលស្នើសុំ​​​។​ ​នៅក្នុងសារលិខិត​របស់ប្រមុខរដ្ឋាភិបាល​កម្ពុជា​នោះ បញ្ជាក់ទៀតថា៖​ជាការពិតកម្ពុជា​តែង​មានបំណង​ចង់លើកកំពស់​ទំនាក់ទំនងទ្វេភាគី និង​ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ទាំង​អស់ជាមួយ​សហរដ្ឋអាមេរិក ឱ្យ​កាន់តែស៊ីជម្រៅ​​និងឈរលើផលប្រយោជន៍រួម​ ព្រមទាំងគោរពគ្នា​ទៅ​វិញ​ទៅមក​។ ​​កិច្ចសហប្រតិបត្តិការលើក​ម្មវិធី​​POW/ MIA តាំងតែពីមុនពេល​កម្ពុជា​និងសហរដ្ឋអា​មេ​រិក​បាន​ភ្ជាប់ទំនាក់ទំនង​នៅទសវត្ស​១៩៩០ម៉្លេះ គឺ​ជាឧទាហរណ៍​ដែលបញ្ជាក់​ច្បាស់អំពី​ការខិតខំ​រប​ស់កម្ពុជា …

មើលពេញ

រថយន្ដក្រុងរបស់ក្រមហ៊ុនមេគង្គអ៊ុចប្រេសបុកជាមួយរថយន្ដទូរីសបណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់នៅនិងកន្លែងកើតហេតុ

ខេត្តកំពង់ធំៈ នៅលើដងផ្លូវជាតិលេខ៦មានហេតុការណ៍គ្រោះថាក់ចរាចរណ៍រវាងរថយន្ដក្រុងនិងរថយន្ដទូរីសដឹកអ្នកដំណើរបណ្ដាលមនុស្សស្លាប់ពីនាក៎នៅកន្លែងកើតហេតុ។

មើលពេញ

អភិបាលខេត្តកំពង់ចាមផ្ដល់ជាសម្ភារៈសិក្សា ដល់កុមារកំព្រា នៅសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ

ខេត្តកំពង់ចាម៖ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីរាជការ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងសម្ភារៈសិក្សា ជូនដល់កុមារកំព្រា ចំនួន ៣០០នាក់ ដែលបានរៀបចំដោយអង្គការស្ពាន កម្ពុជា ហូឡង់ នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ ស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

មើលពេញ

ផ្ទះ២០០ខ្នងជាអំណោយរបស់សម្តេចតេជោហ៊ុនសែនបានចែកជូនដល់អតីតយុទ្ធជន

ខេត្តស្វាយរៀង ៖ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជា អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថាបងប្អូនអតីតយុទ្ធជន

មើលពេញ

អាជ្ញាធរខេត្តប៉ៃលិន ធ្វើការវាស់វែងអ័ក្សផ្លូវ និងកំណត់ចំណីផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវផ្លូវបូតុងក្នុងសង្កាត់ប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ បានធ្វើការចុះវាស់វែងអ័ក្សផ្លូវ និងកំណត់ចំណីផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវបូតុង១ខ្សែរ នាពេលខាងមុខ ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ភូមិបរឌិននៀវ និងភូមិវត្ត ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មើលពេញ