ទំព័រដើម / ព័ត៌មានជាតិ (page 264)

ព័ត៌មានជាតិ

សម្ដេចហ៊ុនសែនស្វាគមន៍ប្រតិភូក្រុមហ៊ុនស្វីសនិងអាមេរិកដែលមានបំណងមក វិនិយោគនៅកម្ពុជា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ក្រុមហ៊ុនស្វីសដែលមានបំណងចង់មក វិនិយោគលើវិស័យធនាគារនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការអ្នកវិនិយោគបរទេសបន្ថែមទៀត ទាំងវិស័យធនាគារ វិស័យហិរញ្ញវត្ថុក៍ដូចជាវិស័យផ្សេងៗទៀត។

មើលពេញ

ទេសរដ្ឋមន្ដ្រីអះអាងថា៖រដ្ឋាភិបាលគ្រោងបោសសំអាតមីនអោយអស់ពីកម្ពុជានៅឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងទៅកាន់សិក្ខាកាម នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងពិធីបិតសិក្ខាសាលា ស្តីពីការធ្វើបច្ចុប្បន្នភាពលើគោលការប្រតិបត្តិការ ស្តីពីការគ្រប់គ្រងប្រតិបត្តិការបោសសំអាតមីន ថា៖

មើលពេញ

ចិនប្រកាសជំហបន្តគាំទ្រដល់កម្ពុជាដើម្បីការពារអធិបតេយ្យភាពនិងឯករាជ្យភាព

  ​ភ្នំពេញ៖ក្នុងជំនួបស​ម្តេចតេជោហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងានៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២២ វិច្ឆិកា នេះ ឯ.ឧ Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសនូវជំហក្នុងការបន្តគាំទ្រដល់កម្ពុជាដើម្បីការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួន។

មើលពេញ

អាមេរិកប្រកាសផ្តល់ថវិកា២លានដុល្លារសំរាប់ការដោះមីន​នៅកម្ពុជា

ភ្នំពេញ៖ស្ថានទូតអាមេរិកនៅភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន ២ លានដុល្លា ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគ ខាងកើត​នៃ​ប្រទេសកម្ពុជា សំរាប់ឆ្នាំសារពើពន្ធ ២០១៨​ – ២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះ សំរាប់ឆ្នាំទី ២ ទៀត។ ដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើបច្ចេកវិជ្ជាទំនើបបំផុត សំរាប់ដោះ យុទ្ធភណ្ឌមិនទាន់​ផ្ទុះនៅភាគខាងកើត​នៃប្រទេសកម្ពុជា ដើម្បីធ្វើអោយផ្ទៃដីមានសុវត្ថិភាព​សំរាប់ការធ្វើស្រែ ចំការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចកាលពីម្សិលមិញ។

មើលពេញ

កម្ពុជាស្វាគមន៍ទេសចរ៧សែននាក់តាមច្រកអន្ដរជាតិភាគខាងលិចក្នុងរយៈពេល១០ខែ

ខេត្តបន្ទាយមានជ័យ៖ អំឡុងខែតុលាឆ្នាំ២០១៧អ្នកដំណើរដែលចេញចូលកម្ពុជា.ថៃតាមច្រកទ្វាអន្តជាតិប៉ោយប៉ែតនិងច្រកទ្វារតំបន់ម៉ាឡៃនិងច្រកតំបន់បឹងត្រកួនមានសរុបចំនួន៧១៧.៣៩២នាក់។នេះបើតាមរបាយការណ៍ទេសចរណ៍ខេត្តទទួលបាននៅថ្ងៃនេះ។

មើលពេញ

ពលរដ្ឋ៖ផ្លូវមួយខ្សែរងគ្រោះរង់ចាំសម្តេចតេជោហ៊ុនសែនជួយកសាងផង

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវខូចខាតមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ​២១​ក្នុង​ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាលទៅកាន់ ស្រុកព្រៃកប្បាសខេត្តតាកែវរងការខូចខាតយូរណាស់មកហើយ

មើលពេញ

ព្រះមហាក្សត្រប្រកាសបញ្ចប់មុខតំណែងអគ្គលេខារង៣រូបរបស់សភាមកពីបក្សប្រឆាំង

ភ្នំពេញ៖ព្រះមហាក្សត្រនរ្តោមសីហមុនីបានប្រកាសបញ្ចប់មុខតំណែងអគ្គលេខារង៣របស់រដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិរួមមាន៖លោកហ៊ុនប៊ុនថាលោកហ៊ីងសុខសាន្ដនិងលោកកែតឃី។នេះបើតាមព្រះរាជក្រិត្យចេញផ្សាយកាលពីម្សិលមិញ៕

មើលពេញ

កសិករថា៖តម្លៃ​ជ័រកៅស៊ូ​ឡើងថ្លៃ​នៅ​រយៈពេល​ចុងក្រោយ​នេះ

ខេត្តមណ្ឌលគិរី៖ប្រជាកសិករ​នៅ ខេត្តមណ្ឌលគិរី លើកឡើងថា តម្លៃ​ជ័រកៅស៊ូ​ឡើងថ្លៃ​នៅ​រយៈពេល​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ពួកគាត់​រីករាយ​ក្នុង​ការបន្ត​មុខរបរ​មួយ​នេះ។ ពលរដ្ឋ​ខ្លះ​បារម្ភ​ចំពោះ​តម្លៃ​ជ័រកៅស៊ូ​ដែល​បាន​ហក់​ឡើង​ខ្ពស់​បន្តិច​ពេលនេះ នឹង​អាច​ថយចុះ​វិញ ដោយសារ​ប្រទេស​កម្ពុជា គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​តម្លៃ​ទីផ្សារ​បរទេស ពិសេស​ប្រទេស​វៀតណាម។ លោក ចិន ភ័​ក្ត្រា កសិករ​រស់នៅ​ភូមិ​ពូ​តាង​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា ឲ្យ​ដឹងថា តម្លៃ​ជ័រកៅស៊ូ​នៅពេល​បច្ចុប្បន្ន បាន​កម្រើក​ឡើង​បន្តិច​ធ្វើ​ឲ្យ​កសិករ​អាចមាន​ប្រាក់ចំណូល​សមរម្យ​សម្រាប់​ទូទាត់​ការចំណាយផ្សេងៗបាន ពិសេស​អាចមាន​ដើមទុន​ដើម្បី​បង្វិល​សង​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ជាដើម។ មិនតែប៉ុណ្ណោះ ធ្វើ​ឲ្យ​កសិករ​មួយចំនួន​ដែល​ទុក​ចម្ការកៅស៊ូ​ចោល​កន្លងទៅ​ពីព្រោះ​តម្លៃថោក​នោះ គឺ​បាន​យកចិត្តទុកដាក់​ថែទាំ​ចម្ការ​របស់ខ្លួន​ឡើងវិញ និង​មួយចំនួន​ចាប់ផ្ដើម​ដាំ​ដំណាំ​ប្រភេទ​នេះ​ទៀតផង។លោក​បាន​បន្តថា តម្លៃ​ជ័រ​បង្កក ឬ​ជ័រ​ចាន​ដែល​ពួកគាត់​លក់​ចេញ​នៅពេល​បច្ចុប្បន្ន ក្នុង ១គីឡូក្រាម​មានតម្លៃ ២.៣០០រៀល។ តម្លៃ​នេះ កសិករ​ទទួលយកបាន ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ចុះថោក​ជាង​នេះ ពីព្រោះ​បរិបទ​ទីផ្សារ​នៅ​កម្ពុជា គឺ​គ្មាន​ស្ថិរភាព​ឡើយ ដោយ​ត្រូវ​ពឹងផ្អែក​ទៅលើ​ទីប​រទេស។លោក​បាន​និយាយថា គាត់​មាន​ចំការកៅស៊ូ​ចំនួន៦០ហិកតា ដែល​កំពុង​ប្រមូល​ផល លោក ភក្ត្រា បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​បងប្អូន​ដែល​ប្រកប​របរ​ដាំ​ដំណាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​នៅ​ខេត្តមណ្ឌលគិរី ងាយស្រួល​លក់​ជាង​មុន​ដោយមិន​ពិបាក​ក្នុង​ដឹង​ជញ្ជូន​យកទៅលក់​ផ្លូវ​ឆ្ងាយ​ដូច​មុន​ទៀតទេព្រោះ ឥឡូវ​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្នុង​ខេត្តហើយ។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង មានប្រសាសន៍ថា​តម្លៃ​ជ័រកៅស៊ូ​នៅ​មិនទាន់​ល្អ​នៅឡើយ​នៅ​ខេត្តមណ្ឌលគិរី លោក​មិនទាន់​ហ៊ាន​ទស្សន៍ទាយ​ថា ថ្ងៃក្រោយ​តម្លៃ​ជ័រកៅស៊ូ​នៅតែ​កើនឡើង ឬ​ធ្លាក់ចុះ​នោះទេ ប៉ុន្តែ​លោក​មើលឃើញថា …

មើលពេញ

អាជ្ញាធរខេត្តសៀមរាបហាមជួល​ម៉ូតូ រថយន្ត​គ្រប់​ប្រភេទដល់ជនបរទេស

ខេត្តសៀមរាប៖រដ្ឋបាល​ខេត្តសៀមរាបចេញសេចក្តីណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ដែលមាន​សេវា​កម្មជួល​ម៉ូតូ រថយន្ត​គ្រប់​ប្រភេទ ឱ្យ​បញ្ឈប់​ជួល​ដល់​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ហើយបើម្ចាស់​អាជីវក​ម្មណា ដែល​ល្មើ​សនឹង​សេចក្តីណែនាំ​នេះ នឹងត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ​។ អាជ្ញាធរខេត្ដសៀមរាបកន្លងទៅថ្មីៗនេះបានសេចក្តីណែនាំមួយដល់ម្ចាស់ធ្វើអាជីវកម្ម មិនអោយជួលយានជំនេះគ្រប់ប្រភេទ ឲ្យភ្ញៀវទេសចរណ៍បរទេស ដោយឡើងថា ភ្ញៀវអន្ដរជាតិ ឬជនបរទេស បើកបរដោយខ្លួនឯង មិនគោរពច្បាប់ប្រទេសកម្ពុជា ដែលបង្កអោយគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

មើលពេញ

ត្រីមាសទី៣នេះ ក្រុម​ហ៊ុន​ចុះ​បញ្ជីក្នុង​ផ្សារ​ហ៊ុន​កម្ពុជាចំនួនពីរ​ ​​ ​ទទួលបានប្រាក់ចំណេញកើនឡើង

ភ្នំពេញ៖ ក្រុម​ហ៊ុន​ចុះ​បញ្ជីក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​​ចំនួនពីរ​ ​បង្ហាញ​ពី​សញ្ញាកើនឡើងនូវប្រាក់ចំណេញរបស់ខ្លួន ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ត្រី​មាស​ ទី​៣ ឆ្នាំ​ ២០១៧​។ ​ ​​យោង​តាម​របាយ​ការណ៍ពីផ្សារ​ហ៊ុន​កម្ពុជា បានបង្ហាញថា កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ​ ដែល​ចុះ​បញ្ចី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ​ទទួលបាន​កំណើន​ប្រាក់​ចំណូល ​និង​ប្រាក់​ចំណេញ​សុទ្ធ កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រី​មាស​ទី​ ៣ ​ឆ្នាំ​ ២០១៧ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ទៅ​ ដោយ​កំពង់​ផែនេះ ​ទទួល​បាន​ប្រាក់​ចំណូល​សរុប ​៥,៨ ​លាន​ដុល្លារ​កើន​ឡើង​ជាង​ ២១​ ភាគ​រយ ​ពី​ចំនួន​ ៤,៨​ លាន​ដុល្លារ​កាល​ពី​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៦​។ ប្រាក់​ចំណេញ​សុទ្ធ​​ក្នុង​អំឡុង​ពេល​នេះ ​ទទួល​​បាន​​សរុប​ ២,៣ ​លាន​ដុល្លារ​កើន​ឡើង​ជាង​ ៤៤​ ភាគ​រយ​ពី​ ចំនួន​ ១,៦​ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​ ២០១៦​។ ​ ដោយ​ឡែក​សម្រាប់​ក្រុម​ហ៊ុន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ PPSEZ ដែល​ជា​សួន​ឧស្សា​ហកម្ម​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ដែរ​នោះ ​ក៏​បាន​​បង្ហាញ​ពី​កំណើន​ទាំង​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ដែរ ដោយ​ក្នុង​ត្រីមាស​ទី ៣ …

មើលពេញ