ទំព័រដើម / ព័ត៌មានជាតិ (page 3)

ព័ត៌មានជាតិ

សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងទីន័បុករថយន្តទួរីសស្លាប់មួយគ្រួសារបីនាក់របួសធ្ងន់ម្នាក់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ប្តីប្រពន្ធនិងកូនតូចចំនួនបីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងឯភាគីម្ខាងទៀតរងរបួសធ្ងន់បាក់ជើងម្ខាងដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ដែលបង្ករឡើងដោយរថយន្តកុងទីន័រឡើងវ៉ាមកបុរថយន្តទួរីសពេញទំហឹងនៅពេលធ្វើដំណើរច្រាសទិសគ្នា។

មើលពេញ

ធនាគារពិភពលោកប្រកាសផ្ដល់កម្ចី១១០លានដុល្លារដល់កម្ពុជា

ភ្នំពេញៈ៖ធនាគារពិភពលោកប្រកាសគាំទ្រការតភ្ជាប់ដែលមានភាពប្រសើរឡើងនិងការឆ្លើយតបបន្ទាន់នៅក្នុងប្រទេសកម្ពុជានូវការផ្ដល់កម្ចី១១០លានដុល្លារ។

មើលពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា សេរីភាពនៅកម្ពុជាមានពេញបរិបូរណ៍ ខណៈអង្គការ-សមាគមមានរហូតដល់ជាង៥០០០

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សិទ្ធិសេរីភាព និងការបញ្ចេញមតិនៅកម្ពុជាមានពេញបរិបូរណ៍មិនដូចការលើកឡើងរបស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះទេ ខណៈអង្គការ-សមាគមនៅកម្ពុជានាសព្វថ្ងៃនេះមានរហូតដល់ជាងប្រាំពាន់នោះ។

មើលពេញ

ចំនុចសំខាន់ៗសម្តេចតេជោ ហ៊ុន សែនបានលើកឡើងក្នុងពិធីសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

ភ្នំពញ៖នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣,២៣៣នាក់ ដែលមានផ្នែក បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។។ ១.សម្ដេចបានលើកឡើងជាថ្មីថាធនាគារក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនគួរជួយ ផ្តល់ ប្រាក់ កម្ចីដើម្បីឲ្យនិស្សិតដែលចង់បន្តការសិក្សាទៅមុខទៀតបានខ្ចីដើម្បីបង់ថ្លៃសិក្សារៀនសូត្រ។ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់ថាសាលានីមួយនីមួយៗ គូរ ពិនិត្យទៅលើនិស្សិតខ្លះដែលបានសិក្សារហូតដលឆ្នាំទីពីរហើយប៉ុន្តែគ្នាជួប ការ ខ្វះខាតថវិកា ដោយកត្តា ចៃដន្យណាមួយ មិនអាច មានលទ្ធភាព បង់ថ្លៃសាលាបន្តទៅ ទៀតគួរតែអនុញ្ញាតិឲ្យរៀនជំពាក់ ដើម្បីឲ្យគេបានបន្តការសិក្សារហូតដល់បញ្ចប់ រូច ឲ្យ គេ បង់សងមកវិញ នៅពេលគេមានការងារធ្វើ។ ២.សម្ដេចបានប្រកាសតំឡើងប្រាក់ ខែ សម្រាប់បណ្ណារ័ក្ស នៃបណ្ណាល័យរបស់សម្តេច ពី៣លានរៀល ឡើងដល់ ១ ពាន់ដុល្លារក្នុងមួយខែ។ 3.សម្តេចតេជោ បានចោទសួរ ជនមួយក្រុមនិង បរទេស …

មើលពេញ

សម្តេចហ៊ុន សែន៖រដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនផ្ដល់ឧបត្ថម្ភធន៤សេនដុល្លារ ក្នុងតម្លៃប្រេងមួយលីត្រ

ភ្នំពញ៖សម្តេចហ៊ុន សែននាយករដ្ឋមន្ដ្រីបានលើកឡើងថា៖រដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនផ្ដល់ឧបត្ថម្ភធន៤សេនដុល្លារ ក្នុងតម្លៃប្រេងមួយលីត្រ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣,២៣៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ ជាមួយគ្នាសម្តេច បានយកថ្ងៃនេះប្រកាសដាក់ចេញនូវវិធានការដើម្បីដោះស្រាយបញ្ហាប៉ះពាល់នៃតម្លៃប្រេងឡើងថ្លៃគឺក្នុងនោះរាជរដ្ឋាភិបាលនឹង ចេញថ្ងៃខាតលើពន្ធអាករ ២សេនដុល្លារ ក្នុង១លីត និងវិស័យឯកជនក៍ព្រមព្រៀងចេញខាត២សេន ដុល្លារអាមេរិកផង់ដែរ ។ សរុបមក ក្នុង១លីត ត្រូវចុះថ្លៃ ៤សេន ដុល្លារ ស្មើនឹង១៦០រៀលសម្រាប់ ប្រេងឥន្ធនៈ គ្រប់ប្រភេទ ដែលត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ។ សម្តេចមានប្រសាសន៍ថា សម្រាប់ការដោះស្រាយផល ប៉េះពាល់ថ្លៃប្រេងនេះ ក្នុង១ឆ្នាំ រាជ រដ្ឋាភិបាល នឹងខាតបង់ថវិកាក្នុង៣០ លានដុល្លារ និងវិស័យឯកជនក៍ចូលរួមខាតក្នុង១ឆ្នាំ ៣០ លានដុល្លារដូចរដ្ឋដែរ៕ …

មើលពេញ

ធនធានមច្ឆាជាតិនៅតាមដែនតំបន់ការពារបណ្តាអាងស្តុបទឹកកាន់តែសម្បូរជាងឆ្នាំមុន

ភ្នំពញ:មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តឧត្តរមានជ័យបាននិយាយថា ប្រភពមច្ឆាជាតិនៅតាមដែនតំបន់ការពារបណ្តាអាងស្តុបទឹកសម្រាប់ស្រោចស្រពលើវិស័កសិកម្មកាន់តែសម្បូរត្រីជាងបណ្តាឆ្នាំមុន។

មើលពេញ

នគរបាលប្រកាសហាមបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយប៉ះពាល់ដល់កិត្តិយសបស់ក្រុមគ្រួសារនាយនគរបាលជាតិជាន់ខ្ពស់

ភ្នំពេញ ៖ សេចក្តីជូនដំណឹង របស់នគរបាលបានលើកឡើងថា៖ Account Facebook បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនាយនគរបាលជាតិជាន់ខ្ពស់។

មើលពេញ

តុលាការព្រះ​សីហ​នុ​ ចេញ​ដីកាឃុំខ្លួន​ជនជាតិចិន​១០​នាក់​ ពី​បទ”​ ហិង្សា​”

ព្រះ​សីហ​នុ​៖​ លោក​ឡូត​ ផា​រី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនជាតិ​១០​នាក់​ ពី​បទៈ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ចំណុច​ជាន់​ទី​មួយ​ នៃ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុង​/​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​មាន​មាត្រា​២១៨​ ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មើលពេញ

អាជ្ញាធរជាតិអប្សរាបំភ្លឺទៅបណ្តាញសង្គមអំពីអក្សរបរទេសនៅលើថ្មប្រាសាទអង្គរវត្ត

សៀមរាប៖ ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិននៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវដល់ធនាគារឯកទេសក្នុងវិស័យឯកជន ជួយផ្តល់ប្រាក់កម្ចីឲ្យ​ដល់និស្សិត​សម្រាប់ការសិក្សាជំនាញទេសចរណ៍ ​​

ភ្នំពញ៖មានប្រសាសន៍នៅក្នុងពិធី បិទសន្និសីទអន្តរជាតិលើកទី២ ស្តីពី កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើ​អ្នក​​ជំ​នាញទេសចរណ៍អាស៊ាន ​ នៅសណ្ឋាគារ សុខារ៉េស៊ីដង ភ្នំពេញ នារសៀលថ្ងៃទី២១ មិថុនា សម្តេចតេជោ​ ហ៊ុន សែ​ន បានស្នើខណៈកំណើនទេសចរណ៍កាន់តែច្រើនបានចូលមកកាន់កម្ពុជា។

មើលពេញ