ទំព័រដើម / ព័ត៌មានជាតិ (page 331)

ព័ត៌មានជាតិ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនដល់មន្រ្តីនគរបាលជាតិនៃអធិការដ្ឋាននគរបាលក្រុងខេមរ:ភូមិន្ទ

ខេត្តកោះកុង ៖ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ០២ និង ៣០ នាទីល្ងាច បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការ នគរបាលក្រុង ខេមរ:ភូមិន្ទ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សំ ឃឹតវៀន ស្នងការនគរបាលខេត្តកោះ កុង អមដំណើរ ដោយ លោក ឈេង សុវណ្ណដា អភិបាលក្រុង លោក កុក សំអាន ប្រ ធានក្រុមប្រឹកក្សាក្រុង និង មានការអញ្ជេីញចូលរួម សរុប៥៥ នាក់ ។ ក្នុងពិធីនោះផងដែរលោកវរសេនីយ៍ត្រី ហេង លាង អធិការក្រុងថ្មី បានឡើងអាននូវរបាយការណ៍ស្វាគមន៍ និងរបាយការណ៍សរុបសភាពការបទល្មើសប្រចាំខែវិច្ឆិកានិង ​ធ្វើការប្តេជ្ញាចិត្ត និងប្រឹងប្រែងធ្វើការបំរើ ប្រជាពលរដ្ធ បំរើ អង្គភាព និងប្រឹងប្រែងក្នុងទប់ស្កាត់រាល់បទល្មើក្នុងមូដ្ធាន ដែលថ្នាក់បានដាក់អោយ ។ …

មើលពេញ

អភិបាលរាជធានីភ្នំពេញ ប្រកាស ផ្តល់បណ្ណ័កម្មសិទ្ធិដីស្របច្បាប់ ដើម្បីអភិវឌ្ឍប្រឡាយស្ទឹងមានជ័យ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញប្រកាសថា យ៉ាងយូរក្នុងរយៈពេល១ខែទៀត នឹងមានផ្តល់ប័ណ្ណ កម្មសិទ្ធិដីស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសហគមស្ទឹងមានជ័យ ដើម្បីអភិវឌ្ឍន៍ប្រឡាយនៅតំបន់នោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងការចុះពិនិត្យការដ្ឋានសំណង់រោង​ស្នាក់នៅ​បណ្តោះ​អាសន្ន​របស់​​ប្រជាពលរដ្ឋដែលត្រូវរុះរើលំនៅ​ឋានចេញពីមាត់​ប្រឡាយ​ស្ទឹងមានជ័យ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការអភិវឌ្ឍប្រឡាយស្ទឹងមានជ័យ នឹងទទួលបានផលប្រយោជន៍ពីរយ៉ាងគឺទី១ ប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ និងទី២បាន បើកមុខទឹកឱ្យបានទូលាយធ្វើឱ្យទឹកហូរបានលឿន។ ឯកឧត្តមបានបន្ដថា ជាជំហានដំបូងនេះ អាជ្ញាធរ រាជធានីភ្នំពេញ រៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅតាម ប្រឡាយស្ទឹងមានជ័យ ដើម្បីឱ្យពួកគាត់មកស្នាក់នៅទីនេះ ហើយចាប់ផ្ដើមរៀបចំសួនច្បារ ស្ដារប្រឡាយ និងសាងសង់ផ្ទះឱ្យមានបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពល្អប្រសើរ។ ឯកឧត្ដមបានលើកឡើងថា ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿង ទឹក ភ្លើង និងបង្គន់អនាម័យ អាជ្ញាធររាជធានីភ្នំពេញ​ជាអ្នក​ទទួល​ខុស​ត្រូវទាំង​ស្រុង ខណៈពេលធ្វើការ​អភិវឌ្ឍប្រឡាយរយៈពេលខ្លី មួយនេះរួចរាល់ ​បងប្អូននឹងបាន​​ចូលទៅ​​ស្នាក់នៅវិញ​ដោយស្របច្បាប់​ ថែមទាំងបានបណ្ណ័កម្មសិទ្ធិស្រប ច្បាប់ជូន​បង​ប្អូនថែម​ទៀត​ផង ។ ឯកឧត្តមអភិបាលបានបន្ថែមថា ប្រជាពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​លើគម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេខាងលើ​នេះមានចំនួនសរុប៥៦៣គ្រួសារ ដោយ​ពូកគាត់​បានឯកភាព​ឱ្យអាជ្ញា​ធររាជធានីភ្នំពេញធ្វើការ អភិវឌ្ឍដោយស្ម័គ្រចិត្ដមួយរយភាគរយ ដោយ​រក្សាផ្ទះពូកគាត់​នៅនិងកន្លែង​ដដែល។ ឯកឧត្តមបានលើកឡើងថា ក្នុងជំហានទី១ប្រជាពលរដ្ឋរស់នៅតាមប្រឡាយស្ទឹងមានជ័យ​ចំនួន ១៥៣​គ្រួសារ​បាន​ស្ម័គ្រ​ចិត្ដចាកចេញ​ពីលំនៅ​ដ្ឋានរបស់ពួកគាត់ ដែលកំពុងរស់នៅតាមមាត់ប្រឡាយ​មកស្នាក់​នៅ​ក្រោម​ស្ពាន​អាកាសស្ទឹង​មានជ័យ​ ក្រោមការរៀបចំកន្លែងស្នាក់នៅជាបណ្ណោះអាសន្នរបស់​រដ្ឋបាល​រាជធានីភ្នំពេញ។ ឯកឧត្ដមបានណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ …

មើលពេញ

ព្រឹទ្ធសភាលុបឈ្មោះសមាជិកពីររូបកូតាគណបក្សភ្លើងទៀនតាមអំណាចសាលដីការកំពូល

ភ្នំពេញ៖អ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងថា ព្រឹទ្ធសភាបានសម្រេច លុបឈ្មោះសមាជិក ​​ចំនួន២រូបកូតាមកពីគណបក្សភ្លើងទៀនចេញ ពីបញ្ជីឈ្មោះសមាជិកព្រឺទ្ធសភាតាមអំណាចសាលដីកា​រតុលាការកំពូលដើម្បីធានាបាននូវ​​ពង្រឹងនីតិរដ្ឋ ស្ថេរភាពនយោបាយ និងសន្តិសុខជាតិ។

មើលពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ចង់ឲ្យកូរ៉េបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័ នសន្តិសុខប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណ រដ្ឋកូរ៉េ នៅព្រឹកនេះ សម្តេច​​​ក្រឡា​​ហោម ស ខេង បានស្នើឲ្យក្រសួងមហាផ្ទៃកូរ៉េ បន្តពង្រីកកិច្ច​សហ​​ប្រតិបត្តិការ​រវាង​ស្ថាប័ន​​សន្តិសុខប្រទេសទាំងពីរ​ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

មើលពេញ

សម្តេចហ៊ុនសែនប្រកាសពន្យាពេល២ថ្ងៃទៀត ដល់មន្ដ្រីបក្សCNRPមកចូលCPP

ភ្នំពេញ៖សម្តេចតេជោហ៊ុន ​សែន ប្រធានគណបក្សប្រជាជនកម្ពុជា​បានសម្រេចទុកពេលពីរថ្ងៃទៀត​ ដើម្បី​ទទួល​យកមន្ត្រីមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ ចូលមករួមរស់ក្នុងជីវភាព​នយោ​​បាយ​ជា​មួយ​គណ​បក្សប្រជា​ជន​កម្ពុជាសំដៅរួមគ្នាកសាងនិងអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែមានការរីកចំរើន។

មើលពេញ

មន្ដ្រីអះអាងថា៖៩០ភាគរយនៃបន្ទប់ស្នាក់នៅក្នុងខេត្តកែបត្រូវបានកក់សម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រ 

កែបៈ ភ្ញៀវបានកក់កន្លែងប្រមាណ៩០ភាគរយហើយសម្រាប់ស្នាក់អាស្រ័យនាឱកាសបុណ្យសមុទ្រខាងមុខក្នុងចំណោមបន្ទប់ជាង១.០០០ដែលមាននៅទូទាំងខេត្តកែប។

មើលពេញ

គណបក្សគណបក្ស​​​ហ្វុនស៊ីនប៉ិច​ទទួលបាន៤១អាសនៈនៅរដ្ឋសភាខណៈគណបក្សនយោបាយពីរមិនទទួលយក

ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​រួចរាល់ហើយ​ ជូនដល់គណបក្ស​នយោបាយចំនួន ៦ ដែល​បាន​ចូលរួម​ក្នុងការ​​បោះ​ឆ្នោត​​​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាលទី៥ ឆ្នាំ២០១៣ ក្នុងខណៈ​ដែល​គណបក្ស​នយោបាយ​​ចំនួន​ពីរ​ បានប្រកាស​បដិសេធមិនទទួលយកនោះ។

មើលពេញ

អភិបាលរាជធានីភ្នំពេញចុះពិនិត្យសំណង់រោងស្នាក់នៅបណ្តោះអាសន្ន​ជូនពលរដ្ឋ១៥៣គ្រួសារនៅមាត់ប្រឡាយស្ទឹងមានជ័យ

ភ្នំពេញ ៖ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ  រួម​ដំណើរ​​ដោយមន្ត្រី​ជំនាញ​ អាជ្ញាធរមូលដ្ឋាន​បានចុះពិនិត្យការដ្ឋានសំណង់រោង​ស្នាក់នៅ​បណ្តោះ​អាសន្ន​របស់​​ប្រជាពលរដ្ឋ​​ជំហានទី១ ចំនួន ១៥៣គ្រួសារ​ ដែលត្រូវរុះរើលំនៅ​ឋានចេញពីមាត់​ប្រឡាយ​ស្ទឹងមានជ័យ​ដើម្បីអាជ្ញាធររាជធានីភ្នំពេញធ្វើ​ការអភិវឌ្ឍប្រឡាយនេះ​ឱ្យមាន​សោភ័ណ​ភាពនិងរំដោះ​ទឹកបានលឿន​​នៅ​​រដូវវស្សាកុំឱ្យលិចលង់ដូចកាល​មុនទៀត ។ ​ពិធីចុះពិនិត្យ ​សំណង់​រោង​ស្នាក់​នៅ​បណ្ដោះអាសន្ន​​នេះធ្វើឡើង​កាល​​ពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១៧ ។

មើលពេញ

អតីតប្រធានបក្សកម្ពុជាសេរីភាពសុំចុះចូលជាមួយគណបក្សជាជនកម្ពុជាវិញ

ភ្នំពេញ៖លោកជា ចំរើន អតីតប្រធានគណបក្សកម្ពុជាសេរីភាព និងអតីតជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែលបានចាកចេញពីបក្សកាន់អំណាចពេលនេះបាន​មកសុំសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា

មើលពេញ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្តធ្វើការសាកសួរលោក កឹម​ សុខា នៅពន្ធនាគារត្រពាំង​ផ្លុង​

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកាឆ្នាំ២០១៧​ នេះលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បន្ត​សាកសួរ​ចម្លើយ​បន្ថែម​លើជនត្រូវចោទ​លោក កឹម​ សុខា ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

មើលពេញ