ទំព័រដើម / ព័ត៌មានជាតិ (page 402)

ព័ត៌មានជាតិ

រដ្ឋមន្ដ្រី៖ គោលនយោបាយ China Ready និង“ខ្សែក្រវ៉ាត់និងវិថី”របស់ចិនរួមចំណែកធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជារីកចំរើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា គោលនយោបាយ China Ready ក្នុងបរិបទនៃគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់ និងវិថី”របស់ប្រទេសចិន និងរួមចំណែកធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចំរើន អាចសម្រេចនូវផែនការទាក់ទាញភ្ញៀវទេសចរ​ណ៍ចិនឲ្យបាន២លាននាក់នៅឆ្នាំ២០២០។ ថ្លែងក្នុងពិធីបិទវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិនសម្រាប់ទេសចរណ៍កម្ពុជា” ថ្ងៃទី០១ ខែវិច្ឆិកា នេះនៅសណ្ឋាគារសុខាភ្នំពេញឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការអនុវត្តនូវគោលនយោបាយ China Ready ក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងវិថី” នឹងបើកទ្វារឱ្យកាន់តែទូលាយថែមទៀតក្នុងការធ្វើសមាហរណ-កម្មវិស័យទេសចរណ៍កម្ពុជាក្នុងទេសចរណ៍ខែ្សសូត្រ និងក៏ដូចជាការពង្រឹងនូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត ពីព្រោះថា យុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់ និងវិថី” នឹងបង្កើនថែមទៀតនូវការតភ្ជាប់ដែលជាការចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងច្រើន។

មើលពេញ

បរិវេសនកាលថ្មីនៅគ្រប់គ្រឹស្ថានសិក្សារដ្ឋកម្រិតបឋមនិងមធ្យមនៅទូទាំងប្រទេស

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡា បានកំណត់កាលចូលរៀនរបស់សិស្សសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨នៅថ្ងៃទី១ខែវិច្ឆិកានេះ។

មើលពេញ

មន្រ្តីស្ថានទូតខ្មែរនៅបរទេសបន្តជួយអន្តរាគមន៍ពលករ ពលការិនីខ្មែរ២១នាក់ទៀត

ភ្នំពេញ៖លោកជុំ សុន្ទរី អ្នកនាំក្រសួងការបរទេសបានបញ្ជាក់នៅ ថ្ងៃទី១​ខែ​វិច្ឆិកា​២០១៧​ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​ម៉ា​ឡេស៊ី បាន​

មើលពេញ

តម្កល់សាដីកាសាលាឧទ្ធរណ៍លើសំណុំរឿងលោកសមរង្ស៊ីបទ​បរិហារ​កេរ្តិ៍​សាធារណៈ

ភ្នំពេញ៖លោក ឃឹម​ ប៉ុណ្ណ ចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃទី១​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ បានសម្រេចប្រ​កាស​សាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល​ក្នុងសំណុំរឿងក្តីអតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ បទ​បរិហារ​កេរ្តិ៍​សាធារ​ណៈទៅលើសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា។ គួររំលឹកថាកាលពីថ្ងៃទី២៧ខែតុលាលោកមេធាវី​ការពារ​ក្តី​លោក សំ សុគង់ បានដាក់ពាក្យសុំពន្យាលពេលសវនាការដោយសារលោកមានជំងឺគ្រុនក្តៅខ្លាំងមិនអាចចូលរួមសវនាការបាន​។ តែតំណាងមហាអយ្យការស្នើឲ្យបន្តនីតិវិធីពីព្រោះរឿងក្តីនេះជារឿងមជ្ឈឹម ហើយលោក​ចៅក្រមក៏សម្រេចបន្តសវនាការ។ហើយនៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧បានសម្រេចប្រកាស​សាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល​។ ជនជាប់ចោទលោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ត្រូវបានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញសម្រេចប្រកាសសាលក្រម ពិន័យជាប្រាក់ចំនួន១០លានរៀលចូលថវិការដ្ឋ និងបង្គាប់ឲ្យសង់ជំងឺ​ចិត្ត​១៥០​លានរៀលទៅសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ពីបទបទ​បរិហារ​កេរ្តិ៍​សាធារណៈ។ កាល​ពី​ថ្ងៃ​ទី​១៧ខែ​វិច្ឆិកាឆ្នាំ​២០១៥លោក សម រង្ស៊ី បាន​រិះគន់​តាម​ទំព័រ​ហ្វេសប៊ុក (Facebook)​ របស់​ខ្លួន​ នៃ​ការ​កើត​ថ្ងៃ​៧មករា ឆ្នាំ​១៩៧៩ ថា របប​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​លោក ហេង សំរិន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់​ជាតិ។ករណី​នេះ​ត្រូវ​បាន​លោក គី តិច មេធាវី​តំណាង​លោក ហេង …

មើលពេញ

សម្ដេចហ៊ុនសែនអំពាវនាវអោយអាណាព្យាបាលនាំកូនចូលរៀនក្នុងបវេសនកាលឆ្នាំថ្មី

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានអំពាវនាវអោយអាណាព្យាបាលនាំកូនចូលរៀនក្នុងបវេសនកាលឆ្នាំថ្មី។សម្ដេចបានអំពាវនាវក្នុងពេលបើកបវេសនកាលឆ្នាំថ្មីថ្ងៃទី១វិច្ជិកានេះ។ សម្ដេចបានលើកឡើងថា៖”យើងទាំងអស់គ្នាត្រូវចូលរួមជំរុញអោយមានការអប់រំបណ្ដុះបណ្ដាលអោយកាន់តែខ្ពស់ដោយមិនត្រូវអនុញ្ញាអោយកូនចៅណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំនោះឡើយ។ក្នុងនោះដែរអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវជួយសម្របសម្រួលនិងផ្ដល់លទ្ឋភាពជូនដល់ពួកគេបានចូលរៀននិងរៀនចប់តាមកម្រិតថ្នាក់យ៉ាងតិច៩ឆ្នាំនិងជំរុញគាំទ្រអោយពួកគេបានសិក្សារៀនសូត្រចប់ភូមិសិក្សារហូតដល់ឧត្តមសិក្សាអោយប្រកបដោយគុណភាពនិងប្រសិទ្ឋភាពខ្ពស់”៕

មើលពេញ

វិបត្តិអត់ដីសម្រាប់ពលរដ្ឋជិត១ពាន់គ្រួសារនៅឃុំឆ្នុកទ្រូដែលបំលាស់ទីពីរស់នៅទឹកទៅលើគោក

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងផែនការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេទាំងអស់ឡើងមករស់នៅលើគោកវិញ។ ថ្មីៗអាជ្ញាធរឃុំឆ្នុកទ្រូ មានគម្រោងស្នើសុំដីនៅតាមចិញ្ចើមផ្លូវលំតាមភូមិ៤កន្លែងក្នុង ឃុំឆ្នុកទ្រូដើម្បីអោយប្រជាពលរដ្ឋសង់ផ្ទះរស់នៅតាមផែនការខាងលើនេះ។

មើលពេញ

សម្ដេចសខេង៖កម្ពុជានិងថៃគ្រោងនឹងបើកច្រកព្រំដែនអន្តរជាតិចំនួន៤កន្លែងទៀត

ខេត្តបន្ទាយមានជ័យ៖រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរាជរដ្ឋាភិបាលកម្ពុជានិងថៃគ្រោងនឹងបើកច្រកព្រំដែនអន្តរជាតិចំនួន៤កន្លែងទៀតជាប់ព្រំដែនថៃដើម្បីពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងឱកាសបញ្ចុះបឋមសីលាអគាស្នាក់ការនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០​១៧នៅខេត្តបន្ទាយមានជ័យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ថ្មីនេះរាជរដ្ឋាភិបាលកម្ពុជានិងថៃបានឯកភាពបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤កន្លែងរួមមាន៖១.ច្រកទ្វារអន្តរជាតិអានសេះស្ថិតក្នុងខេត្តព្រះវិហ៊ារជាប់ព្រំដែនខេត្តអ៊ុប៊ុន ២.ច្រកទ្វារអន្តរជាតិភ្នំដីខេត្តបាត់ដំបងជាប់ព្រំដែនខេត្តស្រះកែវ ៣.ច្រកទ្វារអន្តរជាតិថ្មដាខេត្តពោធិ៍សាត់ជាប់ព្រំដែនខេត្តត្រាត ៤.ច្រកទ្វារអន្តរជាតិជប់គគីរខេត្តឧត្តរមានជ័យជាប់ព្រំដែនខេត្តបូរីរ៉ាំ។

មើលពេញ

គណបក្សសញ្ជាតិកម្ពុជាថ្លែងការណ៍គាំទ្រចំណាត់ការលើលោកកឹមសុខា

ភ្នំពេញ៖លោកសេង សុរេន ប្រធានគណបក្សសញ្ជាតិកម្ពុជានៅថ្ងៃទី​៣១​ខែតុលាឆ្នាំ​២០១៧នេះបានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ថាក្រោយពីមើលឃើញទង្វើរបស់លោក​កឹម សុខា

មើលពេញ

រដ្ឋមន្ដ្រី៖ក្នុងរយៈពេល៩ខែមានអ្នកស្លាប់ ១.៣៥៧នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរ ជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកធ្វើដំណើរ កុំឱ្យថ្ងៃសប្បាយក្លាយជាថ្ងៃកើតទុក្ខ ។

មើលពេញ

អាជ្ញាធរខេត្តក្រចេះព្រមានចំពោះអ្នកកាសែតណាដែលមិនគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ

ក្រចេះ៖  អភិបាលរងខេត្តទទួលបន្ទុកលើមន្ទីរព័ត៌មាន លោកជំទាវ ប៊ន សុភី បានព្រមានថា​៖ អ្នកកាសែតដែលធ្វើការមិនគោរពទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌ អ្នកសារ ព័ត៌មាន គឺទៅថ្ងៃខាងមុខនឹងអាចប្រឈមក្នុងការចាត់វិធានការរបស់អាជ្ញាធរ ទៅលើបទល្មើស ព្រហ្មទណ្ឌ ។

មើលពេញ