ទំព័រដើម / ព័ត៌មានជាតិ (page 5)

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរទស្សនកិច្ចខេត្ដយូណានដើម្បីទាក់ទាញទេសចរចិនអោយ២លាននាក់មកកម្ពុជា

ភ្នំពេញ៖ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន៖ កាលពីព្រឹកថ្ងៃ១៤​រោច​ ខែបុស្ស​ ឆ្នាំ​រកា​ នព្ធស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​​ទី ១៥ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបពិភាក្សាជាមួយលោកជំទាវ Wen Shuqiong អនុប្រធានគណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តយូណាន ឯកឧត្តម Zhang Jinglong ប្រធានវិទ្យាស្ថាន ទេសចរណ៍ និងវិជ្ជាជីវៈទេសចរណ៍ខេត្តយូណាន និងតំណាងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត។

មើលពេញ

រដ្ឋាភិបាលបង្កើតគណៈកម្មាធិអន្តរក្រសួងដើម្បីត្រួតពិនិត្យអង្គការអន្ដរជាតិនៅកម្ពុជា

ភ្នំពេញ៖យោងតាមសេចក្តីបង្គាប់ដែលបានចុះហត្ថលេខាដប្រមុខរដ្ឋាភីបាលសម្ដេចហ៊ុនសែននៅដើមខែធ្នូគណៈកម្មាធិការអន្តរក្រសួងមានសមាជិកសរុប 33 នាក់រួមមានរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង រដ្ឋលេខាធិការក្រសួងការបរទេសជាសហប្រធានរដ្ឋលេខាធិការក្រសួងយុត្ដិធម៌និងក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច អនុប្រធាន។ គណៈកម្មការនេះនឹងទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការនិងត្រួតពិនិត្យមើលថាតើអង្គការអន្ដរជាតិទាំងអស់នៅកម្ពុជាបំពានច្បាប់និងរំលោភលើអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជា។ យោងតាមបទបញ្ជានេះគណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋាភិបាល ក្នុងនោះក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចទទួលខុសត្រូវលើការត្រួតពិនិត្យថាតើអង្គការអន្តរជាតិបង់ប្រាក់ពន្ធតាមច្បាប់ហើយធនាគារជាតិត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គការអន្តរជាតិដែរឬទេ៕

មើលពេញ

នាវាទេសចរណ៍ដឹកអ្នកដំណើរជិត៣ពាន់នាក់ចូលចតនៅក្រុងព្រះសីហនុ

ភ្នំពេញ៖នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Sapphire Princess ដែលជានាវាទី ០២ មកពីកំពង់ផែ Phu My ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ តាមរបាយការណ៍កំពង់ផែបានអោយដឹងថា៖នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.៨២៤នាក់ (ស្រី ១.៥៣៩ នាក់) និងនាវិកចំនួន ១.០៦៥ នាក់ (ស្រី ២៣០ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ៕  

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបង្កើតមូលនិធិថ្មីដើម្បីទ្រទ្រងដល់មន្ទីរពេទ្យគន្ធបុប្ផា

  ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបានប្រកាស​បង្កើត​មូលនិធិ​ថ្មី​មួយ​ទៀត ​គឺ​ “មូលនិធិ​គន្ធបុប្ផា​កម្ពុជា”ដើម្បី​បង្ការ​​កុំ​ឱ្យ​មន្ទីរ​ពេទ្យ​មនុស្សធម៌​មួយ​នេះ​ត្រូវ​បិទទ្វារ​ ក្នុងពេល​អវត្តមាន​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផានេះ។

មើលពេញ

លំហាត់​បាញ់​គ្រាប់​ពិត​ត្រូវ​បាន​ហ្វឹកហ្វឺន​នៅ​តំបន់​​ភ្នំ​ធំ​ម្រះ​ព្រៅ​

កំពង់ស្ពឺ ៖ លំហាត់​បាញ់​គ្រាប់​ពិត​ ត្រូវ​បាន​ហ្វឹកហ្វឺន​នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​​កំពង់ស្ពឺ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើង​ថែម​ទៀត។

មើលពេញ

សហភាពសម្ព័ន្ធសារព័ត៌មាន៖សកម្មភាពអ្នកនាំពាក្យនៅមានកម្រិតខុសគ្នា

ភ្នំពេញ៖សហភាពសម្ព័ន្ធសារព័ត៌មានកម្ពុជានៅថ្ងៃទី១២មករាបានចេញសេចក្តីប្រកាសព័ត៌មានថាសកម្មភាពរបស់អ្នកនាំពាក្យនៅតាមបណ្តាក្រសួងនិងស្ថាប័នៅមានកម្រិតខុសគ្នា។អ្នកនាំពាក្យនៅតាមស្ថាប័នមួយចំនួនសកម្ម ហើយនៅតាមស្ថាប័នមួយចំនួនទៀតមិនទាន់សកម្មទេ។ ស.ស.ស.កបានលើកឡើងថាអ្នកនាំពាក្យសកម្មនិងមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានគឺបំពេញតួនាទីនិងភារកិច្ចដោយប្រសិទ្ធភាពនិងលទ្ធផលខ្ពស់ប្រកប​ដោយភាពរលូន ព្រមទាំងមានអត្ថប្រយោជន៍របស់ស្ថាប័នរបស់ខ្លួនផងដែរ។ប៊ុនឡេង

មើលពេញ

ជប៉ុនប្រកាសជ្រើសរើសកម្មសិក្សាការីបច្ចេកទេសខ្មែរចំនួន១ពាន់នាក់ក្នុង១ឆ្នាំ

ភ្នំពេញ៖ជប៉ុនបានប្រកាសជ្រើសរើសកម្មសិក្សាការីបច្ចេកទេសខ្មែរចំនួន១ពាន់នាក់ក្នុង១ឆ្នាំទៅធ្វើកម្មសិក្សានិងធ្វើការនៅខេត្តអិហ៊ិម៉ិនៃប្រទេសជប៉ុនដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក៏ដូចជាលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រ សើរឡើងថែមទៀត។

មើលពេញ

រដ្ឋមន្ដ្រី៖ឆ្នាំ២០២៥គុណភាពនៃការផលិតទឹកស្អាតនិងមានប្រើប្រាស់គ្រប់ទីប្រជុំជន ១០០%

ខេត្តបាត់ដំបងៈអញ្ជើញជាអធិបតីភាពក្នុងឱកាសសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឯកឧត្តមចម ប្រសិទ្ធ,ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហ៏កម្មនិងសិប្បកម្មបានមានប្រសាន៏ថា “គោល នយោបាយទឹកស្អាតរបស់សម្តេចតេជោហ៊ុន សែន”នៅឆ្នាំ២០២៥និងមានទឹកស្អាតប្រើប្រាស់គ្រប់ទីប្រជុំជនចំនួន៨៥% នៅឆ្នាំ២០១៨ និង១០០% នៅឆ្នាំ ២០២៥។

មើលពេញ

អ្នកនាំពាក្យគណបក្សហ្វ៊ុនបដិសេធការតែងតាំងមហាសេដ្ឋីចិនជាអនុប្រធានបក្ស

ភ្នំពេញ៖អ្នកនាំពាក្យគណបក្សហ្វ៊ុនប្រកាសបដិសេធការតែងតាំងមហាសេដ្ឋីចិនលោកចាក់គីសែជាអនុប្រធានបក្ស។លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានប្រាប់អ្នកកាសែតនៅថ្ងៃនេះថា៖លោកគីសែនជាចិនធម្មតានៅស្រុកខ្មែរនិង​បានតែងតាំងជា​ទីប្រឹក្សា សេដ្ឋកិច្ច​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ៕

មើលពេញ

កម្ពុជាមានស្រូវ៥លានតោនសម្រាប់នាំចេញនៅឆ្នាំ២០១៧នេះ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានមានប្រសាសន៍នៅព្រឹកនេះថា៖កម្ពុជាមានស្រូវ៥លានតោនសម្រាប់នាំចេញនៅឆ្នាំ២០១៧នេះ។

មើលពេញ