ទំព័រដើម / សេដ្ឋកិច្ច

សេដ្ឋកិច្ច

ការវិនិយោគដោយផ្ទាល់ពីឥណ្ឌាមកកម្ពុជា មានចំនួន ១២៦លានដុល្លារ

ភ្នំពេញ: ការវិនិយោគដោយផ្ទាល់ពីឥណ្ឌាមកកម្ពុជា បានកើនឡើងដល់ចំនួន​១២៦លានដុល្លារ ដែលបានជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

មើលពេញ

ក្នុងឆ្នាំ២០១៨នេះ កម្ពុជាត្រូវការអំបិលសម្រាប់នាំចូលមកពីក្រៅប្រទេស 

ភ្នំពេញ៖​ប្រធានសមាគមផលិតអំបិលកម្ពុជាបានលើកឡើងថា សមាគមកំពុងរៀបចំ ផែនការរួចហើយក្នុងការស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការនាំចូលអំបិលមកពីក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់បរិភោគរបស់ប្រជាពលរដ្ឋ។

មើលពេញ

លំហូរសាច់ប្រាក់​កខ្វក់​របស់​រុ​ស្ស៊ី​ ទៅកាន់ប្រទេសអង់គ្លេស

​ ​ក្រុងឡុង៖កាលពី​ថ្ងៃ​ច័ន្ទ​ គណៈកម្មការ​មួយ​នៃ​សភាតំណាងរាស្ត្រ​អង់គ្លេស​ បាន​និយាយ​ថា​ សាច់ប្រាក់​របស់​ជនជាតិ​រុ​ស្ស៊ី​ ដែល​បង្កប់​នៅ​ក្នុង​ទ្រព្យសម្បត្តិ​នៃ​ចក្រភព​អង់គ្លេស​ និង​សម្អាត​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ទីក្រុង​ London​ បាន​បង្ក​ឲ្យ​ខូចខាត​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អង់គ្លេស​ ដើម្បី​រក្សា​ជំហ​រដ៏​រឹង​មាំ​របស់​ខ្លួន​ប្រឆាំង​នឹង​ភាព​ក្រអឺតក្រទម​នៃ​គោលនយោបាយ​ការ​បរទេស​របស់​ទីក្រុង​ Moscow​ ។​ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នានា​នៃ​ចក្រភព​អង់គ្លេស​ គឺជា​កន្លែង​ទទួលផល​ចំណេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំពោះ​លំហូរ​សាច់ប្រាក់​របស់​ជនជាតិ​រុ​ស្ស៊ី​ តាំងពី​ការ​ដួល​រលំ​សហភាព​សូ​វៀត​ កាលពី​ឆ្នាំ​១៩៩១​មក​ ហើយ​ទីក្រុង​ London​ នៅ​តែ​ត្រូវ​បាន​បន្ត​ជ្រើសរើស​ជា​រដ្ឋធានី​របស់​លោក​ខាងលិច​ ចំពោះ​អប្ប​ជនាធិប​តេ​យ្យ​ ហើយ​ក្រុម​មន្ត្រី​រុ​ស្ស៊ី​ ដែល​បាន​បង្វិល​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ឆ្លងកាត់​តាម​គោលដៅ​សំខាន់ៗ​របស់​អឺរ៉ុប​ ។​ ប៉ុន្តែ​ចក្រភព​អង់គ្លេស​ បាន​ដឹកនាំ​ការទូត​អន្ដរជាតិ​ ដើម្បី​ប្រតិកម្ម​ប្រឆាំង​នឹង​ប្រទេស​រុ​ស្ស៊ី​ ក្រោយ​ពី​ការ​បំពុល​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​រុ​ស្ស៊ី​ម្នាក់​ នៅ​ក្នុង​ទីក្រុង​មួយ​នៃ​ចក្រភព​អង់គ្លេស​ ជា​ការ​វាយប្រហារ​មួយ​ដែល​រដ្ឋាភិបាល​អង់គ្លេស​ ចោទប្រកាន់​ចំពោះ​ទីក្រុង​ Kremlin​ ។​ ទីក្រុង​ Moscow​ បាន​បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​ឧប្បត្តិ​ហេតុនេះ​ឡើយ​ ។​ របាយការណ៍​មួយ​របស់​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អង់គ្លេស​ បាន​និយាយ​ថា​ សាច់ប្រាក់​របស់​ជនជាតិ​រុ​ស្ស៊ី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទិតៀន​របស់​ចក្រភព​អង់គ្លេស​ ចំពោះ​ទីក្រុង​ Kremlin​ និង​កំពុង​គាំទ្រ​ចំពោះ​អ្វី​ដែល​ហៅ​ថា​ ជា​យុទ្ធនាការ​របស់​ប្រធានាធិបតី​ Vladimir​ Putin​ ដើម្បី​បង្ខូច​ចំពោះ​ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ​ច្បាប់​អន្តរជាតិ​ ៕​ (Reuters)​ -​

មើលពេញ

ឥណ្ឌាចង់យកកម្ពុជាធ្វើជាមជ្ឍមណ្ឌលធំមួយ ដើម្បីផលិតចំណីអាហារសមា្រប់នាំចេញ ទៅលក់ឲ្យបណ្ដា​ប្រទេសជាដៃគូ

ភ្នំពេញ៖ ឥណ្ឌា ចង់យកកម្ពុជាធ្វើជាមជ្ឍមណ្ឌលធំមួយ ដើម្បីផលិតចំណីអាហារសមា្រប់នាំចេញ ទៅលក់ឲ្យបណ្ដា​ប្រទេសជាដៃគូពាណិជ្ជកម្មរបស់ខ្លួនផ្សេងទៀត ខណៈផលិតផលឥណ្ឌា ដែល​ផលិតនៅកម្ពុជាសម្រាប់ការនាំចេញមានការទទួលស្គាល់ច្រើន។

មើលពេញ

ចិនបន្ថយទំហំពាណិជ្ជកម្មជាង ២០០ពាន់លានដុល្លារជាមួយអាមេរិច

អាមេរិច៖ចិនបន្ថយពាណិជ្ជកម្មជាង 200 ពាន់លានដុល្លារដល់អាមេរិចក្រោយចិនមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិច។

មើលពេញ

ពាណិជ្ជកម្មរវាងកម្ពុជា.អង់គ្លេសមានទំហំ១០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៧

ភ្នំពេញ៖ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចក្រភពអង់គ្លេសបានកើនដល់​១០០០លានដុល្លារអាមេរិកនៅក្នុងឆនាំ២០១៧។នេះបើយោងតាមមរដ្ឋមន្រ្តីក្រ​សួង​ការបរទេសកម្ពុជា

មើលពេញ

សាច់ខូចគុណភាពប្រមាណ១០០០គីឡូត្រូវបានឃាត់ពីឡានដឹកអ្នកដំណើរ

ភ្នំពេញ ៖កម្លាំងចម្រុះនាយដ្ឋានឆ្មក់ចុះបង្រ្កាបរថយន្តក្រុងដឹកអ្នកដំណេីរឯក​ជន​លួចដឹកសត្វខូចគុណភាពនិងរថយន្តយីឌុបរបស់កងដឹកជញ្ជូនH .Cដឹកចំណី

មើលពេញ

ដំណាំក្រូចថ្លុងកោះទ្រង់កំពុងប្រឈមនិងជំងឺច្រើនមុខ ពលរដ្ឋស្នើសុំឱ្យមន្ដ្រីជួួយ

ខេត្តក្រចេះ៖ ប្រជាពលពលរដ្ឋជាច្រើនគ្រួសារ ដែលប្រកបរបរដាំដំណាំក្រូចថ្លុងនៅលើតំបន់ដីកោះទ្រង់ ស្ថិតក្នុង សង្កាត់កោះទ្រុង ក្រុងក្រចេះ បានស្នើឲ្យមន្ទីរកសិកម្មខេត្តជួយបង្ហាញវីធីសាស្ត្រព្យាបាលជំងឺច្រើនមុខ ដែលកំពុង កើតឡើងនៅលើដើមក្រូចថ្លុងតូចធំនៅតាមចំការរបស់ពួកគាត់ ដោយមិនទាន់មានវិធីណាដែលអាចជួយព្យាបាល

មើលពេញ

មន្រ្តីក្រសួងរ៉ែប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភពីគម្រោង​សាងសង់ទំនប់វារីអគ្គិសនីសំបូរ

ភ្នំពេញ៖     មន្រ្តីក្រសួងរ៉ែនិងថាមពលប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គកុំអោយ ព្រួយបារម្ភពីគម្រោងសា​ង​សង់ទំនប់វារីអគ្គិសនីសំបូរកាត់ដងទន្លមេគង្គនៅក្នុងខេត្តក្រចេះ ខណៈដែលក្រុមការងារទើបតែចុះសិក្សាបឋមតែប៉ុណ្ណោះ។

មើលពេញ

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ មកលេងកម្សាន្តខេត្តព្រះស៊ីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ

 ព្រះសីហនុ៖តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃពុធ ២កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៥ យាងចូល ៦៦ព្រះវស្សា របស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការ: គឺចាប់ពីថ្ងៃ១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១១១.៨១៥នាក់ មានការកើនឡើង ១,៦៥ភាគរយ បើប្រៀបធៀប និងបុណ្យចម្រើនព្រះជន្មឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៣.៧៨០នាក់ កើនឡើង ១,៥៥ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ២៨.០៣៥នាក់ កើនឡើង ១,៩៤ភាគរយ។

មើលពេញ