ទំព័រដើម / សេដ្ឋកិច្ច (page 2)

សេដ្ឋកិច្ច

អ្នកនាំពាក្យគណបក្សហ្វ៊ុនបដិសេធការតែងតាំងមហាសេដ្ឋីចិនជាអនុប្រធានបក្ស

ភ្នំពេញ៖អ្នកនាំពាក្យគណបក្សហ្វ៊ុនប្រកាសបដិសេធការតែងតាំងមហាសេដ្ឋីចិនលោកចាក់គីសែជាអនុប្រធានបក្ស។លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានប្រាប់អ្នកកាសែតនៅថ្ងៃនេះថា៖លោកគីសែនជាចិនធម្មតានៅស្រុកខ្មែរនិង​បានតែងតាំងជា​ទីប្រឹក្សា សេដ្ឋកិច្ច​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ៕

មើលពេញ

កម្ពុជាមានស្រូវ៥លានតោនសម្រាប់នាំចេញនៅឆ្នាំ២០១៧នេះ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានមានប្រសាសន៍នៅព្រឹកនេះថា៖កម្ពុជាមានស្រូវ៥លានតោនសម្រាប់នាំចេញនៅឆ្នាំ២០១៧នេះ។

មើលពេញ

ក្រុមហ៊ុនចិនប្ដេជ្ញាសាងសង់ផ្លួវល្បឿនលឿនភ្នំពេញព្រះសីហនុក្នុងតម្លៃ២ពាន់លានដុល្លារមានគុណភាពល្អ

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លាវ ឈីថាវ (Liu Qi Tao) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company។

មើលពេញ

ប្រទេសចិនឈរជាភ្ញៀវទេសចរចូលទស្សនារមណីដ្ឋានអង្គរច្រើនជាងគេបំផុតឆ្នាំ២០១៧

ភ្នំពេញ: ចំនួនភ្ញៀវទេសចរចិន បានឈរនៅលំដាប់ទីមួយ ដែលបានទិញប័ណ្ណចូលទស្សនា​រមីយដ្ឋាន​អង្គរ​​ច្រើនជាងគេ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ។

មើលពេញ

ក្នុងឆ្នាំ២០១៧កម្ពុជានាំចេញអង្ករ៦សែន៣ម៉ឺនតោនកើនជាង១៧ភាគរយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៧កម្ពុជានាំចេញអង្ករ៦សែន៣ម៉ឺនតោនកើនជាង១៧ភាគរយបើធៀបនឹងឆ្នាំ២០១៦។នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃនេះ។ ប្រភពបានបន្ដថា៖នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង៦៣ម៉ឺនតោន ក្នុងមាន​អង្ករក្រអូបរហូតដល់ជិត៤០ម៉ឺនតោន ហើយក្រៅពីនេះមានអង្ករសជិត១៦ម៉ឺនតោន និងអង្ករចំ​ហុងជាង៨ម៉ឺនតោន។ជាមួយគ្នានេះអង្ករនាំទៅចិនមានប្រមាណជាជិត២សែនតោនជាប់លេខ១និងបារាំង៧៧ពាន់តោនលេខ២និងនិងប៉ូឡូញលំដាប់លេខ៣មាន៤៤ពាន់តោននិងម៉ាឡេស៊ីជាប់លេខ៤៣៨ពាន់តោននិងបងក្លាដាលំដាប់លេខ៥៣១ពាន់តោន៕

មើលពេញ

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើម ឆ្នាំ២០១៨នេះ

ភ្នំពេញ៖ មន្រ្ដីជាន់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះ សីហនុ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨នេះ ដើម្បីសម្រួលដល់សេវាដឹកជញ្ជូនទំនិញ និងកាត់បន្ថយពេលវេលា។

មើលពេញ

នាយករដ្ឋមន្ដ្រីចិនប្រកាសផ្តល់ប្រាក់កម្ចី ៦ពាន់លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គឡានឆាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិនលោកលីកេឈាំង (Li Keqiang) បានប្រកាស​ថាប្រទេសចិននឹង​ផ្តល់​ប្រាក់កម្ចី​សម្បទានរបស់រដ្ឋាភិបាលចំនួន 7 ពាន់លានយ័ន (1,08 ពាន់លានដុល្លារ) ក្នុងក្រ​បខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) ។

មើលពេញ

កម្ពុជាគ្រោងសាងសង់ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារនៅស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល

ភ្នំពេញ៖កម្ពុជាគ្រោងសាងសង់ព្រលានយន្ដហោះថ្មីតម្លៃ១៥០០លានដុល្លារលើផ្ទៃដី២៦០០ហិចតានៅស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។នេះបើតាមលិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ផ្ញើទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិលដែលគេផ្សព្វផ្សាយដល់អ្នកកាសែតនៅថ្ងៃនេះ។​លិខិតនេះបានចុះហត្ថលេខាកាលពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៧ដោយរដ្ឋលេខាធិការគណៈរដ្ឋមន្ដ្រីតឹករ៉េតសំរេច។ បើតាម​លិខិត​ដដែលបាន​ឲ្យដឹង​ថា ចំពោះថវិកាការសាងសង់អាកាស​យានដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4F នេះមាន​​ក្រុមហ៊ុនវិនិយោគឈ្មោះ Cambodia Airport Investment Co., Ltd ដាក់​ទុន​វិនិយោគ​សរុប ១៥០០លាន​ដុល្លារ។ ឯទុន​វិនិយោគ​នេះ បានមកពីប្រភព ​កម្ចី​ធនាគារ​បរទេស ១១០០លាន​ដុល្លារ កម្ចី​ពី​ភាគទុន​របស់​ក្រុមហ៊ុន OCIC ចំនួន ២៨០លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០លាន​ដុល្លារ៕

មើលពេញ

កម្ពុជាត្រូវការថវិកា៥ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវល្បឿនលឿន

ភ្នំពេញ៖រដ្ឋមន្ដ្រីសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា៖ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុត្រូវការថវិកា៣២ពាន់លានដុល្លារនិងផ្លូវល្បឿនលឿនទៅកាន់បាវិតពីភ្នំពេញត្រូវការ៣ពាន់លានដុល្លារ។

មើលពេញ

រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងអាចប្រើនៅដើមឆ្នាំ២០១៩​ខាងមុខនេះ

  ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋមន្រ្ដីក្រសួងសាធារ​ណការអះអាងថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងអាចប្រើនៅដើមឆ្នាំ២០១៩​ខាងមុខនេះ ដែលជួយសម្រួលដល់ការ​ធ្វើដំណើរនិងពាណិជ្ចកម្ម។

មើលពេញ