ទំព័រដើម / សេដ្ឋកិច្ច (page 20)

សេដ្ឋកិច្ច

ធនាគារជាតិបង្ហាញពីស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបង្កើនការប្រើប្រាស់​ប្រាក់រៀលកាន់​តែទូលាយ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ ដែលជំរុញឱ្យកម្ពុជាបង្កើនការប្រើប្រាស់​ប្រាក់រៀលកាន់តែទូលំទូលាយ។

មើលពេញ

មន្ដ្រី៖ក្រុមហ៊ុនចំការកៅស៊ូទាំងអស់ក្នុងខេត្តកំពង់ធំ ត្រូវគោរពកិច្ចសន្យាវិនិយោគ

ខេត្តកំពង់ធំ៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងជាសាធារណៈថា៖” ក្រុមហ៊ុនទាំងអស់នៅក្នុងខេត្តកំពង់ធំ ដាច់ខាតត្រូវតែគោរពតាមលក្ខ័ណ្ឌវិនិយោគរបស់ប្រទេសកម្ពុជា ជាពិសេសនោះការផ្តល់នូវសេចក្តីសុខជូន កម្មករ កម្មការិនី ដែលបម្រើការនៅក្នុងក្រុមហ៊ុននីមួយៗ។ ដូចជា ការចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលកំពុងបម្រើការងារក្នុងតំបន់ចំការកៅស៊ូរបស់ក្រុមហ៊ុន តាន់បៀន បារៀ និង ភឿកហ្វា ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយឯកឧត្តម អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមរៀតណាម ប្រចាំប្រទេសកម្ពុជា។

មើលពេញ

មន្ត្រី៖ស្ថានីយ៍ប្រេងឥន្ធនៈក្នុងក្រុងបាត់ដំបងស្ទើរតែទាំងអស់លក់ប្រេងសាំងមិនគ្រប់លីត្រ

ខេត្តបាត់ដំបង៖មន្ត្រីកាំកុងត្រូលក្រោយការចុះត្រួតពិនិត្យនិងវាស់បរិមាណប្រេងសាំងនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនះ ក្នុងក្រុងបាត់ដំបងបានរកឃើញស្ទើរតែទាំងអស់លក់ប្រេងសាំងអោយអតិថិជនមិនគ្រប់លីត្រនិងបន្លំប្រេងធម្មតាថាជាប្រេងសាំងស៊ុបពែរ។

មើលពេញ

ក្រុមហ៊ុនហ្វេសប៊ុកខាតបង់៣៧កោដិដុល្លារ

អាមេរិច៖ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានទទួលរងផលប៉ះពាល់តម្លៃយ៉ាងខ្លាំងកាលពីថ្ងៃចន្ទដោយខាតបង់ប្រហែល 37 កោដិដុល្លារ។ភាគហ៊ុនបានធ្លាក់ចុះប្រហែលជិត 7% កាលពីថ្ងៃចន្ទក្រោយមានរបាយការណ៍ព័ត៌មានមួយពីក្រុមហ៊ុនទិន្នន័យ Cambridge Analytica ដែលមានទំនាក់ទំនងជាមួយយុទ្ធនាការរបស់លោក Trumpក្លាយជាប្រធានាធិបតីអាមេរិច ក្នុងពេលបោះឆ្នោត។ក្រុមហ៊ុនបានរាយការណ៍ថាខ្លួនបានព័ត៌មានពីអ្នកប្រើហ្វេសប៊ុកប្រហែល 50 លាននាក់មិនទុកចិត្តហ្វេសប៊ុក។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតរបស់ភាគហ៊ុនក្នុងរយៈពេល 4 ឆ្នាំ។ សូម្បីតែបន្ទាប់ពីការធ្លាក់ចុះកាលពីថ្ងៃចន្ទនេះក័ដោយក្រុមហ៊ុនហ្វេសប៊ុកនៅតែជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអាមេរិចដែលមានទីផ្សារមូលធនប្រហែល 500 ពាន់លានដុល្លារ។ វាស្ថិតនៅពីក្រោយតែ Apple (AAPL),ក្រុមហ៊ុន Google (Google), Amazon (AMZN), Microsoft (MSFT) និងក្រុមហ៊ុន Berkshire Hathaway (BRKA) ។ Mark Zuckerberg កាន់កាប់ភាគហ៊ុន Facebook ចំនួន 400 លានហ៊ុនហើយទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះប្រហែល 5 កោដិដុល្លារកាលពីរសៀលថ្ងៃច័ន្ទ។ ភាគហ៊ុនបានបិទនៅតម្លៃ 12,53 ដុល្លារក្នុងមួយហ៊ុន។ ជាការពិតសូម្បីតែការធ្លាក់ចុះនៃការកាន់កាប់របស់គាត់តែម្តងក៏ដោយក៏ Zuckerberg នៅតែមានភាគហ៊ុនហ្វេសប៊ុកប្រហែល 70 …

មើលពេញ

កម្ពុជា ​ចំណាយ​ថវិកា​​​ជាង២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ​ដើម្បីនាំចូល​បន្លែ​ពី​បរទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក

ភ្នំពេញ៖ កម្ពុជា ​ចំណាយ​ថវិកា​​​ជាង២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ​ដើម្បីនាំចូល​បន្លែ​ពី​បរទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈផលិតផលក្នុងស្រុកនៅមានបរិមាណទាប និងតម្លៃខ្ពស់។

មើលពេញ

ហុងកុងវិនិយោគជាង១៣០០លានដុល្លារនៅកម្ពុជាគិតត្រឹមឆ្នាំ២០១៧នេះ

ភ្នំពេញ៖យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មានចំនួន ២៥៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.៣៣ពាន់លានដុល្លារអាមេរិក ស្មើនឹង ២.១៤%នៃទុនវិនិយោគសរុប។

មើលពេញ

មហាសេដ្ឋីអាស៊ីលោកលីកាស៊ីងមានទ្រព្យសម្បត្តិជាង៣៥កោដិដុល្លារប្រកាសចូលនិវត្ដន៍

ហុងកុង៖អ្នកមានបំផុតលំដាប់ទី 2 នៅអាស៊ីគឺលោក Li Ka-Shing របស់ក្រុងហុងកុងដែល​មាន​ទ្រព្យ​សម្បត្តិជាង៣៥កោដិដុល្លារបានប្រកាចូលនិវត្តន៍ពីការដឹកនាំជំនួញរបស់គាត់។លោកលីមានអាយុ 89 ឆ្នាំដែលមានទ្រព្យសម្បត្តិរបស់គាត់ឡើងដល់ ៣៥ ពាន់លាន​ដុល្លានិងបានចុះផ្សាយក្នុងទស្សនាវដ្ឋីអាមេរិច Forbes និងបានប្រគល់ការដឹកនាំក្រុមហ៊ុនឱ្យកូន​ប្រុសច្បង​របស់គាត់គឺលោក Victor Li ទទួលគ្រប់គ្រងដឹកនាំក្រុមហ៊ុន​របស់មហា​សេដ្ឋីអាស៊ីរូបនេះ។ ក្រុមហ៊ុន CK Hutchison Holdings និងក្រុមហ៊ុន CK Asset Holdings របស់លោកមានរបររកស៊ីលើវិស័យលក់រាយនិងទូរគមនាគមន៍និងថាមពលសំណង់កំពុងផែរ។ក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនធានារ៉ាប់រងផងដែរ។យោងតាមទស្សនា​វដី្តForbesបានអោយដឹងថាបុរសម្នាក់ដែលមាន​ទ្រព្យសម្បត្តិច្រើនជាងលោក​លីគឺលោក Mukesh Ambani មហាសេដ្ឋីអាស៊ីជនជាតិឥណ្ឌា។ លោកលីដែលមានរឿងរ៉ាវមិនសូវល្អទៅនឹងទ្រព្យសម្បត្តិបន្ទាប់ពីបានចាប់ផ្តើមធ្វើការនៅរោងចក្រតាំងពីនៅក្មេងតែពេលនេះ ជាមហាសេដ្ឋីចំណាត់ថ្នាក់ទី 23 ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិ Forbes ឆ្នាំ 2018នៅលើលោក ។គាត់គឺជាមហាសេដ្ឋីដំបូងបង្អស់នៅហុង​កុង​ដែលមកបណ្តាក់ទុននៅចិនដីគោកដោយទ្រព្យសម្បត្តិដែលជាចំណែកធំនៅក្នុងទ្រព្យសម្បត្តិរបស់គាត់។មហាសេដ្ឋីរូបនេះឡើងជាមហាសេដ្ឋីក្នុងសម័យចក្រភពអង់គ្លេសជិះជាន់ហុងកុងមុនឆ្នាំនៅឆ្នាំ 2000 ហើយទទួលបានឈ្មោះហៅក្រៅថា “Superman” សម្រាប់ជំនួញនិង​ការវិនិយោ​គរបស់​​គា​ត់។ វិស័យជំនាញរបស់់ក្រុមហ៊ុនលីកាស៊ីង៖ការវិនិយោគនិងទ្រព្យសម្បត្តិដែលបានកាន់កាប់ដោយអាជីវកម្មរបស់លោកលីរួមមាន: កំពង់ផែជាង 50 នៅក្នុង 26 ប្រទេសទូទាំងអាស៊ីអាស៊ី​បូព៌ាអាហ្វ្រិកអឺរ៉ុប​ទ្វីបអាមេរិក​និងអូស្រ្តាលី។មានផ្សារទំនើបលក់រាយរួមទាំងហាងឱ​សថស្ថាន Watsons នៅអាស៊ីនិង Superdrug នៅចក្រភពអង់គ្លេស។មានឧបករណ៍ប្រើប្រាស់រួមទាំងទឹកបរិសុទ្ធ Northumbrian …

មើលពេញ

ការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិមានទឹកប្រាក់ជាង៤០លានដុល្លារក្នុង២ខែ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ បានឲ្យ​ដឺងកាលពីម្សិលមិញថា ៖ក្នុងរយៈពេល២ខែដើម​ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបានចំនួន​ជិត ៣ម៉ឺនតោន និងមានទឹកប្រមាណជាង៤០លានដុល្លារ។

មើលពេញ

អូស្ដ្រាលីសន្យាជំនួយ៨៧លានសម្រាប់ការជំរុញការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖អូស្ដ្រាលីសន្យាជំនួយ៨៧លានសម្រាប់ការជំរុញការអភិវឌ្ឍនៅកម្ពុជា។នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួួយភាគីឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅព្រឹក ថ្ងៃទី១៦ ខែមីនា នៅអូស្ដ្រាលីឆ្នាំ២០១៨នេះ នៅ មជ្ឍមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ គឺលោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានចាត់ទុកថាជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសនបានស្តាប់ប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយផ្ទាល់ដែលបានបញ្ជាក់ច្បាស់ថាកម្ពុជាស្វាគមន៍បើកចំហរដល់សហគមអន្តរជាតិ និងបើកឱកាសទូលំទូលាយដល់ទំណាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងខិតខំរៀបចំការបោះឆ្នោតអោយបានល្អត្រឹមត្រូវទៅតាមកាលកំណត់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសអូស្រ្តាលីដែលបានបើកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាដែលបានជួយកសិករបង្កើនទិន្នផលស្រូវបានខ្ពស់ (CARDI)។ លោកនាយរដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ ៨៧ លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាអោយកាន់តែមានសន្ទុះលឿនទៅមុខនឹងទទួលបានជោគជ័យ។ នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានប្តេជ្ញាសហ ប្រតិបត្តិជាមួយគ្នាក្នុងការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ UN នៅក្នុងពិភពលោកថែមទៀតផង៕

មើលពេញ

កសិករឃុំជីរោទី១ សប្បាយចិត្តក្នុងការប្រមូលផលម្ទេសកាយយ៉ាណេ

ខេត្តត្បូងឃ្មុំ៖ ថ្វីត្បិតតែម្ទេសជាដំណាំបន្ទាប់បន្សំរបស់ប្រជាកសិករខ្មែរក៏ពឹតមែនតែមានទីផ្សារបរទេសល្អណាស់ ពោលគឺមានម៉ូយនៅ ប្រទេសថៃចាំទទួលទិញអោយតែមានប៉ុន្មានក៏គេទទួលទិញយកដែរ ។

មើលពេញ