ទំព័រដើម / សេដ្ឋកិច្ច (page 30)

សេដ្ឋកិច្ច

មន្ដ្រីណែនាំម្ចាស់ទូកទេសចរណ៍បង្កើនការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពភ្ញៀវ ក្នុងពេលចូលឆ្នាំចិន

ខេត្តកំពត៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹកនៃស្នងការដ្ឋានខេត្តកំពតបានចុះក្រើនរំលឹកបន្ថែមចំពោះម្ចាស់អាជីវកម្មទូកទេសចរណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីសុវត្ថិភាពភ្ញៀវសម្រាប់ដំ ណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមនាពេលដ៏ខ្លីខាងមុខ។

មើលពេញ

រដ្ឋមន្ដ្រី៖ទេសចរចិនមកទស្សនាក្រុងព្រះសីហនុមានជាង១២ម៉ឺននាក់កើន១២៦ភាគរយ

ភ្នំពេញ៖ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា៖នៅឆ្នាំ២០១៧ ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង ១លាននាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ម៉ឺននាក់ កើនឡើង ១៦% ក្នុងនោះទេសចរចិនមានចំនួន ១២ម៉ឺននាក់ កើនឡើង ១២៦% ស្ថិតក្នុងលំដាប់ទី១ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណង ខណៈដែលឆ្នេរសមុទ្រកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជា «ឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោក» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី»។ ឯកឧត្តម ថោង ខុន បានលើកឡើងនូវបញ្ហាមួយចំនួនថា ម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន ពេលមានអាជ្ញាបណ្ណកាស៊ុណូ បែរជាលែងមកសុំអាជ្ញាបណ្ណសណ្ឋាគារ ដែលនេះជាអំពើខុសច្បាប់ បើដូច្នេះមន្ទីរទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំដល់ពួកគេឲ្យមកសុំអាជ្ញាបណ្ណសណ្ឋាគារ។ តែបើពួកគេមិនព្រមមកសុំអាជ្ញាបណ្ណទេ តាមនីតិវិធីត្រូវតែទទួលការផាកពិន័យតាមច្បាប់ ហើយបើពួកគេនៅតែមិនព្រមទៅបង់ការផាកពិន័យទៀត ត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូ ក្រោយបានទទួលការអនុញញាត្តិពី រាជរដ្ឋាភិបាល ត្រូវទៅម្ចត្រូវទៅសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម ថោង ខុន បានបន្ថែមថា ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍នេះ …

មើលពេញ

ចិនផ្ដល់ប្រាក់កម្ចីជាង២ពាន់លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិ២៧០០គីឡួម៉ែត្រនៅកម្ពុជា

ភ្នំពេញ៖យោងតាមរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា៖ប្រទេសចិនបានផ្តល់មូលនិធិដល់ការសាង​សង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សរុបចំនួន ២៧០០ គីឡូម៉ែត្រនៅក្នុងប្រទេសកម្ពុជានឹងគិតជាប្រាក់ប្រមាណជា២ពាន់លានដុល្លារជាប្រាក់កម្ចី។នេះបើតាមមន្ដ្រីកម្ពុជាបានអោយដឹងកាលពីម្សិលមិញ។

មើលពេញ

រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ១៦៨លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ

   ភ្នំពេញ ៖.សម្រាប់ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទាន   ប្រមាណ ១៦៨លានដុល្លារ អាម៉េរិកដល់កម្ពុជា ដើម្បីបន្តអនុវត្តន៍គម្រោងអាទិភាពជាច្រើនក្នុង ន័យរួមចំណែកជាមួយ រាជរដ្ឋាភិបាលធ្វើឱ្យសម្រេចបានវឌ្ឍនភាព ក្នុងកិច្ចអភិវឌ្ឍន៍បន្ថែមទៀត។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីការបន្តផ្តល់ហិរញ្ញប្បទានសម្រាប់គាំទ្រស្ទើរគ្រប់វិស័យដែលបានរួមចំណែក ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេច គោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចពង្រឹង ប្រសិទ្ធភាព នៃការអនុវត្ត គម្រោងនាពេលអនាគត។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការ   នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ភាគីទាំងពីរក៏បានឯកភាពបន្ត  ពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយផ្តោតលើ អាទិភាព៣គឺ ការគាំទ្រការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់ នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ដែលអាទិភាព ទាំងបីនេះបាន …

មើលពេញ

GMAC អំពាវនាវដល់គ្រប់រោងចក្រអោយពង្រីកផលិតកម្មនៅពេលដែលត្រូវអនុវត្តប្រាក់ឈ្នួលថ្មី

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា អំពាវនាវដល់គ្រប់រោងចក្រ​អោយពង្រីកផលិតកម្ម​នៅពេលដែល​ត្រូវអនុវត្ត​ប្រាក់ឈ្នួលថ្មីដល់កម្មកររហូតដល់ ១៧០ ដុល្លារ ក្នុងមួយខែ ។

មើលពេញ

រាជរដ្ឋាភិបាលជួយអន្តរាគមន៍ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មទៅប្រទេសកូរ៉េខាងត្បូង

 ភ្នំពេញ៖រាជរដ្ឋាភិបាលជួយអន្តរាគមន៍ស្វែងរកទីផ្សារលក់ផលិតផលកសិកម្មទៅប្រទេសកូរ៉េខាងត្បូងដើម្បីជួយលើកស្ទួយវិស័យកសិកម្មនិងលើកកម្ពស់ជីវភាពររស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរទ្បើងបន្ថែមទៀត។នេះបើតាមឯកឧត្តមសុខ ចិន្ដាសោភា បានអោយដឹងនៅថ្ងៃនេះ។

មើលពេញ

មីក្រូហត្ថាកសិករមានអ្នកបញ្ញើសន្សំជាង២២ម៉ឺននាក់និងប្រាក់បញ្ញើ៣៦៧លានដុល្លារនិងផ្ដល់ឥណទានជាង៥៧៦លានដុល្លារក្នុងឆ្នាំ២០១៧

ខេត្តព្រះសីហនុ៖គិតត្រឹមចុងខែធ្នូ ឆ្នាំ២០១៨ ហត្ថាកសិករ មានអតិថិជន ប្រាក់បញ្ញើសន្សំចំនួនច្រើនជាង ២២៥,៩៦០នាក់ ជាមួយសមតុល្យប្រាក់បញ្ញើសន្សំសរុបប្រមាណជាង ៣៦៧ លានដុល្លារអាមេរិក និងមានអតិថិជនឥណទានចំនួនជិត ១២៣,៦១៨ នាក់ ជាមួយឥណទានសរុបចំនួនជាង ៥៧៦ លានដុល្លារអាមេរិក ។នេះបើតាមលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករបានអោយដឹងនៅថ្ងៃនេះ។

មើលពេញ

កូរ៉េវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រហែល៤៧០០លានដុល្លារគិតត្រឹមឆ្នាំ២០១៧

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអោយដឹងកាលពីម្សិលមិញថា៖​”គិតមកត្រឹមឆ្នាំ២០១៧ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់សាធារណរដ្ឋ​កូរ៉េចំនួន ២០៨គម្រោង ក្នុង​ទុនវិនិយោគ​​​សរុបប្រមាណ ៤,៧​ប៊ីន​លាន​ដុល្លារអាមេរិក”។

មើលពេញ

មន្ដ្រី៖ខេត្តសៀមរាប មិនខ្វះផ្ទះសំណាក់សម្រាប់អ្នកទេសចរជាតិ ស្នាក់នៅឡើយ ក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ

សៀមរាប៖មន្រ្តីជំនាញទេសចរណ៍ខេត្តសៀមរាបបានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នំាចិនដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ភ្ញៀវជាតិដែលមានបំណងមកកំសាន្តនៅខេត្តសៀមរាប កុំព្រួយបារម្ភចំពោះការខ្វះផ្ទះសំណាក់សម្រាប់ស្នាក់នៅ ព្រោះអ្នកទេសចរចិនជាច្រើនបាន កក់កន្លែងស្នាក់នៅ តែសណ្ឋាគារធំៗប៉ុណ្ណោះ។

មើលពេញ

ខេត្តសៀមរាប មិនខ្វះផ្ទះសំណាក់សម្រាប់អ្នកទេសចរជាតិ ស្នាក់នៅឡើយ ក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ

  សៀមរាប៖មន្រ្តីជំនាញទេសចរណ៍ខេត្តសៀមរាបបានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នំាចិនដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ភ្ញៀវជាតិដែលមានបំណងមកកំសាន្តនៅខេត្តសៀមរាប កុំព្រួយបារម្ភចំពោះការខ្វះផ្ទះសំណាក់សម្រាប់ស្នាក់នៅ ព្រោះអ្នកទេសចរចិនជាច្រើនបាន កក់កន្លែងស្នាក់នៅ តែសណ្ឋាគារធំៗប៉ុណ្ណោះ។

មើលពេញ