ទំព័រដើម / សេដ្ឋកិច្ច (page 51)

សេដ្ឋកិច្ច

ប្រតិភូវិនិយោគិនថៃមកសិក្សាស្វែងយល់ពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ប្រតិភូវិនិយោគិនថៃមកសិក្សាស្វែងយល់ពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជាដើម្បីចូលរួមចំណែក​ក្នុង​ការ​ជួយ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឲ្យកាន់តែទទួលបាន​ការរីកចំរើន​។ ​នៅក្នុងជំនួបជាមួយ ឯ.ឧ អូស្មាន  ហាស្សាន់  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅទីស្នាក់ការ​អង្គការមូលនិធិអភិវឌ្ឍន៍​មុស្លិមកម្ពុជា នាព្រឹកថ្ងៃទី  ៣០ តុលា នេះ  លោក អាប៊ូតាត ប៊ុននាក់  (Abutat Bunnag) អគ្គនាយកមជ្ឈ​មណ្ឌល​សម្របសម្រួល​ទូទៅនៃ​ប្រទេសជិតខាង បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង​ មកលើការអភិវឌ្ឍរីកចំរើននៃសេដ្ឋកិច្ច -សង្គម របស់​កម្ពុជា សព្វថ្ងៃ ជាពិសេស នៅរាជធានីភ្នំពេញ លោកសង្កេតឃើញ​មានការអភិវឌ្ឍលឿន ក្នុងនោះ​ស្ថាន​ភាពជីវភាព​រស់​​នៅ​របស់​ប្រជាពលរដ្ឋកម្ពុជា​មានការរីកចំរើនយ៉ាងខ្លាំង​ ដែលផ្តល់ជំនឿឲ្យអ្នកវិនិយោគចូលមកបណ្តាក​ទុនជាបន្តបន្ទាប់។ ​ជាមួយនិងកត្តាសុខ សន្តិភាព និងស្ថេរភាព​នយោបាយដ៍ល្អរបស់កម្ពុជា​​នាពេលសព្វថ្ងៃ លោកមានការរំពឹងថា អ្នកវិនិយោគបរទេសនានាក៍កំពុងសំលឹងមើលពីឱកាសវិនិយោគនៅ​កម្ពុជា​កាន់តែច្រើនផងដែរ ។ ជាការឆ្លើយតប ឯ.ឧ អូ ស្មាន់  ហាស្សាន់  បានជំរាបជូនថា​ រាជរដ្ឋាភិបាលកម្ពុជាបើកទ្វារស្វាគមន៍រាល់​វិនិយោគ​ទាំង​ឡាយ​​​ដោយ​គ្មានការរើសអើងអ្វីឡើយ។ឯ.ឧបានបន្តថារាជរដ្ឋាភិបាលមានការលើកទឹកចិត្តក្នុងការធ្វើកិច្ច​សហការ​សម្រ​ប​​សម្រួលចំពោះគ្រប់អ្នកវិនិយោគិនទាំងអស់ ដោយធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល  ឲ្យអ្នកវិនិយោគអាច ​ទទួល​បាន​​នូវអត្ថប្រយោជន៍ពីការចំណាយដើមទុនមករកទទួលទាននៅកម្ពុជា។ ឯ.ឧ ​ក៍បានជំរាបជូនដែរថា  សព្វថ្ងៃកម្ពុជាបាននិងកំពុងជំរុញការអនុវត្តន៍គោលនយោបាយឧស្សហកម្មឆ្នាំ២០១៥-២០២៥  ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច  បង្កើតការងារជូនប្រជាពលរដ្ឋ  ការលើកកម្ពស់លក្ខខណ្ឌការងារ   និងបានយក​ចិត្ត​​ទុ​កដាក់ក្នុងការដោះស្រាយនូវរាល់សំណូមពរ ដើម្បីបង្ករបរិយាកាសដល់អ្នកវិនិយោគឲ្យកាន់តែ​ទទួលបានភាព​ងាយ​ស្រួល …

មើលពេញ

កសិករប្រកបរបរដាំសណ្តែកសៀងត្អូញត្អែរពីទិន្នផលធ្លាក់ចុះនិងតម្លៃទាបជាងឆ្នាំមុន

រតនគិរី៖ អ្នកស្រីសុជាតិ រស់នៅភូមិកាផ្លើន សង្កាត់កាចាញ ក្រុងបានលុង ដែលជាប្រជាកសិករម្នាក់ប្រកបរបរដាំសណ្តែក​សៀងបានត្អូញត្អែរ ប្រាប់ទូរទស្សន៏រស្មីហង្សមាស អោយដឹងថា ទិន្នផលស ណ្តែកសៀងមានការធ្លាក់ចុះ ហើយតម្លៃសណ្តែក សៀងឆ្នាំនេះទាបជាងឆ្នាំមុន ដែលកត្តានេះធ្វើអោយគាត់ប្រឈមនិងការខាតបង់ ។ អ្នកស្រីសុជាតិបានបន្តទៀតថាឆ្នាំនេះ ដោយមានភ្លៀងធ្លាក់ជោគជាំពេករហូតដល់ពាក់ណ្តាលខែតុលាទៅហើយនៅតែមានភ្លៀងធ្វើឲ្យទិន្នផលសណ្តែក សៀងរបស់គាត់មានការធ្លាក់ចុះពាក់កណ្តាលបើប្រៀបធៀបនិងឆ្នាំមុន។ ឆ្នាំនេះក្នុង១ហិចតាទទួលផលបានផលពី៧០០​ទៅ៨០០គីឡូក្រាម រីឯឆ្នាំទៅ១ហិកតាទទួលបានផលពី១៥០០ទៅ២០០ ០គីឡូក្រាម គឺខុសគ្នាពាក់កណ្តាលឯណោះ។ ម្ចាស់ចំការខាងលើបានបន្ថែមទៀតថា ស្របពេលទិន្នផលធ្លាក់ចុះតម្លៃគឺមានការធ្លាក់ចុះដែរ ឆ្នាំនេះក្នុង១គីឡូក្រាមសណ្តែកស្ងួតល្អបានតែ១៣០០ រៀលហើយសណ្តែកសើមមិនសូវល្អបានតែ១១ ០០រៀលទៅ១២០០រៀលតែប៉ុណ្ណោះ ចំណែកឆ្នាំទៅសណ្តែងស្ងួតល្អក្នុង១គីឡូក្រាមតម្លៃ២៥០០រៀល គឺខុសគ្នាពាក់កណ្តាលដូច្នេះអ្នកដែលប្រកបរបរដាំសណ្តែងសៀងប្រឈមនិងការខាតបង់យ៉ាងខ្លាំង។ លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តរតនគិរីបានអោយដឹងតាមទូរស័ព្ទថា ផ្ទៃដីដាំដុះសណ្តែកសៀងក្នុងខេត្តមានជាង៦០០០ ហិកតា បើប្រៀបធៀបឆ្នាំ២០១៦ ផ្ទៃដីដាំដុសសណ្តែ កសៀងមានការកើនឡើងបន្តិចបន្តួច។ លោកប្រធានមន្ទីរបន្តថា កសិផលសណ្តែកសៀងឆ្នាំ ២០១៧នេះមិនសូវទទួលទិន្នផលដូចឆ្នាំមុនទេ ព្រោះបណ្តាលមកពីកត្តាធម្មជាតិមានភ្លៀងធ្លាក់ច្រើន។ ទាក់ទងនិងតម្លៃលោកប្រធានមន្ទីរអោយដឹងថាមានការធ្លាក់ចុះដែរ នេះក៏ព្រោះតែសណ្តែកសៀងគិតមកដល់ពេលនេះហាក់មិនទាន់មានហាងឆេងច្បាស់លាស់ ហើយឈ្មួញកណ្តាលហាក់នៅទ្រឹងមិនទាន់ឃើញមានសកម្មភាពប្រមូលទិញសណ្តែក សៀងពីប្រជាកសិករនោះដែរ។ ទោះជាយ៉ាងណាក៏ដោយលោកប្រធានមន្ទីរនៅតែក្តីសង្ឃឹមថាតម្លៃសណ្តែកសៀងអាចនឹងបន្តឡើងបន្ថែមទៀតនៅក្នុងខែវិច្ចិកាខាងមុខនេះ ដូច្នេះសូមប្រជាពលរដ្ឋដែលប្រកបរបរដាំសណ្តែកសៀងកុំមានការព្រួយបារម្ភខ្លាំងពេកពីបញ្ហាតម្លៃនេះ៕

មើលពេញ

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន៦០០០លានដុល្លារសម្រាប់ឆ្នាំ២០១៨

ភ្នំពេញ៖រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិចំនួន២៤,៣៧៥,១០២លានរៀលប្រមាណជា៦០០០លានដុល្លារសម្រាប់ឆ្នាំ២០១៨ខណៈដែលឆ្នាំ២០១៧ ចំណាយត្រឹមតែ២១,១៥១,៩៨៥លានរៀល ឬសមមូលនឹង ៥,២៤០លានដុល្លារអាមេរិក ដែលត្រូវជា២៣.៦៣% នៃផ.ស.ស ។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី២៧ តុលានេះ បានអនុម័តទាំងស្រុង នូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ដែលមានគម្រោងទឹកប្រាក់ កើនឡើងដល់២៤,៣៧៥,១០២លានរៀល ឬសមមូលនឹង ៦,០៣៨លាន ដុល្លារអាមេរិក ដែលត្រូវជា២៤.៥៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបថវិការដ្ឋ ត្រូវបាន បង្កើនជិតពីរដង សម្រាប់គាំទ្រដល់ការកែទម្រង់នានា និងសកម្មភាពការងារសំខាន់ៗ ចាំបាច់មួយ ចំនួនទៀត របស់រាជរដ្ឋាភិបាល។ ការបង្កើនកញ្ចប់ថវិការនេះគឺដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈ ការអប់រំ សុខាភិបាល ព្រមទាំង ការវិ និយោគលើការពង្រឹងការតភ្ជាប់ ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងការទ្រទ្រង់ កំណើន សេដ្ឋកិច្ចឲ្យសម្រេចបាន៧%។ ជាងនេះ ការបង្កើនចំណាយថវិការសម្រាប់ឆ្នាំ២០១៨នេះទៀតសោធដោយសារ នៅឆ្នាំ២០១៨នេះ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ផង និងជ្រើសតាំងតំណាងរាស្ត្រ …

មើលពេញ

កសិករនៅខេត្តពោធិ៍សាត់សប្បាយនិងប្រមូលផលស្រូវដោយសារតំលៃស្រូវឆ្នាំនេះខ្ពស់ជាងឆ្នាំទៅជិតពាក់កណ្តាល

ខេត្តពោធិ៍សាត់៖ដោយសារតែស្រូវឆ្នាំនេះមានតំលៃខ្ពស់ជាងកាលពីឆ្នាំកន្លង​ទៅរហូតដល់ទ្វរគុណនោះកសិករ

មើលពេញ

មន្ដ្រីអំពាវនាវអោយប្រើប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ

​ ភ្នំពេញ៖ធនាគារជាតិ​បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”។លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើងថាការប្រើប្រាស់ប្រាក់យន់ចិននឹងរួមចំណែកទាក់ទាញវិនិយោគចិននៅកម្ពុជា។​ ធនាគារជាតិ​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៧​ បាន​រៀបចំ​សន្និសីទ​ស្តី​ពី​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​៖​ “​កា​រលើ​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​”​ ។កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មក​ពី​ ក្រសួង​-​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ធនាគារកណ្តាល​ចិន​ ធនាគារ​អាយ​ ស៊ី​ ប៊ី​ ស៊ី​ លីមីត​ធី​ត​នៅ​ស្នាក់​ការ​កណ្តាល​ គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​អង្គការ​អន្តរជាតិ​នានា​ សរុប​ប្រមាណ​ជាង​២០០​នាក់​។​ គោលបំណង​នៃ​សន្និសីទ​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ចិន​ កម្ពុជា​និង​អាជ្ញាធ​ដែល​ពាក់ព័ន្ធ​ ជួប​ពិភាក្សា​និង​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​និង​ប្រាក់​រៀល​នៅ​ក្នុង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី​ ក៏​ដូច​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​រវាង​ប្រទេស​ទាំង​ពីរ​ ស្រប​តាម​គំនិត​ផ្តួចផ្តើម​ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ ផ្លូវ​មួយ​ របស់​រដ្ឋាភិបាល​ចិន​ ដែល​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​តាមរបាយការណ៍រហូតមកពេលនេះកម្ពុជាមានធនាគារបរទេសកំពុងរកទទួលទាននៅកម្ពុជាជាង៥០៕

មើលពេញ

ធនាគារជាតិនៃកម្ពុជាចេញចាយក្រដាសប្រាក់ប្រភេទ១០០០រៀលនិង​៥០​០០រៀល គំរូថ្មី

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាស​ព័​ត៌​មា​នស្តីពីការចេញផ្សាយធនប័ត្រ(​ក្រដា​ស​ប្រា​ក់​)​ ប្រភេទ១០០០រៀលនិង​៥០​០០រៀល គំរូថ្មី។នេះបើតាមសេចក្ដីប្រកាសកាលពីម្សិលមិញបានអោយដឹង៕

មើលពេញ

វិនិយោគិនបរទេសលើវិស័យសំណង់ ពុំមានការព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជាទេ

ភ្នំពេញ៖ វិនិយោគិនបរទេសលើវិស័យសំណង់ ពុំមានការព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជាទេ  ដោយនៅតែបានបង្កើនគម្រោងវិនិយោគលើវិស័យសំណង់ខុនដូ សម្រាប់ការស្នាក់នៅ។            លោក លូ ហុងចុង ម្ចាស់គម្រោង ឡឺបាសាក់ បានអោយដឹងថា  ការសម្រេចចិត្តចូលមកបោះទុនវិនិយោគលើគម្រោង ឡឺ បាសាក់ Le Bassac នេះ នៅក្នុងប្រទេស​កម្ពុជា គឺដោយសារតែសម្លឹងមើលឃើញពីការកើនឡើងនៃកំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអំណោយផលដល់ការវិនិយោគលើវិស័យសំណង់ ដោយមិនមានការ​ព្រួយបារម្ភស្ថានភាពនយោបាយនៅកម្ពុជាទេ។ មានប្រសាសន៍នៅក្នុងកម្មវិធីសម្ពោធគម្រោងអគារភ្លោះកម្ពស់៣៣ជាន់ ក្នុងតំបន់បឹងកេងកង កាល​ពីព្រឹកថ្ងៃទី២៤ ខែតុលានេះ លោកបើទោះបីជាបច្ចុប្បន្នកម្ពុជា មានគម្រោងខុនដូកំពុងរីកដុះដាលច្រើនយ៉ាងណាក៏ដោយ ក៏លោកមិនមានការព្រួយបារម្ភនោះទេ ព្រោះលោក​បញ្ជាក់ថា កម្ពុជានៅតែមានឱកាសសម្រាប់ការវិនិយោគក្នុងវិស័យនេះច្រើន បើធៀបនឹងប្រទេស​ជិតខាង។ សូមបញ្ជាក់ថា គម្រោងសំណង់អគារភ្លោះកម្ពស់ ៣៣ជាន់ សាងសង់ឡើងនៅក្នុងផ្ទៃដីប្រមាណ៣ពាន់ម៉ែត្រការ៉េ មានជាង៤០០បន្ទប់ ជាប្រភេទអគារស្នាក់នៅចំរុះ ស្ថិតក្រោយ​ការបោះទុនវិនិយោគពីវិនិយោគិនចិនតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ១០០លានដុល្លារ។ យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា “រហូតមកដល់ពេលនេះ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណចំនួន២១៣គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៣ ,៣៧៥លានដុល្លារអាមេរិក ដែលក្នុងនោះ មានគម្រោងបុរីមានចំនួន ១៣២ …

មើលពេញ

ADB៖ភាពរឹងមាំនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ី ជួយបង្កើនភាពធន់របស់សេដ្ឋកិច្ច

សឹង្ហបុរី ៖ការតភ្ជាប់ទំនាក់ទំនង តាមរយៈពាណិជ្ជ-កម្ម និងការវិនិយោគ ដែលកាន់តែមានសន្ទុះកើនឡើង នៅអាស៊ី និងប៉ាស៊ីហ្វិក បានជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់នេះ ចំពោះភាពមិនប្រាកដប្រជា ដែលកើតឡើងក្នុងបរិយាកាសគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក។ នេះបើតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារ-អភិវឌ្ឍន៍អាស៊ី (ADB) ។ ប្រភពបានបន្ដថា៖ក្នុងការសិក្សាមួយចេញផ្សាយនៅថ្ងៃនេះ ដែលមានចំណងជើងថា របាយការណ៍ស្តីពីសមាហ- រណកម្មសេដ្ឋកិច្ចនៅអាស៊ី (AEIR) ធនាគារអភិវឌ្ឍន៍អាស៊ី បានពិនិត្យលើនិន្នាការនៃសមាហរណកម្មតំបន់ នាពេលថ្មីៗនេះ និងបានបង្កើតនូវសន្ទទស្សន៍សមាហរណកម្មតំបន់ថ្មីមួយ។ របាយការណ៍នេះក៏មានជំពូកពិសេសមួយអំពីរបៀបដែលអាស៊ីអាចបង្កើនភាពធន់ទ្រាំនៃវិស័យហិរញ្ញវត្ថុរបស់ខ្លួនក្នុង យុគសម័យដែលមានការភ្ជាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្នាទៅវិញទៅមក។ ភាពរឹងមាំនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ មានតួនាទីជាខែលសម្រាប់ការពារតំបន់នេះទប់ទល់នឹងភាពមិនប្រាកដប្រជានៃស្ថានភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល នេះបើតាមការលើកឡើងដោយរបាយការណ៍នេះ។ ក្នុងឆ្នាំ ២០១៦ ភាគរយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយ និងប្រទេសមួយទៀតក្នុងតំបន់ បើគិតជាតម្លៃ កើនឡើងដល់ ៥៧,៣% ក្នុងឆ្នាំ ២០១៦ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន បើធៀបនឹងកំណើនជាមធ្យម ៥៥,៩% ពីឆ្នាំ ២០១០ ដល់ ២០១៥។ តម្លៃនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងតំបន់អាស៊ីទាំងមូល …

មើលពេញ

កម្ពុជាធ្វើម្ចាស់កិច្ចប្រជុំមន្ដ្រីអាស៊ាននិងសាធារណរដ្ឋកូរ៉េស្ដីពីការរអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម

សៀមរាប៖អ្នកជំនាញខាងអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម នៃបណ្តាប្រទេសជាសមាជិកអាស៊ាន នៅព្រឹកថ្ងៃទី២៤ខែតុលានេះនៅខេត្តសៀមរាប បានជួបពិភាក្សាពិគ្រោះយោបល់ធុរកិច្ចជាមួយសាធារណរដ្ឋកូរ៉េ។ដែលការពិភាក្សានេះផ្តោតសំខាន់ទៅលើការចូលរួមរបស់វិស័យសាធារណៈនិងវិស័យឯកជន សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការនាំចេញ ការទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា វេទិការនេះគោលបំណងផ្តល់ឱកាសដល់វិស័យសាធារណៈ និងឯកជននៃប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើការពិភាក្សាជាបឋមពីរបៀបប្រតិបត្តិការតាមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាតាមវិស័យ ដែលបានស្នើដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម Track Two ដើម្បីពង្រឹងទីផ្សារ និងអន្តរជាតូបនីយកម្ម។ ឯកឧត្តមបន្តថា វេទិការនេះក៍បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការបង្កើតបណ្តាញឲ្យកាន់ តែច្រើន និងការផ្លាស់ប្តូរទស្សនៈនិងសិក្សាលើប្រធានបទនានា ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមក្នុងអាស៊ាន និងការផ្សារភ្ជាប់ជាមួយវិស័យឧស្សាហកម្ម និងធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ដែលសហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ពីការទំនាក់ទំនង និងអនុសាសន៍នៃវិស័យឧស្សាហកម្មជាអាទិភាពរបស់អាស៊ាន និងយន្តការដែលបានស្នើឡើង។ សូមបញ្ចាក់ថា វេទិការនេះបានរៀបចំឡើងចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី២៤-២៥ខែតុលាឆ្នាំ២០១៧នៅខេត្តសៀមរាបដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណចក្រ កម្ពុជាសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន-សាធារណរដ្ឋកូរ៉េនិងមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ។អត្ថបទ៖ឃុត សៅ សៀមរាប

មើលពេញ

ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិមួយនិងច្រកទ្វារតំបន់ព្រំដែន២ជាច្រកតំបន់សេដ្ឋកិច្ច

ខេត្តបន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យមានច្រកអន្តរជាតិមួយនិងច្រកទ្វារតំបន់ព្រំដែន២ដែលដោះដូរទំនិញដែលជាតំបន់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ ដោយយោតាមរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រចាំខែកញ្ញាឆ្នាំ២០១៧កាលពីថ្មីនេះខេត្តបន្ទាយមានជ័យមានស្រុក/ក្រុងចំនួន៩ហើយមានស្រុក/ក្រុងចំនួន៥ដែលជាប់ព្រំដែនកម្ពុជា.ថៃមានច្រកអន្តរជាតិមួយគឺច្រកទ្វារអន្តរជាតិប៉យប៉ែតនិងច្រកទ្វារតំបន់ព្រំដែន២មានច្រកតំបន់ម៉ាឡៃស្រុកម៉ាឡៃនិងស្រុកតំបន់បឹងត្រកួនស្រុកថ្មពួកដែលជាច្រកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅអំឡុងខែកញ្ញាឆ្នាំ២០១៧នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអ្នកដំណើរចេញចូលមានចំនួន៦៣៥.០៦០នាក់ស្រី៣២៧.៤៦០នាក់ សញ្ញាណខ្មែរចំនួន៥៥ ៥.៧៣០នាក់ស្រី២៨៣.៣២៦នាក់ សញ្ញាណបរទេសចូល៧៩.៣៣០នាក់ស្រី៤៤.១៣៤នាក់ ភ្ញៀវទេសចរណ៍បរទេសចូលចំនួន៧៨.៣១៨នាក់។ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃអ្នកដំណើរចេញចូលសរុបចំនួន២១.៧៦៥នាក់ ស្រី១២.៧៨២នាក់ កុមារ៦៨៧នាក់ សញ្ញាតិខ្មែរ២១.១២៥នាក់ស្រី១២.៥៧៥នាក់ សញ្ញាតិបរទេស(ថៃ)៦៤០នាក់ ស្រី២០៧នាក់។ ច្រកទ្វារតំបន់បឹងត្រកួនស្រុកថ្មពួកប្រជាពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃចំនួន២.៦១២នាក់ ស្រី១.៣២១នាក់និងប្រជាពលរដ្ឋថៃចូលមកកម្ពុជាមាន១.០១៦នាក់ស្រី១៣១នាក់។ លោក អ៊ុង អឿន បានបញ្ជាក់ថា៖ច្រកអន្តរជាតិប៉ោយប៉ែតនិងច្រ កតំបន់ព្រំដែនម៉ាឡៃនិងបឹងត្រកួនគឺជាច្រកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងថៃសម្រាប់ដោះដូរទំនិញរវាងប្រទេសទាំងពីរ។ហើយកម្ពុជា.ថៃគ្រោងបើកច្រកទ្វារអន្តរជាតិស្ទឹងបទស្ថិតសង្កាត់ផ្សារកណ្តាលសម្រាប់ដឹកទំនិញនាំចេញនិងចូលហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវទេសចរណ៍ឆ្លងកាត់ទៅមក៕(ប៊ុន ធឿន)

មើលពេញ