ទំព័រដើម / សេដ្ឋកិច្ច (page 56)

សេដ្ឋកិច្ច

សម្ដេចហ៊ុនសែនចូលរួមបើកការដ្ឋាន សាងសង់ស្ពានតម្លៃ៣៩លានដុល្លារងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ តាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងនេះ មានប្រវែង ៩២២ម៉ែត្រ, ទទឹង២០,៥ម៉ែត្រ។ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍ ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានបេតុងគ្រោងប្រើពេលសាងសង់ ២៨ខែ ដោយចំណាយថវិកា ៣៥លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការបើកការដ្ឋានសាង សង់ស្ពានបេតុង ស្ពានដែកបាឡេមួយខ្សែ ដែលមានទទឹង …

មើលពេញ

កសិករជាច្រើនក្នុងខេត្តព្រៃវែង ងាកមកចាប់យកមុខរបរបណ្តុះផ្សិតចម្បើងតាមបែបទំនើប

ព្រៃវែង៖ កសិករជាច្រើនក្នុងខេត្តព្រៃវែង ងាកមកចាប់យកមុខរបរបណ្តុះផ្សិតចម្បើងតាមបែបទំនើប ដោយសារតែមុខរបរនេះ ងាយស្រួលធ្វើ និងទទួលបានប្រាក់ចំណូលច្រើន។បច្ចុប្បន្ននេះការបណ្តុះផ្សិតចម្បើងរបស់ប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង កំពុងតែទទួលបានភាពជោគជ័យខ្លាំង ដោយសារតែពួកគាត់បានធ្វើការ បណ្តុះផ្សិតតាមបែបទំនើប ដោយការធ្វើរោង ត្រនើរ ឬរងថ្មី ដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសការដឹងច្បាស់ពីមូលហេតុដែលធ្វើអោយការបណ្តុះផ្សិតបរាជ័យ។ កសិករបណ្តុះផ្សិតចម្បើងនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ការបណ្តុះផ្សិតតាមបែបទំនើបនេះ ពួកគាត់ប្រើរយៈពេលមិនដល់២០ថ្ងៃនោះទេ គឺអាចបេះផ្សិតយកទៅលក់បានហើយ ដោយក្នុងមួយរោងៗបានផ្សិតរង្វង់ពី៦០kg ទៅជិត១០០kg ឯណោះសម្រាប់ការបណ្តុះលើកទី១។ ប៉ុន្តែសម្រាប់ការបណ្តុះលើកទី២ ក្រោយពីដកផ្សិតលើកទី១លក់អស់ បើពួកគាត់មិនបានធ្វើអនាម័យសម្អាតរោង ត្រនើរ និងរងផ្សិតឲ្យបានល្អទេនោះ ការបណ្តុះផ្សិតច្បាស់ជាបរាជ័យ ហើយទិន្នផលផ្សិតលើកទី២នេះនិងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវត្តមានផ្សិតអាចម៌គោនិងដុះមកលើសលុប ជំនួសអោយផ្សិតចម្បើងវិញ។ លោក សុខ នឿន ជាគ្រូបច្ចេកទេសក្នុងការបណ្តុះផ្សិតធម្មជាតិ បានឱ្យដឹងថា មូលហេតុដែលកសិករតែងតែជួបបញ្ហានៅក្នុងការបណ្តុះផ្សិតចម្បើងនៅលើកទី២នេះ គឺដោយសារតែកត្តាសំខាន់ៗជាច្រើនដូចជា ទី១កត្តាមេរបស់ផ្សិតដែលមានលក្ខណៈខ្ចី ដែលកសិករទុកដាក់មិនបានត្រឹមត្រូវ ធ្វើឱ្យមានកើតជាផ្សិតចង្រៃដែលធ្វើឱ្យខូចគុណភាពមេផ្សិត ។ ទី២គឺកត្តាសម្អាតរោងដាក់បណ្តុះមិនបានត្រឹមត្រូវ រោងមិនស្ងួតល្អ ហើយដើម្បីឱ្យរោងបណ្តុះមានលក្ខណៈស្ងួតល្អយើងអាចបាញ់ផេះឬបាញ់ទឹកអូសាវែ។ និងកត្កាទី៣ គឺកត្តាអាកាសធាតុក្តៅពេក ដែលធ្វើឱ្យអាម៉ូញាក់នៅក្នុងរោងមានការកើនឡើង …

មើលពេញ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជួបរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ៖នៅ​រសៀល ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វីវៀន បាឡាគ្រីស្សស្នាន រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបូរី ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់ឯកឧត្តម វីវៀន បាឡាគ្រីស្សស្នាន និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរីក្នុងពេលកន្លងមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ដែលបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ជាការកត់សំគាល់ សិង្ហបុរីជាដៃគូរពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ហើយការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជាកំពុងបន្តកើនឡើង។ ឯកឧត្តម វីវៀន បាឡាគ្រីស្សស្នាន ក្នុងនាមសាធារណរដ្ឋសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយនៅកម្ពុជា និងបានកោតសរសើរ ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងពេលកន្លងមក ដោយមានសុទិដ្ឋិនិយមចំពោះការបន្តសម្រេចបានកំណើនរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជាក្នុងពេលខាងមុខ បើទោះបីជាការកើនឡើងជាបន្តបន្ទាប់នៃប្រាក់បៀវត្សអប្បបរមា អាចជាសម្ពាធមួយលើភាពប្រកួតប្រជែងរបស់កម្ពុជាក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីក៏បានគូសបញ្ជាក់ពីការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន …

មើលពេញ

ធនាគារអភិវឌ្ឍន៍ជនបទផ្តល់សិទ្ធិឱ្យក្រុមហ៊ុនពីរបន្ថែមទៀតក្នុងសាងសង់ឡសម្ងួតស្រូវ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទផ្តល់សិទ្ធិឱ្យក្រុមហ៊ុនពីរបន្ថែមទៀតក្នុងសាងសង់ឡសម្ងួតស្រូវដើម្បីបង្កើនការទិញស្រូវពីប្រជាកសិករឱ្យបានទាន់ពេលវេលាក្នុងរដូវច្រូតកាត់នាពេលខាងមុខ ជៀសវាងការទុកស្រូវសើមយូរថ្ងៃខូចគុណភាពលក់បានតម្លៃថោក។ ក្នុងពិធីចុះកិច្ចព្រមព្រៀងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅតំបន់ខេត្ត កំពង់ធំ ព្រៃវែង និងតាកែវ នៅព្រឹកថ្ងៃទី២០តុលាឆ្នាំ២០១៧នេះ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគាអភិវឌ្ឍន៍ជនបទបានថ្លែងបញ្ជាក់ថា ចាប់ពីរដូវច្រូតកាត់ចុងឆ្នាំ២០១៧នេះទៅឡសម្ងួតទាំងក្នុងខេត្តបាត់ដំបង និងឡសម្ងួតក្នុងខេត្តបីខេត្តខាងទៀតអាចនឹងសម្ងួតស្រូវបានប្រមាណ៣៥ម៉ឺនតោនក្នុង១ថ្ងៃ។ ឯកឧត្តម អគ្គនាយកបានបន្ថែមថា បន្ទាប់ពីក្រុមហ៊ុនខ្មែរហ្វូតគ្រុបនិង ក្រុមហ៊ុនអាំរូរ៉ៃស៍(AMRU Rice)ធ្វើឡសម្ងួតហើយក្រុមហ៊ុនអាចនឹងប្រមូលទិញស្រូវសើមពីប្រជាកសិករក្នុងខេត្តមួយចំនួនជុំវិញរាជធានីភ្នំពេញនិងខេត្តមួយចំនួនទៀតនៅជាប់ខេត្តដែលមានឡសម្ងួតនោះបានកាន់តែច្រើន។ ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានឱ្យដឹងបន្ថែមថា ធនាគារនឹងទម្លាក់ថវិកាជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនដែលមានបំណងខ្ចីទៅវិនិយោគក្នុងបង្កើតឃ្លាំងឬឡសម្ងួតស្រូវដើម្បីធានានិរន្តរភាពក្នុងការនាំអង្កចេញទៅលក់ក្រៅប្រទេសឱ្យបានស្របតាមផែនការរាជរដ្ឋាភិបាលឱ្យបាន១លានតោនក្នុង១ឆ្នាំ។ យ៉ាងណាក៏ដោយទំហំនៃការប្រមូលទិញសម្រាប់ឡសម្ងួតដែលនឹងដំណើរខាងមុខនេះមិនទាន់ឆ្លើយតបនឹងទំហំផលិតស្រូវបានរបស់កសិករនៅទូទាំងប្រទេសនៅឡើយទេ តម្រូវឱ្យធនាគារអភិវឌ្ឍន៍ជនបទសហការជាមួយក្រុមវិនិយោគឯកជនផ្សេងៗបន្តទៀត ដើម្បីមានលទ្ធភាពក្នុងការសាងសង់ឡសម្ងួតបន្ថែមឱ្យបានយ៉ាងតិច១៥ខេត្តក្រុងទើបអាចដោះស្រាយបានធូរស្រាលក្នុងធានាបានលើការប្រមូលទិញស្រូវក្នុងរដូវច្រូតកាត់ម្តងៗ។ សូមរំលឹកថា កម្ពុជាធ្លាប់ប្រឈមនឹងការធ្លាក់ចុះតម្លៃស្រូវដ៏កំហុកម្តងរួចមកហើយកាលពីឆ្នាំ២០១៦ កាលណោះរាជរដ្ឋាភិបាលបានចេញអន្តរាគមន៍ដោយអំពាវនាវឱ្យមន្ត្រីតាមក្រសួងស្ថាប័នរដ្ឋ ម្ចាស់ក្រុមហ៊ុន ឧកញ៉ា និងអ្នកមានធនធានមួយចំនួនជួយប្រមូលទិញស្រូវអង្ករពីប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាចំពោះមុខ៕ អត្ថបទ៖គង់ សិរីរ័ត្ន  

មើលពេញ

មន្រ្តីកម្ពុជា ៖ អាមេរិច រុស្ស៊ី និងអៀរឡង់ គួរបើកទីផ្សារគ្មានពន្ឋនិងមិនកំណត់កូតា

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់កម្ពុជា ស្នើបង្កើតវិធានការ ដែលអាចអនុវត្តន៍បានដើម្បីលើកទឹកចិត្តរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសអៀរឡង់ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ក្នុងការផ្តល់ការយល់ព្រមឲ្យបានឆាប់រហ័ស

មើលពេញ

អូស្រ្តាលី-កម្ពុជាចុះអុស្សារណៈពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ​ ​នយោបាយ សន្តិសុខ​សេដ្ឋកិច្ច​និង​វប្បធម៌

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ខែតុលាលោកទេសរដ្ឋមន្រ្តីប្រាក់  សុខុម​រដ្ឋ​មន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ​ជាតិ និងលោកស្រី ​អេជេឡា ​ខក​ខឺរ៉េន ឯកអគ្គរដ្ឋទូតអូសស្រ្តាលីប្រចាំនៅកម្ពុជាកាលពី​

មើលពេញ

រដ្ឋមន្ដ្រី៖ការបញ្ឈប់នាំបន្លែមកពីប្រទេសជិតខាងលុះត្រាតែប្រជាពលរដ្ឋយល់ដឹងពីអាហារសេរីរាង្គ

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា ការបញ្ឈប់នាំចូលពីប្រទេសជិតខាង លុះត្រាតែប្រជា ពលរដ្ឋកម្ពុជាភាគច្រើនយល់ដឹងកាន់តែច្បាស់ពីអាហារសេរីរាង្គ ដែលជួយដល់សុខភាពមនុស្ស។ ក្នុងពិធីផ្តល់អាហារូបករណ៍និងមូលនិធិស្រាវជ្រាវដល់និស្សិតកសិកម្មចំនួន១៥នាក់ និងការចុះពិនិត្យបន្លែសេរីរាង្គដាំដុះដោយនិស្សិតកសលវិទ្យាល័យកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា “បច្ចុប្បន្នទីផ្សារបន្លែនៅកម្ពុជា គឺមាននាំចូលប្រទេសជិតខាង ជាពិសេសពីប្រទេសវៀតណាម ប្រមាណ៥០០តោនក្នុង១ថ្ងៃៗ ដែលគិតជាប្រាក់ប្រមាណ២០០លានដុល្លាអាមេ រិកក្នុង១ឆ្នាំ។ ដើម្បីបញ្ឈប់ការនាំចូលបន្លែពីប្រទេសជិតខាង និងមានការថយចុះទៅវិញនៅពេល ដែលប្រជាពលរដ្ឋ ឬអ្នកទទួលទាន បានយល់ច្បាស់ពីការបរិភោគអាហារសេរីរាង្គ”។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នប្រទេសវៀតណាម ក៏បាននាំបន្លែសេរីរាង្គពីកម្ពុជា ផងដែរដោយសារ ពួកគេត្រូវការអាហារដែលជួយដល់សុខភាពខ្លួនប្រាណ”។ ចំពោះចំនួននៃការនាំចូលទៅវៀតណាមនោះ មិនបានដឹងចំនួនពិតប្រាកដប៉ុន្មាននោះទេ។ ឯកឧត្តមវេង សាខុន បញ្ជាក់ដែរថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មដោយមានប្រសិទ្ធភាពខ្ពស់ គឺទាមទាអោយមានគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមអោយបានពេញលេញ នូវសកម្មភាព និងសេវាគាំទ្រនានា ដើម្បីជួយជំរុញកំណើនកសិកម្ម បង្កើនផលិតភាពស្បៀង រួមទាំងធ្វើយ៉ាងណាអោយ ស្បៀងអាហារកម្ពុជាមានសុវត្ថិភាព និងអាហារូបត្ថម្ភ។ …

មើលពេញ

សហគមន៍ចំការកៅស៊ូជាង៦០០ហិកតានៅស្វាយរៀងអំពាវនាវរកទីផ្សារ

ខេត្តស្វាយរៀង៖ចំការកៅស៊ូជាង៦០០ហិកតាជាកសិផលិតលើកដំបូងការដាំដុះជាលក្ខណះគ្រួសារនិងសហគមន៍របស់ពលរដ្ឋស្រុករមាសហែកខេត្តស្វាយរៀងលើកដំបូង។ បើតាមលោក ដួង សេដ្ឋា ប្រជាពលរដ្ឋជាម្ចាស់ចំការកៅស៊ូនៅក្នុងភូមិ ព្រែករមៀត ឃុំ ជ្រៃធំ ស្រុក រមាសហែក ខេត្តស្វាយរៀងប្រាប់ឲ្យដឹងថា៖ការដាំណាំកៅស៊ូគឺវាមិនស្រួលនោះទេដោយភូមិសាស្រន៌នៅក្នុងតំបននេះមានផលអំណោយល្អក្នុងការដាំនិងទទួលផលបានហើយមានរយះពេល៨ទៅ១០ឆ្នាំ។ ពលរដ្ឋបានបន្តថា៖ទើបទទួលបានផលហើយក្នុងការប្រមូលផលក្នុង១ខែលក់បាន២ដងពោលគឺរយះពេល១៥ថ្ងៃលក់ម្តងហើយក្នុងមួយខែអាចបានផលចាប់ពី៣ទៅ៤តោន។ ដោយមើលឃើញទីផ្សារជ័រកៅស៊ូល្អនៅប៉ុន្មានឆ្នាំមុននេះលោកនិងក្រុមគ្រួសារបានដាំកៅស៊ូបាន១០ហិកតាជាងក្នុងមួយហិកតាដាក់ដាំកូនកៅស៊ូបាន៥០០ទៅ៦២០ដើមហើយបច្ចុប្បន្ននេះដំណាំកៅស៊ូរបស់លោកនិងអ្នកផ្សេងទៀតព្រមទាំងសហគមន៍ទទួលបានផលជាបន្តបន្ទាប់ដោយក្នុងផ្ទៃដី១០ហិកតាជាងក្នុងមួយថ្ងៃគឺបានផលពីដើមកៅស៊ូពី២០០ទៅ៣០០គីឡូក្រាមជ័រទឹកជ័រកៅស៊ូកកលក់ចេញបានក្នុង១គីឡូ២៧០០ដល់៣០០០រៀលវាធ្លាក់ថ្លៃជាប៉ុន្មានឆ្នាំមុនណាមួយត្រូវដឹកយកទៅលក់ឲ្យខាងក្រុមហ៊ុនក្នុងស្រុកនិងប្រទេសជិតខាង។លោក ចាប ណុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា៖ជំុវិញការដាំដុះដំណាំកៅស៊ូនៅក្នុងស្រុករមាសហែកគឺចំនួន៦ឃុំស្មើរ៦៣៥ហិកតាសរុបទូទាំងស្រុករមាសហែក។លោក ចាប ណុល បានបញ្ជាក់ថា៖អាជ្ញាធរស្រុកបានធ្វើទំនាក់ទំនងជាមួយនិងវិស័យឯកជនដែលមានចំណាប់អារម្មណ៍ជុំវិញទៅនិងផលិតផលកៅស៊ូរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់អោយពួកគេមកបង្កើតទីផ្សារប្រមូលទិញជ័រកៅស៊ូក្នុងស្រុកនេះហើយដែរប៉ុន្តែដូចជាគ្នានក្រុមហ៊ុនណាមួយមកបង្កើតដើម្បីទិញនោះទេ។លោក អភិបាលរងស្រុកក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនដែលប្រមូលទិញជ័រកៅស៊ូជួយបង្កើតរោងចក្រទទួលទិញផងផលិតផលដែលខាងកសិករយើងខំធ្វើបានផលហើយពិបាកលក់ពោលត្រូវចំណាយប្រាក់ច្រើនក្នុងការដឹកផលិតផលជ័រកៅស៊ូ៕សឿសន

មើលពេញ

កម្ពុជា-សឹង្ហបុរីបង្ហាញពីការពេញចិត្តលើទំនកា់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយគ្នា

 ភ្នំពេញ៖នៅក្នុ្ងងជំនួបរវាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ​ឯកឧត្តមវីវៀន បាឡា គ្រីស្សស្នាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីកិច្ចការបរទេសសឹង្ហ​បុរី នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៧ តុលានេះ ភាគីទាំង ពីរបានបង្ហាញពីក្តីរីករាយជាមួយនិងទំនាក់ទំនងល្អលើគ្រប់វិស័យជាមួយគ្នា ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបបញ្ចប់​ថា ឯកឧត្តម វីវៀន បាន​ជម្រាបជូនសម្តេចតេជោថា  សឹង្ហបុរី ពិតមែនជាប្រទេសតូចមួយ ប៉ុន្តែសឹង្ហបុរី មាន​សេចក្តី​រីករាយយ៉ាងខ្លាំង ក្នុងការធ្វើ​ទំនាក់​ទំនង​ជាមួយកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីកិច្ចការបរទេស បានបន្តថា កិច្ចការរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនង​ទ្វេរភាគី​ជា​មួយកម្ពុជា មានការងាយស្រួលបំផុត គឺមិនមានឧបសគ្គអ្វីនោះទេ តែផ្ទុយទៅវិញ គឺពោរពេញ​ទៅដោយ​ឱកាស សក្កានុពល នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ានផងដែរ ដែលក្នុងនោះធ្វើយ៉ាងណា ពង្រឹង​ភាព​ធន់របស់អាស៊ាន ទៅនឹងរាល់បញ្ហាផ្សេងៗ និងធ្វើទំនើបកម្មអាស៊ានផងដែរ។ ឯកឧត្តម វីវៀន បានបន្ថែមថា អ្នកវិនិយោគសឹង្ហបុរី …

មើលពេញ

ព្រលានយន្តហោះធំៗទាំងបីនៅកម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់កើនឡើង២៥% ក្នុងត្រីមាសទី៣ឆ្នាំនេះ

ភ្នំពេញ៖ Vinci Airports ដែលជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Cambodia Airport បង្ហាញថា ត្រីមាសទី៣ឆ្នាំនេះ អ្នក​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ​៣​ របស់​កម្ពុជា កើនប្រមាណ២៥,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ យោងតាមរបាយ​ការណ៍​សកលដែល​បាន​ពី​ក្រុមហ៊ុន Vinci Airports បានបង្ហាញថា ការ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ​បាន​កើន​ឡើង​ដល់​ ៦,៣ ​លាន​នាក់ ត្រឹមអំឡុងត្រីមាស​ដំបូងក្នុងឆ្នាំនេះ ដោយចំនួននេះបានកើន​ឡើង​ ២៥,៧ ​ភាគរយ​ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន។ ក្នុងចំនួននេះ ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​កំណើន​អ្នក​ដំណើរ​ ២៤,៥ ​ភាគរយ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ២១,៨​ ភាគរយ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កើន​ឡើង​ ១៦២​ ភាគរយ​។ នាយក​ផ្នែក​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports លោក ខែក នរិន្ទ​ដា បាន​ឲ្យ​ដឹង​ថា ការកើនឡើងនៃចំនួនអ្នកដំណើរ​ឆ្លងកាត់ព្រលានយន្តហោះ​ទាំងបីរបស់​កម្ពុជា​នាពេល​នេះ បានមកពីកត្តា​រួមផ្សំ​គ្នា​រវាង​ស្ថានភាព​សេដ្ឋកិច្ច និង​កំណើន​​អ្នក​ដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជានៅតែបន្តកើនឡើង ក៏ដូចជាការបើកជើងហោះហើរថ្មីៗបន្ថែមពីប្រទេសផ្សេងៗ​មកកាន់​កម្ពុជាផងដែរ …

មើលពេញ