ទំព័រដើម / សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ក្រុមហ៊ុន​ហង្ស មាស ​ចាប់ផ្ដើម​​ថត​​ភាព​យន្ត​ភាគ​​ថ្មី​​មួយ​ទៀត គឺ​រឿង​​​អាពាហ៍​ពិពាហ៍​​ចៃ​ដន្យ​​​

ក្រុម​​ហ៊ុន​​ហង្ស មាស​​វីដេ​អូ​ បាន​​ចាប់​ផ្ដើម​ថតភាពយន្ត​ភាគថ្មី​មួយ​ទៀត ចាប់ពីថ្ងៃទី១២​ខែ​កក្កដា​ត​ទៅ​។​ ពិធី​ក្រុង​ពាលី និងបួងសួង​សុំសេចក្តី​សុខ​សេចក្តី​ចំរើន ​តាម​ជំនឿ​សាសនា ដើម្បី​ចាប់ផ្ដើម​ថត​ភាព​យន្ត​ភាគ​ រឿង​អាពាហ៍ពិពាហ៍​ចៃដន្យ​ ​បាន​ធ្វើឡើង​នៅឯស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស​​ ក្នុង​សង្កា​ត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី៥ខែ​កក្កដា​។​ ភាពយន្ត​​ភាគ​​រឿង​ អាពា​ហ៍ពិ​ពាហ៍​ចៃដន្យ​​នេះ គឺ​ជា​ប្រភេទ​​មនោ​សញ្ចេត​នា​​និងស្នេហា ដែល​មាន​តារាចម្រៀងដ៏ល្បីល្បាញ​គឺលោកនីកូ ជាប្អូនប្រុស​របស់លោក​ណុប​ បាយ៉ា​រិទ្ធ​ និង​​កញ្ញា​ពេជ្រ សូលីកា​​ដើរ​ធ្វើ​​ជា​តួឯក​ព្រមទាំងតារា​សំដែងល្បីៗ​ជាច្រើនរូបទៀត​។​ ​អ្នកដឹកនាំ​ថតភាពយន្ត​ភាគនេះ លោក ​ហែម មុនីរិទ្ធ​ មាន​ប្រសាសន៍ថា៖​រឿងអាពាហ៍ពិពាហ៍​ចៃ​ដន្យ​គឺ​ជារឿង​ដ៏ល្បីល្បាញ​នៅក្នុង​ប្រទេស​ជាច្រើន​នៃតំបន់អាស៊ីអគ្នេយ៍​។​ ក្រុម​ហ៊ុន​បាន​នឹងចាប់​ផ្ដើម​ថតរឿងនេះ ចាប់ពីថ្ងៃទី១២​ខែ​កក្កដា​តទៅ​។​ អ្នកដឹកនាំ​រឿងដដែល​បញ្ជាក់ថា​ភាពយន្ត​ភាគ​រឿង​ អាពាហ៍ពិពាហ៍ចៃដន្យ​នេះ ​ប្រហែលជា​មាន​ចន្លោះ​ពី​២៤​ទៅ៣០​ភាគ ​អាស្រ័យ​ទៅលើ​ស្ថានភាព​ថត​ជាក់ស្ដែង​។​ ភាពយន្ត​ភាគ​រឿង​អាពាហ៍ពិពាហ៍ចៃដន្យ​នេះ​ ​អាចត្រូវចំណាយ​ពេល​ទាំង​ថត​និងផលិត​​ គឺ​រយៈពេល​ប្រហែល​១ឆ្នាំ ដើម្បីសំរិតសំរាំង​ទាំងគុណភាព​ថត​និង​គុណភាព​រូប​​ទស្សនីយភាព​ ដើម្បី​ធ្វើ​ឱ្យទស្សនិកជនពេញ​​ចិត្ត​និងរឿងនេះ​។​​ ​នេះ​គឺ​ជាភាពយន្ត​ភាគ បែបស្នេហា​នៅ​ចុងក្រោយគេ ដែលក្រុម​ហ៊ុន​ហង្ស មាស​វីដេអូ​ ​បាន​ចា​ប់ផ្ដើម​ថត ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផលិត​ភាពយន្ត​ភាគ​រឿង ​សិសិរ​រដូវ​​ក្នុង​បេះ​ដូង រឿង​កូន​ពស់កេង​កង​​និង​​រឿង​រាជិនី​ភូមិគ្រឹះ​​​រួច​មក៕ដោយ​៖ហង្ស សាវយុត​

មើលពេញ

អ្នករាំរបាំបាឡេម្នាក់របស់អាមេរិកដាច់ជើងទាំងពីរដោយសារនាវាទេសចរណ៍ផ្ទុះម៉ាស៊ីន

អាមេរិច៖អ្នករាំរបាំបាឡេម្នាក់របស់អាមេរិកប្រហែលជាមិនបានដឹងថានាងបានបាត់បង់ជើងទាំងពីរដោយសារម៉ាស៊ីននាវាទេសចរណ៍ Bahamas បានផ្ទុះក្នុងដំណើរកំសាន្ដក្នុងជ្រោយការាប៊ីននីអាមេរិចឡាទីននិងបានសម្លាប់ជនជាតិអាមេរិចម្នាក់។

មើលពេញ

រដ្ឋមន្ដ្រី៖ ក្រមាប្រវែង១ពាន់ម៉ែត្ររបស់កម្ពុជានឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កាន់តែខ្លាំង

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចាត់ទុកថា ព្រឹត្តិការណ៍តត្បាញក្រមាវែងជាងគេនៅលើពិភពនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែរីកចំរើន។

មើលពេញ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ផ្តល់កំណើតកូនដំបូង

ក្រុងអកឡន៖នៅថ្ងៃទី២១មិថុនានាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានផ្តល់កំណើតកូនដំបូងរបស់លោកស្រីដែលមានទម្ងន់ 3.31 គីឡូក្រាម។លោកស្រីបានផ្ដល់កំណើតកូនស្រី។

មើលពេញ

រថយន្ដល្បីល្បាញប្រម៉ាក់Ferrariមួយគ្រឿងមានតម្លៃ៤៥លានដុល្លារ

អាមេរិក៖រថយន្ដប្រណាំងម៉ាក់ Ferrari 250 GTO ត្រូវបានគេរំពឹងថានឹងលក់បានជាង 45 លានដុល្លារអាមេរិក ក្នុងខែសីហាខាងមុខដែលជារថយន្តមានតម្លៃខ្ពស់បំផុតសម្រាប់លក់ជាសាធារណៈលើលោក។ អ្នកដេញថ្លៃ RM Sotheby’s បាននិយាយនៅថ្ងៃពុធទី 20 ខែមិថុនាថា៖រថយន្ត Ferrari ពណ៌ក្រហមគឺជាគំរូមួយក្នុងចំណោមគំរូរថយន្តម៉ូដែល GTO 250 ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីដ៏ល្បីល្បាញ។ ឡានសម្រាប់ការដេញថ្លៃនៅកាលីហ្វ័រនីញ៉ានៅថ្ងៃទី 24-25 ខែសីហាបានឈ្នះជើងឯក GT ជាតិជើងឯកជាតិអ៊ីតាលីឆ្នាំ 1962 និងប្រាំបីប្រណាំងនៅឆ្នាំនោះជាមួយនឹងម្ចាស់រថយន្ត។ វាត្រូវបានកាន់កាប់ចាប់តាំងពីឆ្នាំ 2000 ដោយអ្នកប្រមូលឡានអាមេរិចនិងប្រធានក្រុមហ៊ុនសូហ្វែរនីសឺហ្សិនលោកវេជ្ជបណ្ឌិតហ្គ្រិលវីតថន ដែលបានប្រឡូកក្នុងព្រឹត្តិការណ៍រថយន្ដប្រណីតលើលោក៕

មើលពេញ

ផ្សារទំនើបអ៊ីអនម៉លសែនសុខបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកមិញនេះ

ភ្នំពញ៖ ផ្សារទំនើបរបស់ជប៉ុនអ៊ីអនម៉លសែនសុខ បានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ ក្រោយពីផ្សារអ៊ីអនទី២នេះ បានទទួលការគាំទ្រយ៉ាងច្រើន​ពីអតិថិជននៅក្នុងអំឡុងពេលបើកសាកល្បងកាលពីដើមខែនេះ។

មើលពេញ

ស្ថានីយ៍ទូរទស្សន៍​រស្មី​ហង្សមាសនឹងចាប់ផ្ដើម​ដំណើរការផ្សាយនៅពេល​​​ឆាប់ៗ នៅក្នុង​​ផ្សារ​អ៊ីអន​ទី២

ស្ថានីយ៍​ទូរទស្សន៍​រស្មី ហង្ស​មាសដែលជា​របស់ក្រុមហ៊ុន​ហង្សមាស​នឹងចាប់បើក​ដំ ណើរ​ការ​ផ្សាយ​ នៅ​ពេល​ខាងមុខឆាប់ៗ​នេះ​។​ស្ថានីយ៍ទូរទស្សន៍ថ្មី​មួយ​នេះ ​មាន​Studio ផ្សាយពត៌មាន​និង​ឆាកប្រគុំ​តន្ត្រី​

មើលពេញ

ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងបង្ហាញថ្មសុឆន្ទៈពីឋានព្រះច័ន្ទ

ភ្នំពញ៖នៅថ្ងៃចន្ទ តំណាងរបស់ស្ថានទូតអាមេរិក និងសារមន្ទីរជាតិនៃកម្ពុជានឹងធ្វើពិធីបើកសម្ពោធពិព័រណ៍​នៅសារមន្ទីរជាតិនៃកម្ពុជា ដែលមានដាក់តាំង​នូវថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទ។

មើលពេញ

ទំនាស់រវាងតារាហូលីវូតលោកស្រីជូលីនិងស្វាមីលើការគ្រប់គ្រងកូនទាំង៦នាក់

ក្រុងឡុង៖ជម្លោះការឃុំឃាំងរបស់ Angelina Jolie និង Brad Pitt ទៅលើកូន ៗ ៦ នាក់របស់ពួកគេបន្តអស់រយៈពេលជាង ២០ ខែបន្ទាប់ពីការសុំលែងលះ។

មើលពេញ

អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីនៅព្រំដែនប៉ោយប៉ែតដាក់ទីតាំងថ្មី

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីប្តូរដាក់ទីតាំងថ្មី នៅចំណុចរង្វង់មូលនៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។

មើលពេញ