កីឡា

West Ham តែងតាំង Pellegrini ជាគ្រូបង្វឹកថ្មី

ក្រុមញញួរធំ West Ham United​ បានសម្រេចតែងតាំងអតីតគ្រូបង្វឹក Manchester City លោក Manuel Pellegrini ជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម ដោយផ្ដល់កិច្ចសន្យារយៈពេល៣ឆ្នាំ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅក្របខ័ណ្ឌ Premier League អង់គ្លេស កាលពីថ្ងៃអង្គារម្សិលមិញ។

មើលពេញ

Kane មានជំនឿថាអង់គ្លេសអាចឈ្នះ World Cup ខណៈនេះជាឱកាសចុងក្រោយរបស់ Messi

បើទោះជាតោកំណាចអង់គ្លេសធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ World Cup ជាមួយនឹងក្រុមដែលសម្បូរដោយកីឡាករយុវជន និងដែលនាំឱ្យអ្នកគាំទ្រហាក់មិនសូវផ្ដល់ទំនុកចិត្តក៏ដោយ ក៏ប្រធានក្រុម Harry Kane បាននិយាយកាលពីម្សិលមិញថារូបគេនៅតែមានជំនឿលើក្រុមថានឹងអាចត្រលប់ពីប្រទេសរុស្ស៊ីវិញ ក្នុងនាមជាជើងឯក។

មើលពេញ

វិទ្យាស្ថាន CamEd រៀបចំប្រកួតកីឡាអត្តពលកម្ម ក្នុងគោលដៅ អភិវឌ្ឍរួមដំណើរជាមួយជាតិ ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

អត្តពលកម្ម៖ លោក ខេ ស៊ីបាណេត នាយកវិទ្យាស្ថាន CamEd បានលើកឡើងថា ការបង្កើតព្រឹត្តិ ការណ៍ប្រកួតកីឡាអត្តពលកម្ម ក្នុងបំណងបំផុសឲ្យគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀតរៀបចំការប្រកួតនូវព្រឹត្តិ ការណ៍កីឡាដូចខ្លួនដែរ ខណៈដែលបច្ចុប្បន្នគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនហាក់មិនអើពើបំផុសសកម្មភាព កីឡាដែលជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលជំរុញឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

មើលពេញ

រកឃើញក្រុមជ័យលាភីកីឡាបាល់ទាត់ បាល់ទះបុរស-នារី កីឡាមហាជនជើងឯកខេត្តកណ្តាល ឆ្នាំ២០១៨

បាល់ទាត់ បាល់ទះ៖ ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ឆ្នាំ២០១៨បានប្រកាស បិទជាផ្លូវការហើយ កាលពីល្ងាចថ្ងៃអង្គារ៍​ ម្សិលមិញ នៅកីឡដ្ឋានជាតិខេត្តកណ្តាល បន្ទាប់ពីដំណើរការប្រកួត អស់រយៈពេល៥ថ្ងៃកន្លងមកជាមួយនឹងការរកឃើញម្ចាស់ជ័យលាភីលើប្រភេទកីឡាបាល់ទាត់ បាល់ទះបុរស-នារី រួចរាល់ហើយនោះ។

មើលពេញ

ប្រាក់រង្វាន់ជ័យលាភីគ្រប់កម្រិត សម្រាប់កីឡាជាតិ លើកទី២ មានចំនួន ១៨៣ លានរៀល

កីឡាជាតិ៖ ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលគ្រោងនឹងចាប់ដំណើរការពីថ្ងៃទី២៤ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៤ខែ​មិថុនា ឆ្នាំ២០១៨ ខាងមុខ​នេះ, ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ត្រៀម​ថវិកា រួចជាស្រេច ចំនួន១៨៣លានរៀល សម្រាប់ជ័យលាភី​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ដែល​សរុប​មាន ៩៣៩ មេដាយ។

មើលពេញ

កីឡដ្ឋាន នៅក្រុងកៀវ ត្រៀមខ្លួនសម្រាប់ Champions League វគ្គផ្ដាច់ព្រ័ត្រ

កីឡដ្ឋានជាតិ Olimpiyskiy National Sports Complex នៅក្រុងកៀវ កំពុងត្រៀមខ្លួន ដើម្បីរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions League រវាងក្រុមយក្សអេស្ប៉ាញអធិរាជស Real Madrid និងក្រុមលំដាប់កំពូលរបស់អង់គ្លេស Liverpool នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍។

មើលពេញ

កាំភ្លើងធំត្រៀមតែងតាំង Emery ជាគ្រូបង្វឹកថ្មី

ក្រុមកាំភ្លើងធំ Arsenal ត្រៀមតែងតាំងអតីតគ្រូបង្វឹករបស់ Paris St Germain (PSG) លោក Unai Emery ជាអ្នកចាត់ការទូទៅថ្មីជំនួសលោក Arsene Wenger ដែលសម្រេចចិត្តលាលែងពីតំណែង នៅបញ្ចប់រដូវកាលនេះ នេះបើតាមការរាយការណ៍របស់ BBC ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ធំនៅអង់គ្លេស  កាលពីថ្ងៃចន្ទម្សិលមិញ។

មើលពេញ

Wolfsburg បន្តនៅ Bundesliga ក្រោយឈ្នះ Holstein Kiel

បាល់ទាត់ ៖ ក្លិប Wolfsburg បន្តស្នាក់នៅក្របខ័ណ្ឌ Bundesliga សម្រាប់រដូវកាល ក្រោយទៀត បន្ទាប់ពីបានយកឈ្នះក្រុមលេខ៣មកពីក្របខ័ណ្ឌទី២ Holstein Kiel ១-០ សរុប​លទ្ធផលទាំង២ជើង ៤-១។

មើលពេញ

ក្រុមរងជើងឯកពីររដូវកាល Khmer United បន្តឈ្នះសប្តាហ៍ទី៥ ពានរង្វាន់ Khmer Real Estate League ២០១៨

បាល់ទាត់៖ ក្រុមបាល់ទាត់ជើងឯករង ២រដូវកាល Khmer United នៃព្រឹត្តិការណ៍ពានរង្វាន់ Khmer Real Estate League នៅតែបន្តភាពខ្លាំងរបស់ខ្លួន៥សប្តាហ៍ជាប់ៗគ្នា ដោយដណ្តើមបាន៣ពិន្ទុបន្ថែមទៀតពី ក្រុមការពារតំណែងជើងឯក Bayon Wanderers ដោយលទ្ធផល ៣ទល់០  កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលាន ដំរីស រាជធានីភ្នំពេញ។

មើលពេញ

អត្តពលិកសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបឈ្នះមេដាយ៥គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ខេត្តកណ្ដាល

តេក្វាន់ដូ៖ អត្តពលិកក្លឹបតេក្វាន់ដូសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានឈ្នះមេដាយចំនួន៥គ្រឿង ពីការ ប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ លើកទី២របស់សមាគមតេក្វាន់ដូ ខេត្តកណ្ដាល ដែលបានធ្វើឡើង កាលពី ថ្ងៃ ចុងសប្តាហ៍កន្លងទៅ នៅសួនច្បារមាត់ទន្លេ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មើលពេញ