ទំព័រដើម / កីឡា (page 10)

កីឡា

កីឡាករអាមេរិកដំបូងមានឱកាសលេងអុកជើងឯកពិភពលោករាប់តាំងពីឆ្នាំ១៩៧២

កីឡាអុក ៖ ម្ចាស់ជើងឯក Grandmaster ឆ្នាំ២០០៧ កីឡាករ Fabiano Caruana បាន ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺ ម៉ង់កាលពីថ្ងៃអង្គារម្សិលមិញថា ក្រោយឈ្នះការប្រកួតវគ្គជម្រុះមានឈ្មោះទៅលេងជាមួយ កីឡាករល្បីលេខ១ពិភពលោកសញ្ជាតិន័រវែស Magnus Carlsen នាចុងឆ្នាំនេះ។

មើលពេញ

ប្រេស៊ីលស្ដារមុខមាត់បានខ្លះ ខណៈអាហ្សង់ទីន បាក់មុខងើបមិនរួច

បាល់ទាត់ ៖​យប់មិញនេះ ប្រេស៊ីលបានធ្វើឲ្យឥន្ទ្រីដែកអាល្លឺម៉ង់ចាញ់លើកដំបូង ក្នុងចំណោម២២ប្រកួត ដោយការយកឈ្នះ ១-០ ក្នុងជំនួបប្រកួតមិត្តភាព ខណៈដែលជ័យជម្នះនេះ ក៏អាចជួយឲ្យម្ចាស់ពានពិភពលោក៥សម័យកាល ស្ដារមុខមាត់ខ្លះមកវិញពីបរាជ័យ អំឡុង World Cup ឆ្នាំ២០១៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គ្រាប់បាល់ជ័យជម្នះនេះ កើតឡើងនៅនាទីទី៣៧ ដែលធ្វើបានសម្រេចដោយ Gabriel Jesus ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City ហើយពិតមែនតែមិនអាចលុបលាងភាពអាម៉ាស់ កាលពី៤ឆ្នាំមុន ដែលខ្លួនចាញ់ ១-៧ ក៏ដោយ ក៏យ៉ាងហោចណាស់ការឈ្នះលើក្រុមដែលកំពុងគ្រងពានពិភពលោកមួយនេះ ធ្វើឲ្យក្រុមលោក Tite មានទំនុកចិត្តកាន់តែខ្ពស់សម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។ ក្រោយក្រុមខ្លួនទទួលបរាជ័យ លោក Joachim Loew គ្រូបង្វឹកក្រុមឥន្ទ្រីដែក បាននិយាយថា “ថ្ងៃនេះមិនមែនជាថ្ងៃរបស់ក្រុមយើងទេ។ យើងបានធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួនធំ ហើយគ្រប់គ្នាបានឃើញហើយថាវាជះឥទ្ធិពលយ៉ាងម៉េចដែរដល់ក្រុម។ ក្រុមយើងបានបង្កើតនូវកំហុសងាយៗមួយចំនួន តែធ្វើម៉េចពួកគេនៅក្មេង ដូច្នេះយើងត្រូវតែរកវិធីកែខៃចំនុចខ្វះខាតទាំងនេះ”។ ចំណែកលោក Tite គ្រូបង្វឹករបស់ប្រេស៊ីលវិញបា្រប់ថា …

មើលពេញ

Parker មានអារម្មណ៍ស្ងប់ស្ងាត់ មុនជួប Joshua

អ្នកប្រដាល់អាជីពសញ្ជាតិនូវែលសេឡង់ Joseph Parker បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថារូបគេមានអារម្មណ៍ស្ងប់ស្ងាត់ធម្មតា នៅមុនជំនួបប្រកួតដែលបានគ្រោងទុកជាមួយកំពូលថ្វីដៃរបស់អង់គ្លេស Anthony Joshua នាចុងសប្ដាហ៍នេះ។

មើលពេញ

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលបានការឧបត្ថម្ភធំក្នុងចេញទៅប្រកួត Davis Cup កីឡាករជម្រើសជាតិ

វាយកូនបាល់៖ ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជានឹងត្រូវចេញដំណើរពីមាតុប្រទេសរបស់ ខ្លួន នៅល្ងាចថ្ងៃពុធនេះ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាកន្លែងប្រារព្ធពិធីប្រកួតពានរង្វាន់ Davis Cup ក្រុម៣ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ មេសា ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទ សារពត៌មានមួយ កាលពីល្ងាចម្សិលមិញ នៅទីលាន Cambodian Country Club រាជធានីភ្នំពេញ។

មើលពេញ

សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបណ្តុះបណ្តាលអាជ្ញា កណ្តាលចៅក្រម និងគ្រូបង្វឹក

ល្បុក្កតោ៖ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និង គ្រូបង្វឹករបស់ខ្លួនចំនួន១៤នាក់មកពីបណ្តាក្លឹបនានាទូទាំងប្រទេស រយៈពេល៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ។

មើលពេញ

ឯកឧត្តម វង សូត បន្តដឹកនាំគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា អាណត្តិទី៤ ឆ្នាំ២០១៨-២០២២

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានគណៈ កម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អាណត្តិចាស់ទទួលបានការគាំទ្រជាប្រធានដឹកនាំគណៈកម្មាធិការ ជាតិមួយនេះ ជាថ្មីម្តងទៀត សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៨-២០២២ បន្ទាប់ពីសមាជិកពេញសិទ្ធិរបស់ខ្លួនបាន សម្រេចបោះឆ្នោតជូនដល់ឯកឧត្តម តាមរយៈមហាសន្និបាត កាលពីម្សិលមិញ នៅទីស្នាក់ការ NOCC។

មើលពេញ

ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជាបោះជំរំហ្វឹកហាត់ នៅខេត្តកែប មុនចេញទៅ Davis Cup នៅប្រទេសវៀតណាម

វាយកូនបាល់៖ ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជាចំនួន៥រូបបានទៅបោះជំរំហ្វឹកហាត់ចំនួន ៤ថ្ងៃ នៅខេត្តកែប ដើម្បីបង្តើនកម្រិតសមត្ថភាពបច្ចេកទេស និងថាមពលកម្លាំងឲ្យបានខ្លាំងក្លា ដើម្បីចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក Davis Cup 2018 នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលគ្រោង នឹងចាប់ផ្តើមនាដើមខែមេសាខាងមុខ។

មើលពេញ

កីឡាសិស្សបឋមសិក្សាជើងឯកទូទាំងប្រទេស ឆ្នាំ២០១៨ គ្រោងធ្វើនៅខេត្តបាត់ដំបង ចុងខែមីនា

បាល់ទាត់-បាល់ទះ-បាល់បោះ-អត្តពលកម្ម៖ ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅខេត្តបាត់ដំបង ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នោះមាន៤ប្រភេទកីឡាបុរស-នារី។

មើលពេញ

ក្រុមដេអិន គ្រងម្ចាស់ជើងឯក ពានរង្វាន់សម្ព័ន្ធសីដក់ លើកទី១ ឆ្នាំ២០១៨

ក្រុមសីដក់​ដេអិន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ការ​ប្រកួត​កីឡាសីដក់​ពាន​រង្វាន់សម្ព័ន្ធ​សីដក់ លើក​ទី​១ ឆ្នាំ ​២០១៨ ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុម​សីដក់​ក្រសួងការពារជាតិ ដោយលទ្ធផល ២-០ នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈ​ក្រុម​សីដក់គ្លីនិក​ហំសីហៈបាន​យក​ឈ្នះ​ក្រុម​សីដក់​ព្រះ ខ័នរាជ ហើយដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​៣។

មើលពេញ

គ្រូឧទ្ទេសកម្រិតពិភពលោកជឿជាក់ថា ប្រភេទកីឡាទូកក្តោងកម្ពុជា នឹងអាចឈ្នះមេដាស១ ឬ២គ្រឿង នៅ ស៊ីហ្គេម ឆ្នាំ២០២៣

ទូកក្តោង៖ លោក Joe Chan គ្រូឧទ្ទេសសញ្ញាតិសឹង្ហបុរីមកសហព័ន្ធទូកក្តោងពិភពលោកបានថ្លែងថា ប្រភេទកីឡាទូកក្តោងកម្ពុជាទើបតែចាប់កំណើតរយៈពេល១ឆ្នំាប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងការខិតខំយ៉ាងខ្លាំង របស់ខ្លួន លោកជឿជាក់ថា ប្រភេទកីឡាមួយនេះមានសន្ទុះហក់ឡើងខ្លាំង បើធៀបទៅនឹងបណ្តាប្រទេសចំនួន នៅតំបន់អាស៊ី ដែលកំពុងអភិវឌ្ឍវិស័យផ្នែកវិស័យកីឡាមួយនេះដូចគ្នា ដោយការវិវត្តខ្លួនលឿនបែបនេះ កម្ពុជា នឹងឈ្នះមេដាយ១គ្រឿង ឬ២គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ។

មើលពេញ