ទំព័រដើម / កីឡា (page 100)

កីឡា

ក្រុមកីឡាករស្តាខំជួយផ្គត់ផ្គង់សម្ភារៈសិក្សាដល់កុមារនៅសាលារៀនព្រៃចាស់

    ស្ទឹងត្រែង៖  ​ក្រុមកីឡាករស្តាខំ សហការជាមួយក្រុមហ៊ុន(Smarf)បានបរិច្ចាកថវិការផ្ទាល់ ខ្លួន ជាង៣០០០ដូល្លាទិញសម្ភារៈសិក្សាជួយដល់សិស្ស ២១០នាក់នៅសាលាព្រៃចាស់ សង្កាត់សាមគ្គីដើម្បី​លើកទឹកចិត្តឲ្យខិតខំរៀនសូត្រ​  ក្នុងពេលដែលពិនិត្យឃើញថា ប្រជាពលរដ្ឋនៅតំបន់នោះ​​មានជីវភាពក្រីក្រគ្មានលទ្ធភាពឲ្យកូនទៅរៀន។   ក្នុងពិធីចែកសម្ភារៈសិក្សា ​នៅសាលាបឋមសិក្សាភូមិព្រៃចាស់ សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ  លោកជីវីង សមាជិក មនុស្សធម៌របស់ក្រុមកីឡាស្តាខំបានបញ្ជាក់ថា៖នេះជាសកម្មភាពចូល រួមចំណែកលើកស្ទួយ​វិស័យអប់រំ ឲ្យដល់ទីជនបទ នឹងបរិច្ចាកធនធានឲ្យចំគោលដៅ​ក្នុងពេលដែលពិនិត្យឃើញថា ប្រជាពលរដ្ឋនៅតំបន់នេះ​ភាគច្រើន​ មិនបានឲ្យកូនចៅមករៀន​ដិតដល់ដោយសារកត្តាជីវភាព។ លោកបញ្ជាក់ថាៈ​​​គ្រួសារមានជីវភាពខ្វះខាត​​ជាបញ្ហាប្រឈមអាចធ្វើកូនចៅ​​បង្ខំចិត្តបោះបង់ចោលការសិក្សា ប្រសិនបើគ្មានការគាំទ្រលើកទឹកចិត្ត ពីផ្នែកនានា នោះ​។ខ្ញុំគិតថាការដែលយើងឧបត្ថម្ភសម្ភារៈសិក្សានូវរបស់របរផ្សេងៗដើម្បីជួយដល់ក្មេងៗកុមារគឺយ៉ាងហោចណាស់ក៍យើងជួយសំរួលបន្ទុកគាត់ខ្លះ ចង់លើកទឹកចិត្តពួកគាត់ឲ្យគាត់ចង់សិក្សារៀនសូត្រពីព្រោះពិតមែនគាត់នៅតំនប់នេះឆ្ងាយក្រីក្រ មិនប្រកដថាអនាគតទៅគាត់​ទៅយ៉ាងណាយើងអត់ដឹងតែសំខាន់យើងចង់ឲ្យគាត់ខំរៀនជាដំបូងសិនដើម្បីឲ្យគាត់មានគ្រឹះមូលដ្ឋានទៅថ្ងៃអនាគត​។ លោកជាម៉ាលីចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានចាត់ទុកថា៖ ការជួយ​ទំនុបបំរុងសម្ភារៈសិក្សា​នេះ ដូចបានជួយរំលែកទុកលំបាកប្រចាំថ្ងៃ  ពីព្រោះប្រជាពល​រដ្ឋនៅតំបន់នេះសុទ្ធសឹងជាកសិករ ​ គ្មានលទ្ធភាពផ្គត់ផ្គង់កូនចៅឲ្យទៅរៀនសូត្របានដិតដល់​នោះទេ។ លោកថា៖ទាំងនេះក៍ជាការបង្កលទ្ធភាពនឹងផ្តល់ឱកាស ​ឲ្យកូនចៅ​មករៀនសូត្របានទៀងទាត់ចំណែកឪពុកម្តាយក៍ត្រូវជួយជំរុញនឹងពង្រីកបន្ថែម​នូវវិស័យអប់រំនៅទីនេះ ​។ហើយចំពោះឪពុកម្រាយមាតាបីតសិស្សទៀតក៍ត្រូវតែពង្រឹងបន្ថែមនៅការអប់រំ មិនមែនអប់រំបានប៉ុន្នឹងយើងឈប់ទេត្រូវពង្រីកការអប់រំហ្នឹងឲ្យវាខ្លាំងក្លាដើម្បីកូនចៅនិងសង្គមយើងនេះ នឹងអនាគតយើងមើលអត់ដឹងទេ ក្មេងៗជំនាន់ង្ងៃក្រោយដឹងជាគេធ្វើអីទៀតឡើងទៅទៀតយើងមិនដឹងទេនិស័្សយរបស់គេផលរបស់គេដែលគេបានធ្វើ។ លោកពុយយ៉ង់តំណាងមាតាបីតានៅភូមិព្រៃចាស់សង្កាត់សាមគ្គីបានទទួលស្គាល់ថា៖​កាលពីឆ្នាំមុនៗមានកូនចៅខ្លះមិនបានមក​ ​រៀនសូត្រទៀងទាត់មែន ពីព្រោះប្រជាពលរដ្ឋយើងនៅតំបន់នេះជាកសិករធ្វើស្រែចំការ ច្រើនទុកកូនឲ្យជួយការងារ ដូចជាឃ្វាលគោ ក្របី នឹងកិច្ចការ ផ្ទះខ្លះៗ។​ ​ …

មើលពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន រកបាន៣ពិន្ទុបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញ ព្រឹត្តិការណ៍អន្តរក្រសួងស្ថាប័ន រដូវកាល ២០១៧

ក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន រកបាន៣ពិន្ទុបន្ថែម នៅប្រកួតទី២របស់ខ្លួនពីក្រុមសាលាដំបូងរាជធានីភ្នំពេញ ដោយលទ្ធផលបច្ចេកទេស ២ទល់១ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុ ក្នុងពូល B កាលពីយប់មិញ នៅទីលាន Premium Sport Club នៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូចកាល ២០១៧ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC។

មើលពេញ

NOCC ប្រកាសពីការរៀបចំទិវារត់កម្សាន្តពេលរាត្រី ជាលើកទី១ នៅតំបន់ ផាប់ស្ទ្រីត ខេត្តសៀមរាប

ដើម្បីបង្កើនកត្តានុពលកាន់តែខ្លាំងក្លាឡើង ក្នុងវិស័យទេសចរណ៍, ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា NOCC បានសម្រេចបង្កើតព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយទៀតហើយ ដោយប្រសិទ្ធនាមថា ទិវារត់កម្សាន្ដពេលរាត្រី នៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនៅវេលាម៉ោង យប់ នាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើការបញ្ជាក់នៅក្នុងសន្និសីទសារពត៌មានមួយ កាលពីព្រឹកថ្ងៃពុធនេះ នៅទីស្នាក់ការរបស់ខ្លួន។

មើលពេញ

សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម គ្រឹះស្ថានឧត្តមសិក្សាទាំង១៩ ក្នុងកីឡាឧត្តមសិក្សា ២០១៧

ក្រុមអត្តពលិក សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានជាប់ចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាស ច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាដែលចូលរួមសរុបចំនួន១៩ ពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ២០១៧ ដោយបានបំពាក់មេដាយបិទការប្រកួត កាលពីល្ងាចម្សិលមិញ នៅវិមានកីឡដ្ឋានជាតិ។

មើលពេញ

ម្ចាស់ផ្ទះU19កម្ពុជាចាញ់ U19ចិន ០-១ ខណៈមីយ៉ាន់ម៉ាបំបាក់ហ្វីលីពីន ៦-០ ថ្ងៃបើកឆាក ពូលG ព្រឹត្តិការណ៍ AFC U19 Championship

ក្នុងឋានៈជាម្ចាស់ផ្ទះ ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​​បានប្រកួត​ចាញ់​ក្រុម​​យុវជន​ចិន​​អាយុ​ក្រោម​១៩​ឆ្នាំ ដោយលទ្ធផល នៅ​​​​ចុង​ម៉ោង​ ០ទល់២​ ខណៈក្រុមមីយ៉ាន់ម៉ា បានបំបាក់ក្រុមហ្វីលីពីន យ៉ាងចាស់ដៃ ដោយលទ្ធផល ៦ទល់០ សម្រាប់​ការ​ប្រកួត​បើក​ឆាក ក្នុង​​​​ពូល​​ G កាលពីល្ងាចម្សិលមិញ នៅកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍ AFC U19 Championship 2018។

មើលពេញ

Ronaldo បន្តលើកពានអ្នកលេងល្អបំផុតរបស់ FIFA មួយឆ្នាំទៀត

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ក្រុមអធិរាជស Real Madrid បានឈ្នះពានរង្វាន់អ្នកលេងល្អបំផុតប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ពិភពលោក ២ឆ្នាំជាប់ៗគ្នា ក្រោយមានសម្លេងគាំទ្រច្រើនជាងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona និងខ្សែប្រយុទ្ធប្រេស៊ីល Neymar សមាជិករបស់ក្រុមអ្នកមាននៅបារាំង Paris St Germain។

មើលពេញ

Everton ដកតំណែងគ្រូបង្វឹកហូឡង់ Ronald Koeman ក្រោយចាញ់ Arsenal

ក្រោយពីប្រកួតចាញ់ក្រុមកាំភ្លើងធំ Arsenal ២-៥ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យ ចុងសបា្តហ៍កន្លងមក ក្លិប Everton បានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថា ក្លិបបានចែកផ្លូវជា មួយគ្រួបង្វឹកសញ្ជាតិហូឡង់ Ronald Koeman ជាផ្លូវការហើយ។

មើលពេញ

សហព័ន្ធកីឡាវូស៊ូកម្ពុជាបើកកិច្ចប្រជុំស្តីពីការប្រកួតជើងឯកថ្នាក់ជាតិ បន្ទាប់ពីរៀបចំក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មី ២០១៧-២០២១

មន្រ្តី និងអ្នកបច្ចេកទេសនៃសហព័ន្ធកីឡាវូស៊ូកម្ពុជាបានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន កាលពីម្សិលមិញ ស្តីពីការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីសហព័ន្ធជាតិមួយនេះទើបនឹងរៀបចំអង្គមហាសន្និបាតរបស់ខ្លួនជ្រើសរើសសមាជិកប្រតិបត្តិជាថ្មី សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ កាលពីពេលកន្លងទីថ្មីៗនេះ។

មើលពេញ

ការប្រកួតសីដក់ ពានរង្វាន់សហព័ន្ធរកឃើញក្រុមខ្លាំងៗនៅវគ្គជម្រុះ ក្នុងពូល ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃស្អែក

ការប្រកួតកីឡាសីដក់ ដណ្តើមពានរង្វាន់សហព័ន្ធ លើកទី១ ប្រចាំឆ្នាំ២០១៧ ដែលកំពុងដំណើរការវគ្គជម្រុះយ៉ាងសកម្ម នៅនៅសួនច្បារត្រើយម្ខាង ជិតសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ តុលា ស្អែកនេះ។

មើលពេញ

កីឡាវាយកូនឃ្លីលើតុពានរង្វាន់មិត្តភាពកម្ពុជា-ចិន បញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់ពេល១ខែ

ការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់ មិត្តភាពកម្ពុជា-ចិន លើកទី២ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិបានបញ្ចប់ដោយជោគជ័យហើយកាលពីល្ងាចចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បន្ទាប់ពីដំណើរការអស់រយៈពេលពេញ១ខែរួចហើយនោះ។

មើលពេញ