ទំព័រដើម / កីឡា (page 113)

កីឡា

ឯកឧត្តម វ៉ាត់ ចំរើន ដាស់តឿនឲ្យអត្តពលិកថ្នាល ខិតខំហ្វឹកហាត់ ដើម្បីជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាស់តឿនក្រើនរំឭក ដល់កីឡាករកីឡាការិនីថ្នាលទាំងអស់ត្រូវខិតខំហ្វឹកហាត់ ស៊ូទ្រាំការឈឺចាប់ ជីវិតលំបាក និងមានភាពអត់ធ្មត់ ដោយការស៊ូទ្រាំបានកម្រិតកាន់តែខ្លាំងក្លា នោះភាពជោគជ័យរបស់យើងកាន់តែខិតមកជិតយើង ប្រសិនបើមិន ប្រឹងប្រែងការហ្វឹកហាត់ទេ នោះភាពជោគជ័យនឹងឃ្លាតឆ្ងាយពីជីវិតក្នុងវិស័យកីឡារបស់យើង។ នេះជាលើក ឡើងរបស់ឯកឧត្តម នៅក្នុងឱកាសដែលក្រុមហ៊ុនឆ្នោតកីឡាជាតិផ្តល់ជូនការឧបត្ថម្ភលើកទឹកចិត្តជូនដល់អត្ត ពលិកថ្នាលកម្ពុជាចំនួន៦០នាក់ កាលពីល្ងាចម្សិលមិញនេះ។

មើលពេញ

គណៈកម្មការជំនាញនានានៃកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជួបជុំគ្នាជាលើកដំបូង

គណៈកម្មការជំនាញនានានៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ បានមកជួបជុំគ្នាជាជំហានដំបូងរបស់ខ្លួន កាលពីព្រឹកមិញ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា ដើម្បីត្រៀមខ្លួនឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាពេលខាងមុខនោះ។

មើលពេញ

ក្រុមម្ចាស់ផ្ទះហ្វីលីពីន​ Ceres Negros បំបាក់បឹងកេត ៩-០ ថ្ងៃបើកឆាកក្នុងពូល F ព្រឹត្តិការណ៍ AFC Cup ២០១៨

ក្រុមម្ចាស់ផ្ទះរបស់ហ្វីលីពីន Ceres Negros បានបំបាក់ក្រុមភ្ញៀវរបស់កម្ពុជា បឹងកេត អេហ្វ.ស៊ី ដោយ លទ្ធផល ៩ទល់០​ កាលពីយប់មិញ នៅនៅក្នុងការប្រកួតបើកឆាកក្នុងពូលF នៃព្រឹត្តិការណ៍ក្លឹបលំដាប់ទី២ ទ្វីបអាស៊ី AFC Cup ឆ្នាំ២០១៨។

មើលពេញ

Manchester City លត់ក្រុមម្ចាស់ផ្ទះ FC Basel 4-0 ជើងទី១ Champions League

ក្រុម​មេឃ​ខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះស្វីស FC Basel ក្នុងលទ្ធផល​យ៉ាងចាស់ដៃ ៤-០ ជើងទី១វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ UEFA Champions League កាលពីយប់មិញ។

មើលពេញ

Spurs វាយបកស្មើវិញ ទោះ Juventus នាំមុខ២-០មុនក៏ដោយ

ក្លិបមាន់ខ្នាយមាស Totteham Hotspur ហាក់មានសង្ឃឹមឡើងវិញសម្រាប់ការប្រកួត​នៅជើងទី២នៃក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយរដូវកាល ២០១៧-២០១៨ ក្រោយពីស្មើ Juventus ២-២ កាលពីយប់មិញ។ សម្រាប់ជំនួបក្នុងទឹកដី ម្ចាស់ផ្ទះ Juventus សង្ឃឹងយ៉ាងខ្លាំង ព្រោះមានឱកាសបំប៉ោង​សំណាញ់ទីរហូតដល់២គ្រាប់មុន រកបានដោយ Gonzalo Higuain ទាំង​អស់​នៅ​នាទី​២​ និង​១គ្រាប់​ទៀត​ជា​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី៩។ យ៉ាង​ណាខ្សែប្រយុទ្ធកំពុងឡើងជើង​ខ្លាំង​ Harry Kane ញាក់​បាល់ដាច់​អ្នកចាំទីចាស់វស្សា Gianluigi Buffon ទាត់​សង​បាន​១​គ្រាប់​វិញ​នៅ​នាទី​៣៥​ ប៉ុន្តែមុន​ចប់​វគ្គ​ទី​១​ Higuain សឹង​តែ​ធ្វើ​បាន​ Hat trick ទៅ​ហើយ​តែ​សំណាង​មិន​មាន ​បែរ​ជា​ទាត់​ប៉េណាល់ទី​លើក​ទី​២ទៅ​ប៉ះរបារ​ទី​នៅនាទី៤៥បូក២។ ការប្រកួតចូលដល់វគ្គទី២ អូសបន្លាយដល់នាទី៧១ ទើបខ្សែប្រយុទ្ធដាណឺម៉ាកកីឡាករ Christian Eriksen ទាត់បាល់ Free Kick បញ្ចូលទី​យ៉ាង​ល្អ​ជួយ​ Spurs មាន​សង្ឃឹម​សម្រាប់​ជើង​ក្រោយ​នៅ​ទឹកដី​អង់គ្លេស ហើយជើងទី២ Spurs …

មើលពេញ

Chris Froome ត្រលប់មកកាន់ទីលានប្រណាំងកង់វិញ ក្រោយរកឃើញប្រើ សារធាតុហាមឃាត់កាលពីខែកញ្ញា

ម្ចាស់ជើងឯកប្រណាំងកង់ Tour de France ៤សម័យ កីឡាករ Chris Froome បាន ចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួននៅតំបន់ Mijas ទីក្រុង Malaga ប្រទេសអេស្ប៉ាញកាលពីម្សិល​មិញដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំ២០១៨នេះ។

មើលពេញ

Wust ឈ្នះមេដាយមាសមួយទៀត ដែលជាមេដាយទី១០

កីឡាការិនីប្រណាំងស្គីទឹកកកសញ្ជាតិហូឡង់ Ireen Wust បានបង្កើតកំណត់ត្រាដោយការឈ្នះមេដាយជាលើកទី១០ ក្រោយទៅដល់ទីព្រ័ត្រមុនគេ ក្នុងប្រកួតចម្ងាយ១៥០០ម៉ែត្រ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០១៨ នៅក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង។

មើលពេញ

Juventus កំពុងប្រឈមបញ្ហារបួស មុនជួប Spurs ខណៈ Manchester City ហាក់មានទំនុកចិត្តខ្ពស់ធ្វើដំណើរទៅ Basel

សេះបង្កង់ Juventus ក្រុមយក្សនៅក្របខ័ណ្ឌ Serie A អ៊ីតាលី កំពុងប្រឈមនឹងបញ្ហាកីឡាករសំខាន់ៗមួយចំនួនមានរបួស មុនប្រកួតជាមួយក្រុមលំដាប់កំពូលទៅពីអង់គ្លេស Tottenham Hotspur ក្នុងជំនួបក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។

មើលពេញ

PFC Lokomotiv បំបាក់ Al Wahda ៥-០ ថ្ងៃបើកឆាកវគ្គជម្រុះ AFC Champions League ប្រចាំពូល B

ក្រុមជើងឯកលីគកំពូលរបស់អ៊ូសបេគីស្ថាន Lokomotiv Tashkent បានបំបាក់ក្រុមមក​ពីអេមីរ៉ាត់អារ៉ាប់រួម Al Wahda មិនឲ្យតដៃបានជាមួយនឹងលទ្ធផល ៥-០ ថ្ងៃបើកឆាកវគ្គសន្សំ ពិន្ទុ​ក្នុងពូល B នៃពានរង្វាន់ Asian Champions League កាលពីយប់មិញ។

មើលពេញ

សហព័ន្ធកីឡាហាប់គីដូកម្ពុជាកំណត់គោលដៅអភិវឌ្ឍ ដើម្បីសុំសិទ្ធិចូលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានថ្លែងថា សហព័ន្ធបានកំណត់គោលដៅ អភិវឌ្ឍតាមរយៈការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឲ្យកាន់តែសម្បូរបែបប និងប្រកបដោយគុណ ភាព ដើម្បីធ្វើយ៉ាងណាឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់ បេក្ខភាពរបស់ខ្លួនសម្រេចគោលដៅធំរបស់សហព័ន្ធ ដោយដាក់បញ្ចូលប្រភេទកីឡាហាប់គីដូ ទៅក្នុងការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។

មើលពេញ