ទំព័រដើម / កីឡា (page 2)

កីឡា

Firmino ក្លាយជាវីរបុសជួយ Liverpool ឈ្នះ PSG ខណៈ Messi រកបាន Hat-Trick ដំបូងនៅ Champions League

បាល់ទាត់ ៖ កីឡាករបម្រុងសញ្ជាតិប្រេស៊ីល Roberto Firmino ក្លាយជាវីរបុរសជួយឲ្យ​ក្រុមហង្សក្រហម Liverpool យកឈ្នះក្រុមអ្នកមាន Paris Saint Germian ៣-២ ខណៈខ្សែ​ប្រយុទ្ធអាហ្សង់ទីន Lionel Messi ធ្វើបាន hat-trick ដំបូងគេនៅ Champions League នាំឲ្យ Barcelona យកឈ្នះ PSV ៤-០។

មើលពេញ

សេះ NAVARA ឈ្នះជើងឯកពូលC ប្រចាំខែកញ្ញា ព្រឹត្តិការណ៍ Smart Land and Home Champion

ភ្នំពេណ៖ប្រណាំងសេះ៖ សេះឈ្មោះ NAVARA បញ្ជាដោយកីឡាករ មុំ បានយកឈ្នះជើងឯកក្នុងពូលC ប្រចាំខែ កញ្ញា ឆ្នាំ២០១៨នៃព្រឹត្តិការណ៍ Smart Land and Home Champion រដូវកាលទី៣ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលាន SCT Sport Complex នៃតំបន់អភិវឌ្ឍវិហារសួគ៌ នៃក្រុមហ៊ុន 7NG ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល។

មើលពេញ

Khmer United ឈ្នះជើងឯក Khmer Real Estate Cup 2018

ចុងក្រោយបំផុតនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់​ Khmer Real Estate Cup ឆ្នាំទី៧ រដូវកាល២០១៨ ក្រុម Khmer United សម្រេចបានការឈ្នះម្ចាស់ដំណែងជើងឯក បន្ទាប់ពីបានយកឈ្នះក្រុម Bayon Wanderers ដោយលទ្ធផល ៥ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលាន ដុនបូស្កូ។

មើលពេញ

អត្តពលិករាំមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយ៦គ្រឿង នៅក្នុងទ្វីបអាស៊ី និង Hong Kong Open យកមកជូនជាតិ

ភ្នំពេញ៖ ប្រតិភូ កីឡាករ កីឡាការិនីរាំកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ កាលពីយប់មិញ ក្រោយពីទទួលបានជោគជ័យឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន៦គ្រឿង នៅក្នុងព្រឹត្តិ ការណ៍ចំនួន២ គឺជើងឯកអាស៊ី និងការប្រកួត Hong kong Open នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជា មានិតចិន។

មើលពេញ

Simon Yates ឈ្នះជើងឯកការប្រណាំងកង់ Vuelta a Espana នៅអេស្ប៉ាញ

អេស្ប៉ាញ ៖ Simon Yates បានក្លាយជាម្ចាស់ជើងឯកការប្រណាំងកង់ Vuelta a Espana កាលពីចុងសបា្តហ៍កន្លងមកក្នុងប្រទេសអេស្ប៉ាញ ហើយបានក្លាយជាកីឡាករអង់គ្លេសទី៣ ឈ្នះជើងឯក Grand Tour នៅឆ្នាំ២០១៨នេះដែលមិនធ្លាប់មានពីមុនមក។

មើលពេញ

Hamilton ខិតជិតឈ្នះជើងឯក F1 ក្រោយឈ្នះទីលាននៅសិង្ហបុរី

សិង្ហបុរី ៖ អ្នកលេងកាំជ្រួចដីរាប Lewis Hamilton បានប្រជែងឈ្នះជើងឯក Formula One នៅលើទីលានក្នុងប្រទេសសិង្ហបុរី Singapore Grand Prix កាលពីចុងសបា្តហ៍កន្លងមក ហើយកាន់តែជិតទៅគ្រងជើងឯក F1 ឆ្នាំនេះ ក្រោយពីនាំមុខ៤០ពិន្ទុលើគូប្រជែង Sebastian Vettel ខណៈសល់៦ទីលានទៀតបញ្ចប់។

មើលពេញ

Liverpool, Barcelona និង Schalke សង្ឃឹមខ្ពស់ថ្ងៃបើកឆាកវគ្គសន្សំពិន្ទុ Champions League

បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីគអាជីពលំដាប់កំពូលនៅតំបន់អឺរ៉ុប UEFA Cham pions League ចាប់ផ្តើមការប្រកួតវគ្គសន្សំពិន្ទុតាមពូលនៅយប់នេះដោយមាន៤ពូល ខណៈ គូសំខាន់រួមមាន ៖ Liverpool ស្វាគមន៍ PSG ក្នុងពូល C ខណៈ Barcelona ទទួល PSV Eindhoven ស្រប ពេលក្រុមខ្លាំងព័រទុយហ្គាល់ FC Porto ទៅផ្ទះ Schalke 04។

មើលពេញ

កម្ពុជានឹងបើកឆាកប្រកួត AFF Suzuki Cup 2018 មុនគេ ក្នុងចំណោមបណ្តាប្រទេសក្នុងអាស៊ាន

បាល់ទាត់៖ ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​ ២០១៨ គឺក្រុមជម្រើសជាតិកម្ពុជានឹងប្រកួតបើកឆាកមុនគេជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅរាជធានីភ្នំពេញ នៅ ក្នុងចំណោមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ នេះបើតាមការប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅផ្សារទំនើបអ៊ីអន១ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក​ក្រុមហ៊ុន OMC លោក ឧកញ៉ា ស៊ីវ ថៃ, ​គ្រូ​ជំនួយ​ជម្រើសជាតិ អ៊ុង កន​យ៉ា​និត្យ កីឡាករ​ជម្រើសជាតិកម្ពុជា និង​តំណាង​ក្រុម ហ៊ុន​ជប៉ុន។

មើលពេញ

វិសាខាឈ្នះនគរបាល ៤-១ ជំនួបសប្តាហ៍ទី២០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨

បាល់ទាត់៖ ក្រុមវិសាខារកបាន៣ពិន្ទុបន្ថែមពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី២០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ប៉ុន្តែវិសាខា បានត្រឹមរក្សាខ្លួននៅចំណាត់ថ្នាក់លេខ៣ដដែល ខណៈក្រុមណាហ្កាវើល និងបឹងកេតនៅតែរក្សាខ្លួននៅ ចំណាត់ថ្នាក់លេខ១ និងលេខ២ ដូចសប្តាហ៍មុនដែរ។

មើលពេញ

ឯកឧត្តម ថោង ខុន ដឹកនាំគណៈកម្មការចុះពិនិត្យមើល កីឡដ្ឋានជាតិ មរតកតេជោ ដែលសម្រេចបាន២០%

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានដឹកនាំគណៈកម្មការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ចុះទៅត្រួត ពិនិត្យការសាងសង់ដំណាក់កាលទី២ លើសំណង់កីឡដ្ឋានបាល់ទាត់ធំ (Main Stadium) កាលពីចុងសប្តាហ៍ កន្លងទៅ ដែលសម្រេចបានប្រ មាណ២០%។

មើលពេញ