ទំព័រដើម / កីឡា (page 3)

កីឡា

Ter Stegen ជាវីរបុរសជួយ Barcelona ឈ្នះពាន Spanish Super Cup លើកទី១៣

បាល់ទាត់ ៖ អ្នកចាំទី Marc-Andre ter Stegen បានជួយសង្គ្រោះបាល់ពិន័យ១១ម៉ែត្រ​នៅចុងនាទីចុងក្រោយជួយឲ្យក្លិបអ្នកមានបុណ្យ FC Barcelona យកឈ្នះ Sevilla ២-១ ដើម្បី​គ្រងពានមុនរដូវកាលថ្មីមកដល់ Spanish Super Cup លើកទី១៣ក្នុងប្រទេសម៉ារ៉ុកកាលពីថ្ងៃ​អាទិត្យកន្លងមក។

មើលពេញ

Jorge Lorenzo ឈ្នះការប្រណាំងម៉ូតូ GP នៅអូទ្រីស

ប្រណាំងម៉ូតូ ៖ កីឡាករប្រណាំងម៉ូតូ GP ពិភពលោក Jorge Lorenzo បានឈ្នះជើងឯក ការប្រណាំងម៉ូតូធំលើទីលានក្នុងប្រទេសអូទ្រីសនៃកម្មវិធី Austrian Grand Prix កាលពីថ្ងៃ អាទិត្យកន្លងមក ដែលជាជ័យជម្នះលើកទី៣ក្នុងរដូវកាលនេះ ខណៈបេក្ខភាពការពារជើងឯក Marc Marquez បានត្រឹមលេខ២។

មើលពេញ

Lewandowski ស៊ុត hat-trick ឲ្យ Bayern លើកពាន German Super Cup

បាល់ទាត់ ៖ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski ធ្វើបាន hat-trick ៣ គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយក្សអាល្លឺម៉ង់ Bayern Munich ការពារជើងឯកពាន​មុន​បើក​រដូវ​កាល​ថ្មី German Super Cup បានសម្រេច តាមរយៈការបំបាក់ក្រុម Eintracht Frankfurt ៥-០ កាលពីថ្ងៃអាទិត្យចុង សបា្តហ៍កន្លងមក។

មើលពេញ

៥ក្រុមចូលរួមប្រកួតមិត្តភាពអន្តរជាតិអបអរខួប៨ឆ្នាំ របស់ក្លឹបបាល់ទាត់វ័យចាស់កម្ពុជា-អាស៊ាន

បាល់ទាត់៖ ក្រុមបាល់ទាត់វ័យចំណាស់៥ក្រុម រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ និងសាធារណៈរដ្ឋកូរ៉េបាន ចូលរួមប្រកួតដណ្ដើមពានរង្វាន់មិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរខួប៨ឆ្នាំនៃការបង្កើត ក្លឹបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន កាលពីព្រឹកថ្ងៃសុក្រនេះ នៅកីឡដ្ឋានជាតិ។

មើលពេញ

Woodland នាំមុខគេថ្ងៃទី១ការប្រកួតវាយគោលកម្មវិធី PGA Championship

កូនគោល ៖ កីឡាករវាយកូនគោល Gary Woodland ចាប់ផ្តើមការប្រកួតបានយ៉ាងល្អ​នៅថ្ងៃបើកឆាកនៃកម្មវិធី PGA Championship លើទីលាន Bellerive Country Club ទឹកដីរបស់​ខ្លួនសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើបាន 6 under par 64​ ចំណែកមិត្ត រួមជាតិកីឡាករ Rickie Fowler បានលេខ២ធ្វើបាន 5 under par 65 ខណៈបេក្ខភាពការពារ​ជើងឯកកីឡាករ Justin Thomas ធ្វើមិនបានល្អឡើយដោយស្ថិតនៅលេខ៣៣មាន 1 under par 69 ឯណោះ។

មើលពេញ

កីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke បានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា

ភ្នំពេញ៖កីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke បានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជាចំនួន២ឆ្នាំដោយឥតគិតថ្លៃ។

មើលពេញ

ម្ចាស់ជើងឯក Tour de France 2018, Geraint Thomas ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងទីក្រុង Cardiff

ប្រណាំងកង់ ៖ កីឡាករប្រណំាងកង់អាជីពចក្រភពអង់គ្លេស Geraint Thomas ត្រូវបាន គេចាត់ទុកថា ជាវីរបុរស ពេល​ត្រលប់មកដល់ទីក្រុង Cardiff វិញកាលពីថ្ងៃព្រហស្បតិ៍ម្សិល មិញ ដោយមានដង្ហែក្បូនដ៏ធំសម្បើម និង​ការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះជ័យជម្នះដែល បានឈ្នះជើងឯកព្រឹត្តិការណ៍ប្រណាំងកង់ដ៏ធំ Tour de France ឆ្នាំ​២០១៨នេះ។

មើលពេញ

កីឡាករយានយន្តកម្ពុជាប្រកាសពីការចូលរួម Asia Cross Country Rally 2018 ចេញពីថៃ និងបញ្ចប់នៅកម្ពុជា

កីឡាយានយន្ត៖ កីឡាករយានយន្តកម្ពុជាមកពីក្លឹប KARA គាំទ្រដោយសហព័ន្ធកីឡាយាន្តកម្ពុជា​បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបស័គ្គ កម្រិតអាស៊ី Asia Cross Country Rally 2018 ដែលគ្រោងនឹងចាប់ផ្តើមចេញដំណើរប្រកួតពីប្រទេសថៃ និងឆ្លងចូលមក បណ្តាខេត្តមួយចំនួននៃទឹកដីកម្ពុជា និងបញ្ចប់នៅរាជធានីភ្នំពេញ។ នេះបើតាមការប្រកាសឲ្យដឹងនៅក្នុងសន្និ សីទសារពត៌មាន កាលពីល្ងាចម្សិលមិញ នៅភោជនីយដ្ឋាន Moto Café។

មើលពេញ

វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ១៣គ្រឿង ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា

វ៉ូវីណាម៖ គិតមកដល់ត្រឹមព្រឹកថ្ងៃទី១០ ខែសីហា នេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិវ៉ូវីណាម កម្ពុជាបានយកឈ្នះមេដាយសរុបចំនួន១៣គ្រឿងហើយ ក្នុងនោះមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៧គ្រឿង ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា ដែល ដំណើរការជាផ្លូវការបាន២ថ្ងៃហើយ។

មើលពេញ

លោក Ricardo Gareca បន្តដឹកនាំជម្រើសជាតិប៉េរូ៣ឆ្នាំទៀត

បាល់ទាត់ ៖ លោក Ricardo Gareca ទទួលបានកិច្ចសន្យា៣ឆ្នាំបន្ថែមទៀតដើម្បីដឹក​នាំក្រុមជម្រើសជាតិប៉េរូរហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ទោះ មិនជោគជ័យនៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ីក៏ដោយ។

មើលពេញ