ទំព័រដើម / កីឡា (page 5)

កីឡា

ក្រោយស៊ុតហ៊ែតទ្រីកនៅ Champions League ធ្វើឲ្យ Dybala ក្លាយជាកីឡាករទី៤របស់ Juventus

បាល់ទាត់ ៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់​ឯង​ជួយឲ្យក្រុមសេះបង្កង់ Juventus បំបាក់ក្រុមភ្ញៀវ Young Boys របស់ស្វីស ៣-០ វគ្គសន្សំពិន្ទុ​ក្របខ័ណ្ឌ UEFA Champions League ហើយក្លាយជាកីឡាករទី៤របស់ Juventus ដែលធ្វើ​បានហ៊ែតទ្រីកក្នុងព្រឹត្តិការណ៍នេះ។

មើលពេញ

អ្នកប្រដាល់ Fury និង Wilder ប៉ះទង្គិចក្នុងសន្និសីទសារព័ត៌មានមុនជួបគ្នា

ប្រដាល់ ៖ កំពូលអ្នកប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Tyson Fury និង Deontay Wilder ត្រូវបានគេបំបែកចេញពីគ្នា បន្ទាប់ពីកំពូលអ្នកប្រដាល់ទាំង២ប៉ះទង្គិចគ្នាមួយប្រ៉ាវក្នុង​សន្និសីទសារព័ត៌មានលើកដំបូងនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃច័ន្ទម្សិលមិញ មុន ជំនួបដ៏ក្តៅគគុករវាងពួកគេនៅដើមខែធ្នូខាងមុខនេះ។

មើលពេញ

អ្នកចំាទីលេចធ្លោនៅ World Cup របស់រុស្ស៊ី Akinfeev ប្រកាសចូលនិវត្តន៍

បាល់ទាត់ ៖ អ្នកចាំទីរុស្ស៊ី Igor Akinfeev បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ​​ក្រោយរូបគេរួមចំណែកដ៏សំខាន់ជួយរុស្ស៊ីក្នុងនាមជាប្រធានក្រុមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ FIFA World Cup ឆ្នាំនេះលើទឹកដីកំណើតរបស់ខ្លួន។

មើលពេញ

មុនជួប Ajax នៅ Champions League លោក Kovac ៖ យើងនឹងមិនចាញ់ប្រកួតទី១០ទៀតទេ

បាល់ទាត់ ៖ ៣ថ្ងៃក្រោយពីចាញ់ក្រុមម្ចាស់ផ្ទះ Hertha Berlin ០-២ ធ្វើឲ្យ Bayern Munich បាត់បង់តំណែងលេខ​១លើតារាង Bundesliga ដែលជាការប្រកួតចាញ់លើកដំបូង ក្នុងរយៈ៩ឆ្នាំចុងក្រោយ ស្របពេលគ្រូបង្វឹកលោក Niko Kovac បានសន្យាថា នឹងធ្វើឲ្យក្រុម វិលត្រលប់មកវិញពីការបរាជ័យ ដោយចាប់ផ្តើមការទទួលជ័យជម្នះជាថ្មី ពេលប៉ះ Ajax នៅ ក្នុងក្របខណ្ឌ Champions League នៅយប់នេះ។

មើលពេញ

ប្រកាសបិទកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០១៨

បាញ់កាំភ្លើង៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់ កាំភ្លើងកម្រិតមូលដ្ឋានជាផ្លូវការ កាលពីម្សិលមិញ នៅសាលនាយកដ្ឋានកីឡានៃពហុកីឡដ្ឋានជាតិ ក្រោម ការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រោងបញ្ចប់នាថ្ងៃទី៦ ខែតុលា។

មើលពេញ

ជម្រើសជាតិកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ ក្នុងសប្តាហ៍នេះ ដើម្បី ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិទីម័រខាងកើត

បាល់ទាត់៖ បន្ទាប់ពីបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៨ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងសប្តាហ៍នេះ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងតើត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក។

មើលពេញ

Jonathan Rea ឈ្នះការប្រណាំងម៉ូតូពិភពលោក៤លើកជាប់គ្នា

ប្រណាំងម៉ូតូ ៖ កីឡាករប្រណាំងម៉ូតូពិភពលោក Superbike World Championship, Jonathan Rea បានអបអរសាទរ​សម្រាប់ជ័យជម្នះលើកទី៤ជាប់ៗគ្នារបស់ខ្លួនកាលពីថ្ងៃ អាទិត្យចុងសបា្តហ៍កន្លងមក ក្រោយពី​ឈ្នះលើកទី២ក្នុងប្រទេសបារាំង និងជាលើកទី១៤នា រដូវកាលនេះ ហើយនាំមុខ១៣០ពិន្ទុដាច់លើគូប្រកួត Chaz Davies ដែល​បានត្រឹមលេខ២។

មើលពេញ

Hamilton ឈ្នះជើងឯក F1 នៅរុស្ស៊ីបង្កើនគន្លាត៥០ពិន្ទុដាច់ជើងឯកពិភពលោក

ប្រណាំងរថយន្ត F1 ៖ អ្នកលេងកាំជ្រួចដីរាប Valtteri Bottas ជួយសមាជិករួមក្រុម Mercedes គឺ Lewis Hamilton ឲ្យជើងឯក Formula One នៃកម្មវិធី Russian Grand Prix ក្នុង​ប្រទេសរុស្ស៊ី ហើយបានបង្កើនគន្លាតនាំមុខ៥០ពិន្ទុដាច់លើតារាងជើងឯកពិភពលោក ខណៈ​សល់៥ទីលាននឹងបញ្ចប់រដូវកាលនេះ។

មើលពេញ

Hertha ឈ្នះ Bayern លើកដំបូងរយៈពេល៩ឆ្នាំ រីឯ Dortmund វាយបកបាន៤គ្រាប់លើ Leverkusen ខណៈ Wolfsburg តាមស្មើ Monchengladbach

បាល់ទាត់ ៖ ក្រុមម្ចាស់ផ្ទះ Hertha Berlin បានផ្តួលក្រុមជើងឯកចាស់ Bayern Munich ២-០ ដែលជាការឈ្នះលើកដំបូងក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ខណៈក្រុមអធិរាជពណ៌លឿង​ខ្មៅ Borussia Dortmund វាយបកយកឈ្នះ៤-២លើ Bayer Leverkusen ទាំងមិនគួរឲ្យជឿ ស្របពេល Wolfsburg ស៊ុតតាមស្មើ Borussia Monchengladbach ២-២ វិញនៃលីគកំពូល​អាល្លឺម៉ង់ Bundesliga សបា្តហ៍ទី៦។

មើលពេញ

ជាង៤០០នាក់ចូលរួមជិះកង់ អបអរទិវាកីឡាអាស៊ាន ក្រោមប្រធានបទ ជិះកង់ដើម្បីសុខភាព

ជិះកង់៖ កីឡាករ កីឡាការិនីទាំងអាជីព និងមហាជនទូទៅជាង៤០០នាក់បានចូលរួមជិះកង់ នៅក្នុង ទិវាកីឡាអាស៊ាន (ASEAN Sport Day) ក្រោមប្រធានបទ “ជិះកង់ដើម្បីសុខភាព” កាលពីព្រឹកម្សិលមិញ ដោយចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក។

មើលពេញ