ទំព័រដើម / សុខភាព

សុខភាព

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

មើលពេញ

អភិបាលខេត្ត៖ជប៉ុនសន្យាផ្ដល់ថវិកា១១លានដុល្លារសាងសង់អគាមន្ទីរពេទ្យខេត្តបាត់ដំបងនៅឆ្នាំ២០១៩

ខេត្តបាត់ដំបងៈមន្ទីពេទ្យបង្អែកខេត្ត បាត់ដំបង(អតីតពេទ្យធំ)នៅដើមខែកុម្ភៈឆ្នាំ២០១៨ មន្ទីរពេទ្យនិងទទួលបានគម្រោងសាងសង់អគារថ្មី១ខ្នងកម្ពស់៣ជាន់(បណ្តោយ៧៨×១៥ម,មាន១១៥ គ្រែ)ជាជំនួយរបស់JICAមានទឹកប្រាក់សរុបប្រមាណ១១លានដុល្លាររួមទាំង បានបរិក្ខាពេទ្យផងនោះ,គម្រោងនេះនិងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០១៩។

មើលពេញ

អាជ្ញាធរចុះពិនិត្យសិប្បកម្មភ្នំមាសផលិតទឹកត្រីទឹកស៊ីអ៊ីវនិងរកឃើញសារធាតុផលិត៩០តោនគ្មានស្តង់ដារតែម្ចាស់ថាអយុត្តិធម៌

ខេត្តបន្ទាយមានជ័យ៖មន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះពិនិត្យសិប្បកម្មភ្នំមាសផលិតទឹកត្រីទឹកស៊ីអ៊ីវនិងបានរកឃើញថាមានការស្ដុបសារធាតុផលិតរហូតដល់៩០តោននិងរងការចោទប្រកាន់ថាគ្មានស្តង់ដារកាលពីនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ដឹកនាំប្រតិបត្តិការមានលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រធាននិងអនុប្រធានប្រតិបត្តិការពិសេសគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះពិនិត្យនិងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធ។ សមត្តកិច្ចបានបញ្ជាក់ប្រាប់ថា៖សមត្ថកិច្ចចម្រុះចុះប្រតិបត្តិការ(សិប្បកម្មភ្នំមាស)ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀងនេះម្ចាស់ឈ្មោះ សុខ លាង ភេទប្រុសអាយុ៥៦ឆ្នាំមានលំនៅដ្ឋានបច្ចុប្បន្នផ្ទះលេខ១០១ក្រុមទី៥ភូមិបួនសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ដែលមានទីតាំងសិប្បកម្មភ្នំមាសស្ថិតភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ការចុះប្រតិបត្តិការមន្ត្រីចម្រុះរកឃើញមានក្នុងសិប្បកម្មភ្នំមាសរកឃើញផលិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកកខ្មេះ ទឹកក្បុង មានប្រមាណ៩០តោនដែលផលិតគ្មានស្តង់ដារ ក្នុងនោះសាធាតុផ្សំជាង៤០តោន។ក្នុងការពិនិត្យជាបឋមឃើញថា៖១.ប្រើប្រាស់សញ្ញាISC(Institute Standard Cambodia)ក្លែងក្លាយ ២.មិនបានចុះបញ្ជីផលិតផល(ច.ប.ផ) ៣.លើកស្លាក់យីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ស្តីពីការគ្រប់គ្រង់រោងចក្រនិងសិប្បកម្ម ៤.យកដបស្រាបៀរ​(Hein​eken)ច្រកទឹកក្បុង។ សមត្ថកិច្ចបានបញ្ជាក់ថា៖សិប្បកម្មភ្នំមាសនេះចុះពិនិត្យជាក់ស្តែងគឺផលិតបានមួយថ្ងៃប្រមាណ១៥.០០០ទៅ២០.០០០ដបបានដឹកចែកចាយលក់មាននៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ផលិតដែលពិនិត្យរកឃើញដោយកម្លាំងប្រតិបត្តការពិសេសនៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់និងមានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នមុនទិញបរិភោគ។ ឈ្មោះ សុខ លាង ម្ចាស់សិប្បកម្មភ្នំមាសបានបញ្ជាក់ថា៖ជាការពិតិត្យសិប្បកម្មរបស់លោកដំណើររយៈពេលជាយូរឆ្នាំមកហើយមានកម្មករបម្រើការងារជិត១០០នាក់ហើយសិប្បកម្មភ្នំមាសនេះមានច្បាប់គ្រប់គ្រាន់ទើបដំណើរការដល់ពេលនេះបានអនុវត្តតាមការណែនាំពីក្រសួងជំនាញដូចជាច្បាប់ស្តង់ដារគឺសិប្បកម្មបានសុំរយៈពេលបីឆ្នាំម្តងជាប្រចាំ។ លោកបានបន្ដថា៖តែឆ្នាំនេះបានស្នើសំបន្តតែហើយតែមិនទាន់បានហើយក្រុមសមត្ថកិច្ចចម្រុះបានចុះពិនិត្យហើយទាំង​ចោទប្រកាន់ថាគ្មានច្បាប់ស្តង់ដាទៅវិញដូចជារឿងអយុត្តិធម៌សម្រាប់ម្ចាស់សិប្បកម្មដែលបានបង់ពន្ធចូលរដ្ឋជាប្រចាំ៕(ប៊ុន ធឿន)

មើលពេញ

ខេត្តកោះកុងប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០១៧ឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍

ខេត្តកោះកុង ៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានរៀប ចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ១ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍” នៅសាលមហោស្របខេត្តកោះកុង ។

មើលពេញ

មន្ដ្រី អះអាងថាចំនួនតួរលេខជម្ងឺគ្រុនចាញ់ផ្ទុះឡើងនៅខេត្តក្រចេះ គឺមិនទាន់ដល់កំរិតប្រកាស់អាសន្ននៅឡើយ

ខេត្តក្រចេះ៖ ស្ថានភាពនៃជម្ងឺគ្រុនចាញ់ ត្រូវបានគេមើលឃើញថា មានតួរលេខកើនឡើង គួរឲ្យព្រួយបារម្មណ៍ នាអំឡុងងពេលចុងក្រោយនៅចុង២០១៧នេះ ដែលក្នុងនោះកុមារនិងស្រ្តីមានផ្ទៃពោះ ជាអ្នកប្រឈមខ្លាំង។ ស្ថិតក្នុងស្ថានភាពប្រធានមន្ទីរសុខាភិបាលខេត្តបានអះអាងថា ការផ្ទុះបាតុភាពជំងឺគ្រុនចាញ់នេះមិនទាន់ដល់កម្រិតប្រកាស់អាសន្ននោះទេ តែវាគ្រាន់តែសញ្ញាមួយតម្រូវឲ្យក្រុមគ្រូពេទ្យជំនាញត្រូវមាន ការចុះពង្រឹងកិច្ចការងារបន្ថែម ជាមួយគ្នានេះមន្ទីរក៏ត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ការនិងទប់ស្កាត់រួចរាល់ផងដែរ។ ប្រធានមន្ទីរសុខាភិបាល លោក ឈ្នាង សុវុត្ថា បានប្រាប់អ្នកសារព័ត៌ុមានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ នេះ ដោយលោកបានវាយតម្លៃថា៖ មូលហេតុដែលបណ្តាលឲ្យជម្ងឺគ្រុនចាញ់មានតួរលេខកើនឡើងនេះ ក៏ដោយសារតែកត្តាធម្មជាតិបណ្តាលមកពីរបបទឹកភ្លៀង និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន ដូចជាការមិនសម្រាកក្នុងមុង និងការទទួលទានទឹកមិនស្អាតជាដើម។ ចំពោះសកម្មភាពការត្រៀមលក្ខណៈបង្កាទប់ស្កាត់ ប្រធានមន្ទីរសុខភិបាល លោកឈ្នាង សុវុត្ថា បានបញ្ជាក់ពីជំហរថា៖ ក្រុមគ្រូពេទ្យជំនាញ និងភ្នាក់ងារសុខភាពពេទ្យភូមិបានពង្រីកការចុះអប់រំពល រដ្ឋតាមតំបន់គោលដៅងាយរងគ្រោះនៅទូទាំងខេត្ត ពីសុខភាពការរស់នៅ ដូចជាការសម្រាកក្នុងមុង ការទទួលទានទឹកស្អាត និងការមកទទួលសេវេសាសង្រ្គោះព្យាបាលភ្លាមនៅនិងមន្ទីរពេទ្យ ក៏ដូចជា មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពនៅពេលដែលពួកគាត់កើតអការៈជាប្រភេទជម្ងឺគ្រុនចាញ់នោះ។​ ជាមួយគ្នានេះដែរ ការបន្តចុះចែកមុងជ្រលក់ថ្នាំពីក្រុមគ្រូពេទ្យជំនាញក៏ដូចជាក្រុមភ្នាក់ងារជម្ងឺគ្រុន ចាញ់នៅតាមភូមិក៏នៅតែបន្តធ្វើឡើងជាប់ជាប្រចាំផងដែរ។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបានបង្ហាញឲ្យដឹងថាៈ នៅឆ្នាំ២០១៧នេះ ជម្ងឺគ្រុន ចាញ់មានតួរលេខកើតឡើងរហូតដល់ទៅ ២.៥១៦នាក់ ក្នុងនោះមាន៦៥នាក់រងអការៈជម្ងឺធ្ងន់ធ្ងរ។ …

មើលពេញ

រដ្ឋមន្ត្រី ចម ប្រសិទ្ធប្រកាសឲ្យ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទូ​ទាំង​ប្រទេស

ភ្នំពេញ ៖ក្រោយមានហេតុការណ៍ការផលិតស្ករត្នោតក្លែងក្លាយ លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជា​ទៅ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ត្រូវធ្វើ​យ៉ាងណា​លុប​បំបាត់​ជា​បន្ទាន់ នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយទាំងអស់នៅទូទាំងប្រទេស​។​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២ ធ្នូ ២០១៧ បញ្ជាក់​ថា កន្លង​មក​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​បាន​ផលិត​ចេញពី​វត្ថុធាតុដើម​ស្ករស ឬ​ស្ករ​ប្រភេទ​ផ្សេង​ទៀត ហើយ​បាន​កែ​ច្នៃ​ទៅ​ជា​ផលិតផល​ស្ករ​ដែល​មាន​រសជាតិ ក្លិន ពណ៌ និង​ទ្រង់ទ្រាយ​ដូច​គ្នា​ទៅ​នឹង​ស្ករត្នោត និង​បាន​យក​ទៅ​ចរាចរ​លើ​ទីផ្សារ បន្លំ​ធ្វើ​ជា​ស្ករត្នោត​ខ្មែរ ដែល​សកម្មភាព​នេះ គឺជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច ដើម្បី​បំផ្លាញ​កិត្តិនាម​ស្ករត្នោត​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​ផលិតផល​ជាតិ កំពុង​ត្រូវ​បាន​ទទួលស្គាល់​ជា​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស ៕  

មើលពេញ

អាកាសយានដ្ឋានអន្តជាតិភ្នំពេញមានស្ថានីយ៍អ្នកដំណើរថ្មី

ភ្នំពេញ៖នៅព្រឹកនេះអាកាសយានដ្ឋានអន្តជាតិភ្នំពេញមានស្ថានីយ៍អ្នកដំណើរថ្មីដើម្បីពង្រីការសមត្ថភាពការស្វាគមន៍អ្នកដំណើរនិងដោយសារមានកំណើនអ្នកដំណើរតាមយន្ដហោះច្រើនឡើង។កម្ពុជាមានផែនការស្វាគមន៍ទេសចរបរទេសអោយបាន៥លាននាក់នៅឆ្នាំ២០១៧ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខធិការដ្ឋានអាកាសចរស៊ីវិល ចូលរួមថ្លែងសុន្ទរកថាបើក ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយ៍អ្នកដំណើរថ្មីរបស់អាកាសយានដ្ឋានអន្តជាតិភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងពិធីឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា៖នេះជាសមិទ្ឋផលថ្មីមួយទៀត នៃការរីកចម្រើន និងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា ។អាកាសយានដ្ឋានអន្តជាតិទាំង០៣ (ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ) ដែលបានរួមចំណែកដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជាប្រមាណ១៧% ពោលគឺស្មើនឹងថវិកាប្រមាណ ២,៧ ពាន់លាន និងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជា ១,៧ លាននាក់៕  

មើលពេញ

រដ្ឋាភិបាលបើកសិទ្ធិដល់អង្គការសហជីពកាន់តែទូលាយក្នុងការស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមារបស់កម្មករ

ភ្នំពេញ៖រដ្ឋាភិបាលបានបើកសិទ្ធិដល់អង្គការសហជីពក្នុងការស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមារបស់កម្មករឲ្យកាន់តែទូលំទូលាយថែមទៀតដើម្បីចូលរួមការពារផលប្រយោជន៍ដល់កម្មករ។

មើលពេញ

មន្ដ្រី៖អ្នកជំងឺជាងពីរពាន់នាក់ទទួលឳសថប្រឆាំងមេរោគអេដស៍និង២៣នាក់មិនទាន់បានទទួល

ខេត្តតាកែវ៖ ថ្លែងនៅក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ ០១ ធ្នូ ២០១៧ ក្រោមប្រធានបទ កម្ពុជាបេ្ដជ្ញាឆ្ពោះទៅសម្រេច បាននូវគោលដៅសូន្យបី និង ៩៥-៩៥-៩៥ នៅសាលប្រជុំមជ្ឈមណ្ឌលគុរកោសល្យខេត្តតាកែវនាព្រឹកថ្ងៃទី១២ ធ្នូ ២០១៧នេះដែរ ឳសថការី ផាន់ វ៉ាន់ អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺអេសដស៏ខេត្តបានលើកឡើងថា នៅក្នុងខេត្តតាកែវ ក្នុងរយៈពេល ៣ត្រីមាស ក្នុងឆ្នាំ ២០១៧នេះ មានអ្នកជម្ងឺដែលកំពុងទទួលការព្យាបាលដោយឳសថប្រឆាំងមេរោងអេដស៏មានចំនួន ២៦៦០នាក់ ក្នុងនោះមានកុមារចំនួន ១២៥នាក់ ដោយឡែកនៅមានអ្នកជម្ងឺ ២៣នាក់ទៀតនៅមិនទាន់ចូលមកទទួលឳសថព្យាបាលនៅឡើយ ។

មើលពេញ

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីបន្ទាប់ពីជំងឺនេះផ្ទុះ ឡើង​ជា​ថ្មី​នៅខេត្តកំពង់ចាម

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវឲ្យប្រជាពលរដ្ឋមានកា​​រប្រុងប្រយ័ត្នខ្ពស់​ចំពោះ​​​​​ជម្ងឺ​​​ផ្តា​​​សាយ​​​បក្សី​ ខណៈជម្ងឺនេះបានផ្ទុះឡើងជាថ្មីនៅខេត្តកំពង់ចាម ដើម្បីចូលរួមគាំ​​ពារ​សុខភាពសាធារណៈ។

មើលពេញ