ទំព័រដើម / សុខភាព (page 10)

សុខភាព

ទារកចម្លែក មានក្បាលពីរ បានប្រសូត្រ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ខេត្តសៀមរាប៖ទារកចម្លែក ដែលមានក្បាលពីរ បានប្រសូត្រមក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬហៅថាគន្ធបុប្ផាសៀមរាប ។បើតាមសម្តីសាច់ញៀតក្រុមគ្រួសារ ស្ត្រីដែលបានសម្រាលបុត្រមក មានលក្ខណៈ ខុសប្លែកពីរ ទារកធម្មតា បានអោយដឹងថា ទារកចម្លែកនេះបានប្រសូត្រមកនៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០១៨នេះ ។

មើលពេញ

មន្ដ្រីបន្តប្រតិបត្តិការចុះត្រួតពិនិត្យប្រភេទទំនិញចំណីអាហារទូទៅ ក្នុងខេត្ត

មណ្ឌលគិរី៖ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅតែបន្តប្រតិបត្តិការចុះត្រួតពិនិត្យប្រភេទទំនិញចំណីអាហារទូទៅ ក្នុងខេត្តមណ្ឌលគិរី ទោះបីជាមួយរយៈចុងក្រោយនេះ ក្រុមមន្ត្រីជំនាញសង្កេតឃើញថា បណ្ដាអាជីវករមានការយល់ដឹង ច្រើនពីបញ្ហាសុវត្ថិភាពចំណីអាហារយ៉ាងណាក្ដី ។ ហើយស្របពេល ដែលមានក្រុមអាជីវករមកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា បានចូលមកលក់ចំណីអាហារ ជាច្រើនមុខ ក្នុងពិពរណ៍ពាណិជ្ជកម្មខេត្តមណ្ឌលគិរី លើកទី២ នៅថ្ងៃទី០១ មីនា ២០១៨ ត្រូវនិងថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ មន្ត្រីកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យធ្វើតេស្តរកសារធាតុគីមី និងប្រភេទទំនិញហាមឃាត់ជាច្រើនមុខ ក្នុងគោលបំណងធានាសុវត្ថិភាពប្រើប្រាស់ជូនដល់ពលរដ្ឋ ដែលមកទិញទំនិញចំណីអាហារយកបរិភោគ ។ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ បានធ្វើតេស្តលើទំនិញ និងចំណីអាហារជាច្រើនប្រភេទ ហើយជាលទ្ធផលគឺបានពុំបានរកឃើញប្រភេទទំនិញហាមឃាត់ និងចំណីអាហារ ដែលមានផ្ទុកសារធាតុគីមីនោះទេ មានន័យថា ក្រុមអាជីវករមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណី អាហារដោយខ្លួនឯង ។ ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ក្នុងការចុះត្រួតពិនិត្យនេះ គឺដើម្បីការពារផល …

មើលពេញ

៥ចំណុចដែលអ្នកគួរតែស្វែងយល់ មុនទៅទីក្រុងសេអ៊ូល

កូរ៉េ៖ទីក្រុងសេអ៊ូលគឺជារាជធានីធំបំផុតនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលវប្បធម៌នៃការកម្សាន្ត និងការស្រាវជ្រាវដ៏សំខាន់មួយនៅទ្វីបអាស៊ីដែលមានភាពរឹងមាំនៅក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ​ ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ​ សេវាកម្ម ការអភិវឌ្ឍ និងទេសចរណ៍។ ទីក្រុងសេអ៊ូលគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតលំដាប់ទី 5 នៅក្នុងពិភពលោក។ ទីក្រុងនេះគឺស្ថិតនៅភាគពាយព្យនៃប្រទេសកូរ៉េខាងត្បូងដែលមានផ្ទៃដី 605,25 គីឡូម៉ែត្រការ៉េ ។ បើនិយាយពីវិស័យទេសចរណ៍វិញ ទីក្រុងនេះបានទទួលភ្ញៀវទេសចរអន្តរជាតិជាង 10 លាននាក់ក្នុងឆ្នាំ 2014 ផងដែរ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងទី 9 ដែលមានភ្ញៀវមកទស្សនាច្រើនបំផុតក្នុងពិភពលោកនិងជាអ្នករកប្រាក់ចំណូលធំជាងគេទី 4 ក្នុងវិស័យទេសចរណ៍។ ចំពោះចំណុចដែលគួឲ្យទាក់ទាញ នឹងបង្ហាញពីវប្បធម៌នៅក្នុងទីក្រុងសេអ៊ូលគឺឃើញមានប្រាំចំណុចដែលគួឲ្យចាប់អារម្មណ៍៖ ១.មនុស្សយន្តបំរើការងារនៅប្រលានយន្តហោះសេអ៊ូល៖នៅពេលដែលអ្នកទៅដល់ព្រលានយន្តហោះសេអ៊ូល អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលអ្នកឃើញមនុស្សយន្តជាអ្នកបំរើសេវាកម្មមួយចំនួនដែលសំរួលទៅដល់តម្រួវការរបស់អ្នកធ្វើដំណើរ។ គីមឈី៖គីមឈីនេះគឺផ្សំឡើងពីស្ពៃ លាយជាមួយ អំបិល ស្ករ ម្ទេស​ និងគ្រឿងផ្សំជាច្រើនទៀត ហើយវាគឺជាអាហារដែលពេញនិយមមែនទែននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េ។ បើតាមការស្រាវជ្រាបានឲ្យដឹងថាសំរាប់ប្រជនកូរ៉េម្នាក់គឺបានទទួលទានគីមឈីប្រហែល១៨គីឡូក្រាមក្នុងមួយឆ្នាំ។ ស៊ូស៊ី៖ស៊ូស៊ីបានក្លាយទៅជាអាហារមួយប្រភេទដែលមានដាក់លក់សឹងតែគ្រប់ហាងនៅក្នុងទីក្រុងសេអ៊ូលទៅហើយ ព្រោះប្រជាជនកូរ៉េញ៉ាំស៊ូស៊ីនេះធ្វើជាអាហារសម្រន់ ឬ ជាអាហាពេលព្រឹកតែម្ដង ហើយបើអ្នកបានទៅលេងទីក្រុងសេអ៊ូលហើយចង់ញ៉ាំស៊ូស៊ីនោះគឺវាមិនពិបាករកទេ។ ផ្លាកសញ្ញានៅតាមដងផ្លូវ៖នៅពេលដែលអ្នកបានទៅដល់ទៅក្រុងសេអ៊ូលអ្នកប្រាកដជាប្លែកភ្នែកជាមិនខាន ដោយនៅតាមដង់ផ្លូវនៅទីក្រុងសេអ៊ូលគ្រប់ហាងទាំងអស់ គឺមានដាក់ផ្លាកយីហោដាក់តំាង និងបំពាក់ជាច្រើនរួមទាំងផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ទំហំបន្ទប់សណ្ឋាគា និងតំលៃ៖បើអ្នកមិនដែលស្នាក់នៅសណ្ឋាគានៅក្នុងទីក្រុងសេអ៊ូល …

មើលពេញ

ពុល ត្រីកំពតបានបណ្ដាលបុរសម្នាក់ស្លាប់ ឯអ្នកភូមិច្រើននាក់ទៀត កំពុងជួយសង្គ្រោះ

ខេត្តក្រចេះ៖ អាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា៖ ការស្លាប់របស់បុរសម្នាក់ ក្នុងអការៈពុលប្រកាច់បែកពពុះមាត់ ចំណែកឯស្រ្តីជាប្រពន្ឋនិងកូនព្រមទាំងអ្នកភូមិផ្សេងទៀត ដែលបានជួបអការៈដូចគ្នា និងក៏កំពុងជួយសង្រ្គោះនោះគឺបណ្តាលមកពីការពុលត្រីក្រពត។ ការពុលត្រីក្រពតរដែលបង្កឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនេះ បានកើតមាន ឡើងដល់អ្នកភូមិរស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង កាលរសៀលថ្ងៃទី២៧ កុម្ភៈ និងបានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលសាកសពរបស់បុរសរងគ្រោះត្រូវបានបញ្ជូនត្រឡប់ពីមន្ទីរពេទ្យស្រុកមេម៉ត់ មកដល់លំនៅឋានវិញ។ សមត្ថកិច្ចបានឲ្យដឹងថា៖ បុរសរងគ្រោះឈ្មោះ ខាត់ ខាន់ អាយុ៥៧ឆ្នាំ បានប្រកាច់បែកពពុះមាត់ស្លាប់បន្ទាប់ពី ទទួលទានត្រីកំពតច្រើនជាងគេ។ ចំណែកឯស្រ្តីជាប្រពន្ឋអាយុ៥៧ឆ្នាំ និងកូនស្រីអាយ១៨ឆ្នាំ ក៏ដូចជាអ្នកភូមិមួយចំនួនទៀត បានកើតអការៈពុលដូចគ្នាតែមិនប៉ះពាល់ដល់អាយុជីវិត ហើយក៏បាននាំទៅសង្រ្គោះនៅនិងមន្ទីរពេទ្យស្រុកមេម៉ត់។ លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូងបានប្រាប់ឲ្យដឹងថា ៖ ការពុលរបស់អ្នកភូមិនេះ​គឺផ្តើមចេញដោយសារតែពុលត្រីកំពត។ ហើយត្រីកំពតដែលពួកគាត់ យកមកចែកគ្នាអាំងហូបនេះ គឺបានមកពីការនេសាទនៅព្រែកខាងក្រោយភូមិ។ ចំណែកឯបុរស រងគ្រោះបានពុលរហូតដល់ស្លាប់ ក៏ដោយសារតែគាត់បានហូបត្រីកំពតដែលពុលនោះច្រើន ជាងគេទើបមានអការៈពុលធ្ងន់ធ្ងរមិនអាចជួយសង្រោះបាន។ លោកអធិការបញ្ជាក់ថា ៖ នគរបាលបានចុះទៅធ្វើការពិសោធន៍ និងបានយកសាច់ត្រី កំពត ដែលសង្ស័យថា ពុលដែលនៅសល់ដាក់ឲ្យមាន់និងឆ្កែស៊ី បន្ទាប់ពីស៊ីរួចក៏ប្រកាច់ងាប់ភ្លាមៗ។ …

មើលពេញ

របបអាហារ ប្រហារកូឡេស្តេរ៉ុល

អាមេរិច៖សារពាង្គកាយមួយរីកធំធាត់ លូតលាស់ទៅបានដោយសារកត្តាចំណីអាហារ ហើយបើចង់ជៀសឆ្ងាយពីទុក្ខា គូរគិតដល់របបអាហារ ដូចពាក្យថា” ស្រលាញ់ខ្លួន អោយ ស្ងួនចំណី” ។គ្រាន់តែលឺពាក្យថាកូឡេស្តេរ៉ុលម្នាក់ៗមិនចង់លឺហើយក៏មិនចង់ស្គាល់ដែរ ចឹងធ្វើមិចទៅដើម្បីជៀសឆ្ងាយពីវា? ចំលើយមាននៅទីនេះ៖ លុបបំបាត់ជាតិខ្លាញ់នៅក្នុងរបបអាហារ : កាត់បន្ថយជាតិខ្លាញ់ឆ្អែត ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងសាច់ក្រហមនិងផលិតផលទឹកដោះគោដែលជាហេតុបង្កើនកូឡេស្តេរ៉ុល អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ :ត្រីមួយចំនួនដូចជាត្រីសាម៉ុងដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 វាមានអត្ថប្រយោជន៍ដល់បេះដូងជួយបង្កើនជាតិកូឡេស្តេរ៉ុលល្អ HDL កាត់បន្ថយទ្រីគ្លីសេរីដដែលជាប្រភេទជាតិខ្លាញ់នៅក្នុងឈាមរបស់អ្នកនិងកាត់បន្ថយសម្ពាធឈាមបានយ៉ាងប្រសើរ។ បង្កើនជាតិសរសៃរ​ :មានពីរប្រភេទនៃជាតិសរសៃរលាយនិងមិនរលាយ​ មានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូងប៉ុន្តែជាតិសរសៃរលាយអាចជួយបន្ថយកម្រិត LDL (ខ្លាញ់អាក្រក់)  អ្នកអាចបន្ថែមជាតិសរសៃរលាយទៅនឹងរបបអាហាររបស់អ្នកដោយការញ៉ាំបន្លែផ្លែឈើនិងអង្ករសំរូប ពពួកសណ្ដែក ។ ប្រូតេអ៊ីន: សំបូរនៅក្នុង សាច់ បន្លែបៃតង ស៊ុត ផលិតផលទឹកដោះគោ លំហាត់ប្រាណ : បង្កើនសកម្មភាពរាងកាយរបស់អ្នក ហោចណាស់ 30 នាទីក្នុងមួយថ្ងៃដូចជាការដើរ ជិះកង់ ហែលទឹក និង លេងកីឡាដែលចូលចិត្ត ហើយលើសពីនេះទៀតគួរបន្ថយការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ឈប់ជក់បារី។ ចាប់ផ្តើម​កែប្រែទម្លាប់ និង របបទទួលទានរបស់អ្នកពីថ្ងៃនេះទៅ៕ប្រែសម្រួល: …

មើលពេញ

មន្ដ្រី៖គ្រួពេទ្យត្រូវព្យាបាលអ្នកជំងឺតាមវិជ្ជាជីវៈ និងតួនាទី

ប៉ៃលិន៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ក្នុងខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺផ្សេងៗ ប្រកបដោយគុណភាព ប្រសិទ្ធិភាព  តាមវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខមាភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

មើលពេញ

មានដឹងទេថាការលេងទឹកសមុទ្រមានបញ្ហាប្រឈមអីខ្លះ?

អាមេរិច៖អ្នកស្រាវជ្រាវបានរកឃើញថាការហែលទឹកនៅក្នុងសមុទ្របង្កើនឱកាសនៃការវិវត្តទៅជាជំងឺក្រពះ, ឈឺត្រចៀកនិងជំងឺដទៃទៀត។ សាកលវិទ្យាល័យវេជ្ជសាស្ត្រ Exeter និងមជ្ឈមណ្ឌលអេកូឡូស៊ីនិងជលសាស្ត្របានធ្វើការសិក្សានិងបានលើកឡើងថា បើប្រៀបធៀបទៅនឹងអ្នកហែលទឹកធម្មតានឹងអ្នកដែលហែលទឹកសមុទ្រ, លទ្ធភាពនៃការកើតជំងឺត្រចៀកកើនឡើង 77%  និងជំងឺក្រពះពោះវៀនកើនឡើង 29% ។ អ្នកស្រាវជ្រាវបានពិនិត្យលើមនុស្ស19នាក់  ទាក់ទងនឹងការងូតទឹក ហើយបង្កជាជំងឺ  នៅចក្រភពអង់គ្លេស   សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ដាណឺម៉ាក និងន័រវែស។ ហើយបានវិភាគលទ្ធផលពីមនុស្សជាង 120.000 នាក់។ វេជ្ជបណ្ឌិត Anne Leonard បាននិយាយថា៖ “នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលខ្ពស់ដូចជាចក្រភពអង់គ្លេស មានការយល់ឃើញថា  វាមានហានិភ័យតិចតួចចំពោះសុខភាព  សម្រាប់អ្នកចំណាយពេលវេលាតិចតួចនៅលើសមុទ្រ” ។ ទោះបីជាយ៉ាងណាក៏ដោយក្រដាសរបស់យើងបង្ហាញថាការចំណាយពេលនៅលើសមុទ្របង្កើននូវលទ្ធភាពនៃការវិវត្តន៍ជំងឺដូចជាជម្ងឺត្រចៀកនិងបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារដូចជាឈឺក្រពះនិងរាគ។ លោកវេជ្ជបណ្ឌិត Will Gaze អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖ “យើងមិនចង់រារាំងមនុស្សមិនឱ្យហែលទឹកសមុទ្រ ដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទេ  តែទោះយ៉ាងណាក៏ដោយវាជារឿងសំខាន់ដែលយើងត្រូវដឹងអំពីហានិភ័យ ។ ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងពេលទៅលេងទឹកសមុទ្រ៕បកប្រែដោយ : Ouy Sokunthea

មើលពេញ

ប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីសក័ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ទទួលម៉ាស៊ីនពិនិត្យតាមដាននូវជំងឺឆ្លង 

ខេត្តក្រចេះ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ លោកវេជ្ជបណ្ឌិត ឈី សុខុម ប្រធានការិយាល័យចត្តាឡីស័ក នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងថាៈ កុងទរ័នរ័និងសម្ភារៈបរិក្ខាពេទ្យដែលជាអំណោយរបស់ក្រុមជុំនំតាមរយៈអង្គការ ជេននេរ៉លអូហ្វក្លូបលមីនីសទ្រី គឺជាសម្ភារៈនិងបរិក្ខាដ៏សំខាន់សំរាប់តម្លើងនិងបំពាក់ ដើម្បីធ្វើការត្រួតពិនិត្យតាមដាននូវជំងឺឆ្លង និងទប់ស្កាត់ការឆ្លងរាលដាលពីប្រទេសដទៃចូលមកព្រះរាជាណាចក្រកម្ពុជា ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថាៈ នេះជាជំនួយលើកដំបូងបង្អស់និងមុនគេនៅអាស៊ី នូវបរិក្ខានិងសម្ភារៈ កុងទរ័នរ័ ដែលជាឧបករណ៍ចាំបាច់បំផុត ស្របតាមយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិច ប្រយុទ្ធនឹងទប់ទល់នូវជំងឺឆ្លង ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកជំងឺក្នុងការបញ្ជូនទៅកាន់មន្ទីរពេទ្យប្រកបដោយសុវត្ថិភាព ។ អភិបាលរងខេត្ត លោក ខណ្ឌ័ ចំណាន បានសំដែងការសាទរនិង អគុណចំពោះក្រសួងសុខាភិបាល ជាមួយនឹងអង្គការ ជេននេរ៉លអូហ្វក្លូបលមីនីសទ្រី ដែបានឧបត្ថម្ភគាំទ្រសម្ភារៈនិងបរិក្ខាពេទ្យ ដែលជាឧបករណ៍ដ៏មានតំលៃសំរាប់បំរើឲ្យវិស័យសុខាភិបាលលើសុខភាពសាធារណៈ ។ ជាមួយគ្នានេះដែរ លោកអភិបាលបានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនបន្ថែមទៀត លើការស្រាវជ្រាវ តាមដាន និងធ្វើអន្តរាគមន៍ទប់ស្កាត់ឆ្លងរាលដាលនៃជំងឺឆ្លង ឲ្យបានទាន់ពេលវេលា។ លោក ឈ្នង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា៖ សំរាប់ឆ្នាំ២០១៧កន្លងទៅ ជាលទ្ធផលបានត្រួតពិនិត្យសុខភាពអ្នកដំណើនិងចែកបណ្ណ័ព័ត៌មានសុខភាពបាន …

មើលពេញ

របបអាហារដែលអាចបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត

អាមេរិច៖ការស្រាវជ្រាវថ្មីមួយបានផ្តល់ភស្តុតាងបន្ថែមទៀតថា​ របបអាហារដែលមានសុខភាពល្អគឺផ្ដល់ផលល្អសម្រាប់ផ្នែកផ្លូវចិត្តនិងរាងកាយផងដែរ ដែលរបបអាហារទាំងនោះគឺសំបូរទៅដោយផ្លែឈើ, បន្លែនិងគ្រាប់ធញ្ញជាតិគឺអាចជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន។

មើលពេញ

ប្រយោជន៍ដុំទឹកកកហួសពីការស្មាន

ឥណ្ឌា៖សម្រស់គឺជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតមនុស្ស​  សម្រស់អាចធ្វើអោយមនុស្សមានភាពជឿជាក់ គ្រប់កាលៈទេសៈ ទន្ទឹមនោះដែរសម្រស់ផ្ទៃមុខកាន់តែសំខាន់សំរាប់បុរស នារី ថ្ងៃនេះយើងទៅស្វែងយល់ពីអត្ថប្រយោជន៍ដុំទឺកកកទាំងអស់គ្នា។

មើលពេញ