ទំព័រដើម / សុខភាព (page 22)

សុខភាព

មន្ទីរពេទ្យគន្ធបុច្ជាចំណាយថវិកាជាង៦០០លានដុល្លារ ក្នុងរយៈ​ពេល​២៥​ឆ្នាំកន្លងទៅនេះដើម្បីជួយកូនក្មេងខ្មែរ

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ជាបានជួយព្យាបាលកុមារមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេស​ដោយ​មិនគិតថ្លៃ​ ចាប់​តាំង​ពីឆ្នាំ១៩៩២មក ដល់ពេលនេះគឺមានរយៈពេល២៥ឆ្នាំ ដោយបាន​​ចំណាយ​ថវិកាចំនួន៦៣២លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរពេទ្យនេះ បាន​ឲ្យ​ដឹង​ថា ក្នុងរយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យបានជួយសង្គ្រោះកុមារ និងស្រ្តីមានផ្ទៃពោះចំនួនជាង​១៦លាន​នាក់ តាមរយៈ​ពិនិ​ត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ក្នុងនោះកុមារមានជំងឺធ្ងន់ធ្ងរជាង១លាន៨សែន​នាក់ បានទទួលឲ្យ ស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរ​ពេទ្យ​នេះ។ គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនអស់រយៈពេល២៥ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ជាបាន​ក្លាយ​​ទៅជាមន្ទីរពេទ្យគំរូមួយ ដោយក្នុងនោះកាកបាទក្រហម​កម្ពុជា បានទទួលស្គាល់ និងកោតសរសើរ ដល់​សកម្ម​ភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យមួយនេះ ថាបានចូលរួមដល់ការកាត់បន្ថយអត្រាស្លាប់របស់មាតា និងកុមារនៅក្នុងប្រទេសកម្ពុជា។ បងស្រី ឆន សុភី ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលតែងតែយកកូនមកទទួលការព្យាបាលនៅមន្ទី រពេទ្យគន្ធបុប្ផានៅម្តុំទីតាំងវត្តភ្នំបានឲ្យដឹងថា ការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ គឺមានប្រសិទ្ធភាពខ្ពស់​ហើយ​​មិនមានការយកប្រាក់កម្រៃទៀតផងដែលបាន ចូលរួមកាត់បន្ថយការចំណាយរបស់​ប្រជាពលរដ្ឋ​ផង​ដែរ។ គួរបញ្ជាក់រដ្ឋាភិបាលស្វីសជាប្រទេសធំជាងគេដែលបានផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសស្វីសបានបង្កើនការទំនាក់ទំនងជាមួយនិងរាជរដ្ឋាភិ​បាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដើម្បី គន្ធបុប្ផាមានចេរភាព​ហិរញ្ញវត្ថុ។ បច្ចុប្បន្នដើម្បីឆ្លើយតបទៅកំណើននៃការទទួលការព្យាបាល និងវិបត្តិហរិញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផានោះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការខិតប្រឹងប្រែងដើម្បីរិះរកមធ្យោបាយហិរញ្ញវត្ថុសម្រាប់មន្ទីរពេទ្យ មួយនេះ បើទោះបីជាបច្ចុប្បន្ននេះស្ថាបនិកមន្ទីរពេទ្យមួយនេះធ្លាក់ខ្លួនឈឺ ហើយហិរញ្ញវត្ថុមន្ទីរពេទ្យនេះ​កំពុង​តែប្រឈម។ …

មើលពេញ

មន្ដ្រីអះអាងថាក្នុងឆ្នាំ២០១៦កន្លងមកមានពលរដ្ឋខ្មែរ២នាក់ក្នុងថ្ងៃបានឆ្លងជំងឺមេរោគអេដស៍

ភ្នំពេញ៖មន្ដ្រី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអោយដឹងថា៖កាលពីឆ្នាំ២០១៦កន្លងមក កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ ប្រមាណ៥០០នាក់ ក្នុងមួយឆ្នាំ ពោលគឺប្រហែល ២នាក់ក្នុងមួយថ្ងៃ ហើយតាមការប៉ានស្មានរបស់អាជ្ញាធរជាតិប្រយុទ្ធ  នឹងជំងឺអេដស៍ ក្នុងពេលបច្ចុប្បន្ននេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៧២០០០នាក់ ក្នុង នោះ បានទទួលព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ចំនួន៥៧០០០ស្មើនឹង៧៥ភាគរយ។ជាមួយគ្នានេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រកាសចាប់ផ្ដើមអនុវត្ដន៍ យុទ្ធសាស្រ្ដផ្ដល់ សេវាធ្វើតេស្ដឈាម ការព្យាបាលទៅដល់មណ្ឌលសុខភាពឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីសម្រួល អ្នកដែលប្រឈមមុខខ្ពស់មកទទួលយកសេវា និងកាត់បន្ថយការចម្លងមេរោគអេដស៍នៅកម្ពុជា។

មើលពេញ

ពលរដ្ឋនិងកីឡាករមានបញ្ហសុខភាពជិត៣ម៉ឺននាក់បានទទួលការព្យាបាលក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ នៅឆ្នាំនេះមានកីឡាករអុំទូកនិងប្រជាពលរដ្ឋមានបញ្ហាសុខភាពរហូតដល់ទៅចំនួន២៩៦២៨នាក់ស្រី១០១៩០នាក់ក្នុងនោះមាន៤៩នាក់បានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ឯឧត្តមវេជ្ជបណ្ឌិត តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកផ្នែកសុខភាពនៅក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះបានមានប្រសាសន៍ថា៖រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ នៅឆ្នាំនេះភាគច្រើនកីឡាករអុំទូកនិងប្រជាពលរដ្ឋមានបញ្ហាសុខភាពដូចជាវិលមុខ ឈឺក្បាល ក្តៅខ្លួន ឈឺពោះរាករូសដោយសារតែត្រូវកំដៅថ្ងៃ មនុស្សកកកុញច្រើននិងបរិភោគចំណីអាហារមិនមានអនាម័យ។

មើលពេញ

សន្តិសុខសណ្តាប់ធ្នាប់នៃព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃគឺមានភាពល្អប្រសើរ

ភ្នំពេញ: លេខាធិការដ្ឋានអនុគណៈកម្មការការពារសន្តិសុខសណ្តាប់ធ្នាប់ បានចេញរបាយការណ៍ស្តីពីសន្តិសុខសណ្តាប់ធ្នាប់ នៃព្រះរាជពិធីអុំទូក៣ថ្ងៃកន្លងទៅនោះ គឺមានភាពល្អប្រសើរ និងមិនបង្ករប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ជារួមនោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានលេខាធិការដ្ឋាន សណ្តាប់ធ្នាប់និងសន្តិសុខ នៃក្រសួងមហាផ្ទៃ បង្ហាញក្នុងរបាយការណ៍ថា រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែបប្រទីប បញ្ហាអសន្តិសុខ បង្ករអោយមានអាក់ខាននៃការរៀបចំពិធី កើតឡើងនោះទេ ស្ថានគឺមានភាពរលួនល្អ”។ ឯកឧត្តមបន្តថា ដោយសារ មានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានពង្រឹងវិធាន វិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ដែលទទួលបាន លក្ខណៈល្អប្រសើរ ដោយពុំមានហេតុការអសន្តិសុខកើតឡើងបង្កភាពភ័យខ្លាចនោះទេ។ យោងតាមរបាយការណ៍បីថ្ងៃនៃព្រះរាជពិធី បង្ហាញថា មានករណីលួចចំនួន៦ករណី គឺករណីលួចកាបូបលុយ និងលួចម៉ូតូ ចំនួន៣គ្រឿង តែរកឃើញ មួយគ្រឿងមកវិញ ហើយបានជូនទៅម្ចាស់ម៉ូតូវិញ។ បង្គ្រាបក្មេងទំនើងចំនួន២១នាក់ ដែលបង្ករហឹង្សាដាក់គ្នា បានអប់រំ និងធ្វើកិច្ចសន្យា រួចបញ្ជូនអោយអណាព្យាបាលវិញ។ ឃាត់អ្នកប្រើប្រាសគ្រឿងញៀនចំនួន៦នាក់ និងចាប់បានមុខសញ្ញាចាស់លូកកាបូបលុយម្នាក់ …

មើលពេញ

ជំងឺរបេងសម្លាប់មនុស្សជិត២លាននាក់និងជាង១០លាននាក់ធ្លាក់ខ្លួនឈឺក្នុងឆ្នាំ២០១៦

សហប្រជាជាតិ៖ជំងឺរបេងសម្លាប់មនុស្សជិត២លាននាក់និងជាង១០លាននាក់ធ្លាកខ្លួនឈឺក្នុងឆ្នាំ២០១៦ជំងឺរបេង។នេះបើតាមរបាយការណ៍សហប្រជាជាតិបានអោយដឹងនៅថ្ងៃនេះ។ អ្នកជំនាញបានអោយដឹងថា៖របេង(Tuberculosis)មានការលំបាក់ក្នងការព្យាបាល។ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ, ការប្រើប្រាស់ថ្នាំផ្សះដែលមិនមានគុណភាពល្អ, ការប្រើប្រាស់ថ្នាំផ្សះមិនបានចប់សព្វគ្រប់តាមកាលកំណត់ គឺជាមូលហេតុដែលធ្វើឲ្យមេរោគស៊ាំនឹងថ្នាំ។អង្គការសុខភាពពិភពលោកបានលើកឡើងថា៖ជំងឺរបេងគឺជាបុព្វហេតុមួយក្នុងចំណោមបុព្វហេតុកំពូល10 ដែលបណ្តាលឱ្យមនុស្សស្លាប់នៅទូទាំងពិភពលោក។

មើលពេញ

ចែកម៉ូតូចំនួន៩៣គ្រឿងដល់មន្ដ្រីអប់រំនិងផ្សព្វផ្សាយការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់នៅសៀមរាប

សៀមរាប៖ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបជំរុញឲ្យមន្រ្តីកាន់កម្មវិធីប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់នៅតាមមណ្ឌលសុខភាពទំាងក្នុងខេត្តសៀមរាប បន្តធ្វើសកម្មភាពឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធ្វើឲ្យអត្រាការឆ្លងជំងឺគ្រុនចាញ់នៅក្នុងខេត្តសៀមរាបថយចុះមកនៅកម្រិតទាបបំផុត។ ថ្លែងនៅក្នុងពិធីប្រគល់ម៉ូតូចំនួន៩៣គ្រឿងដល់មន្រ្តី កាន់កម្មវិធីប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់នៅតាមមណ្ឌលសុខភាពទំាងអស់ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១ខែវិចិ្ឆកានេះលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា កាលពីមុននៅតំបន់មួយចំនួន នៃខេត្តសៀមរាបជាពិសេសនៅស្រុកស្វាយលើដែលមានព្រៃភ្នំច្រើន តែងតែមានជំងឺគ្រុនចាញ់ច្រើន ប៉ុន្តែឥឡូវនេះអត្រាអ្នកមានជំងឺគ្រុនចាញ់ គឺមានការថយចុះយ៉ាងខ្លំាង ពោលនៅក្នុងឆ្នំា២០១៧នេះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានជំងឺគ្រុនចាញ់ប្រមាណជា៣០នាក់ប៉ុណ្ណោះ ខណៈកាលពីមុនក្នុង១ឆ្នំាៗមានប្រមាណជា២០០នាក់។

មើលពេញ

អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ត្រៀមស្រោមអនាម័យប្រមាណ៦ម៉ឺនស្រោមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានត្រៀមស្រោមអនាម័យចំនួន៦ម៉ឺនស្រោមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តបុណ្យអុំទូក ដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍។ ប្រាប់ក្រុមអ្នកសារព័រព័ត៌មាននៅក្នុងកម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយអំពីមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនារសៀលថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៧ ឯកឧត្តម តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា យុទ្ធនាការនេះ នឹងធ្វើសកម្មភាពចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យដែលមកលេងកំសាន្តក្នុងឱកាសបុណ្យអុំទូករយៈពេលបីថ្ងៃខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការត្រៀមស្រោមអនាម័យនេះ គឺខាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានចំនួន៣ម៉ឺន និងអង្គការដៃគូពាក់ព័ន្ធត្រៀមចំនួន៣ម៉ឺនសមសម្រាប់ចែកជូនដល់កីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្ដនៅក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ។ ឯកឧត្តមបានបន្ដថា សកម្មភាពចែកស្រោមនេះនឹងធ្វើនៅត្រើយខាងកើតស្ពានជ្រោយចង្វាម្តុំកន្លែងក្រុមកីឡាកទទូកស្នាក់នៅ និងមួយកន្លែងទៀតនៅម្តុំអូតែលសុខា និងមានការផ្សព្វផ្សាយតាមរថយន្តចល័តនិងទុកទុកចល័តដោយអង្គការសង្គមស៊ីវិលពាក់ព័ន្ធផងដែរ។ ភ្ជាប់ជាមួយការចែកស្រោមនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ក៏មានកម្មវិធីធ្វើតេស្តឈាមដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋទាំងឡាយណាដែលសង្ស័យថា ខ្លួនបានប្រឈមឆ្លងជម្ងឺអេដស៍និងហើយប្រជាពលរដ្ឋអាចពិគ្រោះជាមួយក្រុមគ្រូពេទ្យឬធ្វើតេស្តឈាមដោយមិនគិតថ្លៃនិងរក្សាការសម្ងាត់បាន។ ឯកឧត្តម បានអំពាវនាវបន្ថែមឱ្យពលរដ្ឋទាំងអស់ត្រូវទាក់ទងជាមួយក្រុមការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ដើម្បីទទួលបានការប្រឹក្សាយោបល់ជូនបងប្អូនប្រសិនបើមានមន្ទិលណាមួយជុំវិញការឆ្លងជម្ងឺអេដស៍ ឬចង់ទទួលសេវាផ្សេងៗពីអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងមកប្រទេសកម្ពុជាមានអ្នកឆ្លងមេរោគអេសដស៍ប្រមាណ៥០០នាក់ក្នុងមួយឆ្នាំពោលគឺឆ្លងប្រហែលជិតពីរនាក់ក្នុងមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានធ្វើយុទ្ធនាការជាច្រើនក្នុងគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការទុបស្កាត់ការឆ្លងរីករាលដាលនៃមេរោគអេដស៍បន្តទៀតដោយសហការជាមួយអង្គការដៃគូបើកប្រតិបត្តិការឱ្យដល់មូលដ្ឋានតែម្តងក្នុងការពិនិត្យនិងតាមដានមេរោគអេដស៍និងអ្នកជម្ងឺអេដស៍៕ អត្ថបទ៖ ប៉ូ សុផានិត

មើលពេញ

សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «ភ្នំពេញស្អាត»

ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជាសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានបើកយុទ្ធនាការ«ភ្នំពេញស្អាត»ដើម្បីបំផុសស្មារតីរបស់ប្រជាពលរដ្ឋឲ្យមានគំនិតចេះស្រលាញ់និងចូលរួមការពារបរិស្ថានប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ថ្លែងនៅក្នុងសន្និសិទស្តីពីយុទ្ធនាការ«ភ្នំពេញស្អាត»នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិលោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងជាសហស្ថាបនិកនៃគម្រោង«ស្អាត»បានមានប្រសាសន៍ថាយុទ្ធនាការ«ភ្នំពេញស្អាត»គ្រោងនឹងចុះទៅតាមសាលារៀនរដ្ឋនិងឯកជននិងក្រុមហ៊ុនធំៗនានាដើម្បីផ្សព្វផ្សាយនូវទង្វើល្អៗដល់សិស្សានុ សិស្សក៏ដូចជាបុគ្គលិកក្រុមហ៊ុនឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ទម្លាប់ និងឥរិយាបថក្នុងការគ្រប់គ្រងសំរាមចូលរួមការពារនិងថែរក្សាបរិស្ថាននិងសោភ័ណភាពទីក្រុងឲ្យបានស្អាត។

មើលពេញ

សាលាក្រុងភ្នំពេញរៀបចំសំអាត​បរិស្ថាន​មុន​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ និង​អកអំបុក​

ភ្នំពេញ៖នាព្រឹក​ថ្ងៃទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​មន្ត្រី​ក្រោយ​ឱវាទ​ មន្ទីរ​បរិស្ថាន​ រដ្ឋ​បាល​ខណ្ឌ​ដូនពេញ​ធ្វើ​ការ​សំអាត​បរិស្ថាន​មុន​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះព្រះខែ​ និង​អកអំបុក​ដែល​ខិត​ចូលមកដល់នេះ​ ដើម្បីលើកកម្ពស់សោភណភាព និងការអភិវឌ្ឍន៍ទីក្រុងរបស់យើង​។ ឯកឧត្តមអភិបាលរាជធានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ របៀបរៀបរយ តាមធុងសំរាមដែល​សាលារាជធានី​ភ្នំពេញបាន​រៀបចំ​ដាក់ជូន៕

មើលពេញ

សាកលវិទ្យាល័យជប៉ុនប្រកាសផ្ដល់អាហាររូបករណ៍ដល់និសិ្សតពេទ្យនិងផ្ដល់ការងារក្រោយរៀនចប់

សៀមរាប៖សាកលវិទ្យាល័យដ៍ធំមួយនៃប្រទេសជប៉ុនបានផ្តល់អាហាររូបករណ៍ដល់និសិ្សតពេទ្យដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអង្គរ ឲ្យទៅបន្តការសិក្សានៅប្រទេសជប៉ុន និងផ្តល់ការ ងារ ឲ្យធ្វើនៅទីនោះ ប៉ុន្តែនិស្សិតដែលអាចទៅបន្តការសិក្សានៅប្រទេសជប៉ុនបានចំាបាច់ត្រូវចេះភាសារជប៉ុន។នៅក្នុងពិធីជួបសំណេះសំណាលជា មួយនិសិ្សតផ្នែកសុខាភិ​បាលជំនាញគិលានុបដ្ឋាយិកាដែលកំពុងសិក្សានៅកសាកលវិទ្យាល័យអង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី២៦ខែតុលានេះលោក Yakata Kannari ប្រធានក្រុមហ៊ុន Genkimara Group ដែលជាក្រុមហ៊ុនដ៍ធំមួយគ្រប់គ្រងទៅលើសាកលវិទ្យាល័យ មន្ទីរពេទ្យ មួយចំនួននៅប្រទេសជប៉ុនបានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសជប៉ុន មិនអនុញ្ញាតិឲ្យជនជាតិផ្សេងអាចចូលទៅធ្វើការនៅប្រទេសជប៉ុនបាននោះទេ។

មើលពេញ