ទំព័រដើម / សុខភាព (page 4)

សុខភាព

គ្រូពេទ្យឆ្មបមន្ទីរពេទ្យស្រុកបរិបូណ៌រងការចោទប្រកាន់ថារើសអើងជនក្រីក្រ អត់លុយ១០ម៉ឺនរៀល…

ខេត្តកំពង់ឆ្នាំង៖ ដោយសារការរើសអើងជនក្រីក្រអត់លុយ១០ម៉ឺនរៀលបង់សេវាង់អោយរថយន្តមន្ទីរពេទ្យ គ្រូពេទ្យឆ្មប២នាក់របស់មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ បានដេញស្តី្រក្រីក្រម្នាក់ដែលកំពុងឈឺពោះសំរាលកូន

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលគាំទ្រ គម្រោង របស់អតីតអនុប្រធានក្រុមហ៊ុន ជីអ៊ី ​ស​ហរដ្ឋអាមេរិកលើកិច្ច​សហ​ការ​ជា​មួយ​មន្ទីរពេទ្យកាលម៉ែត្រ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលគាំទ្រចំពោះគម្រោងទាំងឡាយរបស់អតីតអនុប្រធានក្រុមហ៊ុន ជីអ៊ី របស់​ស​ហរដ្ឋអាមេរិកដែលធ្វើកិច្ចសហការខាងវិស័យសុខាភិបាលជាមួយមន្ទីរពេទ្យកាលម៉ែត្រ ។

មើលពេញ

ព្រះករុណា ព្រះមហាក្សត្រ យាងកាត់នំ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា

ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងកាត់នំ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា ដោយមានការយាងចូលរួមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រមទាំងព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅព្រះបរមរាជវាំង៕រូបថត៖ ព្រះបរមរាជវាំង

មើលពេញ

មន្ដ្រី៖ពលរដ្ឋមានជំងឺសើស្បែកត្រូវទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ

សៀមរាប៖ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជាបានលើកឡើងថា ការយល់ដឹងពីជំងឺសើស្បែករបស់ប្រជាជនកម្ពុជាមួយចំនួនគឺនៅមានកម្រិតទាប លោកជម្រុញឱ្យប្រជាពលរដ្ឋដែលមានជំងឺសើស្បែរគួរទៅទទួលសេវាពិនិត្យ និងព្យាបាលពីគ្រូពេទ្យេជំនាញឱ្យបានត្រឹមត្រូវ ជៀសវាងការទៅទិញថ្នំាមកលេបដោយខ្លួនឯងចំណាយពេលវេលាយូធ្វើឱ្យជំងឺមិនជាហើយ ចំណាយថវិកាច្រើន។

មើលពេញ

អាជ្ញាធរដាក់ចេញនូវវិធានការលុបបំបាត់ឳសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់

ខេត្តកំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាមបានដាក់ចេញនូវវិធានការចំនួន បីដំណាក់កាល ដើម្បីលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នៅតាមបណ្តាស្រុក ក្រុងសរុបចំនួន១០ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពដល់ប្រជាពលរដ្ឋទូទៅ និងកាត់បន្ថយភាពក្រីក្រ។

មើលពេញ

ក្រសួងសុខាភិបាលអះអាងថាពលរដ្ឋកម្ពុជាប្រឈមនឹងការលើសទម្ងន់ និងធាត់និងជំងឺលើសសំពាធឈាម

ភ្នំពេញ៖ក្រសួងសុខាភិបាលបានអះអាងថាពលរដ្ឋកម្ពុជាប្រឈមនឹងការលើសទម្ងន់ និងធាត់ ការលើសសំពាធឈាមនិងការលើសជាតិស្ករ និងខ្លាញ់ក្នុងឈាមពិសេសអ្នកដែលមានអាយុចន្លោះចាប់ពី៦០ដល់៦៩ឆ្នាំ។

មើលពេញ

ក្រសួងសុខាភិបាលប្រកាសអំពីការរាតត្បាតជម្ងឺពុលទឹកពីខេត្តក្រចេះដល់ខេត្តមណ្ឌលគីរី

  ភ្នំពេញ៖ក្រសួងសុខាភិបាលប្រកាសអំពីការរាតត្បាតជម្ងឺពុលទឹកពីខេត្តក្រចេះដល់ខេត្តមណ្ឌលគីរីដែលត្រូវចាត់វិធានការណ៍ឆ្លើយតបដើម្បីធានាសុវត្ថិភាពនិងសុខុមាលភាពសាធារណៈ។

មើលពេញ

​ក្រសួង​សុខា​ភិ​បាល​ចេញប្រកាស​ថា​ពលរដ្ឋ​៨៤បាក់ នៅស្រុកកែវសីមា​ ខេត្តមណ្ឌលគីរី មិនមែន​ពុលទឹកព្រែកទេ គឺកើតជម្ងឺ​ផ្ដា​សាយ​ធំ​​

មន្ត្រី​​ផ្នែក​សុខ​ភាព​​រ​បស់​ខេត្តមណ្ឌលគីរី​ ​បដិសេធថា​ពលរដ្ឋ​ចំនួន៨៤នាក់​នៅ​ភូមិស្រែ​ព្រះ​​និង​​ភូមិរណែង​ ឃុំស្រែឈូក ស្រុកកែវសីមា​​ ដែលមាន​អា​ការៈក្អួត ឈឺក្បាល រាគតិចតួច វិល​មុខ​​និង​អ​​ស់​កម្លាំងនោះ មិនមែនបណ្ដាលមកពី​ពុលទឹកព្រែក​ទេ។​ ​ប្រធានមន្ទីរសុខាភិបាល ខេត្ត​មណ្ឌល​គីរី លោក ប៊ុន សួ មានប្រសាសន៍​នៅព្រឹកថ្ងៃសុក្រ​ទី​១១​ខែឧសភាថា​៖ពលរដ្ឋ​ទាំង៨៤នាក់ ដែលគេសង្ស័យ​ថា​ពុលទឹកព្រែកទេរ​ នោះគឺមិនពិត​ឡើយ។​តាមការពិនិត្យ​គឺពលរដ្ឋ​ទាំងនោះ ​មាន​ជម្ងឺផ្ដាសាយធំ។​​ ​រហូតមកដល់ថ្ងៃទី១១ខែ​ឧសភា ពលរដ្ឋ​ទាំង៨៤នាក់ ដែល​មាន​ប​ញ្ហា​សុខភាពទាំងនោះ បាន​ជាសះស្បើយ ព្រម​ទាំងចាកចេញពីមន្ទីរពេទ្យ​វិលត្រឡប់ទៅផ្ទះវិញអស់ហើយ។​​ ​អគ្គនាយកដ្ឋានបច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល ក៏បានចេញប្រកាសដូចគ្នា​នេះដែរ កាលពីថ្ងៃទី១០ខែ​ឧសភាថា​ក្នុងចំណោម​ប្រជាពលរដ្ឋចំនួន​៨៤នាក់ដែលមានជម្ងឺនោះ គឺ​ក្រុមគ្រូពេទ្យ​បានរកឃើញថា​មានស្រ្តី​ចំនួន៧នាក់ កើតជម្ងឺផ្ដាយសាយធំ។​ សេច​ក្តី​ប្រកាសពត៌មាន​បញ្ជាក់ទៀតថា​ដោយសារតែ​អ្នក​ភូមិ​​មាន​ការភិតភ័យ​ ទៅនឹងពត៌​មាន​នៃ​ការពុលទឹកនោះ ធ្វើ​ឱ្យមនុស្សចំនួន៧៣នាក់ផ្សេងទៀត កើតជម្ងឺស្រឺត បណ្ដាលឱ្យ​ឈឺក្បាល ឈឺ​ក្រពះ វិលមុខ​ ទន់ដៃជើង​ និងអស់កម្លាំងជាដើម​។ ​​ក្រសួងសុខាភិបាល បញ្ជាក់ថារហូត​មកដល់ពេលនេះ គេមិនបានរកឃើញ​រោគសញ្ញា​នៃ​ជាតិ​ពុល នៅក្នុងចំណោមពលរដ្ឋ នៃឃុំស្រែឈូក ស្រុកកែវសីមា​ខេត្តមណ្ឌលគីរីនោះឡើយ។​ ចាប់តាំងពីយប់ថ្ងៃទី៩ខែ​ឧសភា ពលរដ្ឋចំនួន​៨៤នាក់ នៅភូមិស្រែ​ព្រះ ភូមិរណែង​ ឃុំស្រែ​ឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ …

មើលពេញ

អភិបាល​ខេត្តមណ្ឌលគីរី បានចាត់ក្រុមការងារពិសេសចំនួន២ក្រុម ​​ជួយដល់ពលរដ្ឋ​ដែល​កំពុង​ពុល​ទឹកព្រែកទេរ​ ស្រុក​កែវសីមា

សេចក្តីរាយការណ៍ឱ្យដឹងថា​រហូតមកដល់វេលា​ម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ទី១០ខែ​ឧសភា ចំនួន​ពលរដ្ឋ​នៅភូមិ​​​ព្រះ និងភូមិ​រណែង​​​ នៃឃុំស្រែឈូក ស្រុកកែវសីមា ដែលសង្ស័យថាពុល​ទឹក​ព្រែ​ក​ទេរ​​នោះ គឺ​បានកើនឡើង​ ដល់៨១នាក់ហើយ​។ ស្នងការនគរបាល​ខេត្តមណ្ឌល​គីរី លោក ​ឡោ សុខា​ មានប្រសាសន៍​នៅរសៀលថ្ងៃ​ព្រហស្ប​តិ៍​ទី១០​ខែឧសភាថា​៖កម្លាំងប៉ូលីស​របស់លោក​ជាច្រើន​ ដែលសហការជាមួយគ្រូពេទ្យ ​កំពុង​ធ្វើការ​យ៉ាងមមារញឹក ដើម្បីជួយសង្គ្រោះ​ប្រជាពលរដ្ឋនិងកុមារ ដែលកំពុងតែ​មានអាការៈក្អួត ហេវហត់​និង​អស់កម្លាំង ដោយសង្ស័យថា​ពុលនោះ​។​ ស្នងការនគរបាល​ដដែល​បញ្ជាក់ថា​រហូតមកដល់រសៀលថ្ងៃទី១០ខែឧសភា សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូនពលរដ្ឋ​ ដែលសង្ស័យថាពុលទឹកនោះ ចំនួន​៤៧នាក់ ដល់មន្ទីរពេទ្យ​អស់​ហើយ ចំណែកអ្នកមានអាការៈស្រាលខ្លះ បានវិលត្រឡប់ទៅផ្ទះ ដោយគ្មានពលរដ្ឋណាម្នាក់​គ្រោះ​ថ្នាក់ដល់ជីវិតទេ។​​ ​​​​ ​អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា៖​អាជ្ញាធរខេត្ត​បាន​រៀប​ចំ​ក្រុមការងារពិសេស​ចំនួន​២ក្រុម ដើម្បីឆ្លើយតប​ទៅនិង​ហេតុការនោះភ្លាមៗ។ ក្រុមការងារពិសេស​ទាំងពីរក្រុមនោះ គឺ​១ក្រុម​ចុះទៅជួយយកប្រជាពលរដ្ឋ​ដែលមានជម្ងឺ​​មកជួយសង្គ្រោះ​និងព្យាបាល​ជា​បន្ទាន់ ចំណែក​១ក្រុមទៀត គឺ​ឱ្យ​ស្រាវជ្រាវ​រកប្រភព​ដែល​បណ្ដាល​ឱ្យមានជាតិពុល​នៅក្នុងទឹក​នោះ​ថាតើមកពីទីណា​​និងមូល​ហេតុ​​អ្វីឱ្យច្បាស់លាស់។​​ ​​​​​​អភិបាល​ខេត្តមណ្ឌល​គីរី បដិសេធថា​នៅទូទាំងខេត្តរបស់លោក​ មិនមានតំបន់ណាមួយ​ជីក​រក​រ៉ែ ដែលអាចបង្ហូរចោលជាតិពុលតាមទឹកនោះទេ ក៏ប៉ុន្តែព្រែកទេរ គឺមានប្រភពទឹកហូរមកពីឆ្ងាយ​ឆ្លងកាត់ខេត្តជាច្រើន​។​​ ​ភូមិ​​ព្រះ និងភូមិ​​​រណែង ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ដែល​មានបញ្ហា​ពលរដ្ឋ …

មើលពេញ

រដ្ឋាភិបាលចិនផ្តល់គ្លីនិកចល័តចំនួន២០គ្រឿងដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖រដ្ឋាភិបាលចិនបានផ្តល់រថយន្តគ្លីនិកចល័តចំនួន២០គ្រឿងដល់ក្រសួងសុខាភិបាលដើម្បីជួយលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាពិសេសប្រជាពលរដ្ឋក្រីក្ររស់នៅដាច់ស្រយ៉ាលឲ្យកាន់តែប្រសើរឡើងថែមទៀត។

មើលពេញ