ទំព័រដើម / អាស៊ាន (page 17)

អាស៊ាន

ប្រទេសទាំង 10 ដែលល្អបំផុតក្នុងការធ្វើដំណើរតែម្នាក់ឯងក្នុងឆ្នាំ 2018

ក្តីសុបិន្តក្នុងការធ្វើដំណើរជុំវិញពិភពលោកតែងតែដក់ជាប់ក្នុងចិត្តរបស់មនុស្សជាច្រើន។ ខ្សែភាពយន្ត ភូមិសាស្រ្ត និងឯកសារនៃតំបន់ទេសចរណ៍ដែលលោកអ្នកទស្សនាមិនគ្រប់គ្រាន់ទេ។ អ្នកនឹងមានអារម្មណ៍រំភើបនៅពេលដែលបានបានប្រទះផ្ទាល់នៅទីកន្លែងទាំងអស់នោះ ដូចជាសត្វព្រៃ ទីជនបទដ៏ស្រស់ស្អាត ឬតំបន់ផ្សងព្រេងទេសចរណ៍ជាច្រើនជុំវិញពិភពលោក។ ខាងក្រោមនេះជាប្រទេសគោលដៅទាំង១០ ដែលល្អបំផុត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា សុវត្ថិភាព វប្បធម៌ ការដឹកជញ្ជូនងាយស្រួល និងការស្នាក់នៅសម្រាប់អ្នកដំណើរទោលក្នុងឆ្នាំ 2018 ។ ១. កោះបាលីប្រទេសឥណ្ឌូនេស៊ី ជាតំបន់ទេសចរណ៍ដែលមានតម្លៃសមរម្យបំផុត។ យើងអាចស្នាក់នៅក្នុងបន្ទប់ដែលមានផាសុកភាព មានអាហារបីពេល និងពិសារស្រាបៀរដ៏ឈ្ងុយឆ្ងាញ់មួយចំនួន ដែលមានតម្លៃតែ ២៥ ដុល្លារក្នុងមួយថ្ងៃ! កន្លែងស្នាក់នៅ និងទំនិញមានតំលៃថោកគ្រប់ទីកន្លែង ជាពិសេសពេលអ្នកធ្វើដំណើរទៅខាងជើង។ ២. ប្រទេសស្កុតឡេន ស្រាវីស្គី ទេសភាពល្អឯក សត្វព្រៃ និងអ្នកស្រុកដែលស្វាគមន៍អ្នកទេសចរណ៍ ធ្វើឱ្យប្រទេសនេះក្លាយជាទិសដៅដ៏ពេញនិយម។ ដំណើរកម្សាន្តតាមដងផ្លូវផ្តល់ឱ្យអ្នកទេសចរនូវឱកាសគយគន់ទេសភាពដ៏ប្រណិតដូចផ្ទាំងគំនូរ ដងស្ទឹងបត់បែន និងជំរុំព្រៃពណ៌បៃតងខ្ចី។ ៣. ប្រទេសអ៊ីតាលី ក្រៅពីដើមអូលីវ ទីប្រជុំភ្នំ និងឆ្នេរធំទូលាយ អ៊ីតាលីគឺជាទិសដៅដែលអ្នកទេសចរណ៍តែងតែស្វែងរក។ កុំបំភ្លេចស្រាដែលមានរសជាតិសម្បូរបែប និងទស្សនាកន្លែងចម្រាញ់ស្រាស្រស់ៗ។ ទីក្រុងអ៊ីតាលីទាំងអស់តែងតែពេញទៅដោយអ្នកទេសចរពេញមួយឆ្នាំ។ ៤. ប្រទេសវៀតណាម …

មើលពេញ

៥ចំណុចដែលអ្នកគួរតែស្វែងយល់ មុនទៅទីក្រុងសេអ៊ូល

កូរ៉េ៖ទីក្រុងសេអ៊ូលគឺជារាជធានីធំបំផុតនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលវប្បធម៌នៃការកម្សាន្ត និងការស្រាវជ្រាវដ៏សំខាន់មួយនៅទ្វីបអាស៊ីដែលមានភាពរឹងមាំនៅក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ​ ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ​ សេវាកម្ម ការអភិវឌ្ឍ និងទេសចរណ៍។ ទីក្រុងសេអ៊ូលគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតលំដាប់ទី 5 នៅក្នុងពិភពលោក។ ទីក្រុងនេះគឺស្ថិតនៅភាគពាយព្យនៃប្រទេសកូរ៉េខាងត្បូងដែលមានផ្ទៃដី 605,25 គីឡូម៉ែត្រការ៉េ ។ បើនិយាយពីវិស័យទេសចរណ៍វិញ ទីក្រុងនេះបានទទួលភ្ញៀវទេសចរអន្តរជាតិជាង 10 លាននាក់ក្នុងឆ្នាំ 2014 ផងដែរ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងទី 9 ដែលមានភ្ញៀវមកទស្សនាច្រើនបំផុតក្នុងពិភពលោកនិងជាអ្នករកប្រាក់ចំណូលធំជាងគេទី 4 ក្នុងវិស័យទេសចរណ៍។ ចំពោះចំណុចដែលគួឲ្យទាក់ទាញ នឹងបង្ហាញពីវប្បធម៌នៅក្នុងទីក្រុងសេអ៊ូលគឺឃើញមានប្រាំចំណុចដែលគួឲ្យចាប់អារម្មណ៍៖ ១.មនុស្សយន្តបំរើការងារនៅប្រលានយន្តហោះសេអ៊ូល៖នៅពេលដែលអ្នកទៅដល់ព្រលានយន្តហោះសេអ៊ូល អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលអ្នកឃើញមនុស្សយន្តជាអ្នកបំរើសេវាកម្មមួយចំនួនដែលសំរួលទៅដល់តម្រួវការរបស់អ្នកធ្វើដំណើរ។ គីមឈី៖គីមឈីនេះគឺផ្សំឡើងពីស្ពៃ លាយជាមួយ អំបិល ស្ករ ម្ទេស​ និងគ្រឿងផ្សំជាច្រើនទៀត ហើយវាគឺជាអាហារដែលពេញនិយមមែនទែននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េ។ បើតាមការស្រាវជ្រាបានឲ្យដឹងថាសំរាប់ប្រជនកូរ៉េម្នាក់គឺបានទទួលទានគីមឈីប្រហែល១៨គីឡូក្រាមក្នុងមួយឆ្នាំ។ ស៊ូស៊ី៖ស៊ូស៊ីបានក្លាយទៅជាអាហារមួយប្រភេទដែលមានដាក់លក់សឹងតែគ្រប់ហាងនៅក្នុងទីក្រុងសេអ៊ូលទៅហើយ ព្រោះប្រជាជនកូរ៉េញ៉ាំស៊ូស៊ីនេះធ្វើជាអាហារសម្រន់ ឬ ជាអាហាពេលព្រឹកតែម្ដង ហើយបើអ្នកបានទៅលេងទីក្រុងសេអ៊ូលហើយចង់ញ៉ាំស៊ូស៊ីនោះគឺវាមិនពិបាករកទេ។ ផ្លាកសញ្ញានៅតាមដងផ្លូវ៖នៅពេលដែលអ្នកបានទៅដល់ទៅក្រុងសេអ៊ូលអ្នកប្រាកដជាប្លែកភ្នែកជាមិនខាន ដោយនៅតាមដង់ផ្លូវនៅទីក្រុងសេអ៊ូលគ្រប់ហាងទាំងអស់ គឺមានដាក់ផ្លាកយីហោដាក់តំាង និងបំពាក់ជាច្រើនរួមទាំងផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ទំហំបន្ទប់សណ្ឋាគា និងតំលៃ៖បើអ្នកមិនដែលស្នាក់នៅសណ្ឋាគានៅក្នុងទីក្រុងសេអ៊ូល …

មើលពេញ

ក្រុងសៀមរាបទទួលបានផ្ការំដួល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាបប្តេជ្ញាខិតខំធ្វើការអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត បន្ទាប់ពីក្រុងសៀមរាបទទួលបានផ្ការំដូល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នំា២០១៥ដល់ឆ្នំា២០១៨។

មើលពេញ

ក្រុមហ៊ុនថ្មីចំនួន៤វិនិយោគជិត៦០លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ៖ក្រុមហ៊ុនថ្មីចំនួន៤វិនិយោគជិត៦០លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេសនិងផ្ដល់ឪកាសការងារបន្ថែមទៀតសម្រាប់ពលរដ្ឋកម្ពុជា។នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជាកាលពីម្សិលមិញ។

មើលពេញ

Sam Smith នឹងធ្វើការប្រគុំតន្រ្តីជាលើកដំបូងនៅសិង្ហបុរី នៅខែតុលាខាងមុខ

ក្រុងឡុង៖តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិអង់គ្លេស លោក Sam Smith នឹងរៀបចំការប្រគុំតន្ត្រីលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ កាសែតMidas កាលពីថ្ងៃពុធ។ ការប្រគុំតន្ត្រីនឹងធ្វើឡើងនៅពហុកីឡាដ្ឋានសិង្ហបូរី ចំពោះព័ត៌មានអំពីការលក់សំបុត្រ នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ ចាប់តាំងពីចេញអាល់ប៊ុមដំបូង Lonely Hour ក្នុងឆ្នាំ២០១៤ ស្មីតបានទទួលនូវភាពជោគជ័យជាអន្តរជាតិ តាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជា Stay with Me, Lay Me Down និង I’m Not the Only One ។ អាល់ប៊ុមទី២ របស់គាត់ឈ្មោះថា The Thrill of It All បានចេញលក់នៅទូទាំងពិភពលោកកាលពីថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំមុន ហើយបទចម្រៀងដំបូងគេគឺ Too Good at Goodbyes …

មើលពេញ

កុំទាន់មើលងាយ! អ្នកស្គាល់បានដឹងថាអស្ចារ្យ!!

ប្រទេសអាល់បានីគឺជាប្រទេសដែលតូចមួយស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប។ ប្រទេសនេះមានផ្ទៃដីចំនួន 28,748 គីឡូម៉ែត្រការ៉េនិងមានប្រជាជនសរុបចំនួន 3 លាននាក់នៅឆ្នាំ 2016 ។ ប្រទេសនេះមានរដ្ឋធានីឈ្មោះទីរ៉ាណាដែលជាទីក្រុងមានប្រជាប្រិយភាពបំផុតនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់មួយ។ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសក្រិច ​ប៉ែកអាគ្នេយ៍ ជាប់ម៉ុងតេនេហ្គ្រូ ប៉ែកខាងជើង ជាប់កូសូវ៉ូ  និងជាប់សាធារណរដ្ឋម៉ាសេដូនីប៉ែកខាងកើត។ ប្រទេសនេះបានឆ្លងកាត់របបកុម្មុយនិស្តអស់រយះពេលជាងប្រាំទសវត្ស តែទោះជាយ៉ាណាក្ដីប្រទេសតូចមួយនេះបានបង្កើតឲ្យមានតំបន់មួយដែលជាប់ជាតំបន់ទេសចរល្អបំផុតក្នុងបញ្ជីទេសចរណ៍ពិភពលោក។ តំបន់នោះគឺជាឆ្នេរសមុទ្រដែលជាប់នឹង សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ តំបន់នេះចំងាយប្រហែល ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។ តំបន់នេះកំពុងតែពេញនិយមខ្លាំងសំរាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេង អ្នកដែលមានថ្ងៃឈប់សំរាកគ្រប់គ្រាន់ ព្រោះវាពិតជាសាកសមបំផុតសំរាប់ដំណើរកំសាន្តរបស់អ្នក។ អ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកលេងកំសាន្ត ជិះក្បូនបណ្ដែតទឹក នឹងមើលទេសភាពដ៏ស្រស់បំព្រងនៅទីនោះ។ អ្នកប្រាកដជាទទួលបានភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបានឡើយ៕អត្ថបទដោយ៖ បូរ ភ័កត្រា  

មើលពេញ

វិបត្តិថាមពលនៅប្រទេសថៃអាចនឹងដោះស្រាយបាន

ប្រទេសថៃ៖ ទន្ទឹមនឹងការលូតលាស់ជាច្រើនគ្រប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃកំពុងតែប្រឈមនឹងតម្រូវការថាមពលកើនឡើង។ យោងតាមមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE)នៅឆ្នាំ 2017 អាស៊ានបានរំពឹងថាតម្រូវការថាមពលនៅតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ 2040ត្រូវបានគេរំពឹងថានឹងកើនឡើងនៅចន្លោះពី110%ទៅ130%។

មើលពេញ

ក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមសិក្សាសក្តានុពល ធនធានទឹកនៅទូរទាំងប្រទេស

ភ្នំពេញ៖     ក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមសិក្សាពីសក្តានុពល ធនធានទឹកនៅទូរទាំងប្រទេស ដើម្បីធានាដល់ការងារបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់សំរាប់ជីវភាពប្រចាំថ្ងៃ ។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថា៖”ការដុតរូបសម្ដេចនោះជារឿងខុសឆ្គង”

ភ្នំពេញ៖នៅព្រឹកនេះក្នុងេះពេលជូបជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានលើកឡើងថាការដុតរូបសម្តេចដែលគេដុតនៅក្រៅប្រទេស ប៉ុន្មាន ថ្ងៃ នោះគឺដុតខុសហើយ។ បើចង់ឲ្យសម្តេចស្លាប់ សម្តេចកើត ឆ្នាំរោង ត្រូវដុតរូបនាគ នៅគ្រប់ទីកន្លែ ទាំងនៅតាមវត្តអារាមនានា ឲ្យតែមានរូបនាគ នោះទើបសក្តិសិទ្ធិ។

មើលពេញ

គ្រឹះស្ថានអង្គរ គ្រោង​​​ដាក់ឱ្យដំណើរ​ការការលក់សំបុត្រ តាមប្រព័ន្ឋអនឡាញ

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់វិទ្យាស្ថានអង្គរបានអោយដឹងថា៖នៅត្រីមាសទី ២ ឆ្នាំ ២០១៨ ខាងមុខនេះ, គ្រឹះស្ថានអង្គរ គ្រោង​​​ដាក់ឱ្យដំណើរ​ការការលក់សំបុត្រ Onlineដើម្បីសម្រួលដល់អ្នកទេសចរណ៍មកកំសាន្ដនៅកម្ពុជា។ការប្រកាសនេះធ្វើឡើងនៅក្រោយកិច្ចប្រជុំប្រចាំរបស់ខ្លួនកាលពីម្សិលមិញ។ ប្រភពបានបន្ដថា៖ការលក់ Online នេះ នឹងធ្វើឱ្យភ្ញៀវ​ទេសចរ​មានភាព​ងាយ​ស្រួល អាច ទិញ​សំបុត្របាន​នៅពេល​ណា និងនៅទីកន្លែងណាក៏បាន ។ កន្លងមកគ្រឹះស្ថានអង្គរបានដាក់​ឱ្យ​ដំណើរ ការ​នូវ​ការ​ទូទាត់ការទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាម​រយៈប្រព័ន្ធអេឡិចត្រូនិក ពីខែ​ សីហា ឆ្នាំ​២០១៧ មក ដែលភ្ញៀវទេសចរអន្តរជាតិអាចប្រើប្រាស់​បណ្ណឥណទាន (Credit Card) ឬ បណ្ណ​ឥណពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB និង Diners Club ជាដើម ។ ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាការលក់ប័ណ្ណឱ្យកាន់តែប្រសើរឡើងថែមទៀត គ្រឹះស្ថាន អង្គរក៏កំពុងធ្វើទំនើបកម្មប្រព័ន្ធលក់បណ្ណ​របស់ខ្លួនឱ្យកាន់តែទំនើបថែមទៀត ស្រប​តាម​ស្តង់ដា​អន្តរ​ជាតិ ដែល នឹងអាច​ផ្តល់​តួលេខនៃការ​លក់​បណ្ណ​​​បាន​ភ្លាមៗ (Real-time)​ សម្រាប់ជា​ការ​បង្ហាញ​​នូវភាពច្បាស់លាស់នៃ ការគ្រប់គ្រងទិន្នន័យ …

មើលពេញ