ទំព័រដើម / អាស៊ាន (page 46)

អាស៊ាន

គ.ជ.ប អះអាងថា នឹងមិនពន្យារពេលការចុះឈ្មោះបោះឆ្នោតនោះឡើយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា នឹងមិនពន្យារ​ពេល​​​ក្នុងការចុះឈ្មោះបោះឆ្នោតនោះឡើយ បើទោះជាចំនួនអ្នកចុះឈ្មោះមិនបានដូចការរំពឹងទុក។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប អាចនឹងបន្ថែមពេលវេលា​នៃ​​​​​​ការចុះឈ្មោះបោះឆ្នោត សម្រាប់តែឃុំ-សង្កាត់ណាដែលបញ្ជាក់ច្បាស់លាស់ថា មាននៅសល់​ប្រជា​​​​ពលរដ្ឋមិនទាន់ចុះឈ្មោះច្រើនប៉ុណ្ណោះ ដោយមិនអាចធ្វើឡើងនៅទូទាំងប្រទេស​បាន​​ឡើយ​។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះ ឆ្នោត​នៅតាមឃុំ-សង្កាត់ នាព្រឹកថ្ងៃទី២០ ខែតុលានេះ ឯកឧត្តមបានបញ្ជាក់ថា ការ​​ពន្យារ​ពេលនៃ​​​ការ​ចុះ​ឈ្មោះបោះឆ្នោតនេះ នឹងធ្វើឲ្យខាតបង់ទាំងថវិកាសម្រាប់ជួលមន្ត្រីចុះឈ្មោះ និងប៉ះពាល់ដល់​ដល់​ដំណើរការរៀបចំបោះឆ្នោតផ្សេងៗទៀតនាពេលខាងមុខ។ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀង សម្រាប់ការ​​បោះ​​ឆ្នោត​​​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា និចហ៊្វិក ដែលបានឃ្លាំមើល​​ការងារ​​បោះឆ្នោត បានថ្លែងថា បានឯកភាពចំពោះការមិនពន្យារពេលនៃការចុះឈ្មោះបោះឆ្នោតនេះ ដោយ​លោកថា ចំនួនប្រជាពលរដ្ឋនៅក្នុងប្រទេសដែលត្រូវចុះឈ្មោះថ្មីសឹងតែអស់ទៅហើយ ចំណែក​នៅ​សល់​​​ជាង១លាននាក់ទៀតនោះ នឹងមិនអាចមកចុះឈ្មោះបោះឆ្នោតបានឡើយ ដោយសារ​​អ្នក​​ទាំង​​នោះ​ជាប់ធ្វើការងារនៅប្រទេសថៃ។ យោងតាមរបាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ចំនួនអ្នកចុះឈ្មោះថ្មី​​សម្រាប់​​​បញ្ជី​​បោះ​ឆ្នោត​ឆ្នាំ២០១៧ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា …

មើលពេញ

កម្លាំងមួកខៀវជាង២៤០នាក់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតត្រៀមទៅបេសកកម្មនៅអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពជាជាង២៤០នាក់ ហ្វឹកហ្វឺនបាញ់គ្រាប់ពិត មុនចេញទៅបំពេញបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាដើមខែវិច្ឆិកា ឆ្នាំ២០១៧ខាងនេះ។ ក្នុងពិធីបាញ់គ្រាប់ពិត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុកជាតិ ខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងថា “កម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ គឺមានចំនួន២៤៣នាក់ ដែលកម្លាំងទាំងអស់នេះ ត្រៀមទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាដើមខែវិច្ឆិកានេះ”។ ឯកឧត្តមបន្តថា “ការដែលកម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដោយសារនៅប្រទេសអាហ្វ្រិកកណ្តាល មានបញ្ហាប្រឈមខ្លាំងផ្នែកសន្តិសុខ ជាពិសេសក្រុមឧទ្ទាម តែងតែពូនស្ទាក់វាយមកលើកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាអាទិ៍កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅ បណ្តាលអោយកម្លាំងមួកខៀវកម្ពុជាចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនេះ។ ឯកឧត្តម តន់ សាលី បញ្ជាក់ថា “កម្លាំងមួកខៀវជាង២៤០នាក់នេះ ក្រៅពីហ្វឹកហ្វឺនបាញ់គ្រាប់ពិត ក៏បានហ្វឹកហ្វឺនលើជំនាញ ជំនាញវិស្វកម្ម មានសំណង់ផ្តេក និងសំណង់បញ្ឈរ, ជំនាញបោសសំអាតមីន, ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ, ជំនាញសុខាភិបាល …

មើលពេញ

មនុស្ស៨០ម៉ឺននាក់ស្លាប់ដោយសារការធ្វើអត្ដឃាតជារៀងរាល់ឆ្នាំ

  សហប្រជាជាតិ៖តើការធ្វើអត្តឃាតជាបញ្ហាសុខភាពសាធារណៈដែរឬទេ?។បើតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានមនុស្សជិត80ម៉ឺននាក់ បានស្លាប់ដោយសារការធ្វើអត្តឃាត។ គឺស្លាប់ម្នាក់រៀងរាល់40វិនាទី ដែលភាគច្រើនបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន។ លើសពីនេះទៅទៀត ការធ្វើអត្តឃាតមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សហគមន៍ មិត្តភក្ដិ និងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារការធ្វើអត្តឃាត។ ដូច្នេះ អត្តឃាត ពិតជាបញ្ហាសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ។តើគេអាចបង្ការការធ្វើអត្តឃាតបានដែរឬទេ?គេអាចជួយការពារនិងកាត់បន្ថយការធ្វើអត្តឃាតបានតាមរយ:អន្តរាគមន៍មួយចំនួន៖ – គេត្រូវកំណត់សញ្ញាដំបូងនិងព្យាបាលជំងឺធ្លាក់ទឹកចិត្តនិងបញ្ហាដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន ដែលជាគន្លឹះនៃការទប់ស្កាត់ការធ្វើអត្តឃាតនៅកំរិតបុគ្គល។ – នៅក្នុងកម្រិតប្រជាជននិងសាធារណ: គេត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយនិងអប់រំណែនាំស្ដីអំពីផលវិបាកនៃការប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន។ – តាមរយ:ប្រព័ន្ធសុខាភិបាល វាជាការចាំបាច់ដែលគេត្រូវផ្ដល់សេវាថែទាំសុខភាពដែលរួមបញ្ចូលទាំងសេវាអប់រំនិងសេវាការពារទល់នឹងផលវិបាកដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន ព្រមទាំងបញ្ហាសុខភាពរ៉ាំរ៉ៃដែលអាចនាំដល់ការធ្វើអត្តឃាត៕អត្ថបទ៖ឈុនឡុង

មើលពេញ

ភ្ញៀវទេសចរ ចង់ឲ្យមានធុងសម្រាម និងបង្គន់អនាម័យចល័ត នៅក្នុងតំបន់ប្រាសាទកោះកែរ

ព្រះវិហារ៖ភ្ញៀវទេសចរណ៍ដែល ទៅកម្សាន្តនៅ ក្នុងតំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទ កោះកែរ បានស្នើដល់អាជ្ញាធរ សុំឲ្យមានធុងសម្រាមបន្ថែម និងបង្គន់អនាម័យចល័ត នៅក្នុងតំបន់ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទកោះកែរ ។ ការលើកឡើងនេះ ក្នុងគោលបំណង ដើម្បីជួយ រក្សាអនាម័យ បរិស្ថានស្អាត លើកកម្ពស់ សោភណ្ឌភាពនៅតំបន់រមណីយ៍ដ្ឋាន ព្រោះបច្ចុប្បន្ននេះ ធុងសម្រាមនៅមានកម្រិត រីឯបង្គន់ចល័ត មិនទាន់មាននៅឡើយ ។ ក្នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ស្រេង នីកូ ជាភ្ញៀវ ទេសចរណ៍ មកពីស្រុកគូលែន ខេត្តព្រះវិហារ បានលើកឡើងថា កន្លងទៅ ឃើញថា នៅពេលមាន កម្មវិធីបុណ្យទានធំៗ ភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិ បានមកកម្សាន្តច្រើននៅក្នុងតំបន់ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទ កោះកែរ ធ្វើឲ្យបញ្ហាសម្រាម មានការរាយប៉ាយច្រើន ដោយសារ តែធុងសម្រាមមានចំនួនតិចតួច ។ …

មើលពេញ

កម្ពុជាបញ្ជូនកម្លាំងវិស្វកម្មមួកខៀវ២១៦នាក់ទៅអាហ្វ្រិកកណ្តាលដើម្បីប្តូរវេនកម្លាំងចាស់ដើមខែក្រោយ

ភ្នំពេញ: កងកម្លាំងមួកខៀវកម្ពុជា ជាកងជំនាញវិស្វកម្មលេខ៩៥៤ ចំនួន២១៦ នឹងត្រូវចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីប្តូរវេនកម្លាំងចាស់ ដែលនឹងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងមួកខៀវត្រៀមចេញទៅបំពេញបេសកកម្ម កាលពីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានថ្លែងថា “ដើម្បីបន្តនិរន្តរភាពនៃការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ នាដើម ខែវិច្ឆិកា ខាងមុខនេះ កម្ពុជានឹងធ្វើការប្តូរវេនជាលើកទី៤ ដល់កងអនុសេនាធំវិស្វកម្ម ដែលមានចំនួន ២១៦នាក់ ដែលមានស្រ្តីចំនួន១៤នាក់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងទិសដៅបន្តអនុវត្ត ភារកិច្ចតាមការណែនាំរបស់បេសកកម្ម MINUSCA និងបន្តចូលរួមចំណែកក្នុងការស្តាឡើងវិញ សុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជនអាហ្វ្រិកកណ្តាល”។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិ លើកឡើងថា កម្លាំងវិស្វកម្មកម្ពុជា ដែលនឹងធ្វើការប្តូរវេននៅខែក្រោយនេះ មានសមាសភាពមកពីស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងមជ្ឈមណ្ឌលជាតិ ដែលមាននាយទាហានចំនួន៤៨នាក់ នាយទាហានរងចំនួន១២នាក់ ពលទាហានចំនួន១៥៦នាក់ ក្នុងនោះមានវិស្វករចំនួន៦នាក់ …

មើលពេញ

រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្តច្រើន ជក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ

ព្រះវិហារ៖ក្នុងចំណោមរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងរម្មណីយ៍ដ្ឋានធម្មជាតិសំខាន់ៗ ចំនួន៤កន្លែង ក្នុងខេត្តព្រះវិហារ ក្នុងនោះរម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្តច្រើនជាងគេ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ។នេះបើ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ អះអាងថា កំណើនភ្ញៀវទេសចរណ៍នេះ កើនឡើង ច្រើននៅពេលមានពិធីបុណ្យជាតិធំៗ ។ ប្រាប់ទូរទស្សន៍រស្មីហង្សមាស លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរ ជាតិព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាភ្ញៀវអន្តរជាតិ បានមកកម្សាន្តនៅតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ មានការកើនឡើង ច្រើន បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦កន្លងទៅ ។ លោកថា កំណើនភ្ញៀវទេសចរនេះ ដែរក៏ដោយសារតែឆ្នាំនេះអាកាសធាតុ អំណោយផលដល់ការធ្វើដំណើរមកកម្សាន្តរបស់ភ្ញៀវទេស ចរទាំងអស់ ដោយពុំមានអ្វីមករំខានការធ្វើដំណើរកម្សាន្តឡើងខ្នងភ្នំដងរែកទៅកាន់ កំពូល ភ្នំប្រាសាទព្រះវិហារឡើយ ។លោកបន្តទៀតថា៖ បច្ចុប្បន្ននេះភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ នៅតែបន្តចូល មកទស្សនាកម្សាន្តតំបន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃ ចន្លោះ ពី១៥០នាក់ ទៅ៣០០នាក់ ជាប្រចាំ …

មើលពេញ

អាជីវករនៅផ្សារបានលុង ទទូចសុំដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ អោយជួយពន្លឿនការដោះស្រាយបញ្ហាសំរាម

រតនគិរី៖ លោក ឡាក់ ស្រ៊ាន អាយុ ៥២ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារបានលុង រយៈពេល ៦ឆ្នាំហើយ បានរៀបរាប់ប្រាប់ថា បញ្ហាសំរាមនៅផ្សារបានលុងនេះ មិនមែនជារឿងទើបកើតឡើងថ្មីៗនោះទេ គឺកើតមានបញ្ហាតាំងពីឆ្នាំ២០១៤ មកម៉្លេះ ដោយសារភាគីខាងក្រុមហ៊ុនប្រមូលសំរាម មានទំនាស់ផ្ទៃក្នុងជាមួយភាគីខាងម្ចាស់ផ្សារ ទើបរៀងរាល់បុណ្យជាតិសំខាន់ៗម្តងៗ បណ្តែតបណ្តោយអោយមានសំរាមគដូចភ្នំ ជាក់ស្តែងដូចករណីនេះ រយៈពេលជិត ១ខែហើយ ចាប់តាំងពីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ នៅឡើយខាងក្រុមហ៊ុនប្រមូលសំរាម នៅតែមិនទាន់មកប្រមូលសំរាមទៀត ។ អាជីវកររូបនេះបន្តថា ដូច្នេះក្នុងនាមលោកជាអាជីវករលក់ដូរនៅផ្សារបានលុងនេះ ដែលបានបង់ថ្លៃភាស៊ីជូនផ្សារជាប្រចាំ សូមសំណូមពរដល់អាជ្ញាធរខេត្ត ក្រុង និងស្ថាបនពាក់ព័ន្ធ សូមមេត្តាមានវិធានការណ៍ផ្លូវច្បាប់ រឺក៏ដំណោះស្រាយណាមួយ ដើម្បីជួយពន្លឿនអោយខាងក្រុមហ៊ុនប្រមូលសំរាម អោយជួយមកយកសំរាមដែលស្អុយរលួយទាំងនេះចេញពីទីតាំងមុខផ្សារអោយបានឆាប់រហ័សផង ព្រោះអីសព្វថ្ងៃនេះ ពួកគាត់ស្ទើរតែទ្រាំទ្រពុំបាននូវក្លិនដ៏ស្អុយគគ្រុកពីគំនរសំរាម ជាពិសេសនៅពេលមេឃធ្លាក់ភ្លៀងម្តងៗ ព្រោះថាក្លិនស្អុយចេញពីសំរាមទាំងនេះ វាបានជះឥទ្ធិពល និងសោភនភាពមិនល្អដល់សង្គម ក៏ដូចជាប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសទៀតនោះ គឺប៉ះពាល់ដល់សុខភាពរបស់បងប្អូនអាជីវករដែលប្រកបរបរលក់ដូរជាប្រចាំនៅទីនេះ ។ ទាក់ទងទៅហ្នឹងបញ្ហាគំនរសំរាមនៅមុខផ្សារបានលុងនេះដែរ អាជីវករដទៃទៀតដែលលក់ដូរនៅជុំវិញបរិវេណផ្សារនេះ បានលើកឡើងពីផលប៉ះពាល់និងបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាព រួមទាំងបានធ្វើការសំណូមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ …

មើលពេញ

ជនជាតិចិន២០នាក់ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនករណីជំរិតទារប្រាក់តាមប្រព័ន្ឋអ៊ីនធរណេត

កណ្ដាល៖នៅថ្ងៃនេះសមត្ថកិច្ចកម្ពុជាបានចុះឆែកវីឡាមួយកន្លែងនៅស្រុកស្អាងឃាត់ខ្លួនជនជាតិចិន២០នាក់សង្ស័យជំរិតទារប្រាក់តាមប្រពន្ធ័អ៊ីនធ័រណេត៕  

មើលពេញ

សម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ 

ខេត្តរតនគិរី៖ រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ហូរ​ធ្លាក់ ។ ហើយក្នុងរយៈពេលពីរ បីឆ្នាំកន្លងទៅសម្រស់ធម្មជាតិទឹកធ្លាក់ចាអ៊ុង បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តមានការកើនឡើង តែរហូតមកដល់បច្ចុប្បន្ននេះទឹកធ្លាក់ចាអ៊ុងកំពុងប្រឈមការថយចុះភ្ញៀវទេសចរណ៏ទៅវិញដោយសារបញ្ហាផ្លូវ ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ ខេត្តរនគីរីបានអោយដឹងថា ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​នៃទឹក​ធ្លាក់ចាអ៊ុង គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍រូបនេះដដែរ បានបន្ដរដឹងទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះសហ​​គមន៍​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់ចាអ៊ុងបានសាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ មានចំនួនបីបត់ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ ហើយនៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ភ្ញៀវទេស​ចរ​គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា ។ លោកស្រីស៊ុំ សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍បានបន្ថែមទៀតថា រយៈពេលពីរ ទៅបីឆ្នាំកន្លងទៅនៅ​ក្នុងបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ ។ តែមកដល់បច្ចុប្បន្នក្នុងឆ្នាំ២០១៧នេះមិនមានអ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ដូចមុននោះទេ …

មើលពេញ

ល្អាងភ្នំកំពង់ត្រាចជាទីស័ក្តិសិទ្ធិសម្រាប់ការបន់ស្រន់ 

ខេត្តកំពតៈ ក្រៅពីជាទីលម្ហែកម្សាន្តជាមួយទិដ្ឋភាពប្រៀបបាននឹងកណ្តាលលំហឆ្ងាយផុតភពផែនដី ល្អាងភ្នំកំពង់ត្រាចបាន និងកំពុងពេញនិយមសម្រាប់ភ្ញៀវចូលបន់ស្រន់ជាមួយនឹងជំនឿជឿជាក់ថាមានភាពស័ក្តិសិទ្ធិរាល់ក្តីប៉ងប្រាថ្នាលើគោលដៅអ្វីមួយ។ អ្នកស្រី ឯម យុទ្ធ អាយុ ៥៦ឆ្នាំ កំពុងលក់នំចំណី ម្ហូបអាហារក្នុងបរិវេណវត្តគិរីសិលា ហៅវត្តភ្នំ ក្បែរផ្លូវចូលល្អាងភ្នំកំពង់ត្រាចបានរៀបរាប់ថា ទីនេះភ្ញៀវដែលមកលេងក្នុងថ្ងៃធម្មតាមានតែជនបរទេស ឬអ្នកមកបន់ស្រន់រឿងអ្វីមួយប៉ុណ្ណោះ។ លុះថ្ងៃសៅរ៍ អាទិត្យទើបមានភ្ញៀវមកលេង និងរដូវបុណ្យទានមនុស្សមកច្រើនរហូតស្ទើររកកន្លែងចតឡានមិនបាន។ អ្នកស្រីបានបន្តថា ក្រៅពីមកលេងកម្សាន្ត ភ្ញៀវទេសចរជនជាតិខ្មែរតែងមិនភ្លេចនូវការបួងសួងប៉ងប្រាថ្នាតាមការចង់បានរបស់ខ្លួនម្នាក់ៗ។ ទីនេះមានភាពស័ក្តិសិទ្ធិដែលតាមការនិយាយតៗគ្នាថាដើមឡើយល្អាងភ្នំកំពង់ត្រាចជាកន្លែងរបស់ស្តេចភុជង្គនាគ។ រាល់អ្នកមានជំនឿបរិសុទ្ធជ្រះថ្លាតែងតែបានសម្រេចតាមបំណង ដូចជា ការចង់លក់ផ្ទះសម្បែង ដីធ្លីជាដើម។ សូម្បីអ្នកស្រីផ្ទាល់មុនពេលកូនប្រឡងក៏ចូលបន់ស្រន់ ហើយកូនរបស់អ្នកស្រីបានជាប់ដូចក្តីប្រាថ្នាដែរ។ លោក លន់ រមនា ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកកំពង់ត្រាចបានរៀបរាប់ថា ទោះបីមិនមានប្រាសាទណាមួយក្តី តែរមណីយដ្ឋានភ្នំកំពង់ត្រាចមានការទាក់ទាញភ្ញៀវ ពិសេសសម្រាប់ការបន់ស្រន់ផ្សេងៗ។ នៅក្នុងល្អាងភ្នំ ក្រៅពីព្រះអង្គចូលបរិនិព្វានដ៏ធំមួុយអង្គ នៅមានបដិមាករជាច្រើនក្នុងរូងផ្លូវនានាដែលភ្ញៀវអាចអុជធូបបែបន់តាមជំនឿរៀងខ្លួន។ លោកប្រធានការិយាល័យបានបន្តថា លើសពីនោះក៏នៅមានដីពណ៌ស្វាយ ល្អាងទឹកអម្រឹតដែលអ្នកផងជឿថាជារបស់ស័ក្តិសិទ្ធិផងដែរ។ ចំណែកផ្ទាំងថ្មដែលរងសំណឹកដោយដំណក់ទឹករាប់ម៉ឺនឆ្នាំក្លាយជារូបសំណាកសត្វច្រើនទម្រង់ ជាឧបករណ៍ភ្លេងអាចគោះលាន់ឮពីរោះរណ្តំនោះក៏ជាផ្នែកទាក់ទាញភ្ញៀវឱ្យស្លុងអារម្មណ៍ក្នុងល្អាងភ្នំនេះដែរ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា ភ្នំកំពង់ត្រាច ឬភ្នំបាក់ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលមានឈ្មោះល្បីជាយូរមកហើយ។ តាមការកត់សម្គាល់ …

មើលពេញ