ទំព័រដើម / នយោបាយ

នយោបាយ

Volvo V40 ក្លាយជារថយន្តដំបូងដែលអ្នកអាចបញ្ជាទិញតាមអនឡាញពីក្រុមហ៊ុន Amazon

អាមេរិច៖Amazon Prime គឺជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលអ្នកអាចទទួលបាននៅមាត់ទ្វាររបស់អ្នកប៉ុន្តែឥឡូវនេះវាបានបន្ថែមនូវអ្វីដែលអ្នកមិនរំពឹងទុកគឺរថយន្ត Volvo V40 hatchback ។ការបញ្ជាទិញតាមអនឡាញនឹងធ្វើឡើងក្នុងខែខាងមុខ។

មើលពេញ

គណ​កម្មា​ធិ​ការ​​ជាតិ​រៀប​ចំ​​ការបោះ​ឆ្នោត​ រង់​ចាំ​​​ទទួ​ល​ស្គាល់​ជា​ផ្លូវ​ការ​​គណបក្ស​នយោបាយ​ចំនួន២​ទៀត​

រហូត​មក​ដល់​ព្រឹក​ថ្ងៃពុធ​ទី​​​​២៣ខែ​ឧសភា​ គណកម្មាធិ​ការជាតិ​រៀបចំការបោះ​ឆ្នោត ​បាន​សំ​រេ​ច​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​​១៨ ជា​ផ្លូវការ​ ដែល​អាច​ចូល​រួម​​ប្រកួតប្រជែង​ការបោះ​ឆ្នោ​ត​ ជ្រើស​​តាំងតំណាងរាស្ត្រ​ អាណត្តិទី៦​នៅ​ខែ​កក្កដា​ខាងមុខ។​​ ​​​​​ ​សេចក្តី​ប្រកាសពត៌មាន​​របស់​(គ ជ ប) ចុះ​ថ្ងៃ​ទី២២ខែ​ឧសភា​​បញ្ជាក់ថា​​គណកម្មាធិការជាតិ​រៀ​បចំការបោះ​ឆ្នោត ​បាន​ទទួលស្គាល់ជាផ្លូវការ​នូវ​​គណបក្ស​នយោបាយ​ចំនួន​២ថែមទៀត​។​​គណបក្ស​ទាំងពីរ ដែលទើបនឹង​ទទួលស្គាល់ជាផ្លូវការនោះ ​គឺ​គណបក្ស​ឆន្ទៈខ្មែរ ​និងគណបក្ស​ខ្មែរសាធារណ​រដ្ឋ​។​​ ​ចាប់តាំង​ពី​​ថ្ងៃ​​ទី​៣០ខែមេសា ដែល(គ ជ ប)​បានចាប់ផ្ដើម​​ទទួល​ចុះបញ្ជី​​គណបក្ស​នយោ​បា​យ​​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​​​និង​​ចុះ​​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ ហើយ​មានគណបក្ស​ចំនួន​​​២០ បានដាក់​ពាក្យស្នើសុំមក​ ​គឺ​​រហូតមកដល់ពេលនេះ មានគណបក្ស​នយោបាយចំនួន​១៨ហើយ ​​​​​ដែល​(គ ជ​ ប)​បាន​ទទួលស្គាល់ជាផ្លូវការ​ សម្រាប់ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៦។​ ​​​​​​​​អ្នកនាំពាក្យ​​គណ​កម្មា​ធិ​ការជាតិ​​រៀប​ចំការ​បោះ​​ឆ្នោត លោក ឌឹម សុវណ្ណារុំ​ ​មាន​​​​​​​​ប្រសាសន៍​នៅ​​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​​ខែ​ឧសភាថា៖​​ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០​ ដែល​បាន​ចុះបញ្ជី​​​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​​​និង​​ចុះ​​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ ​នោះ គឺ​គណបក្ស​ចំនួន​២ ​នៅមាន​បញ្ហា​លើ​ឯកសារ​មួយចំនួន ដែលមិនទាន់ឱ្យ ( គ ជ ប)​អាចទទួលស្គាល់​ជាផ្លូវការនៅឡើយ។​​ ​អ្នកនាំពាក្យ​(គ ជ ប)​​​ដដែល បញ្ជាក់ថា​គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​បានផ្ញើ​លិខិត​ជូនដំណឹង​ ដល់គណបក្ស​ទាំងពីរនោះ ដើម្បី​​ឱ្យកែតម្រូវឯកសារ​និងបំពេញលក្ខ័ន្តមួយចំនួន​ថែម​ទៀ​ត ក្នុងរយៈពេល​៥ថ្ងៃ ដើម្បីបញ្ចប់នីតិវិធី។​​​​​​​​​​​​​​​​​​​ …

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថា”កុំយកការបោះឆ្នោតធ្វើេជាប្រជាមតិ”

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅព្រឹកនេះមានប្រសាសន៍ថា៖ ការយកការបោះឆ្នោតធ្វើេជាប្រជាមតិ ចំពោះអ្នកចូលរួមបោះឆ្នោត នឹងបរាជ័យ ។សម្តេច ថាគ្រាន់តែសមាជិកសមាជិកាគណបក្សប្រជាជន មានប្រមាណជាង៥ លាននាក់ បើប្រៀបធៀបអ្នក ដែលមានសិទ្ធិបោះឆ្នោតប្រមាណជាង៨លាននាក់

មើលពេញ

គ ជ ប​​នឹង​ប្រកាស​​ចំនួន​​គណ​បក្ស​​នយោ​​បាយ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​បន្ថែម​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី២២​ខែ​​​​ឧសភា

គណ​កម្មា​​ធិ​​ការ​​ជាតិ​​​រៀប​​ចំ​ការ​បោះ​​ឆ្នោត ដែល​ហៅ​កាត់​ថា​(​គ ជ ប)​ឱ្យដឹងថា​​​នឹង​​ចេញ​សេច​ក្តី​ប្រកាស ​​ចំនួន​គណបក្ស​យោបាយ ដែលទទួលស្គាល់​ជាផ្លូវការថែមទៀត នាល្ងាច​ថ្ងៃអង្គារទី២២​ខែ​ឧសភា​នេះ។​ ​អ្នក​នាំ​ពាក្យ​​គណ​កម្មា​ធិ​ការ​ជាតិ​​រៀប​ចំ​ការ​បោះ​​ឆ្នោត លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍​នៅ​​​​​​​រសៀល​ថ្ងៃ​​ទី​២២​ខែ​​ឧសភា​ថា( គ ជ ប)​​កំពុង​​ធ្វើ​ការ​ពិនិ​ត្យ​​ទៅ​លើ​ឯក​សារ​គណបក្ស​នយោបាយ​​​ដែល​មិន​ទាន់​​ទទួលស្គាល់ជាផ្លូវការ ក្នុងការចូល​រួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើស​តាំង​តំ​ណា​ងប​រាស្ត្​រ​​អាណត្តិទី​៦​​ ​ហើយរំពឹងថា​នឹងចេញសេចក្តីប្រកាស​ នូវចំនួន​គណបក្ស​នយោបាយ​ ដែល​ទទួល​ស្គាល់ជាផ្លូវការថែមទៀត នៅវេលាម៉ោង​៥និង៣០នាទីល្ងាចនេះ​។​​ ​ទោះជាយ៉ាងណា( គ ជ ប) មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ទេ​ថា​​តើ​​គណ​​បក្ស​ចំនួន​ប៉ុន្មានទៀត ដែល​គ្រោងនឹងទទួលស្គាល់ជាផ្លូវការ​ នៅវេលា​ល្ងាចនេះ​​នៅឡើយ។​​​ ប៉ុន្តែ​តាមការប្រកាសពត៌មាន​កន្លង​មក​ ឱ្យដឹងថា​ក្នុង​ចំណោម​​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​​​​​បាន​​​​ចុះ​បញ្ជី​​ឈរឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះនោះ គឺមានគណបក្សចំនួន​១៦ហើយ ដែ​ល​​(គ ជ ប)​ទទួលស្គាល់ជាផ្លូវ​ការ។​ ​លោក ឌឹម សុវណ្ណា​រុំ ឱ្យ​ដឹង​ថា​​បន្ទាប់​ពី​​(គ ជ ប)​​បាន​​ទទួលស្គាល់​​​​​​​​​​​​​​​​​​​គណបក្ស​នយោបាយ​ ដែល​ចូលរួមការ​​​បោះ​ឆ្នោតជ្រើស​តាំង​​​​​​​​តំណាងរាស្ត្រ​ជាផ្លូវការរួចរាល់អស់​​ពេលណា​​ គឺ​(គ ជ ប)​នឹងចាប់​ផ្ដើ​ម​​​​រៀ​បចំ ធ្វើការចាប់ឆ្នោត​លេខរៀង​​គណបក្ស​នយោ​បាយ ​ក្រោម​អ​ធិ​ប​តី​ភាពសម្ដេច​ព្រះសង្ឃរាជ​ទាំ​ង​ពីរ​គណៈ​ នៅពេលឆាប់ៗ​ខាងមុខ៕

មើលពេញ

លោក​ សុខ ឥសាន​​៖​​បើ​អតីត​គណបក្សសង្គ្រោះជាតិ​ គៀងគរគ្នា​គ្រោងទៅធ្វើ​បាតុ​កម្ម​ មុខស្ថានទូតជប៉ុន នៅអង្គការសហប្រជា​ជាតិ គឺជាការរំលោភ​លើឯករាជ្យ​និងអធិបតេយ្យ​ភាព​របស់ប្រទេសជប៉ុន​​​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា​៖រដ្ឋាភិបាល​ជប៉ុន​នឹងមិនចុះចាញ់ឬក៏​ស្ថិត​នៅ​ក្រោមគំនាប របស់​​អតីតគណបក្ស​សង្គ្រោះជាតិ​ ដែលជាគណបក្ស​ប្រឆាំង ​​រលាយ​ហើយ​នោះ​ឡើយ បើទោះបី​ជា​អ្នកគាំទ្រគណបក្ស​មួយនេះ ​គ្រោងនឹងគៀងគរគ្នា​ទៅធ្វើ​បាតុកម្ម​ មុខស្ថាន​ទូត​ជប៉ុន នៅឯអង្គការ​សហប្រជាជាតិ​ក៏ដោយ។​ ឯកឧត្តម​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​មានប្រសាសន៍​ នៅ​ព្រឹកថ្ងៃ​អង្គារ​ទី២២ខែ​ឧសភាថា​៖ការដែល​អតីត​សកម្មជនគណបក្ស​សង្គ្រោះជាតិ​និង​អ្នកគាំទ្រ មានគំរោងធ្វើ​បាតុ​កម្ម​​មុខស្ថានទូត​ជប៉ុន នៅឯអង្គការសហប្រជាជាតិ គឺជា​សិទ្ធិ​របស់ពួកគាត់​ នៅក្នុងក្របខណ្ឌច្បាប់។​​បញ្ហាទី២​ ការ​ដែលចង់ធ្វើ​បាតុកម្ម​ ក្នុងបំណងរារាំងដំណើរការបោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ​អា​ណត្តិ​ទី៦ និង​ឱ្យជប៉ុនផ្ដាច់ជំនួយ មកកម្ពុជានោះ​ គឺជាចេតនា​ទុច្ចរិតមួយ ដែលចាប់បង្ខំដល់ប្រទេស​ជប៉ុន ជារដ្ឋឯករាជ្យ​មួយ​ដែលមានអធិបតេយ្យភាព​។ ​ឯកឧត្តម​សុខ ឥសាន​យល់ថា៖​ប្រទេសជប៉ុន​នឹងមិនអាចធ្វើតាម​ការទាមទារ របស់ក្រុមអ្នកប្រឆាំងនោះ បានទេ ពីព្រោះ​ទាំងលោកសម រង្ស៊ី​ ដែល​​អតីតជាមេដឹកនាំ​បក្សប្រឆាំង​និង​ក្រុមអ្នកគាំទ្រ​ជាច្រើនទៀត ត្រូវបានគេចាត់ទុក​ជាក្រុមឧទ្ទាម​ក្រៅ​ច្បាប់ទៅហើយ​។​ ​ ការព្រមានរបស់អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពី​​មន្ត្រីសំខាន់ម្នាក់​​​របស់អតីតគណបក្ស​សង្គ្រោះជាតិ​ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ​មានគំរោងនឹងគៀងគរ​អ្នក​គាំទ្រ​មួយ​ចំនួន ​ដើម្បីទៅធ្វើបាតុកម្ម​ មុខស្ថានទូតជប៉ុន នៅឯអង្គការសហប្រជាជាតិ ក្នុងបំណង​បង្ខំ​ឱ្យ​រដ្ឋាភិបាលជប៉ុន កុំគាំទ្រ​ចំពោះដំណើរការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​អាណត្តិទី៦ ដែល​នឹងមកដល់ ព្រមទាំងទាមទារឱ្យជប៉ុន កុំផ្ដល់ជំនួយ​ឱ្យរដ្ឋាភិបាលកម្ពុជា​តទៅ​ទៀត។​ ​កាលពីថ្ងៃទី២០​ខែឧសភា ​ក្នុងពេល​ជួបជាមួយអ្នកគាំទ្រ នៅប្រទេសកាណាដា លោក​សម រង្ស៊ី​ …

មើលពេញ

សម្ដេចហ៊ុនសែនបដិសេធបង្កើតគណបក្សតូចៗចូលរួមការបោះឆ្នោត

ភ្នំពេញ៖នៅព្រឹកនេះសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាមានប្រសាសន៍ថា ការបោះឆ្នោតមានគណបក្សនយោបាយចំនួន២០ ចូលរួមមិន មែនជារឿងធម្មតាទេ។ សម្តេចក៍បានសំដែងការហួសចិត្ត ចំពោះ អ្នកខ្លះបាន លើកឡើងថា បក្សនយោបាយនានា បង្កើតឡើងដោយហ៊ុនសែន ការលើកឡើងនេះគឺជាការមើលស្រាលចំពោះបក្សនយោបាយនានា។

មើលពេញ

អតីតនាយករដ្ឋមន្ដ្រីលោកថាក់ស៊ីនចង់វិលចូលស្រុកថៃវិញ

ក្រុងបាងកក៖អតីតនាយករដ្ឋមន្រ្តីលោក Chavalit Yongchaiyudh កាលពីម្សិលមិញបាននិយាយថាគាត់មានអារម្មណ៍ថាអតីតនាយករដ្ឋមន្ត្រីដែលត្រូវរត់គេចខ្លួនលោកថាក់ស៊ីនស៊ីណាវ៉ាត្រាចង់វិលត្រឡប់មកមាតុប្រទេសវិញនៅពេលដែលពួកគេបាននិយាយតាមទូរស័ព្ទ “កាលពីប៉ុន្មានថ្ងៃមុន” ។

មើលពេញ

គ.ជ.ប ប្រកាសមិនទទួលយកអ្នកសង្កេតការណ៍ក្រៅផ្លូវការនោះទេ

ភ្នំពេញ:    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ​បានប្រកាសថា នឹង​​មិន​ទទួល​យកអ្នកសង្កេតការណ៍ក្រៅផ្លូវការនោះទេ សម្រាប់ការបោះឆ្នោតនៅ​ចុងខែកក្កដា​ខាងមុខនេះ។

មើលពេញ

គ.ជ.ប ថា គណបក្ស៥ទៀត នឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់(គ.ជ.ប )បានប្រកាសថា គណបក្សនយោបាយចំនួន៥ទៀត នឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវ ការនៅចុងសប្តាហ៍នេះ ខណៈកាលបរិច្ឆេទនៃការសម្រេចចុងក្រោយទៅលើគណបក្សនយោបាយ ដែលបានចុះបញ្ជីនៅគ.ជ.ប នឹងត្រូវបិទបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី២១ ខែឧសភា។

មើលពេញ

អ្នកនាំពាក្យ៖នៅថ្ងៃស្អែកគណបក្សនយោបាយ២ទៀតនឹងត្រូវទទួលដោយគជប

ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យគជបលោកហង្ស ពុទ្ធាបានថ្លែងនៅព្រឹកថ្ងៃទី១៦ខែឧស​ភាថាគិតត្រឹមព្រឹកថ្ងៃទី១៦ខែឧសភានេះគណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបានគណៈ​កម្មា​ធិការជាតិរៀបចំការ

មើលពេញ