ទំព័រដើម / នយោបាយ (page 2)

នយោបាយ

សម្ដេចហ៊ុនសែន៖”កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក”

ក្រុងញូយ៉ក់៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជក់ប្រាប់ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា៖”កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក”ហើយ អ្វីដែលសម្តេចចង់ឃើញនោះគឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។

មើលពេញ

សម្ដេចហ៊ុនសែនជូបនាយករដ្ឋមន្ដ្រីនេប៉ាលនិងបញ្ជក់ដំណើរទស្សនកិច្ចនៅនេប៉ាលនៅចុងឆ្នាំនេះ

ភ្នំពេញ៖សម្ដេចហ៊ុនសែនបានជូបនាយករដ្ឋមន្ដ្រីនេប៉ាលនៅបូរីញ៉ូយក់ខណៈមេដឹកនាំទាំងពីរចូលរួមមហាសន្និបាតសហប្រជាជាតិក្នុងសម្ដេចហ៊ុនសែនបានបញ្ជក់ពីដំណើរទស្សនកិច្ចនៅនេប៉ាលនៅចុងឆ្នាំនេះនិងចូលរួមប្រជុំគណបក្សនយោបាយអាស៊ីផងដែរ។

មើលពេញ

សម្ដេចហ៊ុនសែនជួបជាមួយនាយករដ្ឋមន្ដ្រីប៊ុលហ្ការីឯកភាពបើកស្ថានទូតឡើងវិញ

ក្រុងញូយ៉ក់៖សម្ដេចហ៊ុនសែនជួបជាមួយនាយករដ្ឋមន្ដ្រីប៊ុលហ្ការីនៅបុរីញូយកខណៈមេដឹកនាំទាំងពីរចូលរួមមហាសន្និបាទសហប្រជាជាតិក្នុងនោះភាគីទាំងពីរបានឯកភាពបើកស្ថានទូតឡើងវិញហើយសម្ដេចហ៊ុនសែនគ្រោងទស្សនកិច្ចប៊ុលហ្ការីផងដែរ។

មើលពេញ

សម្ដេចហ៊ុនសែននិងអគ្គលេខាUNឯកភាពគ្នា៣ចំនុចក្នុងនោះការិយាល័យអង្គការសិទ្ធមនុស្សរបស់UNនឹងបន្ដបាន២ឆ្នាំទៀត

ក្រុងញ៉ូយក់៖សម្ដេចហ៊ុនសែននិងអគ្គលេខាសហប្រជាជាតិបានឯកភាព៣ចំនុចក្នុងនោះការិយាល័យអង្គការសិទ្ធមនុស្សរបស់សហប្រជាជាតិនឹងបន្ដការងាររបស់ខ្លួនបាន២ឆ្នាំទៀត។នេះបើតាមផេកសម្ដេចហ៊ុនសែនបានផ្សាយនៅថ្ងៃនេះ។ ប្រភពបានបន្ដថា៖នៅរសៀលថ្ងៃទី ២៩ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ UN បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជាក៏ដូចជារវាងអង្គការសហប្រជាជាតិនិងជាមួយអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទទួលបាននូវការឯកភាពពីលោកអគ្គលេខាធិការUN ក្នុងនោគឺៈ ១)ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យបន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ។ សម្តេចតេជោបន្តថា កម្ពុជាពិតជាមានឆន្ទះពេញលេញក្នុងការបន្តធ្វើការងារ ជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស។ ទី២) សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា …

មើលពេញ

ស្ថានទូតចិនប្រារព្ឋខួបលើកទី ៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ស្ថានទូតចិនបានរៀបចំប្រារព្ឋខួបលើកទី ៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងបានរំលឹកឡើងការបង្កើតចំណងមិត្ដភាពជាមួយកម្ពុជាផងដែរ។ យប់ថ្ងៃទី ២៥ ខែកញ្ញា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធធ្វើពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៦៩ នៃការបង្កើត

មើលពេញ

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្នើប្រមុខរាជរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លី

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាន ស្នើប្រមុខរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានយុត្តិធម៌ និងទាន់ពេលវេលា។

មើលពេញ

សម្ដេចហ៊ុនសែន៖”ខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ”

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា៖”ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយដែលមានចំណងជើងថា លាទៅបម្រើជាតិ” ។ តែសម័យនោះគឺទៅច្បាំងដោយប្រដាប់អាវុធសុទ្ធសាធ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាងគេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។

មើលពេញ

សម្ដេចហ៊ុនសែននឹងជួបប្រជុំជាមួយនាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូងនៅវៀតណាម

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាគ្រោងនឹងជួបប្រជុំជាមួយនាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូងនៅវៀតណាមដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងត្បូង។នេះបើតាមការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

មើលពេញ

អតីតនាយករដ្ឋមន្ដ្រីប្រកាសឈរឈ្មោះជាចៅហ្វាយក្រុងបាសេឡូណារបស់អេស្បាញ

បារាំង៖អតីតនាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls បានប្រកាសបេក្ខភាពរបស់លោកជាអភិបាលក្រុងបាសេឡូណារបស់អេស្បាញដែលចង់បំបែកខ្លួន។

មើលពេញ

មេដឹកនាំបក្សប្រឆាំងនៅម៉ាឌីវប្រកាសឈ្នះការបោះឆ្នោតប្រធានាធិបតី

ក្រុងមេល៖បេក្ខជននៃគណបក្សប្រឆាំងបានអះអាងថាលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវដោយនាំប្រធានាធិបតីកាន់អំណោាចតែបន្ដិចប៉ុណ្ណោះ។

មើលពេញ