ទំព័រដើម / នយោបាយ (page 30)

នយោបាយ

កម្ពុជាមានព្រឹត្តិការណ៍ការបោះឆ្នោតព្រឹទ្ឋសភាជ្រើសរើសសមាជិកព្រឹទ្ឋសភាចំនួន៥៨រូបតាមបែបអសកលនៅថ្ងៃនេះ

ភ្នំពេញ៖គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) បានអះអាងថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ បានបើកទ្វារតាំងពីម៉ោង៧ព្រឹកនៅទាំង៣៣ការិ​យាល័យ ក្នុងក្របខណ្ឌអសកលក្នុងភូមិភាគទាំង៨ នៃ២៥រាជធានីខេត្ត។ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា មិនមានការិយាល័យបោះឆ្នោតក្នុងរាជធានីខេត្តណាមួយ ត្រូវបានបិទទ្វារនោះឡើយ ដោយការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ដែលមានអង្គបោះឆ្នោតមកពីសមាជិករដ្ឋសភា និងក្រុម ប្រឹក្សាឃុំសង្កាត់ក្នុងនេះ ប្រព្រឹត្តទៅដោយភាពប្រក្រតី និងរលូនទាំងនីតិវិធីបោះឆ្នោត សន្តិសុខ។

មើលពេញ

សម្តេចហេងសំរិនចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកំពង់ចាម

  ខេត្តកំពង់ចាម: សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាមនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ២០១៨ បានអញ្ជើញទៅកាន់ការិយាល័យលេខ ២០០១ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤។ លោក មាង ម៉េងហ៊ួន ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមបានឲ្យដឹងថា មណ្ឌលភូមិភាគទី២ មានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលមានការិយាល័យសរុបចំនួនបី។ ប៉ុន្តែសម្រាប់ខេត្តកំពង់ចាមមានចំនួន២ ការិយាល័យ គឺការិយាលេខ ២០០១ និង លេខ ២០០២ ដែលមានទីតាំងក្នុងអគារអក្សរ«B» នៃវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។ លោកប្រធានបានបន្តថា ជាមួយនោះមានគណបក្សចំនួន ៣ គឺ:គណបក្សប្រជាជនកម្ពុជា , គណបក្សហ្វុនស៊ិនប៊ិច និងគណបក្សខ្មែររួបរួមជាតិ។ សមាជិកចូលរួមបោះឆ្នោតអសកលមួយនេះសរុបចំនួន ៨៣៥ នាក់។ ក្នុងនោះមានសមាជិកជាតំណាងរាស្រ្តចំនួន ១៨ រូប និងសមាជិកជាក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៨១៧នាក់។ …

មើលពេញ

ខេត្តព្រៃវែងមានការិយាល័យបោះឆ្នោតព្រឹទ្ឋសភាចំនួន២និងមានបីបក្សចូលរួម

ខេត្តព្រៃវែង ៖តាមសេចក្ដីរាយការណ៍ពីខេត្តព្រៃវែងបានអោយដឹងថា៖សកម្មភាពបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងសាលាបឋមសិក្សា ព្រៃវែងក្រុងនៅព្រឹកនេះ។

មើលពេញ

អង្គបោះឆ្នោត៤៥២នាក់ទៅបោះឆ្នោតនៅភ្នំពេញជ្រើសតាំងសមាជិកព្រឹទ្ធសភា២០១៨

ភ្នំពេញ៖ក្រុមប្រឹក្សាឃុំ/សង្កាត់និងអ្នកតំណាងរាស្រ្តដែលបានចុះឈ្មោះនិងមានសិទ្ធិបោះឆ្នោតនៅភ្នំពេញចំនួន៤៥២នាក់នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨នេះបានទៅកាន់មណ្ឌល​បោះឆ្នោតភូមិភាគទី១

មើលពេញ

អង្គបោះឆ្នោត៧៤៤រូបបានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតព្រឹទ្ឋសភានៅខេត្តតាកែវ

ខេត្តតាកវែ៖អង្គបោះឆ្នោត៧៤៤រូបបានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតព្រឹទ្ឋសភានៅខេត្តតាកែវនៅថ្ងៃអាទិត្យទី២៥កុម្ភៈនេះ។នេះបើតាមមន្ដ្រីរៀបចំការបោះឆ្នោតបានអោយដឹងនៅមុននេះ។ ប្រភពបានបន្ដថា៖ខណៈនេះនៅក្នុងខេត្តតាកែវ ក្រុមប្រឹក្សាឃុំ មេឃុំ និងតំណាងរាស្ត្រទាំងអស់នៅក្នុងខេត្តចំនួន ៧៤៤នាក់ បានចូលមកបំពេញកាតព្វកិច្ចរបស់ខ្លួនដោយពួកគាត់បានចូលរួមធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹសភា ។ សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តតាកែវ មានមណ្ឌលការិយាល័យចំនួន ២ គឺការិយាល័យលេខ ៥០០១ និងការិយាល័យលេខ ៥០០២ ៕

មើលពេញ

គណបក្សចំនួន៣ចូលរួមការបោះឆ្នោតព្រឹទ្ឋសភានៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖គណបក្សចំនួន៤និងបេក្ខជនចំនួន១៥៣រូបចូលរួមការបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតក្នុងការ​បោះឆ្នោត ​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ នីតិកាលទី​៤នៅ ថ្ងៃ ​អាទិត្យ​ ទី​២៥ខែកុម្ភៈ ឆ្នាំ២០១៨ ។

មើលពេញ

ការ​បោះឆ្នោត ​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ នីតិកាលទី​៤នៅខេត្តបាត់ដំបងដំណើរការដោយរលូន

បាត់ដំបងៈចាប់តាំងពីម៉ោង៧,០០នាទីរហូតដល់ម៉ោងនេះសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបាននាំគ្នាមកចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដែលមានឈ្មោះគណៈបក្សចំនួន៣ចូលរួមបោះឆ្នោតជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ នីតិកាលទី​៤។

មើលពេញ

គណបក្សភ្លើងទៀនប្រកាសថានឹងរៀបចំសមាជបក្សនៅថ្ងៃទី២៦កុម្ភៈ

ភ្នំពេញ៖លោកទាវ​ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានជូនដំណឹងទៅកាន់សម្តេច​ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃដោយបានបញ្ជាក់ថាគណ​បក្សនេះនឹងរៀបចំសមាជរបស់ខ្លួនធ្វើវិសោធកម្មផ្លាស់បូរលក្ខន្តិកៈបក្សដែលមានអ្នកចូលរួមប្រមាណ៦០នាក់ សមាជវិសាមញ្ញនេះនឹងធ្វើនៅស្នាក់ការកណ្តាលគណបក្សសង្កាត់ចាក់អង្រែលើខណ្ឌមានជនរាជធានីភ្នំពេញ។គណបក្សនេះបានក្លាយពីគណបក្សសមរង្ស៊ីដែលបានសមាជប្តូរឈ្មោះកាលពីពេលថ្មីនេះ៕ប៊ុនឡេង

មើលពេញ

ប្អូនប្រុសលោកកែមឡីគ្រោងបង្កើតបក្សដាក់ឈ្មោះបងដែលបានស្លាប់

ភ្នំពេញ៖យោងតាមលិខិតមួយច្បាប់ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ខែកុម្ភៈ២០១៨​នេះបានលើកឡើងថាឈ្មោះកែម រិទ្ធិសិត

មើលពេញ

កម្ពុជា សោកស្តាយចំពោះការព្យួរទិដ្ឋការអនុគ្រោះសម្រាប់មន្រ្តីជាន់ខ្ពស់កម្ពុជារបស់អាល្លឺម៉ង

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្តាយចំពោះការរព្យួរទិដ្ឋការអនុគ្រោះសម្រាប់មន្រ្តីជាន់ខ្ពស់កម្ពុជារបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ហើយ ដោយចាត់ទុកការសម្រេចនេះ មិនបានពិនិត្យមើលអំពីការពិតនៃនយោបាយកម្ពុជា និងមិនយកចិត្តទុកដាក់លើឯករាជ្យភាពផ្នែកច្បាប់កម្ពុជា។

មើលពេញ