ទំព័រដើម / នយោបាយ (page 39)

នយោបាយ

ប្អូនប្រុសលោកកែមឡីគ្រោងបង្កើតបក្សដាក់ឈ្មោះបងដែលបានស្លាប់

ភ្នំពេញ៖យោងតាមលិខិតមួយច្បាប់ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ខែកុម្ភៈ២០១៨​នេះបានលើកឡើងថាឈ្មោះកែម រិទ្ធិសិត

មើលពេញ

កម្ពុជា សោកស្តាយចំពោះការព្យួរទិដ្ឋការអនុគ្រោះសម្រាប់មន្រ្តីជាន់ខ្ពស់កម្ពុជារបស់អាល្លឺម៉ង

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្តាយចំពោះការរព្យួរទិដ្ឋការអនុគ្រោះសម្រាប់មន្រ្តីជាន់ខ្ពស់កម្ពុជារបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ហើយ ដោយចាត់ទុកការសម្រេចនេះ មិនបានពិនិត្យមើលអំពីការពិតនៃនយោបាយកម្ពុជា និងមិនយកចិត្តទុកដាក់លើឯករាជ្យភាពផ្នែកច្បាប់កម្ពុជា។

មើលពេញ

អាមេរិក​អះអាង​ពីគោលបំណងរក្សាការសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

 ភ្នំពេញ៖ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរ​ទេស និង​សហ​​ប្រតិបត្តិការអន្តរជាតិ បានទទួលជួបគណៈប្រតិភូរបស់សភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Rodney Frelinghuysen ប្រធាន    គណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកាជាតិនៃរដ្ឋសភាអាមេរិក​ (US House Committee on Appropr​ia​tio​n​s) នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨។ ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើទំនាក់ទំនង​កម្ពុជា-អាមេរិក ហើយនិងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មកកម្ពុជាវិញ និងការស្វែង​រកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសង្រ្គាម (MIA)។

មើលពេញ

សម្ដេចក្រឡាហោម ស ខេង អះអាងថាចលនាសង្រ្គោះជាតិមិនអាចមានដង្ហើមរស់បាននោះទេដោយសារចលនាខុសច្បាប់

ខេត្តតាកែវ ៖ សម្ដេចក្រឡាហោម ស ខេង អះអាងថាចលនាសង្រ្គោះជាតិមិនអាចមានដង្ហើមរស់បាននោះទេដោយសារតែគ្មានការគាំទ្រពីប្រជាពលរដ្ឋ ព្រោះចលនានេះគឺជាចលនាខុសច្បាប់។ថ្លែងនៅឱកាសអញ្ជើញចូលរួមបិតសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ របស់រដ្ឋបាលខេត្តតាកែវ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើការអះអាងថា ចលនាសង្រ្គោះជាតិដែលទើបតែត្រូវបានបង្កើតឡើងនៅក្រៅប្រទេសគឺមិនអាចនិងមានដង្ហើមរស់នោះទេ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា៖ មានកត្តាមួយចំនួនដែលធ្វើអោយចលនាសង្រ្គោះជាតិមិនអាចរស់បានគឺទី១ បន្ទាប់ពីបង្កើតចលនាCNRMនេះហើយមិនមានការរំជើបរំជួលពីប្រជាពលរដ្ឋនៅក្នុងប្រទេសនោះទេ។ ទី២ ចលនានេះគឺជាចលនាខុសច្បាប់ ដែលបង្កើតឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋនិងទី៣ តាំងពីបង្កើតចលនានេះមកមិនមានប្រទេសមួយណាប្រកាសទទួលស្គាល់នោះទេ។ នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការណែនាំអោយអាជ្ញាធខេត្តរតាកែវក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំអោយចាញ់បោកក្រុមអ្នកនយោបាយអគតិមួយចំនួនតូចដែលឃើសនាអោយប្រជាពលរដ្ឋចូលរួមចលនាខុសច្បាប់នេះ ។ ជាចយងក្រោយសម្តេចក្រឡាហោម​ ស​ ខេង​ ក៏បានផ្តល់អនុសាសន៏ដល់រដ្ឋបាលខេត្តតាកែវ​ ដែលត្រូវយកចិត្តទុកដាក់​ និងអនុវត្តអោយបានជាប្រចាំ ក្នុងនោះមាន បីចំណុច -​ ត្រូវពង្រឹង​ និងរក្សាឱ្យបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ -​ ត្រូវជម្រុញការកំណែទម្រង់តាមបែបវិមជ្ឈការ​ និងសហវិមជ្ឈការដែលមាននៅសេសសល់ -​បន្ត ជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព​និងតម្លាភាព …

មើលពេញ

អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជាមានលក្ខណៈ​​ល្អ​ប្រសើ​រ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជាមានលក្ខណៈ​​ល្អ​ប្រ​សើរ ដោយច្រានចោលទាំងស្រុងនូវ​​របាយការណ៍អង្គកា​​រការពារអ្នកកា​​សែតគ្មាន​​ព្រំដែន​​ដែល​​​​​បានវា​យតម្លៃខុស។           

មើលពេញ

រដ្ឋសភាបានអនុម័ត មាត្រា៤៣៧ថ្មី នៃក្រមព្រហ្មទណ្ឌ ដើម្បីការពារព្រះចេស្តា​ព្រះ​មហាក្សត្រ

ភ្នំពេញ៖ រដ្ឋសភាបានអនុម័ត មាត្រា៤៣៧ថ្មីនៃក្រមព្រហ្មទណ្ឌ ដើម្បីការពារព្រះចេស្តាអង្គ​ព្រះម​ហា​ក្សត្រ ពីការប្រមាថ​ចំពោះព្រះអង្គទោះបីជាតាមរូបភាពណាក៏ដោយ ។

មើលពេញ

គ ជ ប ៖ ខ្លួន រៀបចំការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះគឺធ្វើតាម កំណត់នៃច្បាប់ក្រោយអតីតCNRPប្រឆាំង

ភ្នំពេញ៖ គ ជ ប អះអាងថា គ ជ ប រៀបចំការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះគឺ​ធ្វើ​ឡើងតាមការកំណត់នៃច្បាប់ ឲ្យរលូន ដោយស្របតាម​គោលការណ៍នៃ​លទ្ធិប្រជាធិប​តេ​យ្យ សេរី ពហុបក្ស។

មើលពេញ

សម្តេច ស ខេង:”អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្នច្រើនជាងអ្នកស្លាប់កាលសម័យសង្រ្គាម”

ខេត្តកំពង់ចាម៖ នៅថ្ងៃនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងធ្វើការប្រៀបធៀបថា ជនរងគ្រោះស្លាប់ដោយគ្រោះចរាចរណ៍នាពេលបច្ចុប្បន្នជាមធ្យមពី ៤ទៅ ៦នាក់ក្នុងមួយថ្ងៃ ពោលគឺច្រើនជាងជនរងគ្រោះស្លាប់កាលសម័យសង្រ្គាមទៅទៀត។

មើលពេញ

អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ

 ភ្នំពេញ ៖មន្រ្ដីជាន់ខ្ពស់រដ្ឋសភាបានអះអាងថា អ្នកដែលជេប្រមាថ ព្រះមហាក្សត្រនឹង ទទួលទោសទណ្ឌធ្ងន់ធ្ងរទៅតាមនីតិវិធីក្រមព្រហ្មទណ្ឌ ហើយសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គណៈរដ្ឋមន្ត្រីបានរៀបចំចប់សព្វគ្រប់ហើយ និងបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

មើលពេញ

កម្ពុជាប្រកាសស្វាគមន៍ជំនួបមេដឹកនាំកូរ៉េ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅព្រឹកនេះបានប្រកាសថា៖កម្ពុជាសូមស្វាគមន៍ជំនួបមេដឹកនាំកូរ៉េដើម្បីការស្រុះស្រួលគ្នារវាងបងប្អូនកូរ៉េទាំងពីរ។សម្តេចហ៊ុន សែនលើកឡើងបែបនេះក្នុងពេល អញ្ជើញប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឍមណ្ឌលពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

មើលពេញ