ទំព័រដើម / សន្តិសុខសង្គម

សន្តិសុខសង្គម

គ.ជ.ប រៀបចំទទួលអនុប្រធាននិងសមាជិកថ្មី២រូព

ភ្នំពេញ៖គ.ជ.ប បាន​រៀបចំពិធី​ទទួល​ស្វាគមន៍​អនុប្រធាន និង​សមាជិក គ.ជ.ប ចំនួន ២​រួប ទើប​ចូល​កាន់​តំណែង​ជំនួស​អនុប្រធាន និង​សមាជិក​ គ.ជ.ប ដែលបាន​លាឈប់​ពី​តំណែង​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.បនាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧  នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ .ប) ។ អនុប្រធាន និងសមាជិក គ.ជ.ប ទើបចូលកាន់តំណែងរួមមាន ៖- ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប ជំនួសឯកឧត្តម គួយ ប៊ុនរឿន- ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ជំនួសឯកឧត្តម រ៉ុង ឈុន- ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ជំនួសលោកជំទាវ …

មើលពេញ

បុរសជនសង្ស័យត្រូវមេការចិនចាប់បង្ខាំងទុកក្នុងបន្ទប់អស់មួយយប់សង្ស័យថាលួចខ្សែភ្លើង

ភ្នំពេញ ៖បុរសជនសង្ស័យម្នាក់បានលួចខ្សែភ្លេីងនៅការដ្ឋានសាងសង់ខុនដូរត្រូវមេការបុរសជនជាតិចិនចាប់និងបញ្ជាអោយសន្តិសុខចាប់ចង់ផ្អាបនិងបង្គោលភ្លេីងនិងបង្ខាំងទុកក្នុងបន្ទប់ស្នាក់នៅអស់មួយ​យប់។លុះព្រឹកឡេីងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចុះ

មើលពេញ

ប្រុសប្រកែកស្រីប្រកាន់ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភសេពសន្ទវៈ

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិផ្សារព្រំ​ជើង ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន មានករណីសមត្ថកិច្ច ឃាត់ខ្លួនយុវជនម្នាក់ដែលបានចាប់បង្ខំនារីម្នាក់រួមភេទនៅក្នុងបន្ទប់ផ្ទះជួល បានសម្រេច ៦លើក។

មើលពេញ

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ សង់C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពុងឆ្នាំង AE 3918 បើកបរដោយឈ្មោះ ថែម សារី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រោះ ឃុំលៀផ្អៀរ ស្រុកលៀផ្អៀរ ខេត្តកំពង់ឆ្នាំ (បានស្លាប់នៅកន្លែងកើតហេតុ) ត្រូវបានរថយន្តដឹកដីម៉ាក់ហីហាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A 0029 ចំណែកអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកបូទុមសាគរ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ.សុម្ភស្ស)

មើលពេញ

មន្ដ្រីអះអាងថា៖កម្ពុជាមានជនអន្តោប្រវេសជាង២សែននាក់រស់នៅនិងជាង៧ម៉ឺននាក់កំពុងកាន់កាប់ឯកសារខុសច្បាប់

ខេត្តតាកែវ៖ជនអន្តោប្រវេសជាង២សែននាក់រស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជាក្នុងនោះមានមនុស្សជាង៧ម៉ឺននាក់កំពុងកាន់កាប់ឯកសារខុសច្បាប់ដើម្បីលួចស្នាក់នៅ ។

មើលពេញ

មន្រ្តីកាំកុងត្រូលចុះពិនិត្យទំនិញក្នុងផ្សារទ្រា ស្រុកព្រះស្តេច ដកហូតបានទំនិញខូចគុណភាពជាច្រើន

ខេត្តព្រៃវែង ៖ ទំនិញខូចគុណភាពជាច្រើនមុខ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញនិងដកហូត ទុកយកទៅបំផ្លាញចោល ក្នុងពេលចុះទៅត្រួតពិនិត្យ នៅតាមស្តង់លក់ដូរជាច្រើនក្នុងផ្សារឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៥ធ្នូ ព្រឹកម៉ិញនេះ។ សកម្មភាពចុះពិនិត្យគុណភាពទំនិញនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ ជាមួយគ្នានេះមន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំ និងបង្ហាញដល់ក្រុមអាជីវករអំពីវិធីសាស្រ្តថែទាំ ការដាក់តាំងលក់ និងការរក្សាទុកមុខទំនិញអោយស្របទៅតាមលក្ខណ័ និងផ្តោតទៅលើអនាម័យផងដែរ ព្រមទាំងបានបង្រៀនក្រុមអាជីវករ និងប្រជាពលរដ្ឋ អំពីរបៀបមើលកាលបរិច្ឆេទនៃទំនិញ សំរាប់ជាគុណប្រយោជន៌ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។   ដោយឡែកសំរាប់ទំនិញខូចគុណភាព ដែលត្រូវបានមន្រ្តីជំនាញកាំកុងត្រូវរកឃើញ និងដកហូតបាននោះមានចំនួន៧មុខ ស្មើនឹងទំងន់៤៧,១៤គីឡូក្រាម ដែលក្នុងនោះរួមមានទឹកក្រូចស្ព្រាយចំនួន១៨កំប៉ុង ភេសជ្ជៈ Anlene ១កំប៉ុង Nestle ១កំប៉ុង ទឹកក្រូចកូកាកូឡា៦ដប Fanta ១ដប ចាហួយកំប៉ុង ៤កំប៉ុង និងចាហួយដូងដែលច្បាប់ហាមឃាត់ចំនួន៤១កញ្ចប់។ គួរបញ្ជាក់ផងដែរថា សកម្មភាពចុះពិនិត្យគុណភាពទំនិញក្នុងផ្សារឈើកាច់នេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដោយពួកគាត់បានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលមន្រ្តីជំនាញកាំកុងត្រូលចុះមកពិនិត្យគុណភាពទំនិញក្នុងផ្សារទ្រា ស្រុកព្រះស្តេចនេះ ហើយពួកគាត់បានស្នើសុំអោយមន្រ្តីជំនាញកាំកុងត្រូល …

មើលពេញ

អាជ្ញាធរបណ្តុះបណ្តាលការតាមដាននិងត្រួតពិនិត្យវាយតំលៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរបណ្តុះបណ្តាលការតាមដាននិងត្រួតពិនិត្យវាយតំលៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារ​ណៈពី២០១៥ដល់២០១៨ដើម្បីពង្រឹងសមត្ថភាពនិងអនុវត្ដន៍ការងារអោយប្រសិទ្ឋភាព។ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥.២០១៨នេះគឺជាដំណើរការនៃការរៀបចំនិងចាត់ចែង ទុកដាក់នូវទិន្នន័យដែលប្រមូលបាននៅក្នុងប្រព័ន្ធមួយដែលអាចគ្រប់គ្រងនិងផ្តល់នូវព័ត៌មានទៅតាមវដ្តនៃតម្រូវការរបស់អង្គភាពគ្រប់កម្រិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោក ប្រាក់ ប្រានីដ្ឋា ប្រធាននាយកដ្ឋានត្រួតពិនិត្យនិងវាយតម្លៃនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈបានមានប្រសាសន៍ថា៖ប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកម្មវិធីជាតិមាន សាវតានៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដំណើរការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យនិងវាយតម្លៃ គោលបំណង គោលដៅ សូចនាករគោលសមិទ្ធកម្ម ក្របខណ្ឌលទ្ធផល កម្រិតវាស់វែងផ្ទៀងផ្ទាត់ តួនាទីរបស់អ្នកពាក់ព័ន្ធ ការពង្រឹងសមត្ថភាពផ្នែកតាមដានត្រួតពិនិត្យនិងវាយតម្លៃ ការប្រើប្រាស់និងការចែកចាយទិន្នន័យ។ ក្នុងពិធីនោះដែរលោក ឆាយ ឆត្រាវុធ អគ្គលេខាធិការរងនិងជាអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការ(គ.ក.រ)បានមានប្រសាសន៍ថា៖ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងសក្តិសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការនិងពង្រឹងសមត្ថភាពស្ថាប័នក្នុងរដ្ឋបាលសាធារណះដើម្បីបង្កើនផលិតភាព និងទិន្នផលការងារសំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែមានការកើនឡើងយ៉ាងខ្លាំងជាលំដាប់ពីមួយទៅមួយថ្ងៃ៕(ប៊ុន ធឿន)

មើលពេញ

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធសង្ស័យបទចែកចាយគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងខាងលើ។កាលពីម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ធ្នូ២០១៧នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះទួន ចាន់តូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរប៉ះកង់ម៉ូតួស្នាក់ខាងក្រោយក​ន្លែង​លក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ប្រពន្ធឈ្មោះជា ចាន់ឌី អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ​ខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ សមត្ថកិច្ចប្រាប់ថាមុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើខណះដែលមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់​ថាប្តីប្រពន្ធខាងលើបានប្រើទីតាំងលក់ជួញដូរគ្រឿងញៀនអោយអតិធិជនប្រើប្រាស់ផងទើបសមត្ថកិច្ចសុំឆ្លងយោបល់ថ្នាក់លើអោយចុះទៅបង្ក្រាបដោយក្នុងនោះបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធខាងលើព្រមទាំងដក​ហូតបានថ្នំញៀនមួយកូនកញ្ចប់ថង់តូចនិងថង់វេចខ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនផង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថាថ្នាំញៀនខ្លួនបានលក់បន្តទៅអោយម៉ូយខេត្តអស់ហើយនិងបានអោយគេទៅយកបន្ថែមតែម៉ូយមិនទាន់យកមកប្រគល់អោយខណះសមត្ថកិច្ចចុះបង្ក្រាបមុន។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ដោយ៖សុខស៊ីឌី

មើលពេញ

មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តព្រៃវែងដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តព្រៃវែងសម្រាប់ឆ្នាំ២០១៨

ព្រៃវែង ៖ នៅមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តព្រៃវែង មានរៀបចំនូវពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តព្រៃវែងសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង នាព្រឹកថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងបងប្អូនអាជីវករ និងអ្នកម៉ៅការផ្សារនានាផងដែរ ។ លោក ជា គឹមតុង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ថខេត្តព្រៃវែង បានថ្លែងនូវការកោតសរសើរចំពោះលោកអភិបាលស្រុកទាំងអស់ដែលបានអនុវត្តបានល្អក្នុងការប្រមូលពន្ធភាស៊ី ដោយពុំមានការជំពាក់ពីអាជីវករឡើយ លោកសង្ឍឹមថា នៅឆ្នាំ២០១៨ និងអនុវត្តបានល្អដូចឆ្នាំ២០១៧ទៀត ។ លោកបន្តថាម្ចាស់មានកាតព្វកិច្ចសម្អាតអនាម័យនៅតាមផ្សារ និងបង់ពន្ធជូនរដ្ឋ មុននិងដេញថ្លៃសូមអោយមានការពិភាក្សាគ្នាជាមុន មុននិងចូលដេញថ្លៃ បានសូមអោយគោរពតាមគោលការណ៍ ម្ចាស់ផ្សារមិនត្រូវយកសំរាមទៅចាក់តាមចិញ្ចើមថ្នល់ និងមុខផ្ទះប្រជាពលរដ្ឋជាដាច់ខាត។ លោក ស្រេង វ៉ន អនុប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការដាក់អោយដេញថ្លៃសម្រាប់ឆ្នាំ២០១៨សរុបចំនួន១៦កន្លែង ក្នុងនោះផ្សារមាន១០កន្លែង និងកំពង់ចម្លង០៦កន្លែង ។ ក្នុងនោះលោកបានបញ្ជាក់ថាគោលការណ៍នៃការដេញថ្លៃមានដូចជា អ្នកដែលមានសិទ្ធដេញថ្លៃ មានសិទ្ធជ្រើសរើសមនុស្ស ១នាក់ អមជាមួយជាជំនួយការ ហើយអ្នកមានសិទ្ធចូលដេញថ្លៃ តែមិនចូលដេញថ្លៃ …

មើលពេញ

បុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌ ក្នុងវត្តព្រៃសន្ទុះ សង្ស័យករណីឃាតកម្ម

ខេត្តប៉ៃលិន៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអធម៌ ដោយមានស្នាមចាក់២កាបិត ខាងក្រោមដោះខាងធ្វេង ដែលគេសង្ស័យថាជាករណីឃាតកម្ម ។ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង៤៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវត្តព្រៃសន្ទុះ ក្នុងភូមិព្រែសន្ទុះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មើលពេញ