ទំព័រដើម / សន្តិសុខសង្គម (page 10)

សន្តិសុខសង្គម

សិស្សសាលាអាយុ១៣ឆ្នាំត្រូវចាប់រំលោភនៅខេត្តពោធិ៍សាត់ឯជនសង្ស័យ​ចាក់សម្លាប់គូរដណ្ដឹងថែមទៀត​

​ពោធិ៍សាត់​ ៖​ ជនសង្ស័យ​ឈ្មោះ​ង៉ុ​យ​ អ៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​ ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស​ន្ត្រែ​ចាស់​ស្ថិត​ក្នុងភូមិ​ឃុំ​ជនសង្ស័យ​រស់នៅ​។​

មើលពេញ

សិស្សសាលាអាយុ១៣ឆ្នាំត្រូវចាប់រំលោភនៅខេត្តពោធិ៍សាត់ឯជនសង្ស័យ​ចាក់សម្លាប់គូរដណ្ដឹងថែមទៀត​

​ពោធិ៍សាត់​ ៖​ ជនសង្ស័យ​ឈ្មោះ​ង៉ុ​យ​ អ៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​ ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ស​ន្ត្រែ​ចាស់​ស្ថិត​ក្នុងភូមិ​ឃុំ​ជនសង្ស័យ​រស់នៅ​។​ ​ ​ ​តាម​ការ​បំភ្លឺ​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ យ.យ.​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៤​ រស់នៅ​ចំណុច​អូរ​រីង​ ក្នុងភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ បាន​ចេញពី​សាលារៀន​ ដើរ​តាម​ផ្លូវ​រទេះ​ ដល់​ចំណុច​កើតហេតុ​ ដោយ​មានព្រៃ​ឃ្លៃ​ ហើយ​មាន​សភាព​ស្ងាត់​ ជនសង្ស័យ​ ង៉ុ​យ​ អ៊ី​ បាន​ចេញ​មក​ចាប់​ជន​រង​គ្រោះ​ វាយ​បង្ខំ​លើ​រូប​រាយ​កាយ​ ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​ ខណៈនោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​យ៉ាង​ខ្លាំងៗ​ មួយសន្ទុះ​ក្រោយមក​មាន​បុរស​បី​នាក់​ ទី​១-​ឈ្មោះ​ យី​ ប៉េ​ស​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ទី​២-​ឈ្មោះ​ បូ​ន​ ភិន​ ភេទ​ប្រុស​ និង​ទី​៣-​ឈ្មោះ​ …

មើលពេញ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវគេលួចដុតឆេះអស់គ្មានសល់នៅស្រុកឧដុង្គ

 ខេត្តកំពង់ស្ពឺ៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវគេលួចដុតឆេះអស់គ្មានសល់សង្ស័យជារឿងគំនុំ។ហេតុការណ៍អគ្គីភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិ ទួលវិហារ ឃុំចាន់សែន ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។ តាមសម្តីស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ឈឹម សុខហេងអាយុ៣៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានលឺសម្លេងជើងមនុស្សរត់មួយសន្ទុះក្រោយមកក៍មានអណ្តាតភ្លើងឆាបឆេះឡើងទើបផ្អើលឆោឡោតែម្តង។ សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលអគ្គីភ័យឆាបឆេះមានទំហំ ៦ម×៨ម ធ្វេីអំពីឈេីប្រក់ក្បឿង ឈើលើថ្មក្រោមរួមទាំងសម្ភារៈខូចខាតដូចជា ទូរដាក់ខោអាវ ចំនួន​២ គ្រែដេកចំនួន ០២ ពូកចំនួន ០២ ស្រូវចំនួន ១០បេស្មេីនឹង ៦០០គីឡូក្រាម។ល។ ប្រភពបន្តថាករណីខាងលើក៍មានការអត្តរាគមន៍ពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរនិងបានប្រើប្រាស់រថយន្តពន្លត់អគគីភ័យរបស់ស្រុកមួយគ្រឿង។រួចកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕ មៀច ឈាន

មើលពេញ

មនុស្ស២នាក់បានស្លាប់គ្រោះថ្នាក់ឡានដឹកថ្មបុករះម៉ូតូ៥គ្រឿង

ភ្នំពេញ៖ស្រ្តីម្នាក់និងក្មួយបានស្លាប់ភ្លាមៗគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកថ្មបានបុករះម៉ូតូចំនួន៥គ្រឿងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៨​នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ដោយ គួន ចំរើន

មើលពេញ

ក្មេងលេងដុតផាវជិតពំនូកចំបើងឆេះផ្អើលភូមិ

ខេត្ដកំពង់ចាម៖ក្មេងលេងដុតផាវនៅជិតពំនូកចំបើងមួយកន្លែងមិនបានប្រយ័ត្នបណ្តាលអោយឆេះផ្អើលភូមិតែសំណាងមិនបានបណ្ដាលរាលដាលដល់ផ្ទះក្នុងភូមិទេដោយសារមានរថយន្ដពន្លត់អគ្គីភ័យមកពន្លត់ទាន់ពេលវេលា។ក្នុងហេតុការណ៍ ក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកអស់មួយឡានទើបរលត់ជាស្ថាពរ នៅថ្ងៃទី18ខែមករា2018វេលាម៉ោង14និង30នាទីនៅភូមិវាល ឃំុស្ពឺស្រុកចំការលើ។​ករណីឆេះពំនូកចំបើងមានម្ចាស់ឈ្មោះប្រាក់ រុនភេទប្រុសអាយុ60ឆ្នាំជាតិខ្មែរ មូលហេតុកូនក្មេងលេងដុតផាវនៅជិតពំនូកចំបើងនិងឆេះតែម្ដង។ សមត្ថកិច្ចស្រុកបានអំពាវនាវអោយពលរដ្ឋមានប្រុងប្រយ័និងកូនក្មេងលេងផាវអាចបណ្ដាលគ្រោះថា្នក់ខ្លួននិងឆេះផ្ទះពលរដ្ឋ៕  

មើលពេញ

ក្មេងប្រុសម្នាក់ស្លាប់និងម្នាក់រងរបួសដោយសាររើសក្បាលគ្រាប់បោកលេង

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់និងរបួសស្រាលម្នាក់ផ្សេងទៀត ខណៈក្មេងទាំង២ដើរជីកក្តាមប្រទះឃើញគ្រាប់កាំភ្លើងហើយរើសគប់លេង។

មើលពេញ

គណបក្សប្រជាជនកម្ពុជាបើកហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនៅកោះពេជ្រ

ភ្នំពេញ៖នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតរយៈពេល បី ថ្ងៃនិងអនុម័តលើសេចក្តូីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណៈបក្សឆ្នាំ 2017 និងទិសដៅឆ្នាំ 2018និងឆ្លងនិងអនុម័តលើសេចក្តី ព្រាងកម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជាសម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ 2018 និង  បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មការកណ្ដាលមួយចំនួន។ ថ្លែងបើក ហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាឱកាសនេះសម្តេចអគ្គមហាពញាចក្រីហេង សំរិន បានគូសបញ្ជាក់​ថាមហាសន្និបាតនេះ ធ្វើឡើងដើម្បីវាយតម្លៃពីសភាពការណ៍ទូទៅនិងកណត់ដាក់ចេញនូវទិសដៅការងារដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ការអនុវត្តទៅមុខទៀត។ រយៈ ពេល 5 ឆ្នាំចុងក្រោយគណបក្សប្រជា ជនកម្ពុជាបន្តទទួលអាណត្តិដឹកនាំប្រទេសនៅក្នុងបរិស្ថាននយោបាយប្រជាធិបតេយ្យសេរីពហុបក្សគណបក្ស បានជួបប្រទះនិងឆ្លងកាត់នូវឧបសគ្គតូចធំរាប់មិនអស់។ចាប់ផ្ដើមតាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ 2013 សភាពការណ៍មានលក្ខណៈតានតឹងស្មុគស្មាញនិងគ្រោះថ្នាក់បំផុតហើយជាបន្តបន្ទាប់មកទៀតក៏បានលេចឡើងនូវឧបាយកលនិងសកម្មភាពជាច្រើនដែលមានបំណង បន្ទុច បង្អាក់បង្កចលាចលនិងរារាំងដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារហូតឈានដល់មានពួកក្បត់ជាតិបានឃុបឃិតជាមួយបរទេសបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដូចនៅប្រទេសមួយចំនួនដោយមិនខ្វល់អំពីផលវិបាកដែលនឹងទាញ ឲ្យសង្គមកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរយធ្ងន់ធ្ងរជាថ្មីទៀតមិនអាចស្មានដល់ឡើយ៕  

មើលពេញ

រថយន្តទំនើបរបស់តារាកំប្លែងនាយកុយត្រូវរឺម៉កកៀរប៉ះកាងមុខសង១៥០ដុល្លារ

ភ្នំពេញ ៖បុរសម្នាក់បេីកម៉ូតូសណ្ដោងរុឺកម៉កហេីយបេីកទៅកៀររថយន្តឡង់​គ្រីស័រ​ពណ៍សពាក់ស្លាកលេខភ្នំពេញ២AR ៩៩៦៨សេរីទំនេីបបស់តារាកំប្លែងនាយកុយបណ្ដាលរបេីកកៀររថយន្តខាងមុខ។ ជនបង្កគ្មានលុយសងមានតែលេីដៃសំពេះសុំទោសត្រូវប្រជាពលរដ្ឋចោមរោមមេីលពេញផ្លូវគឺមិនមែនមេីលគ្រោះថ្នាក់ចរាចរណ៍ទេគឺមេីលតារាកំប្លែង កាលវេលាម៉ោង​៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៨​នៅចំណុចស្តុបអូឡាំពិកស្ថិតនៅភូមិ១សង្កាត់អូឡាំពិកខណ្ឌចំការមន ។ បុរសម្នាក់បានប្រាប់សមត្ថកិច្ចថាខ្លួនគាត់ពិតជាខុសមែនដោយបានបេីកម៉ូតូសណ្ដោងរុឺកម៉កស្របទិសជានិងរថយន្តឡង់គ្រីសឺររបស់តារាកំបែ្លងនាយកុយមែនពិតប្រាកដមែនតាមផ្លូវព្រះសីហនុក្នុងទិសដៅពីស្តុបអូឡាំពិកទៅស្តុនបវត្តមហា​មន្រ្តី​ហេីយប្រញាប់ថៅកែហៅដឹកទំនិញ។ តែគាត់មានតែម្រាមដៃដប់គ្មានលទ្ធភាពសងថ្លៃជួសជុលរថយន្តទេសព្វថ្ងៃធ្វេីការបានប្រាក់ខែ១៥០ដុល្លាមានតែជូនតំលៃ១៥០ដុល្លាបេីលោកពូកុយព្រមនិងតេទូរស័ព្ទខ្ចីថៅកែយកមកសងតែមិបនដឹងថាថៅកែអោយខ្ចីប្រាក់ខែមុនឬអត់ទេ ។ តារាកំប្លែងលោកនាយកុយប្រាប់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានថាគាត់បេីកសុខៗហេីយបុរស២នាក់បេីកម៉ូតូសណ្ដោងរុឺកម៉ក់យ៉ាងលឿនក៏កៀររថយន្តគាត់បណ្ដាលបែក​ងខាងមុខហេីយក៏មិនចង់បានលុយទេគ្រាន់អោយបុរសបង្កនោះយករថយន្តគាត់ទៅធ្វេីកាងមុខដែលខូចបែកបាក់អោយស្អាតឡេីងវិញ។ចុះការពុតរថយន្តគាត់ថ្មីទិញមកមិនដែលជួសជុលបាញ់ថ្នាំតែធ្វេីម៉េចបេីកគ្រោះថ្នាក់ចរាចរណ៍មិនមានអ្នកណាចង់កេីតឡេីងទេ។ លោកនាយកុយដោយឃើញបុរសនោះថាគ្មានលទ្ធភាពយករថយន្តគាត់ទៅយានដ្ឋាន​ជួសមានតែ​លុយ​១៥០ដុល្លារហេីយក៏សុខចិត្តយកដោយនឹកថាអាណិតតែរថយន្តគាត់ធ្វេីលេីសលុយ១៥០ដុល្លានិងទៀតសូមបងប្អូនកុំច្រលំថាជួសជុលរួចសល់លុយអោយសោះតែសំខាន់បុរសបេីកម៉ូតូសណ្ដោងនោះទទួលស្គាល់កំហុសខ្លួន។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានប្រាប់ថាដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោង​បេីកស្របទិសគ្នាកៀររថយន្តតារាកំប្លែងនាយកុយបណ្ដាលបែកកោងខាងមុខហេីយបុរសបេីកម៉ូតូសណ្ដោងព្រមសងថ្លៃជួសជុលរថយន្តមួយចំនួនត្រឹម​១៥០​ដុល្លារ​អស់លទ្ធភាព។ ក្រោយមកក៏នាយកុយព្រមយកបែរជាបុរសបង្កដេីរខ្ចីលុយថៅកែមិនអោយចុងក្រោយក៏បានហៅជំនាញខណ្ឌមកវាស់វែងយករក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្ដោះអាសន្ន ។គួន ចំរើន

មើលពេញ

ដំរីទម្ងន់៦ពាន់គីឡូក្រាមទាត់ស្ត្រីម្នាក់កំពុងសម្រាកបណ្តាលអោយរបួសបាក់ឆ្អឹងជំនីជិត១ក្រាស់

ខេត្តបាត់ដំបង៖ សត្វដំរីឈ្មោលមួយក្បាលដែលត្រូវបានដឹងថាមានទម្ងន់៦០០០គីឡូក្រាមបានទាត់ស្រ្តីម្នាក់កំពុងសម្រាកលង់លក់នៅយប់អាធ្រាតបណ្តាលអោយរងរបួសបាក់ឆ្អឹងជំនីជិត១ក្រាស់។

មើលពេញ

ប៉ូលិសអន្តោប្រវេសន្តឃាត់ខ្លួនវៀតណាម២១នាក់ស្រី៦នាក់សង្ស័យស្នាក់ខុសច្បាប់

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែមករា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

មើលពេញ