ទំព័រដើម / សន្តិសុខសង្គម (page 2)

សន្តិសុខសង្គម

មន្ដ្រីសុខាភិបាលខេត្តសៀមរាបអំពាវនាវដល់អាជីវករបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាយគ្មានរូបមន្ត

សៀមរាប៖មន្ត្រីសុខាភិបាលខេត្តសៀមរាបអំពាវនាវដល់អាជីវករបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់ឡេលាយគ្មានរូបមន្ត និងគ្មានប្រភពច្បាស់លាស់ ព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ។

មើលពេញ

អភិបាលខេត្តក្រចេះលើកឡើងថាវិស័យព្រះពុទ្ធសាសនា ជួយមានស្ថេរភាពជាតិ

ខេត្តក្រចេះ៖ ថ្លែងក្នុងពិធីបុណ្យឆ្លង និងសម្ពោធនូវសមិទ្ធិផលនានាក្នុថវត្ត សុគន្ធាតាម ក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឯកឧត្តមអភិបាលខេត្ត សរ ចំរ៉ុង បានមានប្រសាសន៍ថា៖ ការរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានាបំរើឲ្យវិស័យព្រះពុទ្ធសាសនា ដោយមានការផ្តួចផ្តើមពីសំណាក់ព្រះតេជគុណគ្រប់ព្រះអង្គ លោកតា លោកយាយ គណៈកម្មការវត្ត សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រ ចូលរួមកសាងរហូតបានសំរេចជាស្ថាពរ នូវព្រះវិហារ និងសមិទ្ធិផលជាច្រើនទៀតក្នុងទីអារាមនេះ គឺពិតជារួមចំណែកដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចំរើនសមស្របតាមការរីកចំរើនរបស់សង្គមជាតិ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

មើលពេញ

ទេសចរចំនួនជាង៥សែននាក់ឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងឆ្នាំ២០១៧

ខេត្តបន្ទាយមានជ័យ៖មន្ត្រីមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យអះអាងថាភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងឆ្នាំ២០១៧មានសរុបចំនួន៥១៨,០៥៨នាក់។

មើលពេញ

ឆ្នាំ២០១៨នេះអង្គភាពប្រឆំាងអំពើពុករលួយប្រកាសសហការជាមួយវិស័យ ឯកជន ដើម្បីប្រយុទ្ធប្រឆំាង អំពើពុករលួយ

ភ្នំពេញ:    អង្គភាពប្រឆំាងអំពើពុករលួយនៅឆ្នាំ២០១៨នេះបានប្រកាសសហការជាមួយវិស័យ ឯកជន ដើម្បីប្រយុទ្ធប្រឆំាង អំពើពុករលួយដើម្បីធានាបានយុត្តិធម៌ និងគណនេយ្យភាពក្នុងសង្គម។

មើលពេញ

អ្នកឯកទេសផ្នែកសើរស្បើកអះអាងថាជំងឺតាអកឬជំងឺអាឡាក់ហ្សីជាជំងឺសើរស្បែកឈានមុខគេនៅកម្ពុជា

ភ្នំពេញ៖អ្នកឯកទេសផ្នែកជំងឺសើរស្បែកបានអះអាងថាជំងឺតាអកឬជំងឺអាឡាក់ហ្សីជាជំងឺសើរស្បែកឈានមុខគេនៅកម្ពុជាដែលបណ្តាលមកពីការប៉ះពាល់ឬប្រើរបស់របរអ្វីមួយ។

មើលពេញ

រដ្ឋបាលជលផលអំពាវនាវអោយប្រជា ពលរដ្ឋត្រៀមទៅធ្វើប្រហុកផ្អកម្តងទៀ តក្នុងរង្វង់៥ថ្ងៃទៀត

ភ្នំពេញ:   មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបា នអៈអាងថា ការប្រមូលផលត្រីល្អិត នឹងចាប់ផ្តើមត្រូវម្តងទៀតនៅដើមសប្ តាហ៍ក្រោយនេះហើយអំពាវឲ្យប្រជា ពលរដ្ឋត្រៀមលក្ខណៈធ្វើប្រហុកផ្ អក ឬត្រីឆ្អើ​ដើម្បី​ធ្វើ​ជាស្បៀងបំ រុងទុក។

មើលពេញ

សិស្សសាលាក្រាំងតាមុំស្រុកទឹកផុសសុំសាលាពីសម្ដេចហ៊ុនសែន

ខេត្តកំពង់ឆ្នាំង៖ សិស្សសាលាក្រាំងតាមុំជាង១០០នាក់ខ្វះថ្នាក់រៀន៤ឆ្នាំហើយនៅក្នុងស្រុកទឹកផុស សំណូមពរក្រសួងអប់រំនិងសម្តេចហ៊ុនសែនជួយកសាងអាគារសិក្សាមួយខ្នង៤បន្ទប់អោយសិស្សមានថ្នាក់រៀនផង។   លោកគ្រូបងៀន និងសិស្សានុសិស្សជាង១០០នាក់រៀនដែលរៀន៤ថ្នាក់ នៅក្នុងសាលាបឋមសិក្សាក្រាំងតាមុំ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស បានត្អូញត្អែរថា ពួកគាត់បានបង្រៀន និងរៀនពីមុនមកនៅក្នុងរោងដោល។ តែឥឡូវនេះដោយសាររោងដោលទ្រុតទ្រោមមិនអាចនៅរៀនបានក៏បានសុំសាលាបុណ្យនៅក្នុងភូមិក្រាំង​តាមុំអោយសិស្សរៀន នឹងបានជួបការលំបាកបែបនេះរយៈពេល៤ឆ្នាំមកហើយ ដូចនេះពួកគាត់ជាគ្រូនិងសិស្ស និងលោកស្រីនាយិកាសាលាសូមអំពាវនាវដល់សប្បុរសជន និងក្រសួងអប់រំ និងជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈអ្នកសារព័ត៌មាន មេត្តាជួយកសាង អាគារសិក្សាមួយខ្នង៥បន្ទប់ អោយសិស្សានុសិស្សបានរៀនសូត្រដោយសមរម្យដោយអនុគ្រោះផងចុះ។ លោកស្រី សៅ ធាវី នាយិកាសាលាបឋមសិក្សាក្រាំងតាមុំ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះបានអោយអ្នកយកព័ត៌មានយើងដឹងថា៖ ជាង៤ឆ្នាំកន្លងមកនេះសិស្សានុសិស្សក្នុងថ្នាក់រៀន៤ថ្នាក់គឺថ្នាក់មតេយ្យ ថ្នាក់ទី៤ ទី៥ និងទី៦ អត់បន្ទប់រៀនទេ ដែលពីមុនមកនៅរៀនក្នុងរោងដោលមួយកន្លែង តែពេលរោងដោលនោះទ្រុតទ្រោម លោកមេភូមិក្រាំងតាមុំបានអោយខ្ចីសាលាបុណ្យមួយខ្នងសំរាប់អោយសិស្សរៀនបាន៣ថ្នាក់ ជាបណ្នោះអាសន្នរហូតមកដល់ពេលនេះ។   លោកស្រី នាយិកាបានបន្តអោយដឹងថា៖ សព្វថ្ងៃនេះអាគារសិក្សាក្នុងសាលាបឋមសិក្សានេះមានតែមួយអាគារ សំរាប់អោយសិស្សថ្នាក់ទី១ ទី២ និងទី៣ រៀន ហើយត្រូវខ្វះបន្ទប់រៀន៤ថ្នាក់ទៀត ចំណែកទីចាត់ការសាលាក៏អត់មានបន្ទប់សំរាប់ធ្វើការដែរ។   …

មើលពេញ

ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពីបទឆបោកនិងក្លែងបន្លំ

ភ្នំពេញ៖នគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ១៧និង១៥ នាទី កម្លាំងការិយា​ល័យបានចាប់តាមដីកាស្រ្តីជាជនសង្ស័យម្នាក់នៅចំណុចភ្លើងស្តុបត្រឡោកបែក ផ្លូវ​៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះសន សុខលី​ ហៅ វ៉ិត ភេទ ស្រីអាយុ ៣៥ឆ្នាំជនជាតិខ្មែរទី​​​​​​លំ​នៅផ្ទះលេខ១ង ផ្លូវបេតុង ក្រុមទី ០៨ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។មុខរបរ លក់គ្រឿងសង្ហារឹម។បច្ចុប្បន្ន​ជន​សង្ស័យខាងលើ ការិយា​ល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម និតិវិធី ។ តុលាកាតចោទពីបទ ឆបោក និងក្លែងបន្លំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៦១ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ កាលពីពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០២ «ក១» ដ.ច.ន …

មើលពេញ

អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៥រូបសុំចូល ជួបលោក កឹម សុខា តុលាការពុំទាន់សម្រេចអនុញ្ញាតឲ្យនៅឡើយ

ភ្នំពេញ៖គិតតាំងពីថ្ងៃទី១៦ខែមករាម្សិលមិញនេះ មកដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០១៨​លោក គី ឬទ្ធីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពុំទាន់សម្រេច

មើលពេញ

សម្ដេចហ៊ុនសែននឹងជួបជាមួយអ្នកកាសែត៣ពាន់នៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖សម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលនឹងជួបជាមួយអ្នកកាសែតរាប់ពាន់នៅថ្ងៃនេះអាទិត្យនេះដោយផ្ដោតលើរឿងសេរីភាពសារព័ត៌មាន។នេះបើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលប្រកាសក្នុងពិធី​សំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ព្រៃទា រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។តាមគម្រោងសម្ដេចនឹងជួបជាមួយអ្នកកាសែត៣ពាន់៕

មើលពេញ