ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៤៖ ៤០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនគរបាលអធិការក្រុងប៉ៃលិន បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀនខេត្តប៉ៃលិន ចុះបង្រ្កាបជាក់ស្តែងករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យ បាន ៣នាក់ ព្រមទាំងដកហូត ថ្នាំញៀន ប្រភេទម្សៅព៌ណសថ្លាក្រាម (ម៉ាទឹកកកICE) ចំនួន ០៨កញ្ចប់តូច ស្មើនឹង ១,៣៤ក្រាម។ បើតាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឱ្យដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ម៉ៅ សំអុល ហៅអាម៉ៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិឃុំកើតហេតុខាងលើ ទី២-ឈ្មោះ ឆុន ឡៃហុង ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រកដ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី៣-ឈ្មោះ សេក ចាន់ណា ភេទ ប្រុស អាយុ២៤ …
មើលពេញជនសង្ស័យចំនួន២ នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបាន
ខេត្តបាត់ដំបងៈជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូររក្សាទុកដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។លោកវរៈសេនីយ៏ទោ ស៊ាន សុណាល់, នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ហេតុការណ៏ឃាត់ខ្លួនពួកគេនៅវេលាម៉ោង១៤និង១៥នាទីថ្ងៃទី១៧ខែតុលាកន្លងមកនេះ ដោយកម្លាំងជំនាញសហការជា១កម្លាំងការិយាល័យបង្រ្កាបគ្រឿងញៀនខេត្តចុះបង្រ្កាបគ្រឿងញៀន នៅចំណុចភូមិរំចេក៥សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបងនិងឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន ០២ នាក់ ។ លោកបន្តថា៖ ក្រោយការបង្រ្កាបដកហូតបានវត្ថុតាងរួមមានថ្នាំញៀនមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន៤ថង់ ម្សៅក្រាមពណ៌ ស ស្រអាប់ទម្ងន់១៦,៧៩ក្រាមសារធាតុលឿងចំនួន២ខ្សែនិងបន្តោងខ្មៅ១ទូរស័ព្ទដៃចំនួន៣គ្រឿង ,និងសំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន១ចំនួនទៀត។ សមត្ថកិច្ចបន្តថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមានទី១-ឈ្មោះ មឿន ពៅ ,ភេទប្រុស អាយុ៤៤ឆ្នាំ ទី២,ឈ្មោះ ហៃ សុម្នី, ភេទស្រី អាយុ៣៥ឆ្នាំ ទាំង២នាក់ រស់នៅភូមិរំចេក៥សង្កាត់រតនៈក្រុង/ខេត្តបាត់ដំបង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាៈពួកខ្លួនពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន។បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញការិយាល័យបង្រ្កាបគ្រឿងញៀន កំពុងសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
មើលពេញទំនាស់ពាក្យសម្ដីឈានដល់ការកាប់គ្នាស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ
ខេត្តកំពង់ធំៈ បុរស២នាក់ ផឹកស៊ីក្លែមសម្ដីនិងខឹងជនរងគ្រោះបង្ខំអោយផឹកច្រើនរហូតផ្ទុះកំហឹងបង្កអោយកើតអំពើហិង្សា ដោយចេតនា ទាញកំបិតកាប់ក្បាល មិត្តភក្ដិបណ្ដាលអោយស្លាប់កាលពី រំលងអាធាតចូលថ្ងៃទី18 តុលាឆ្នាំ 2017 នៅចំណុចផ្លូវកែងខាងលិច នៅផ្ទះឈ្មោះ នូ ពុទ្ធី ភេទប្រុស នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងធ្វើការស្រាវជ្រាវរហូតដល់ម៉ោង4ទាបភ្លឺ ថ្ងៃទី18-10-2017 ទើប ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង មានកាំបិតកាចែត។ សមត្ថកិច្ចបាន បន្តថាមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជុំគ្នា នៅក្បែរ ផ្ទះ លោក នូ ពុទ្ធី ក្រោយពីផឹកស៊ីបានមួយសន្ទុះធំ ទឹកប្ដូរនិស្ស័យបានជ្រួតជ្រាប់ពេញខ្លួនហើយនោះ ក៏ ជជែកគ្នាខ្លាំៗ រហូតតឹងសសៃរករ រៀងៗខ្លួន ក្រោយមកជនសង្ស័យឈ្មោះ ង៉ែត រ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិខ្លាក្រហ៊ឹម ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ …
មើលពេញអាជ្ញាធរខេត្តប៉ៃលិនបើកកិច្ចប្រជុំពង្រឹងសមត្ថភាពស្ដ្រីនិងភាពជាអ្នកដឹកនាំ
ខេត្តប៉ៃលិន៖ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជាស្ត្រីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំដើម្បីអនុវត្តន៍កិច្ចការងាររបស់អង្គភាពខ្លួនឱ្យទទួលបានជោគជ័យ។ មានប្រសាសន៍លើកឡើង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងដល់ស្ត្រីជាអ្នកដឹកនាំ ដល់មន្រ្តីរាជការនៃមន្ទីរកិច្ចការនារីចំនួន ៦ខេត្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានណែនាំដល់មន្ត្រីរាជការជាស្ត្រីទាំងអស់ ដែលមានតួនាទីដឹកនាំមន្ទីរ អង្គភាព ត្រូវខិតខំបង្កើនសមត្ថភាព និងជំនាញភាពជាអ្នកដឹកនាំដើម្បីអនុវត្តន៍កិច្ចការការងាររបស់មន្ទីរនីមួយៗឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកជំទាវបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីតាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា ដំណាក់កាលទី១ ទី២ ទី៣ ដោយបានចាត់ទុកថាស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា៖ ស្រ្តីគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រអោយមានចំនេះ ជំនាញដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ ជាពិសេសត្រូវរក្សាសុខភាពឱ្យមាំមួន ដើម្បីការការពារច្បាប់ស្រ្តីមិនឱ្យមានរំលោភបំពាន និងត្រូវបង្កើនការចូលរួមរាល់គ្រប់សកម្មភាពក្នុងវិស័យសាធារណៈអោយបានផុលផុស។ លោកជំទាវបានបន្តថា៖ មន្រ្តីរាជការដែលមានភាពជាអ្នកដឹកនាំ ត្រូវចេះដឹកនាំខ្លួនឯង និងគ្រួសារជាមុនសិន និងត្រូវធ្វើជាមាតាបិតាដល់មន្រ្តីក្រោមឱវាទ ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ …
មើលពេញប្រជុំដោះស្រាយបញ្ហសម្អាតអនាម័យ និងបរិស្ថានក្រុងស្ទឹងសែន
ខេត្តកំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ ជម្រុញឲ្យគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងអាជ្ញាធរក្រុងស្រុកទាំងអស់ យកចិត្តទុកដាក់លើបញ្ហាសម្អាតអនាម័យ និងបរិស្ថានក្រុង។ ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល កាលពីព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នេះ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅលើបញ្ហាសំរាម នៅក្នុងក្រុងស្ទឹងសែន ដែលក្រុមអាជីវករ ចាក់សំរាម ធុំក្លិនមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពពលរដ្ឋ ហើយអាជីវករមួយចំនួនទៀតបានលក់ដូរនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់មន្ទីរអង្គភាព មួយចំនួន បាត់បង់នូវសោភ័ណ្ឌភាព។ មានប្រសាសន៏នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរក្រុងស្រុក ជំរុញមន្ត្រីគាំទ្រអនុវត្តផែនការឲ្យបានឆាប់រហ័ស ជាពិសេសនៅក្នុងឃុំសង្កាត់ទំាង ៨១ និងបន្តយកចិត្តទុកដាក់ មានវិធានការឲ្យបានល្អ បញ្ហាបរិស្ថាន និងសំរាម ភូមិ-ឃុំ មានសុវត្តិភាព សណ្តាប់ធ្នាប់ចរាចរណ៍ បញ្ហាដីជម្រកសត្វខ្សឹប ការធ្វើសៀវភៅគ្រួសារ និងអត្តសញាណប័ណ្ណ បញ្ហាកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន និងជលផល អគ្គីសនីដែលកុងទ័រដើរលឿន។ កិច្ចប្រជុំកែសម្រួលបច្ចេកនេះធ្វើវអោយអាជ្ញាធរស្រុក ក្រុងនិងឃុំសង្កាត់ ចូលរួមពិភាក្សារកចំនុចខ្លាំង និងចំនុចខ្សោយ ក្នុងការចាត់វិធានការកែសម្រួល ដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់មក ឯកឧត្តម …
មើលពេញមន្ត្រីក្រុមប្រឹក្សាខេត្តរំលឹកដល់កងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់ពលករតាមរយៈមេខ្យល់លួចចូលកាប់ឈើក្រញ៉ូង
ខេត្តបន្ទាយមានជ័យ៖មន្ត្រីក្រុមប្រឹក្សាខេត្តបានតឿនរំលឹកដល់កងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនទប់ស្កាត់ពលករតាមរយៈមេខ្យល់លួចចូលកាប់ឈើក្រញ៉ូងអោយបានការពារសុវត្ថិភាពពួកគាត់ដែលលើកឡើងកិច្ចប្រជុំកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យប្រចាំខែកញ្ញាឆ្នាំ២០១៧នេះលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា៖កាលពីកន្លងទៅថ្មីនេះសមត្តកិច្ចថៃបានចាប់ប្រជាពលរដ្ឋជាច្រើននាក់ពាក់ព័ន្ធលួចចូលកាប់ឈើក្រញ៉ូងនៅតាមបន្ទាត់ព្រំដែនក្នុងប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនដាក់ពន្ធនាគារនិងចាត់ការតាមច្បាប់។ លោកបានបញ្ជាក់ថា៖បញ្ហាដែលប្រពលរដ្ឋខ្មែរត្រូវសមត្តកិច្ចចាប់ខ្លួនពាក់ព័នលួចចូលកាប់ឈើក្រញ៉ូងគឺភាគច្រើនតាមរយះមេខ្យល់ខ្មែរិងថៃបានអូសទាញចូលលួចកាប់ឈើក្រញ៉ូងប្រឈមគ្រោះថ្នាក់និងជាប់គុកច្រវ៉ាក់កើតមានច្រើនករណីមកហើយ។ លោក អ៊ុង អឿន បានតឿនរំលឹកដាល់កងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនដូចជាកម្លាំងយោធានិងកម្លាំងនគរបាលការពារព្រំដែនគោកត្រូវមានវិធានការរឹតបណ្តឹងទប់ស្កាត់អោយបានចំពោះពលករខ្មែរដែលលួចចូលកាប់ឈើក្រញ៉ូងតាមបន្ទាត់ព្រំដែននៅប្រទេសជិតខាងដែលប្រឈមគ្រោះថ្នាក់ហើយកម្លាំងជំនាញគួរតែរកមុខសញ្ញាមេខ្យល់អូសទាញពលករខ្មែរដើម្បីចាត់ការតាមច្បាប់អោយបាន៕(ប៊ុន ធឿន)
មើលពេញចាប់បានចោរឆក់កាបូប២នាក់បន្ទាប់ពីឆក់កាបូបបានហើយរត់គេចមិនបានសម្រេច
ភ្នំពេញ ៖ ស្ត្រី២នាក់ព្រមទាំងក្មេងប្រុសម្នាក់ បានជិះម៉ូតូចេញពីផ្សារទួលទំពូងត្រលប់ទៅផ្ទះវិញលុះដល់ពាក់កណ្តាលផ្លូវ ក៍ស្រាប់តែមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសំរេច តែអកុសលជនសង្ស័យជិះម៉ូតូរត់គេចខ្លួនអត់រួចក៍ត្រូវសមត្ថកិច្ចដេញ ឃាត់ខ្លួនបានភ្លាមៗផងដែរ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ទុលមុខសាលារៀនACE ផ្លូវ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឃាត់ខ្លួនបាននៅចំណុចផ្លូវ៤៣០កែងនិង១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ នាង ស៊ីម ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅម្តុំផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ចំនែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះចាន់ មករា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្លូវ៥A សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាអ្នកធ្វើសកម្មភាពឆក់ និងម្នាក់ទៀតមានឈ្មោះ ចន្ទ័ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកបើកម៉ូតូ ដកហូត ការបូបស្ពាយ មួយមានលុយខ្មែ៧០០០រៀល ទូរសព្ទ័ចំនួន១ជារបស់ជនរងគ្រោះ …
មើលពេញជិះម៉ូតូឆ្លងប្រឡាយបង្ហៀរទឹក ទឹកហូរខ្លាំងធ្លាក់ចូលប្រឡាយបាត់រកឃើញតែម៉ូតូបាត់អ្នកបើក
ខេត្តបន្ទាយមានជ័យ៖បុរសជនរងគ្រោះជិះម៉ូតូមកពីព្រោះជីស្រូវជិះឆ្លងប្រឡាយបង្ហៀរទឹក ទឹកហូរខ្លាំងធ្លាក់ចូលប្រឡាយបាត់រកឃើញតែម៉ូតូរហូតព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នៅចំណុចស្ពានរលួសស្ថិតភូមិស្ពានក្មេងឃុំភ្នំដីស្រុកភ្នំស្រុក។ សមត្ថកិច្ចស្រុកភ្នំស្រុកបានប្រាប់ថា៖បុរស់រងគ្រោះលិចទឹកប្រឡាយបាត់មិនទាន់រកឃើញមានឈ្មោះ ឡាយ ម៉ាប់ ភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិកណ្តាលខាងលិចឃុំស្រះជីកស្រុកភ្នំស្រុក។ សមត្ថកិច្ចរូបនោះបានបញ្ជាក់ថា៖តាមអ្នកឃើញហេតុការគឺជនរងគ្រោះបានជិះម៉ូតូមកពីប្រួសជីស្រូវហើយលាងម៉ូតូនៅចំណុចប្រឡាយបង្ហែរទឹកនៅចុងម្ខាងរួចរាល់ហើយបានជិះម៉ូតូឆ្លងប្រឡាយបង្ហៀរទឹកដោយទឹកហូរខ្លាំងរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្តាលលិចបាត់ដែលកើតហេតុនៅវេលាម៉ោង៥ល្ងាចកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧។ សមត្ថកិច្ចរូបនោះបានបញ្ជាក់ថា៖នៅពេលអ្នកឃើញហេតុការណ៍២ទៅ៣នាក់បានចុះជួយដែរតែរកឃើញតែម៉ូតូបាត់ជនរងគ្រោះហើយប្រាប់សាចញា់តិនិងសមត្ថកិច្ចជួយរករហូតដល់ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នេះមិនទាន់រកឃើញសាកសពជនរងគ្រោះនៅឡើយទេដោយទឹកហូរខ្លាំងនិងទឹកជ្រៅទោះជាយ៉ាងណាសាចញាតិនៅតែបន្តរករហូត៕(ប៊ុន ធឿន)
មើលពេញស្រវឹងស្រាជិះម៉ូតូបុករថយន្តកុងតឺន័រចតតាមផ្លូវ
ភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញស្រវឹងទោរទន់ បានជិះម៉ូតូក្នុងល្បឿនលឿន លុះដល់ចំនុចកើតហេតុ បានចាប់ហ្វ្រាំងទាំងបង្ខំ បណ្តាលអោយម៉ូតូដួលអូសចូលក្រោមរថយន្ត កុងតឺន័រ មួយគ្រឿងដែលឈប់ស្ងៀម ពេញទំហឹង ធ្វើអោយអ្នកបើកម៉ូតូ រងរបួសរបួសតិចតួច ហេតុការណ៍នេះដែរបានកើតឡើងនៅ វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ទុលមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះមានឈ្មោះ មី មករា ភេទប្រុស អាយុ២៥ឆ្នាំ មិនដឹងថាចេញពីផឹកវិញនៅកន្លែងណានោះទេ គឺបានជិះម៉ូតូម៉ាក ZOOMER X ពណ៌សលាយទឹកក្រូច បានធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ខណះមកដល់ចំនុចកើតហេតុមិនដឹងជាយ៉ាងមិចនោះទេ ស្រាប់តែឃើញអ្នកបើកម៉ូតូ បានចាប់ហ្វ្រាំងទាំងបង្ខំ បណ្តាលអោយម៉ូតូដួលអូសជិត១០ម៉ែត្រ បុកចូលក្រោមរថយន្តកុងតឺន័រ ពណ៌ស លាយលឿង ដែរចតឈប់ស្ងៀម ក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង …
មើលពេញលោកអធិការរងខណ្ឌ៧មករាបើករថយន្តបុកម៉ូតូជនជាតិបរទេសចតស្ងៀម
ភ្នំពេញ ៖ បុរសដែលគេស្គាល់ថាជាអធិការរងខណ្ឌ៧មករាព្រះនាម០៦មួយរូបចេញពីផឹកស៊ីវិញ មិនដឹងថា មានកំហឹងជាមួយនិងអ្នកណានោះទេ គឺបានរថយន្តម៉ាកតូយ៉ូតា ព្រូស បើកត្រលប់ទៅត្រលប់មក៣ទៅ៤ត្រលប់ រេចង្កូតជ្រុលទៅបុកម៉ូតូរបស់ជនបរទេសម្នាក់ ដែលចតទុកលើផ្លូវ បណ្តាលអោយរងការខូចខាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ម្តុំបារបារាំង ក្បែរនិងវត្តមហាមន្ត្រី ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស ជាជនជាតិបរទេសមួយរូបបានជិះម៉ូតូ ធន់ធំ អត់មានស្លាកលេខមួយគ្រឿងចតទុកនៅតាម ចិញ្ចើមផ្លូវ រួចហើយបុរសជនជាតិបរទេសនោះបានដើរចូលទៅកំសាន្តក្នុងក្លឹបមួយកន្លែងនៅក្បែរនោះ ខណៈពេលនោះដែរ ក៍ស្រាប់តែបុរសម្នាក់ដែលគេស្គាល់ថាជាអធិការរងខណ្ឌ៧មករាមួយរូប មិនដឹងថាចេញពីផឹកវិញនៅកន្លែងណានោះទេ ហើយក៍មិនដឹងថាមានកំហឹងជាមួយនិងអ្នកណាដែរ បានបើករថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌កាប់ស្ទាំង ធ្វើដំណើរតាមផ្លូវ ២៨៧ ក្នុងទិសដៅត្រលប់ទៅត្រលប់មក ៣ទៅ៤ត្រលប់ ក្នុងល្បឿនលឿន ដូចហោះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនៅក្បែរនោះចេញមកមើលព្រោងព្រាត ស្រាប់តែរថយន្តនោះ បានរេចង្កូតជ្រុលទៅបុកនៅម៉ូតូ …
មើលពេញ