ទំព័រដើម / សន្តិសុខសង្គម (page 497)

សន្តិសុខសង្គម

មេធាវីរដ្ឋាភិបាលដាក់ពាក្យប្តឹងអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖លោកគីតិចមេធាវីរាជរដ្ឋា​ភិបាលនៅវេលាម៉ោង២រសៀលថ្ងៃ​ទី២៤ខែតុលាឆ្នាំ​២០១៧នេះបានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យប្តឹងលោកលឺ ឡាយស្រេង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងរដ្ឋមន្រ្តីក្រសួងអភិ វឌ្ឍន៍ជនបទមកពីគណបក្ស ហ៊្វុនស៊ិនប៉ិចសង្ស័យ​ពាក់ព័ន្ធនឹងការនិយាយប៉ះពាល់ព្រះមហាក្សត្រកម្ពុជា។ ការចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជុំវិញការដាក់ពាក្យប្តឹងលោកលឺ ឡាយស្រេងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាលោក​លឺឡាយស្រេងនេះខូចណាស់ដែលបាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រនិងមានជម្លោះ​ដីធ្លីច្រើនជាងគេនៅខេត្តបន្ទាយមានជ័យពេលដែលលោកជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ។(អ៊ីង វុឌ្ឍិន)    

មើលពេញ

រំលោភសម្លាប់កូនសិស្សវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែនៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៧ និង ៣០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានទទួលព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះ ខាំឡា កេល ថាមានករណី ឃាតកម្ម(រំលោភសម្លាប់)លើកូនស្រីរបស់គាត់ នៅចំណុចចំការដំឡូង ស្ថិតនៅភូមិចាងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ កេល លាភ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សូមបញ្ជាក់ថា ជនរងគ្រោះជាសិស្សរៀននៅវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ហើយបានជួលផ្ទះស្នាក់នៅ ដោយមានការឧបត្ថមចេញថ្លៃស្នាក់នៅពីអង្គការអាយដាល(សង្គ្រោះជនក្រីក្រជនជាតិដើមភាគតិច)។ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ វេលាពេលព្រឹក ឪពុកជនរងគ្រោះបានទូរស័ព្ទ ទៅជនរងគ្រោះតែមិនចូល ហើយគិតថាកូនជាប់រវល់រៀន។ លុះដល់ថ្ងៃទី២៤ មានអ្នកច្រូតសណ្ដែកប្រទះឃើញម៉ូតូមួយគ្រឿងក៏បានថតរូប ម៉ូតូ យកមកអោយឪពុកជនរងគ្រោះមើល ពេលឃើញម៉ូតូ ឪពុកជនរងគ្រោះស្គាល់ម៉ូតូក៏នាំគ្នាមកមើល ហើយបានរកឃើញសាកសពជនរងគ្រោះនៅចំងាយប្រហែល១០០ម៉ែត្រពីម៉ូតូ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញខេត្ត គ្រូពេទ្យខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ …

មើលពេញ

ស្នងការនគរបាលខេត្តប្រជុំដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្តាត់ព្រំដែនកម្ពុជា.ថៃ

បន្ទាយមានជ័យ៖ស្នងការនគរបាលខេត្តប្រជុំដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្តាត់ព្រំដែនកម្ពុជា.ថៃនិងការពារសន្តិសុខសណ្តាប់ធ្នាប់ថ្ងៃអ៊ំទូកលើកឡើងកិច្ចប្រជុំប្រចាំខែតុលាឆ្នាំ២០១៧នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖រយៈពេលកន្លងមកកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តនិងស្រុក/ក្រុងនិងកម្លាំងនគរបាលវរៈការពារព្រំដែនគោកបានខិតខំបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិបានល្អប្រសើរ។តែទទឹមការកោតសសើរពីប្រជាពលរដ្ឋកងកម្លាំងនគរបាលត្រូវខិតខំថែមទៀតដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភូមិ.ឃុំអោយមានសុវត្ថិភាព។ លោកបានមានប្រសាសន៍ដាក់វិធានការដល់កងកម្លាំងនគរបាលដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនមានដូចជា៖១.ពលករចំណាក់ស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង២.ពលករទៅតាមរយះមេខ្យល់ចូលលួចកាប់ឈើក្រញ៉ូងតាមបន្ទាត់ព្រំដែន ៣.ទំនិញគេចពន្ធនិងខូចគុណភាព ៤.ម៉ូតូរថយន្តគេចពន្ធល្មើសច្បាប់ ៥.គ្រឿងញៀងឆ្លងដែន ៦.វត្ថុបូរាណនិងបទល្មើសផ្សេងៗទៀតត្រូវមានវិធានការទប់ស្កាត់អោយបាន។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍តឿនរំលឹកដល់កម្លាំងនគរបាលត្រូវការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យអ៊ុំទូកបណ្តែតប្រទីបអោកអំបុកសំពះព្រះខែនៅខេត្តបន្ទាយមានជ័យខាងមុខនេះ៕(ប៊ុន ធឿន)

មើលពេញ

ស្រវឹងបើកម៉ូតូលឿនពេក បុកអ្នកជិៈកង់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង  

ខេត្តកំពង់ឆ្នាំង៖ ដោយសារស្រវឹងជោគជាំបុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន ទៅបុកស្ត្រីរងគ្រោះកំពុងជិះកង់បំរុងឆ្លងថ្នល់ពេញទំហឹងស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសបង្កបានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាៈ ស្ត្រីរងគ្រោះមានឈ្មោះ ម៉ប់ ឡាង អាយុ៤២ ឆ្នាំមានទីលំនៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ចំណែកជនបង្ករឈ្មោះ ចាន់ ថា អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ សមត្ថកិច្ចអោយដឹងបន្តថាៈ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិៈកង់តាមបណ្តោយផ្លូវ ក្នុងដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្ត្រីរងគ្រោះបំណងឆ្លងផ្លូវ ស្រាប់តែត្រូវជនបង្ករឈ្មោះ ចាន់ ថា បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ10-8035 ក្នុងដំណើរពីលិចមកកើត ច្រាស់ទិសគ្នា បានបើកម៉ូតូយ៉ាងលឿនក្នុងភាពស្រវឹង ហើយបានបុកស្ត្រីរងគ្រោះជិះកង់យ៉ាងពេញទំហឹង អូសជាង១០ម៉ែត្រ បណ្តាលអោយស្ត្រីរងគ្រោះដួលស្លាប់នៅនឹងកន្លែង  …

មើលពេញ

កម្លាំង​នគរបាល​ខេត្តកំពង់ចាម​ សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ទៅ​នឹង​សម្តី​ជន​ក្បត់ជាតិ​ សម​ រ​ង្ស៊ី​

កំពង់ចាម​ ៖​ កម្លាំង​នគរបាល​ទូ​ទាំង​ខេត្តកំពង់ចាម​ សូម​ថ្កោល​ ទោស​យ៉ាង​ដាច់អហង្កា​ទៅ​នឹង​សម្តី​ជន​ក្បត់ជាតិ​ សម​ រ​ង្ស៊ី​ ដែល​ញុះញង់​ ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល​ ដែល​បាន​ប្រកាស​តាម​ «​ឃ្លី​ប​វិ​ដេ​អូ​មួយទៀត​ កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១១​ បាន​អំពាវនាវ​ឱ្យ​មានការ​បះបោរ​ប្រឆាំង​ នឹង​រដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា​ ហើយ​អំពាវនាវ​ ឱ្យ​កងកម្លាំង​ ប្រដាប់​អាវុធ​បង្វែរ​កាណុង​ មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ ដែល​នេះ​ ជា​អំពើ​ក្បត់ជាតិ​សុទ្ធសាធ​ ហើយ​ការ​អំពាវនាវ​នេះ​ គឺ​ផ្សារ​ ភ្ជាប់​ទៅ​នឹង​ ការ​លើក​ឡើង​របស់​លោក​ កឹ​ម​ សុខា​ នៅ​ ទីក្រុង​ណូ​វែ​ល​ រដ្ឋ​ម៉ាសា​ឈូ​សេត​ សហរដ្ឋអាមេរិក​ផង​ដែរ​។​នេះបើតាមវេបសាយប៉ូលីសបានផ្សាយ។ ប្រភពបានបន្ដថា៖វា​ជា​វិ​ដេ​អូ​ចាស់​ប៉ុន្តែ​វា​គឺ​បាន​ផ្សារ​ភ្ជាប់​មក​ដល់​បច្ចុប្បន្ន​ ដែល​សកម្មភាព​នេះ​បាន​ឆ្លុះ​បញ្ចាំង​អោយ​ឃើញច្បាស់​ ពី​សារជាតិ​ នៃ​ក្រុម​ជន​ក្បត់ជាតិ​ តែងតែ​លោភលន់​អំណាច​ មិន​គិតដល់​ ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ និង​ផល​ប្រ​យោ​ជ​ន៏៍​សង្គម​ជាតិ​ឡើយ​។​ ​ឆ្លើយ​តប​ទៅ​នឹង​ឧបាយកល​ដ៏​ពិសពុល​នេះ​ កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧​ ថ្មីៗ​នេះ​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​ ជូន​ដល់​គ្រប់​ស្នងការ​រាជធានី​ ខេត្ត​ …

មើលពេញ

អភិបាលក្រុងអំពាវនាវអោយពលរដ្ឋជួយធ្វើអនាម័យកុំអោយសំរាមស្ទះក្នុងរន្ធលូបង្ហូរទឹក

ខេត្តកំពង់ឆ្នាំង៖ ទឹកភ្លៀងបានហូរលិចផ្លូវជាតិតាមកន្លែងមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំ នៅពេលមានភ្លៀងធំមកម្តងៗ  ដែលបញ្ហានេះអាជ្ញាធរក្រុង និងខេត្តសូមសំណូមពរ ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ សូមយកចិត្តទុកដាក់ជួយធ្វើអនាម័យដោយត្រូវប្រមូលសំរាមតាមមុខផ្ទះរៀងៗខ្លួន ដើម្បីកុំអោយសំរាមទាំងអស់នោះហូរចូលក្នុងរន្ធលូបង្ហូរទឹកតាមដងផ្លូវជាហេតុនាំអោយទឹកជន់លិចផ្លូវពេលមានភ្លៀងធំធ្លាក់មកម្តងៗ ព្រោះតែមានសំរាមស្ទះតាមរន្ធលូបង្ហូរទឹក។ ប្រជាពលរដ្ឋបាននិយាយអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ភ្លៀងមួយមេធំបានធ្លាក់មកតែ១ម៉ោងកន្លះ បានធ្វើអោយតាមផ្លូវជាតិលេខ៥  មាននៅចំណុចរង្វង់មូលវិមានឯករាជ្យ  ចំណុចមុខមន្ទីរសុខាភិបាលខេត្ត  មុខធនាគារកាណាឌីយា  មុខមន្ទីសង្គមកិច្ចខេត្ត  មុខមន្ទីរកាកបាទក្រហមខេត្ត  មុខវិទ្យាល័យព្រះបាទសុរាម្រឹត  ត្រូវបានទឹកភ្លៀងជន់ហូរមិនទាន់លិចផ្លូវជាតិ   ព្រោះតែតាមចំណុចមួយចំនួនអាចនឹមានសំរាមកកស្ទះតាមរន្ធលូបង្ហូរទឹក    ហើយក្រោយពីភ្លៀងធ្លាក់ប្រមាណ២ម៉ោងទើបទឹកភ្លៀងទាំងនោះហូរអស់ពីលើផ្លូវជាតិ។ ទាក់ទងនិងបញ្ហានេះកន្លងមក លោក ហែ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង ក៏ដូចជាលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់បានសំណូមពរជាញឹកញាប់នៅក្នុងកិច្ចប្រជុំនានា នៅក្នុងសាលាខេត្ត សា លាក្រុង ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ  ដោយបានសំណូមពរអោយអាជ្ញាធរនៅក្នុងសង្កាត់ទាំង៤នៅក្នុងក្រុងកំពង់ឆ្នាំង  ត្រូវធ្វើការណែនាំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមចិញ្ចើមផ្លូវជាតិក្នុងក្រុង និងតាមទីប្រជុំជន  សូសអោយពួកគាត់ចូលរួមធ្វើអនាម័យជាប្រចាំ ដើម្បីកុំអោយសំរាមទាំងឡាយមានដូចជាស្បោងផ្លាស់ស្ទិច ឬដបទឹកសុទ្ធជាដើម ហូរចូលស្ទះតាមលូបង្ហូរទឹកតាមដងផ្លូវជាហេតុពេលមានភ្លៀងធំ នាំអោយទឹកភ្លៀងជន់លិចផ្លូវហូរចូលលូមិនទាន់ និងក៏អាចធ្វើអោយផ្លូវ។ ចំពោះការលិចផ្លូវនៅតាមចំណុចខាងលើនេះដែរនៅពេលមានភ្លៀងធំធ្លាក់មក  …

មើលពេញ

ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តកំពង់ចាម៖ កម្លាំង​នគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះបានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាប ករណី​ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៨នាក់ រួមនិងវត្ថុតាងមួយចំនួនផងដែរ។ តាមមន្ត្រី នគរបាល បានអោយដឹងថា ជនសង្ស័យទាំង៨ នាក់ដែលបានឃាត់ខ្លួន ១-ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពឺកេីត ឃំុស្ពឺ​ស្រុកចំការលេី​ ២-ឈ្មោះ ធឹក ប៊ុនណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ​ នៅភូមិបន្ទាយជ័យ ឃំុស្ពឺ​ ស្រុកចំការលេី​ ៣-ឈ្មោះ ឌឿក ធារី ភេទ​ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិពែងមាសជេីង ឃំុស្ពឺ​ ស្រុកចំការលេី​ …

មើលពេញ

រថយន្តកុងទីន័របុករថយន្ត និងម៉ូតូ

ភ្នំពេញ៖មន្ត្រីនគរបាកចរាចរណ៍ស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានកោះតូច ក្នុងទឹកដីភូមិព្រែកចេក ឃុំកោះតូច គឺរថយន្តកុងទីន័របានបុករថយន្ត និងម៉ូតូដែលកំពុងចតស្ងៀមក្បែរតូបអ្នកលក់អយស្ទ័រ។ ដំបូងគេឃើញរថយន្តបង្កបើកមកពីទិសខាងលិចក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតបុករថយន្តចតស្ងៀមពីរគ្រឿងបណ្តាលឱ្យមួយគ្រឿងក្រឡាប់ និងមួយគ្រឿងទៀតខ្ទាតចុះក្បែរស្ពានស្ទើរធ្លាក់ក្នុងទឹក។ សមត្ថកិច្ចបានបន្តទៀតថា ដោយសារមិនទាន់អស់ល្បឿន រថយន្តនោះបានជ្រុលបុកម៉ូតូជាបន្តបន្ទាប់ ព្រមទាំងបុកចូលតូបលក់អយស្ទើរបន្ថែមទៀត។ ភ្លាមៗ អ្នកបើករថយន្តបង្កបានព្យាយាមបើកត្រឡប់ទៅក្រោយវិញ រួចរត់គេចបាត់ដោយទុករថយន្តក្បែរចិញ្ចើមផ្លូវ ក្រោយចាកឆ្ងាយពីកន្លែងកើតហេតុប្រហែលជាងមួយគីឡូម៉ែត្រ។ ងាកមកកន្លែងគ្រោះថ្នាក់វិញ មន្ត្រីនគរបាលចរាចរណ៍ដដែលបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងរបួសទេ ប៉ុន្តែរថយន្តពីរគ្រឿង និងម៉ូតូចំនួនប្រាំមួយបានរងការខូចខាតជាដំណំ៕

មើលពេញ

បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ពេលកំពុងភ្ជួរដី 

ខេត្តកំពតៈ បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ខណៈកំពុងភ្ជួរដីពេលមានភ្លៀងធ្លាក់កាលពីវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្បែរជើងភ្នំថ្មបាវស្ថិតក្នុងភូមិអន្លង់ម៉ាក់ប្រាង ឃុំស្ទឹងកែវ ស្រុកទឹកឈូ។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ មុំ រ៉េន អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអន្លង់ម៉ាក់ប្រាង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ដោយស្រង់ប្រភពពីកន្លែងកើតហេតុ មន្ត្រីនគរបាលដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ក្នុងភូមិសាស្ត្រឃុំស្ទឹងកែវមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរន្ទះផងដែរ។ គ្រានោះស្រាប់តែរន្ទះមួយមេបានបាញ់ប៉ះចំបុរសរងគ្រោះដែលកំពុងកាន់ចង្កូតគោយន្តភ្ជួរដីក្នុងចម្ការបណ្តាលឱ្យដួលស្លាប់ភ្លាមៗតែម្តង៕អត្ថបទ៖ដោយ សុខ ឌីណា

មើលពេញ

បង្ក្រាបទីតាំងបើកល្បែងមួយកន្លែងឃាត់អ្នកលេងបាន១០នាក់

ភ្នំពេញ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងអាប៉ោងមួយកន្លែងនិងឃាត់ខ្លួនបានអ្នកលេងចំនួន១០នាក់បញ្ជូនទៅកាន់អធិការក្រុងនិងខេត្តបាត់ដំបង។ លោកវរៈសេនីយ៍ទោ ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានអោយដឹងថា ប្រតិបត្តិការជាបន្តបន្ទាប់ខាងលើនេះជាការពង្រឹងលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គមពិសេសមុខសញ្ញាល្មើសច្បាប់ល្បែងស៊ីសងគ្រប់ប្រភេទក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុច សុខុន ស្នងការដ្ឋានគរបាលខេតទើបទទួលតំណែងថ្មី។ ការបង្ក្រាបនេះដែរធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រងចំណុចក្រុមទី២៩ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។ វិធានការដំបូងសមត្ថកិច្ចជំនាញបានប្រើប្រាស់កម្លាំងសម្ងាត់អង្កេតតាមជំនាញរួចប្រើកម្លាំងសរុបចូលក្រសោបទីតាំងលួចបើកល្បែងអាប៉ោងទាំងស្រុងតែម្តងដោយឃាត់ខ្លួនបានទាំងមេម្ចាស់ទីតាំងម្នាក់ផងដែរឈ្មោះសោម ដាវី ភេទស្រី អាយុ៣២ឆ្នាំក្នុងលំនៅដ្ឋានខាងលើរួមទាំងអ្នកលេងកំពុងចាក់ជាក់ស្តែងចំនួន៩នាក់ផ្សេងទៀត។ ក្រោយការឃាត់មនុស្សកម្លាំងបង្ក្រាបដកហូតបានវត្ថុតាងមួយចំនួនទៀតមាន មេអាប៉ោង៧គ្រាប់ កំរាលចានអាប៉ោង តុឈើ កៅអីជ័រ លុយជាង១លានរៀលនិងម៉ូតូចំនួន៣គ្រឿង។ ក៍ដូចជាសំភារះនិងម្ចាស់មេអាប៉ោងក៍ដូចជាអ្នកពាក់ពន្ធ័ខាងលើបច្ចុន្នកំពុងសាកសួរនិងបំពេញសំំុំរឿងទៅតាមនិតិវិធីនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង៕

មើលពេញ