ទំព័រដើម / សន្តិសុខសង្គម (page 532)

សន្តិសុខសង្គម

រថយន្ត​ម៉ាស់ស្ដា​បុក​ម៉ូតូ​អូ​ជាង​កន្លះ​គីឡូ​ឆេះ​ម៉ូតូ​ស្លាប់​ម្នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ត្រូវ​រថយន្តបុក​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ ព្យាបាល​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ចំណែក​ម៉ូតូ​ត្រូវ​រថយន្តបុក​អូស​ជាង​កន្លះ​គីឡូ​ទើប​ឆេះ ខ្ទាត​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល ដែល​ហេតុការណ៍​គួរ​អោយ​រន្ធ​ត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រឹទ្ធី​កែង​និង​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទ្រី សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​ញាណ​រង្សី ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ពាមរ ខេត្តព្រៃវែង ។ ​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០១០ ពណ៌​ខ្មៅ ទើបតែ​ជិះ​ចេញ​មកពី​ផ្ទះ​នៅ​ម្តុំ​វត្ត​ញាណ​រង្សី​បំណង​ជិះ​ទៅយក​សង្សារ​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​ចំការ​ននោង​នៅ​ម្តុំ​ផ្សារ​ឈូក​មាស បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ មកដល់​ចំណុចកើតហេតុ​ក៏បាន​ជិះ​ឆ្លងផ្លូវ​ហាណូយ ខ​ណះ​ពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ម៉ាស​ស្តារ ពណ៌​ខ្មៅ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ អត់​ចាំ​ស្លាក​លេខ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលអោយ​ម៉ូតូ​កៀប​ជាប់​ក្រោយ​រថយន្ត ចំណែកឯ​បុរស​ដែលជា​អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​រងរបួស​ធ្ងន់​។ ភ្លាមនោះ​រថយន្ត​បង្ក​មិនបាន​ឈប់​ចុះ​មើល​ជនរងគ្រោះ​នោះទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន​ទាំង​កៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូ​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បាន​ប្រមាណ​ជាង​កន្លះ​គីឡូ​ក៏​បណ្តាលអោយ​ម៉ូតូ​ឆេះ​ខ្ទាត​ចេញពី​រថយន្ត​រង​ការខូចខាត​ទាំងស្រុង ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ បន្ទាប់មក​មាន​រថយន្ត​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ …

មើលពេញ

អភិបាលក្រុងប៉ោយប៉ែតនឹងរៀបចំពិធីប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែរយៈពេល២ថ្ងៃនៅអាងអូរខៃដន

ខេត្តបន្ទាយមានជ័យ៖អភិបាលក្រុងប៉ោយប៉ែតប្រជំុពិភាក្សារៀបចំពិធីប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែរយៈពេល២ថ្ងៃនៅអាងអូរខៃដនកិច្ចប្រជំុធ្វើនៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នៅសាលាក្រុងប៉ោយប៉ែត។ ក្នុងកិច្ចប្រជំុលោក ង៉ោ ជ្រួន អភិបាលក្រុងប៉ោយប៉ែតបានមាន ប្រសាសន៍ថា៖ដើម្បីអបអរក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែសាលាក្រុងប៉ោយប៉ែតបានរៀបចំការប្រណាំងទូកក្នុងអាងអូរខៃដនរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៣ដល់០៤ខែវិច្ឆកាឆ្នាំ២០១៧ស្ថិតភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖កិច្ចប្រជំុនេះពិភាក្សានិងរៀបចំកម្មការការប្រណាំងទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែនិងរៀបចំកំលាំងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលមកកំសាន្តក្នុងពិធីបុណ្យអ៊ំទូក។ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ការរៀបចំការប្រណាំងទូក ឆ្នាំនេះរដ្ឋបាលក្រុងប៉ោយប៉ែតនិងរៀបចំអោយមានភាពសប្បាយនិងប្រជាពលរដ្ឋចូលរួមកំសាន្តអោយបានច្រើនជាងឆ្នាំមុនៗ៕(ប៊ុន ធឿន)

មើលពេញ

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូ​ស្លាប់​បុរស​ម្នាក់​និង​របួសធ្ងន់​២​នាក់​ម្តាយកូន​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលអោយ​បុក​អូស​ជាង​១០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​៣​នាក់​ផ្លោង​បោក​នឹង​រថយន្ត​រួច​រអិល​ធ្លាក់​បោក​នឹង​ថ្នល់​ស្លាប់​បុរស​ម្នាក់ និង​រងរបួស​ធ្ងន់​២​នាក់​ម្តាយ​និង​កូន​ដាច់​ចង្អុលដៃ​ទើរ​នៅលើ​រថយន្ត បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​ង​៣០​នាទី​ថ្ងៃ​ទៅ​១៨ ខែតុលា​ឆ្នាំ​២០១៧ នៅមុខ​បន្ទាយ​កង​វិ​ស្វ័ក​កម្ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹង ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​រ៊ី​២០០៩ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ​សព​បុរសរងគ្រោះ​ឈ្មោះ លី​យ៍ សុ​បញ្ញា អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់​និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ច័​ន្យា ឃុំ​ដូន​ស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ ហុង លក្ខិណា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​សំលៀកបំពាក់ រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កូនប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ ដាច់​ម្រាមដៃ​ចង្អុល ខាងឆ្វេង​។ ​តាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ចេញពី​រង្វង់​មូល​ចោមចៅ​ទៅខាង​ទី​រួម​ខេត្តតាកែវ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលអោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ផ្លោង​បុក​កញ្ចក់​រថយន្ត​រួច​ធ្លាក់​បោក​នឹង​ថ្នល់​ធ្វើ​ឲ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​១​ម្នាក់ និង​របួសធ្ងន់​២​នាក់​ម្តាយ​និង​កូនប្រុស ក្នុងនោះ​កូនប្រុស …

មើលពេញ

មន្ដ្រីនគរបាលចរារណ៍បង្កើនសមត្ថភាពសម្រាប់សកម្មភាពអនុវត្តច្បាប់

ខេត្តកំពតៈ ក្នុងបំណងធ្វើឱ្យប្រសិទ្ធភាពនៃការគោរពច្បាប់កាន់តែប្រសើរឡើង នគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តកំពតបានបង្កើនសមត្ថភាពសម្រាប់កម្លាំងមន្ត្រីចុះអនុវត្តផ្ទាល់តាមរយៈការបណ្តុះបណ្តាលជំនាញដើម្បីទប់ទល់ជាមួយអ្នកបើកបរដែលមានចរិតកោងកាច ឬហិង្សា។ នៅលើទីលានហ្វឹកហ្វឺនស្ថិតក្នុងបរិវេណកីឡដ្ឋានបាល់ទាត់ខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ពុធ ស៊ឺង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានមានប្រសាសន៍ថា៖” កន្លងមកពេលចុះអនុវត្តច្បាប់ម្តងៗ កម្លាំងសមត្ថកិច្ចតែងទទួលនូវការប្រមាថមាក់ងាយ ការប្រើហិង្សាពីអ្នកបញ្ជាយានយន្តល្មើសមួយចំនួនព្រោះតែមន្ត្រីអនុវត្តមានភាពអធន និងសមត្ថភាពសម្រាប់ទប់ទល់នៅមានកម្រិត។ ផ្តើមចេញពីបញ្ហានេះ តាមរយៈសេចក្តីណែនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាន និងឯកឧត្តមអគ្គនាយករងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ស្នងការខេត្តកំពត កម្លាំងសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តកំពតបានចាប់ផ្តើមហ្វឹកហ្វឺនអំពីវិធីទប់ទល់ក្នុងករណីជនល្មើសណាម្នាក់ធ្វើអំពើមិនគម្បីមកលើមន្ត្រីចុះអនុវត្តច្បាប់នោះ។ លោកនាយការិយាល័យបានបញ្ជាក់ទៀតថា៖ វគ្គនេះក៏មានការបញ្ជ្រាបបន្ថែមនូវចំណេះដឹងពាក់ព័ន្ធនឹងផ្លូវច្បាប់ដើម្បីជាទុកសម្រាប់ណែនាំអ្នកបើកបរឱ្យអនុវត្ត និងបញ្ចៀសឱ្យបានថាតើផ្នែកអ្វីខ្លះដែលត្រូវចៀសវាងទើបរួចផុតពីការទទួលទោសទណ្ឌ៕ ដោយ សុខ ឌីណា

មើលពេញ

ពលរដ្ឋ១៩នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តដោយសាររងគ្រោះសារធាតុគ្រាប់បែកគីមីនៅស្រុកមាសហែក

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋចំនួន១៦នាក់ ក្នុងចំណោម ១៩នាក់ បានមកសម្រាកព្យាបាល នៅមន្ទីពេទ្យខេត្តក្នុងក្រុងស្វាយរៀង បន្ទាប់ពីពលរដ្ឋ រស់នៅឃុំគគី និងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ចេញរោគសញ្ញា រមាសពេញខ្លួននិងស្បែកក្រៅរហូតដល់ឆ្អឹងទៀតផង។ លោកស្រី កឹម សំអឿន មេឃុំគគីបានប្រាប់ភ្នាក់ងារសាព័ត៌មានថ្ងៃទី១៨ ខែតុលានេះថា ប្រជាពលរដ្ឋ ចំនួន១៩នាក់ បានកើតអក្ការៈរោគដូចជារមាស់ពេញខ្លួន ពីស្បែក រហូតដល់ឆ្អឹង ហើយខ្លះឈឺរាប់ឆ្នាំមកហើយ ព្យាបាលអស់លទ្ធភាពនៅមិនជាហើយរកមូលហេតុមិនទាន់ឃើញ ទើបតែឥឡូវដឹងថា មកពីទទួលចំហាយគ្រាប់បែកគីមីពុល។ លោកស្រីបន្តថា ក្នុងចំណោមពលរដ្ឋរងគ្រោះថ្មីចំនួន១៩នាក់ ទើបរកឃើញ មានចំនួន១៦នាក់ព្រមទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯបីនាក់ទៀតមិនព្រមទៅទេ។ ប្រភពដដែលបានបម្តថាព៖ពួកគេម្នាក់ៗមិនបានដឹងថាគ្រាប់បែកគីមីប៉ះពាល់សុខភាពទេ ម្នាក់ៗឃើញហើយរើសលេងខ្លះក៍ហិត ហើយហិតរួចហើយឈ្លួក ក្រដាស់ចេញសំបោដោយសាតែមិនដឹងថានោះជាអ្វី ប៉ុន្តែឥឡូវអ្នកហិតកើតរោគជម្ងឺបន្តបន្ទាប់។ តាមមន្ត្រីស៊ីម៉ាក់និយាយថា ទីតាំង១៥កន្លែងទើបរកឃើញ គណៈកម្មការហ្នឹងចុះ ប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិក ទាំងនោះ នៅសប្តាហ៍ក្រោយនេះ បន្ទាប់មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ផ្អាកប្រតិបត្តិការរយៈពេលខ្លី ដើម្បីប្រជុំពិភាក្សាដាក់ផែនការអនុវត្ត។ ហើយហ្នឹងស្រាវជ្រាវរុករកទីតាំងថ្មីៗ បន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា …

មើលពេញ

ជនជាតិចិនបើករថយន្តបុកម៉ូតូបណ្តាលអោយស្លាប់បុរសម្នាក់នឹងរបួសធ្ងន់២នាក់

ភ្នំពេញ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើរថយន្តបុកម៉ូតូ បណ្តាលអោយបុកអូសជាង១០ម៉ែតនឹងបណ្តាលអោយបុរសម្នាក់ទៀតស្លាប់នឹង២នាក់ទៀតរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៣០នាទីថ្ងៃទៅ១៨ខែតុលាឆ្នាំ២០១៧ នៅមុខបន្ទាយ កងវិស្វ័កកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​ រថយន្តបង្កម៉ាកកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ2AJ-1529បើកបរដោយបិរសជនជាតិចិនម្នាក់បើកក្និងទិស ដៅ ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង ។​ ម៉ូតូរងគ្រោះម៉ាកឌ្រីមសងសេរ៊ី ២០០៩​ពណ៌ខ្មៅពាក់ស្លាកលេខONG-6200 1-807បើកដោយបុរសម្នាក់នឹងនារីព្រមទាំងកូនប្រុសម្នាក់បើកក្នុងទិសដៅពីត្បូងទៅជើង ។​សពបុរសរងគ្រោះឈ្មោះលីយ៍ សុបញ្ញា​ភេទប្រុសអាយុ៣៣មុខរបរកម្មកសំណង់នឹងជួសជុលម៉ាសីុនត្រជាក់ មានស្រុកកំណើតនៅភូមិ ច័ន្យាឃុំដូនស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។​ប្រពន្ធ ឈ្មោះ ហុង លក្ខិណាភេទស្រីអាយុ ៣៦ឆ្នាំ មុខរបរលក់សំលៀកបំពាក់​រស់នៅភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ​។​កូនប្រុសអាយុ៥ឆ្នាំ ដាច់ម្រាមដៃឆ្អុល ខាងឆ្វេង។​ តាមប្រភពព័ត៌ពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកដោយបុរសម្នាក់ក្នុងទិស ដៅពីជើងទៅត្បូងបើកចេញពីរង្វង់មូលចោមចៅទៅខាងទីរួមខេត្តតាកែវ ក្នុងល្បឿនមួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូត ទៅបុកម៉ូតូដែលទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលអោយជនរងគ្រោះទាំង៣នាក់ ប៊ើងបុកកញ្ចក់រថយន្តបណ្តាលអោយស្លាប់១នាក់ និងរបួសធ្ងន់២នាក់ទៀតរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ រីឯរថយន្តបន្តបើករត់ទាំងរថយន្តបែកធុងទឹករហូតទៅមុខជាង២០០ម៉ែត្រទើបប្រជាពលរដ្ធដេញឃាត់បានទាំងអ្នកបើកបរ ហើយប្រជាពលរដ្ឋខឹងបាននាំគ្នាវាយទ្រមខ្លូន ភ្លាមនោះសមត្ថកិច្ចបានមកឃាត់អ្នកបើកបរយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅសិនក្រែងប្រជាពលរដ្ឋ​ជ្រុលដៃក្រែងស្លាប់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានប្រគល់អោយជំនាញចរាចរណ៍ក្រុង …

មើលពេញ

មនុស្សប្រុសស្រីចំនួន៤នាក់ រងរបួសធ្ងន់ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរ ២ករណីផ្សេងគ្នា

ខេត្តកំពង់ធំ៖យ៉ាងតិចណាស់មានមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជួបហេតុការណ៍គ្រោះ២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ កាលពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ ដែលបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ជ្រុលទៅបុកដើមស្វាយនៅក្នុងស្រុកបារាយណ៍ និងមួយករណីទៀតជិះម៉ូតូជ្រុលទៅបុកគូទរថយន្ត នៅស្រុកសន្ទូក ខេត្តកំពង់ធំ! ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានបង្ហើបប្រាប់ថា៖ នៅយប់ថ្ងៃទី១៤ខែតុលា២០១៧មានរថយន្តសាំយ៉ុង ពណ៍សរ១គ្រឿង បានធ្វើដំណើពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិ៦ងោគមួយភាំង ជ្រុលចង្កូតរ៉េទៅបុកដើមស្វាយ នៅខាងស្តាំដៃ បាក់អស់១ដើម បង្កឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ នៅចំនុចភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយ ខេត្តកំពង់ធំ៖ជនរងគ្រោះឈ្មោះបានបឿន អាយុ២៨ឆ្នាំ នៅស្រុកគីរីវង្ស ខេត្តតាកែវ និងករណីទី២ កើតឡើងដោយជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្ដពីក្រោយ បណ្ដាលអោយរបួសធ្ងន់ទាំង២នាក់ នៅលើដងផ្លូវជាតិលេខ៦  ក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរចរណ៍ទី១ គឺបណ្ដាលមកពី អ្នកបើកបររថយន្ដសាំយ៉ុង មានជាតិស្រវឹង ងោគមួយភាំង មិនប្រយ័ត្ន ទៅបុកដើមស្វាយនិងករណីទី២ រថយន្តបែនដឹកដីបែកកង់ហើយចត ចោលមិនមានដាក់ផ្លាកសញ្ញា ឬចំណាំងផ្លាតរួមផ្សំនឹងម៉ូតូមានល្បឿនលឿនផង  ធ្វើអោយអ្នកបើកបរ ម៉ូតូ បើកបុករថយន្តពីក្រោយពេញទំហឹង ក្នុងទឹសដៅស្របគ្នាពី ត្បូងទៅជើង …

មើលពេញ

បុរសម្នាក់ស្រវឹងស្រាជោគ បើកបរក្នុងល្បឿនលឿន រេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបើកទៅបុករបងផ្ទះ នៅត្រង់ចំនុចភូមិអូរច្រារ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបុរសម្នាក់ជាអ្នកបើកបររងរបួសធ្ងន់។ បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ បុរសរងគ្រោះ ដែលជាអ្នកបើកបររថយន្តមានឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរ ជាគ្រូបង្រៀននៅសាលាអនុវិទ្យាបរយ៉ាខា បើកបររថយន្តម៉ាក Camry បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2D-5166 ខូចខាតធ្ងន់។ ប្រភពដដែលបានបន្តថា៖ មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីកត្តាមនុស្សបើកបរក្នុងស្ថានភាពស្រវឹង ដោយរេចង្កូតទៅបុកនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប៉ុន្តែដោយសារជនរងគ្រោះមានអាការៈធ្ងន់ ក៍ដឹកបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

មើលពេញ

តំណាងរាស្ដ្រនិងសិស្សកម្មសិក្សាសាលាភូមិន្ទរដ្ឋបាលចុះដាំកូនឈើនៅវិទ្យាល័យ ហ៊ុន សែន​ ក្រុងទេពនិមិ្មត

ខេត្តប៉ៃលិន៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន​ ក្រុងទេពនិមិ្មត ស្ថិតក្នុងភូមិ​អូរតា​ពុកក្រោម សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្ត ​​បានអញ្ជើញជួបសំណោះសំណាលជាមួយ​កម្ម​សិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់​សម្ភុបុរៈ​វេន​ព្រឹក​នៃសាលាភូមិន្ទរដ្ឋបាល និងរួមគ្នាដាំកូនឈើចំនួន១០០ដើម នៅក្នុងបរិវេណសាលាផងដែរ។ លោកជំទាវ បាន ស្រីមុំ ​ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានមានប្រសាសន៍លើក​ឡើង​ថា៖ ការសិក្សារៀនសូត្រ​ទ្រីស្តី​​នៅតាមសាលារៀនវាមិនគ្រប់គ្រាន់ទេ គឺត្រូវតែមានកម្មវិធីចុះ​សិក្សាស្វែងយល់​ដកស្រង់បទពិសោធន៍​នៅតាមមូលដ្ឋានដើម្បីបង្កើននូវចំណោះដឹងបន្ថែមទៀត។ ដូច្នេះកម្ម​សិក្សា​ការី​វគ្គវិក្រឹត្យ​ការ ​មន្ត្រីជាន់​ខ្ពស់​​មកខេត្តប៉ៃលិននាពេលនេះពិតជាមានសារៈ​សំខាន់ណាស់​ក្នុងការ​ទទួលបាននូវចំណេះដឹង និងស្វែងយល់ពីបទពិសោធន៍ល្អៗ ព្រមទាំងបានជួយដល់សង្គម ដូចជាការចែកសម្ភារៈ​សិក្សាដល់​សិស្សា​នុ​សិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងចូលរួមដាំកូនឈើ នៅក្នុងបរិវេណសាលា ក្នុងគោលបំណងបំផុសផ្នត់គំនិត​ឱ្យ​សិស្សា​នុ​សិស្សស្រលាញ់អនាម័យបរិស្ថាន ​និងធម្មជាតិស្រស់បំព្រង។ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំង​អស់ ត្រូវ​ចូលរួម​ថែ​ទាំកូនឈើដែលបានដាំនាពេលនេះ​ ឱ្យដុះលូត​លាស់បានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់​ថែរក្សា​អនាម័យបរិស្ថាន ​នៅ​ក្នុងសាលាជាប្រចាំ ដើម្បីក្លាយ​​ជាសាលា​គំរូ និងមានសោភ័ណភាពល្អ។ …

មើលពេញ

ប៉ូលិស​ឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់​រំលោភ​សិស្សស្រី​៣​នាក់​មិនទាន់​គ្រប់​អាយុ​

ក្រចេះ ៖ គ្រូបង្រៀន​កំរិត​បឋមសិក្សា​មួយកន្លែង នៅ​តំបន់​ដាច់ស្រយាល ក្នុងស្រុក​សំបូរ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ចាប់រំលោភ​លើ​កុមារី​ជា​សិស្ស​របស់ខ្លួន​ចំនួន​៣​នាក់​។​​ជនសង្ស័យ​មានឈ្មោះ ខៃ សុវត្ថា អាយុ​២៨​ឆ្នាំ មុខរបរ​ជា​គ្រូ​ប​បង្រៀន​នៅ​សាលា​សហគមន៍​កំរិត​បឋមសិក្សា ក្នុងភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ​។​​លោក​វរសេនីយ៍ត្រី ឌុ​ច អ៊ុច ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹងថា ៖ ការចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​បាន​ធ្វើឡើង​ទៅតាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ទាំងបី​នាក់ ដែលមាន​អាយុ​ចាប់ពី​៧​ឆ្នាំ​រហូតដល់​១១​ឆ្នាំ បាន​ប្តឹង​មក​លោក​មេភូមិ​។​​លោក​បាន​បញ្ជាក់ថា សកម្មភាព​នៃ​ការចាប់រំលោភ​មកលើ​ក្មេងស្រី​រងគ្រោះ ជា​សិស្ស​របស់ខ្លួន​ទាំង​៣​នាក់​នោះ គឺ​បាន​កើតឡើង​តាំងពី​ដើមឆ្នាំ​២០១៧​មកម្ល៉េះ តែ​មិនបាន​បែកធ្លាយ​នោះទេ​។ ប៉ុន្តែ​ការ​បែកធ្លាយ​នៅពេលនេះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ កញ្ញា ក្រោយពី​កុមារី​ទាំងបី​បាន​យក​រឿងរ៉ាវ​នេះ​ទៅប្រាប់​ឪពុកម្តាយ​។​​ ​បើតាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​បាន​បញ្ជាក់ថា ក្នុងអំឡុង​ដើមឆ្នាំ​២០១៧ ក្មេងស្រី​រងគ្រោះ​ម្នាក់ អាយុ​៨​ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ជា​គ្រូបង្រៀន​បាន​ល្បួង​នាំ​នាង​ទៅ​បេះ​ផ្លែ​ល្មុត នៅពេល​ទៅដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​ក៏បាន​លួងលោម​នាង និង​បាន​រំលោភ តែ​មិន​ស៊ីជម្រៅ​នោះទេ​។ លុះ​ពេល​ក្រោយមកទៀត ជនសង្ស័យ​បាន​បបួល​កូន​សិស្សស្រី​ម្នាក់ទៀត អាយុ​១១​ឆ្នាំ ឲ្យ​ទៅ​កាច់​រំពាត់​នៅ​ខាងក្រោយ​សាលា​។ ពេលទៅដល់​កន្លែង​ស្ងាត់ ក៏បាន​ល្បួងលួងលោម​នាង រំលោភ​ម្នាក់ទៀត​។ រហូតមកដល់​ថ្ងៃទី​១២ កញ្ញា ជនសង្ស័យ​ជា​គ្រូបង្រៀន​ម្នាក់នេះ ក៏បាន​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​កុមារី​ម្នាក់ទៀត គឺជា​ជនរងគ្រោះ​ទី​៣ ទើប​បែកធ្លាយ​រឿង​រ៉ាង​អាក្រក់​នេះ​ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្ដង​៕​

មើលពេញ