ទំព័រដើម / បរិស្ថាន

បរិស្ថាន

មន្ដ្រីប្រកាសថា៖”ជំនន់ទឹកភ្លៀងទន្លេមេគង្គចាប់ផ្ដើមគំរាមកសិផល”របស់ពលរដ្ឋ

ភ្នំពេញ៖មន្ដ្រីក្រសួង​ធន​ធាន​​ទឹក​​និង​ឧត្តុនិយម ​ឱ្យ​ដឹង​នៅថ្ងៃនេះថា៖​យ៉ាង​យូរ​​នៅ​​ថ្ងៃពុធទី​១៨ខែ​​កក្កដា ​ទឹក​ភ្លៀងធំ​​ដែ​ល​ហូរ​មក​ពី​ទន្លេមេគង្គ​កាត់​​ប្រទេសថៃ​និងឡាវ នឹ​ង​​​​មក​​ដល់​​​​ទន្លេ​មេ​គង្គ​​នៃ​​ខេត្ត​​ស្ទឹង​​ត្រែង​​​​កម្ពុជា​ ហើ​យ​ហូរបែក​តាមព្រែក ដែល​អាចបណ្ដាលឱ្យលិចផលដំណាំ​របស់កសិករខ្មែរ​ នៅ​​តាម​​វាល​ទំនាប។​ ​​អ្នក​នាំ​ពាក្យ​ក្រសួងធនធានទឹក​និង​ឧត្តុនិយម លោក ​ចាន់​ យុត្ថា​ មាន​ប្រសាសន៍​​ថា៖​ នៅខេត្តស្ទឹងត្រែង គឺទឹក​ភ្លៀងធំដែលហូរ​ពី​ទន្លេមេគង្គ​ប្រទេស​ថៃ​និងឡាវ អាចមកដល់ខេត្តស្ទឹងត្រែង ហើយហូរបែក​ទៅតាម​ដៃព្រែក​នានា​។​ មន្ត្រី​ដដែល​បញ្ជាក់​ថា​​ជុំវិញ​​បញ្ហា​​​នេះ ក្រសួង​ធន​ធាន​ទឹក​​និង​ឧត្តុនិយម ​សុំ​ជូន​​ដំណឹង​ដល់​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ ដែល​​រស់​នៅ​តំបន់ទន្លេមេគង្គលើ ក្នុង​​ខេត្ត​ស្ទឹង​ត្រែង ខេត្ត​ក្រចេះ ខេត្ត​ត្បូង​ឃ្មុំ​និង​​ខេត្ត​​កំពង់​ចាម​​ជាដើម​ ដែលប្រក​ប​របរកសិកម្ម សូមមេត្តារួសរាន់ប្រមូលផល ឱ្យបាន​ឆាប់រហ័ស​ជៀសវាង​ ទឹកភ្លៀងជន់​លិចបំផ្លាញ។​ ​លោក ចាន់ យុត្ថា​ បញ្ជាក់ថា៖​បើទោះបី​ជា​ក្រសួងធនធានទឹក​​ ជូនដំណឹង​ឱ្យកសិករប្រញាប់​ប្រ​មូលផលដំណាំ​ដើម្បី​ជៀសផុត​ ពី​ទឹកភ្លៀងជន់លិចក៏ដោយ ក៏ប៉ុន្តែ​រហូតមកដល់ពេលនេះ នៅ​មិនទា​ន់​មានកំរិត​ថា​ឱ្យទឹក​អាចជន់លិចភូមិដ្ឋាន​ នៅឡើយទេ។​ បញ្ហា​ជំនន់ទឹកភ្លៀងនេះ​ដែរ នៅ​ព្រឹកថ្ងៃអង្គារទី១៧ខែ​កក្កដា ​គឺទឹក​បាន​ហូរកាត់កំណាត់ផ្លូវជា​តិ​លេខ៤ មួយកន្លែងប្រវែង​ប្រហែល​១០០ម៉ែត្រ នៅ​ចន្លោះគីឡូម៉ែត្រ​លេខ​១០៦​-១០៧​ក្នុងភូមិស្ទឹង​ច្រាល ឃុំបាក់​រទេះ ស្រុក​កំពង់​សិលា​ខេត្តកោះ​កុង ជាប់​ព្រំប្រទល់​និង​ខេត្តកំពង់ស្ពឺ​ដោយសារតែ​ភ្លៀ​ងនៅតែបន្ត​​​ធ្លាក់ខ្លាំង​ បណ្ដាល​ឱ្យការធ្វើ​ចរាចរណ៏ឆ្លងកាត់ត្រូវបិទ​មួយរយៈ​។​ នៅខេត្តកំពង់ស្ពឺជាប់គ្នា​នេះ ភ្លៀងកំពុងតែ​បន្តធ្លាក់នៅ​តំបន់ភ្នំ​ឱរ៉ាល់ ​ដែលអាចនឹងធ្វើ​ឱ្យ​ទឹក​នៅ​ស្ទឹងព្រែកត្នោតកើន​ឡើង​។​ ​ក្រសួងធនធានទឹក​និងឧត្តុនិយម ​ឱ្យដឹងទៀតថា​តាំងតែពី២សប្ដាហ៍មុន …

មើលពេញ

អន្ទាក់​ដែល​​គេដាក់​ចាប់សត្វព្រៃ នៅលើភ្នំ​ក្រវាញ កំពុង​គំរាម​កំហែង​ដល់អាយុជីវិត​សត្វដំរី

អ្នកជំនាញ​ផ្នែកអភិរក្ស​សត្វព្រៃ​កម្រ​នៅ​កម្ពុជា​ កំពុងព្រួយបារម្ភ​ ទៅលើ​ការដាក់​អន្ទាក់រាប់​ពា​ន់​ សម្រាប់​​​​​ចាប់យក​​សត្វព្រៃ​​នៅ​តំបន់ភ្នំ​ក្រវាញ ខេត្តពោធិសាត់។​ ​ការព្រួយបារម្ភ​នេះ​​កើត​មានឡើង​ បន្ទាប់ពី​គេរក​ឃើញ​ថា​អន្ទាក់ដែលគេដាក់​​​តាម​ដី​ ជាច្រើន​កន្លែង​នៅតំបន់ភ្នំ​ក្រវាញ កំពុង​បង្កគ្រោះ​ថ្នាក់ដល់កូន​ដំរី​តូចៗ ដែលរស់នៅ​តំបន់របស់វា​។​ គេហទំព័រ​​សត្វ​ព្រៃ​ ណា​ស្យូ​ណាល់​ជេ​អូ​​ក្រា្វ​ហ្វីក​(National Geographic)​​ បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាល​ពីថ្ងៃទី១២ខែ​កក្កដា​ថា៖ភ្នំក្រវាញ​របស់កម្ពុជា ដែលគ្រប់ដណ្ដប់ទៅ​ដោយ​ព្រៃ​បៃតង​ទឹក​ភ្លៀ​ង​ ដ៏ធំធេង​គឺ​ជាជម្រកសត្វព្រៃ​ដ៏សុខសាន្ត​។ ប៉ុន្តែនៅ​ពេលដែលគេដាក់Camera ស្វ័យ​ប្រវត្តិ​ចាំ​ថត​ស​ត្វ​ព្រៃ​នៅទីនោះ គឺ​គេបានប្រទះឃើញ​អន្ទាក់​ ដែលពួកព្រាន​ដាក់​រាប់ពាន​ ដើម្បី​ចាប់យកសត្វព្រៃ​ទៅ​លក់ដូរខុសច្បាប់។ ​អន្ទាក់​ដែល​ក្រុម​​អ្នក​ប្រមាញ់​ ដាក់​​ដើម្បី​ ចាប់ជ្រូកព្រៃ​និង​ឈ្លូសជា​ដើម​នោះ ​គឺ​បាន​រាយប៉ាយ​នៅ​​ក្នុង​តំបន់​រស់នៅ​​របស់សត្វដំរី​។​​អន្ទាក់ទាំងនោះ ​ក៏​កំពុង​គំរាម​​កំហែង​​ដល់​កូនដំរី​តូចៗ ដោយធ្វើ​ឱ្យ​កូន​​ដំរី​ខ្លះ មាន​របួស​ជើង ឬក៏​អាចងាប់​​បាន​។​​ ​អ្នកគ្រប់គ្រង​កម្មវិធី​អភិរក្ស​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ លោក ​ចាកសុន ហ្វ្រីឆេត(Jackson Fre chette )មានប្រសាសន៍ថា៖​ក្រុមអ្នកភូមិដែលរស់នៅ​ជិតៗ​តំបន់ភ្នំក្រវាញ មិនជឿ​ថា​​​អន្ទាក់ដែល​គេ​ដាក់ចាប់សត្វព្រៃជាច្រើន​នោះ គឺ​អាចធ្វើ​ឱ្យគ្រោះថ្នាក់ដល់​កូន​ដំរី​ជាច្រើន​បានឡើយ​។​ ទោះជាយ៉ាងណា​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​សត្វព្រៃ ​ពន្យល់ថា​៖អន្ទាក់ខ្សែលួស ទាំងឡាយ​ដែលគេដាក់សម្រាប់យកសត្វព្រៃ​តូចៗ នោះ គឺ​ពិតជាកំពុង​គំរាម​កំហែងដល់កូន​ដំរី ដែលរស់នៅ​ក្នុង​ព្រៃ​ភ្នំ​ក្រវាញ​នោះ​ជាច្រើន​។​​ ​អ្នកជំនាញ​បង្ហាញ​ថា​​កាល​​ពីឆ្នាំ​​២០១៦ គេ​​បាន​យកកាមេរ៉ា​​ស្វ័យប្រវត្តិ​ ជាច្រើនគ្រឿង​ទៅដាក់​នៅតំ​បន់ភ្នំក្រវាញ​។ កាមេរ៉ា​នោះ ​បាន​ថតជាប់​រូបភាព​ សត្វដំរី​ …

មើលពេញ

អាជ្ញាធរខេត្តសៀមរាបនឹងកែប្រែសួនច្បារនៅមុខព្រះរាជដំណាក់ក្រុងសៀមរាប

សៀមរាប៖អភិបាលខេត្តសៀមរាបអះអាងថា នឹងកែប្រែសួនច្បារនៅមុខព្រះរាជដំណាក់ឱ្យទៅជាសួនច្បារបែបទំនើបសម្រាប់ភ្ញៀវទេសចរណ៍មកធ្វើការលំហែកាយ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ ដោយមានបំពាក់ឧបករណ៍ហាត់ប្រាណ និងជាកន្លែងក្មេងលេង បន្ទាប់ពីការបោះឆ្នោតចប់រួចរាល់។

មើលពេញ

ខេត្តកំពង់ចាមឲ្យមន្រ្តីបរិស្ថាននិង(ស.ស.យ.ក)ខេត្តចុះសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង

ភ្នំពេញ:អភិបាលខេត្ត កំពង់ចាម បានឲ្យមន្ទីរបរិស្ថាន សហការ ជាមួយ សហភាពសហព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក)ខេត្តកំពង់ចាមចុះសម្អាតនៅតាម មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទាំងអស់ នៅទូទាំងខេត្ត ដើម្បី ឲ្យមានបរិស្ថានល្អ និងជាការពញ្ញាក់ ស្មារតី ឲ្យអ្នកចូលរួមប្រឡង ទាំងអស់បានមើលឃើញពីគំរូល្អហើយ ចេះស្រឡាញ់បរិស្ថាន។

មើលពេញ

សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់

គណកម្មការ​សហគមន៍ការពារព្រៃឈើ ​សង្ឃរុក្ខវ័ន្ត នៅ​​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​​ចំពោះ​​សកម្មភាព​លបលួច​នេសាទ ការ​កាប់​រាន​​ព្រៃ​​យកដី​សហគមន៍ និងសកម្ម​ភាពលួច​ដាក់អន្ទាក់ ចាប់យកសត្វព្រៃ ទៅជួញដូរ​ខុសច្បាប់ ដែលតែង​តែកើត​ឡើង​នៅ​ក្នុងតំបន់​ការពារ​។​​ ​ប្រធាន​​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​​ភិក្ខុ ប៊ុន សាលួត ​មាន​ព្រះ​ថេរៈដី​កា​ថា៖​​បច្ចុ​ប្ប​ន្ន​​ សកម្ម​ភា​ព​​​នេសាទត្រីដោយ​ប្រើឧបករណ៍ឆក់ នៅក្នុង​អាងទឹក​​និង​ប្រឡាយ ព្រម​ទាំង​មាន​​ការ​លួច​ដាក់​​អន្ទា​ក់ និងបាញ់សម្លាប់​សត្វព្រៃ យក​ទៅជួញដូរខុសច្បាប់ កំពុងកើតឡើង​យ៉ាងខ្លាំង នៅក្នុងតំបន់ព្រៃ​ស​ហ​គមន៍របស់ព្រះអង្គ។​ ​ព្រះភិក្ខុ​ប៊ុន សាលួត មាន​​ព្រះ​ថេរៈ​ដីកា​​ទៀតថា៖​បច្ចុប្បន្ន​ គ្រាន់តែកាណូត​ដែលចូល​ទៅនេ​សា​ទ​​ខុសច្បាប់ ក្នុង​អាងទឹក​និង​ប្រឡាយ​ជិត​​ភ្នំ​អណ្ដូង មាន​ចំនួន​​ប្រមាណ​២០០គ្រឿង​។ ចំណែក​ឯ​ការ​លួ​ចចាប់យក​សត្វព្រៃ គឺ​នៅ​មាន​អន្ទាក់ជាច្រើនកន្លែង ព្រមទាំងអ្នកខ្លះប្រើកាំភ្លើង​បាញ់សម្លាប់​សត្វ​ព្រៃ​ទៀត​​ផង​។​ ​គណកម្មការ​សហគមន៍​ការពារព្រៃឈើ​​សង្ឃ​រុក្ខវ័ន្ត ឱ្យដឹងថា​ការ​លួច​បាញ់​សម្លាប់​សត្វ​ព្រៃ​​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ​នោះ មិនទាន់ស្ងប់ស្ងាត់ទេ ពីព្រោះ​​តែ​​នៅ​​មាន​ឈ្មួញ​ខ្លះ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​ពួក​ព្រាន ដែល​​បរ​បាញ់​សត្វ​ព្រៃទាំង​នោះ​។​ គណ​កម្ម​ការ​សង្ឃ​​រុក្ខ​​វ័ន្ត បញ្ជាក់​ទៀត​ថា​​ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​​មក​នេះ គេ​​បាន​ទទួល​ពត៌​មាន​ថា​​មាន​​ឈ្មោះ ម្នាក់ ​បាន​​បញ្ជា​ឱ្យ​ពួក​ព្រាន​​បាញ់​សម្លាប់​សត្វ​ទន្សោង ដើម្បី​យក​ទៅ​លក់​ឱ្យពួក​គេ ដោ​យ​​គេ​ឱ្យតម្លៃ​​៧០០០ដុល្លារ​អាមេរិក ក្នុងសត្វទន្សោង១ក្បាល​។​ ​គណកម្មការ​​សហគមន៍ការពារព្រៃ​ឈើ សង្ឃរុក្ខវ័ន្ត កំពុងសហ​ការជាមួយ​សមត្ថកិច្ច ដើម្បី​ស្រាវ​ជ្រាវ​រក​មុខសញ្ញា​នៃ​ក្រុម​ឈ្មួញ ដែលពាក់ព័ន្ធ​និងការចាំ​ទទួលទិញ​សត្វព្រៃ ខុសច្បាប់ …

មើលពេញ

ក្រុមអភិរក្ស​​ជីវ​ចម្រុះគ្រោងនឹងយកសត្វព្រៃទៅលែងនៅសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត

​​មជ្ឈ​ម​ណ្ឌល​​អង្គរ​​សម្រាប់ការអភិរក្ស​​ជីវ​ចម្រុះ ដែល​ហៅកាត់​ថា(ACCB)​​មានគំរោងនឹងនាំ​យ​ក​​​សត្វព្រៃ​ជាច្រើនក្បាល ទៅព្រលែង​ឱ្យរស់នៅ​តាម​ធម្មជាតិ​វិញ ​នៅ​ក្នុង​ព្រៃសុវត្ថិភាព​នៃ​តំបន់​​សហ​គមន៍ការពារព្រៃឈើ ​នាក្រុងសំរោង​ខេត្តឧត្តរមានជ័យ នៅ​អំឡុង​​សប្ដាហ៍ក្រោយ​។​​ ​ព្រះ​ភិក្ខុ​ប៊ុន សាលួត ប្រធានសហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខ​វ័ន្ត មាន​ព្រះថេរៈ​ដីកា​នៅ​រសៀ​ល​ថ្ងៃ​អង្គារ​ទី​១០​ខែកក្កដា​ថា៖​​មជ្ឈមណ្ឌល​​អង្គរ សម្រាប់​​ការ​អភិរក្ស​​ជីវចម្រុះ ដែល​មាន​មូល​ដ្ឋា​ន​នៅ​​ភ្នំក្បាលស្ពាន ខេត្តសៀមរាប ​​មានគំរោងនឹង​នាំ​​យក​​សត្វ​អក​ទឹក អក​ភ្លើង ព្រម​​ទាំង​សត្វ​ត្រ​ដក់​ ជាច្រើន​ក្បាល ទៅ​​ព្រលែង នៅ​ក្នុងតំបន់ព្រៃសហគមន៍របស់ព្រះ​អង្គ​ថែមទៀត​។​ ​ទោះជាយ៉ាងណា​​ព្រះភិក្ខុ ប៊ុន សាលួត ​មិនបាន​បញ្ជាក់​ពី​ចំនួន​សត្វស្លាប​ដែលនឹងព្រ​លែង​ឱ្យ​រស់នៅ​តាមបែបធម្មជាតិវិញ​នោះ ថាមានចំនួន​ប៉ុន្មាន​ពិតប្រាកដនៅឡើយ។​​ ​កាលពីថ្ងៃទី៩ខែ​កក្កដា មជ្ឈមណ្ឌល​អង្គរ​សម្រាប់ការអភិរក្ស​ជីវ​ចម្រុះ ដែលសហការជាមួយ​មន្ត្រី​ឧទ្យាននុរក្ស​នៃ​មន្ទីរបរិស្ថាន​ខេត្តឧត្តរមានជ័យ​ព្រមទាំង​គណកម្មការ​សហគមន៍ការពារព្រៃ​ឈើ​សង្ឃ​រុក្ខាវ័ន្ត ​បាន​ព្រលែង​សត្វព្រៃ​៤ប្រភេទ ចំនួន​២៦ក្បាល ឱ្យ​ទៅរស់នៅ​ក្នុងព្រៃការពារ​តាមបែប​ធម្មជាតិរបស់វាវិញ​។​ ​សត្វព្រៃ​ទាំង​៤​​ប្រភេទ ដែល​​គេ​ព្រលែង​​ឱ្យ​រស់​នៅ​​តាម​បែប​ធម្មជាតិ​វិញ​នោះ គឺ​​មាន​កូនពស់​ថ្លាន់​ចំនួន​២០ក្បាល សត្វ​ត្រដក់​២ក្បាល សត្វ​រនាល​ត្នោត​​ចំនួន​៣ក្បាល​​និង​សត្វ​អកព្រៃ​ចំនួន​១ក្បា​ល​ទៀត​។​​ ​នេះជាលើក​ទី​២ហើយ ដែល​​មជ្ឈមណ្ឌល​​អង្គរ​​សម្រាប់​ការ​អភិរក្ស​​ជីវ​ចម្រុះ បានសហការជា​មួយ​ក្រុម​​ឧទ្យាន​នុរក្ស​​បរិស្ថាន និង​សហគមន៍ការ​ពារ​ព្រៃ​ឈើ ដើម្បី​ព្រលែង​សត្វ​ព្រៃ​​ឱ្យ​រស់​នៅ​​តាម​បែប​ធម្មជាតិវិញ​នោះ​។​ ​កាលពី​ថ្ងៃទី២៥ខែឧសភា​កន្លងទៅ​​អ្នកជំនាញ​​ផ្នែក​​អភិរក្ស​សត្វព្រៃ របស់​​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ (ACCB) ​មានមូលដ្ឋាន​នៅ​ក្បាលស្ពាន ខេត្តសៀមរាប ​ធ្លាប់​​នាំ​យក​ពូជ​សត្វព្រៃ​៤​ប្រភេទ ទៅ​ព្រលែ​ង​​​​ឱ្យ​​រស់​​នៅ​​តាម​បែប​ធម្មជាតិ​វិញ នៅ​ក្នុង​តំបន់​ព្រៃ​​សហគមន៍​សង្ឃ​​រុក្ខ​វ័ន្ត​​ ដែលស្ថិត​នៅ​​ក្រុង​សំរោង …

មើលពេញ

កម្ពុជា.ចិនសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យរៀបចំំជ្ឈមណ្ឌលសហប្រតិបត្តិកាបរិស្ថាន​នៃ​ប្រទេស​ទាំង​ពីរ

ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជានិងក្រសួងបរិស្ថានចិននៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨នេះបានចុះហត្ថលេខលើអនុស្សរណៈយោគយល់គ្នានៃប្រទេសទាំងពីរធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន

មើលពេញ

ថៃគ្រោងជួយសាលាក្រុងសង់ចំណតឡានក្រោមដីខាងលិចក្បែរវត្តភ្នំ

ភ្នំពេញ៖សាលារាជធានីភ្នំពេញ គ្រោងសាងសង់ចំណតរថយន្តក្រោមដីនៅសួនច្បារមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូន​ពេញ ដើម្បីជៀសវាងការចតគ្មានសណ្តាប់ធ្នាប់

មើលពេញ

រដ្ឋមន្រ្តី៖រដ្ឋាភិបាលប្រកាសហាមនាំចូលថង់ប្លាស្ទិចដែលនាំឲ្យប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពទីក្រុង

ភ្នំពេញ៖លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានប្រកាសថារដ្ឋាភិបាលបាន​ទប់ស្កាត់ការនាំចូលប្រទេសថង់ប្លាស្ទិចមួយចំនួនដែលបង្កប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងនិងប៉ពាល់បរិស្ថាននៃប្រទេសកម្ពុជា។ការលើកឡើងរបស់លោករដ្ឋ​មន្រ្តីបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន

មើលពេញ

បញ្ហាសំរាមអាជ្ញាធរាជធានីចាប់ពង្រឹងយន្តការប្រមូលសំរាមឲ្យកាន់តែមានប្រសិទ្ធិភាព

ភ្នំពេញ៖អាជ្ញាធរាជធានីភ្នំពេញចាប់ពង្រឹងយន្តការ លើការងារប្រមូលសំរាម នៅតាមសង្កាត់ទាំង១០៥និងខណ្ឌទាំង១២ដោយដាក់ផែនការ ឲ្យភ្នាក់ងារប្រមូលសំរាម​នៅតាមសង្កាត់ ក្នុងខណ្ឌនីមួយ

មើលពេញ