ទំព័រដើម / បរិស្ថាន (page 2)

បរិស្ថាន

រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគរូប​នីយកម្ម​និងសំណង់ ​ចុះពិនិត្យមើលការ​ចាក់ដី​រំលោភចូល​ឆ្នេរសមុទ្រ ព្រម​ទាំងតម្រូវឱ្យអ្នកចាក់​ដី ត្រូវ​តែ​កាយអាចម៌ដីទាំងនោះចេញ​វិញឱ្យអស់

ភ្នំពេញ៖​ ​រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក​ជា សុផារ៉ា ​បាន​ចុះពិនិត្យសកម្មភាព​ចាក់ដី​រំលោភ​ចូលឆ្នេរសមុទ្រ នៅ​ចំណុចព្រែកត្រែង ​ភូមិ៤ ឃុំអូត្រេះ ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ​នៅព្រឹក​​​ថ្ងៃអង្គារទី១៨ខែកញ្ញា​នេះ​។​​​ ​​ការចុះពិនិត្យ​មើល​នេះ ​គឺ​ជាការអនុវត្តន៍ តាមបទបញ្ជា​ររបស់ប្រមុខ​រដ្ឋាភិបាល ដោយ​តម្រូវ​ឱ្យ​​អ្នក​ដែលចាក់ដីរំលោភ​យកឆ្លេរ​សមុទ្រ ទីនោះ ត្រូវតែ​កាយយកអាចម៌ដី ដែលពួកគេ​បាន​ចាក់​នោះ​ ​ចេញ​​វិញឱ្យអស់​ ដើម្បីរក្សាឆ្នេរសមុទ្រ ទៅជា​ធម្មជាតិ​ដូចដើម​។​​ ​​សេចក្តីប្រកាស ពត៌មាន​របស់​​ក្រសួងដែន​ដី នគរូបនីយកម្ម​និង​សំណង់ ដែលចេ​ញ​ផ្សាយ​ជា​សាធារណៈ នៅ​​រសៀល​ថ្ងៃ​​អង្គារ​ទី​១៨​ខែ​កញ្ញា​​នេះ ​បាន​​បញ្ជាក់ថា៖​​អនុវត្តន៍​តាមបទ​បញ្ជា​របស់​ សម្ដេ​ច​​អគ្គមហា​សេនា​បតី តេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាលកម្ពុជា​​បា​ន​បញ្ជូន​ រដ្ឋ​មន្ត្រី​ក្រសួ​ង​ដែនដី​​នគរូបនីយកម្ម​និងសំណង់ ទៅត្រួតពិ​និត្យមើល​សកម្មភាព​ចាក់ដី​​រំលោភ​​យកឆ្នេរ​សមុទ្រ នៅស្រុកស្ទឹងហាវនោះ​។​ ​ក្នុងនាម​រដ្ឋ​មន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម​និងសំណង់​ នៅ​ខេត្ត​ព្រះសីហនុនោះ លោក​ជា​សុផារ៉ា ​បាន​​បញ្ជាឱ្យអ្នកចាក់ដី​រំលោភ​យកឆ្នេរសមុទ្រ នៅ​ចំណុច​​ព្រែក​​ត្រែង ​ភូមិ៤ ឃុំអូត្រេះ ស្រុក​​ស្ទឹងហាវ​ ត្រូវ​តែ​កាយ​​អាចម៌​ដី​ទាំង​​នោះ​​ចេញ​​វិញ ដើ​ម្បីរ​ក្សា​ទុក​ឆ្នេរ​សមុទ្រ​ធម្មជាតិដូចដើម។​ ក្រសួងដែនដី នគរូបនីយកម្ម​និងសំណង់ ក៏អំពាវនាវ​ …

មើលពេញ

ក្រសួងបរិស្ថានបន្ដអប់រំម្ចាស់ការដ្ឋានកុំអោយបង្ហូរទឹកចូលក្នុងសមុទ្រ

ភ្នំពេញ៖ក្រសួងបរិស្ថានបន្ដអប់រំម្ចាស់ការដ្ឋានកុំអោយបង្ហូរទឹកចូលក្នុងសមុទ្រដើម្បីកុំបង្កឱ្យមានផលប៉ះពាល់ល្អក់កករដល់ទឹកសមុទ្រនៅតាមឆ្នេរមួយចំនួនដូចនៅពេលនេះទៀត។នេះបើតាមសេចក្ដីប្រកាសអ្នកនាំពាក្យក្រសួងបរិស្ថានបានអោយដឹង។

មើលពេញ

រួមគ្នាសម្អាតបរិស្ថានដើម្បីកិត្យានុភាពជាតិនិងសុខមាល ភាពប្រជាពលរដ្ឋ

ខេត្តកណ្ដាល:សំរាមគឺជាប្រភពមេរោគនាំឱ្យបាត់បង់សោភ័ណភាពដូច្នេះយើងត្រូវតែរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងជាពិសេសផលវិបាកនៃការកើនឡើងសំរាមនៅលើផែនដីនិងរួមគ្នាថែរក្សាកុំឱ្យមានការបំពុលបរិស្ថានដោយសារសំរាម។

មើលពេញ

កសិករនៅ ឃុំជ្រៃបាក់និយមដាំបន្លែគ្មានប្រើប្រាស់ជាតិគីមីទទួលបានការគាំទ្រពីពលរដ្ឋទុូទៅ

  ខេត្តកំពង់ឆ្នាំង៖ ការដាំដុះបន្លែគ្មានជាតិគីមីនៅក្នុងបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋាននៅក្នុងភូមិឃុំមួយចំនួននិយមដាំដុះ ព្រោះតែមានការយល់ដឹងអំពីសុខភាពដែលជាប្រការចម្ប ង ហើយត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិដ្ឋានគាំទ្រជាច្រើន ដោយបានជួយទិញយកទៅទទួល ទានប្រចាំថ្ងៃ ដោយមិនហត់នឿយពិបាកយកទៅលក់នៅក្នុងទីផ្សារនោះឡើយ។

មើលពេញ

ព្រះសង្ឃស្នើឲ្យក្រសួងទេសចរណ៍ជួយបង្កើនចំណេះដឹងលើជំនាញមគ្គុទ្ទេសក៍ទេសចរ

ភ្នំពេញ៖ព្រះសង្ឃស្នើឲ្យក្រសួងទេសចរណ៍ជួយបង្កើនចំណេះដឹងលើជំនាញមគ្គុទ្ទេសក៍ទេសចរខណៈអន្តរក្រសួងគ្រោងនឹងដាក់ទីវត្តអារាមជាគោលដៅទេសចរណ៍បែបវប្បធម៌ប្រវត្តិ​​សាស្រ្ត។

មើលពេញ

ខេត្តកំពង់ចាមនឹងដាក់ធុងសំរាមនៅតាមរមណីយដ្ឋានសំខាន់ៗសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖មន្ទីរទេសចរណ៍និងមន្ទីរវប្បធម៌ខេត្តកំពង់ចាមត្រៀមនឹងដាក់ពង្រាយធុងសំរាមជាច្រើនគ្រឿងនៅតាមបណ្តារមណីយដ្ឋានសំខាន់ៗមួយចំនួនដើម្បីថែរក្សាអនាម័យបរិស្ថាននិងបង្កលក្ខណ:ងាយស្រួលដល់ភ្ញៀវទេសចរដែលនឹងទៅលេងកម្សាន្តនានាឳកាសបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នៅពេលខាងមុខ។

មើលពេញ

កម្ពុជាបំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តចូលរួមថែរក្សាភពផែនដីនិងស្រទាប់អូហ្សូន

  ភ្នំពេញ:  រាជរដ្ឋាភិបាលកម្ពុជា បំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តចូលរួមថែរក្សាភពផែនដី ខណៈកំដៅនៃភពផែនដីចេះតែមានការកើនឡើង ប៉ះពាល់ដល់ជីវភាពរស់នៅ។

មើលពេញ

កម្ពុជា ជាកន្លែងជម្រកដ៏សំខាន់​របស់​សត្វត្មាត​កម្រជិត​ផុតពូជ​លើលោក

 ភ្នំពេញ៖ – ប្រទេសកម្ពុជាគឺជាជម្រកដ៏សំខាន់របស់​សត្វត្មាត​ដែលជាប្រភេទកំពុងរងគ្រោះ​ជិតផុតពូជលើលោក ហើយវាកំពុងរស់នៅ​យ៉ាង​ច្រើន នៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមសេចក្ដិប្រកាសរបស់អង្គការសត្វព្រៃបនាអោយដឹងកាលពីម្សិលមិញ។ ប្រភពបានបន្ដថា៖សត្វត្មាតទាំងបីប្រភេទនោះគឺ  ត្មាតភ្លើង ត្មាតផេះ និង ត្មាតត្នោត ។តាមការពិពណ៌នាអង្គាការ WCS ថា សត្វត្មាតអាចនាំមកនូវសំណាងល្អ ជាការពិត​ណាស់​សត្វត្មាតគឺជាប្រភេទសត្វស្លាបដ៏កម្រ និង មានតួនាទីយ៉ាងសំខាន់​ក្នុងការ​សម្អាត​បរិស្ថាន។ សត្វត្មាតមិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាបរិភោគសាកសព​ស្អុយរលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ ដែលអាចជួយកាត់បន្ថយ​ការរីករាល​ដាលនៃជំងឺឆ្លងនានា ហើយថែមទាំងជួយបង្កើនជីវភាព​សហគមន៍តាមរយៈ​អេកូ​ទេសចរណ៍ ។ ដូច្នេះសហគមន៍ និង ប្រជាពលរដ្ឋ ត្រូវរួមគ្នាការពារសត្វត្មាតដែលនាំសំណាងល្អ គួរណាស់តែយើងរួមគ្នាការពារ​ថែរក្សាសត្វត្មាតដោយ​មិនបរិភោគសាច់​សត្វព្រៃ និង មិនប្រើប្រាស់​ថ្នាំបំពុលសត្វព្រៃ ៕

មើលពេញ

រយៈពេល៧ខែ ក្នុងឆ្នាំ២០១៨នេះ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៏សរុបជាង៣២ម៉ឺននាក់ កើន៧៤%

ខេត្តកំពង់ធំ៖រយៈពេល៧ខែ ក្នុងឆ្នាំ២០១៨នេះ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរណ៏សរុបជាង៣២ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំ២០១៧គឺឆ្នាំ២០១៨ កើនឡើងចំនួន៧៤;៤៧%។

មើលពេញ

ក្រសួងបរិស្ថានប្រគល់ម៉ូតូចំនួន​២៥​គ្រឿង ​ដល់​ដៃគូអនុវត្ត​គម្រោង “ពង្រឹង​ការ​អភិរក្ស​ជីវៈចម្រុះ និង​ព្រៃស្តុក​កាបូន”

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម សាយ សំអាល់ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច.) និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ ទទួល​ម៉ូតូ​ចំនួន​២៥​គ្រឿង ​ដល់​ដៃគូ​អនុវត្ត​គម្រោង “ពង្រឹង​ការ​អភិរក្ស​ជីវៈចម្រុះ និង​ព្រៃស្តុក​កាបូន

មើលពេញ