ទំព័រដើម / បរិស្ថាន (page 3)

បរិស្ថាន

សត្វពស់​និង​អណ្តើក​ជាច្រើន កំពុង​ត្រូវគេ​រត់ពន្ធខុស​ច្បាប់​​ចេញ​ពីកម្ពុជា​​យកទៅលក់​នៅ​ប្រ​ទេ​ស​​វៀតណាម​​​​

ប្រភពពត៌មានមួយ​ឱ្យដឹងថា​បច្ចុប្បន្ន​ សត្វព្រៃ​​ប្រភេទ​អណ្ដើក​និង​ពស់ ត្រូវបានក្រុម​ឈ្មួញ​​រត់​ពន្ធ​ខុសច្បាប់ពីប្រទេសកម្ពុជា​ យកទៅលក់​នៅ​ប្រទេសវៀតណាម ​ស្ទើរតែរៀងរាល់ថ្ងៃ​។​ គេហទំព័រ​វៀតណាមមួយឈ្មោះ ​វៀតណាម​ណេត(Vietnam Net)បានដកស្រង់​សំដី​​របស់អ្នក​ស្រុកខ្លះ​មកផ្សាយថា៖​ភាគច្រើននៃ​សត្វអណ្ដើក​និងពស់ ដែលគេដាក់លក់នៅតាម​ហាង​​ក្នុងឃុំ​ខាញ់ អាង​​(Khanh An)និង​ស្រុក​​អាង​ហ្វ៊ូ(​An Phu)របស់ខេត្តអាងយ៉ាង(An Giang)​​មិនឆ្ងាយប៉ុន្មាន​ពីបន្ទាត់​ព្រំ​ដែន​​​ខេត្តកណ្ដាល​​ នៃ​ប្រទេសកម្ពុជា​នោះ ​គឺ​គេ​បាន​ចាប់យក​ពី​​តាមតំបន់បណ្ដោយទន្លេមេគង្គ​និង​​តំ​ប​ន់ទន្លេសាប​​ របស់កម្ពុជា។​​​ សត្វពស់​និងអណ្តើកទាំងនោះ ត្រូវ​គេ​ចាប់​​ពី​ក្នុងប្រទេសកម្ពុជា ហើយ​មាន​ការរត់ពន្ធ​ខុស​ច្បា​ប់​​ឆ្លងដែន​ទៅលក់​នៅ​ប្រទេសវៀតណាម​។​​ ​ប្រភពពត៌មាន​ឱ្យ​ដឹង​ថា​​ក្នុង១​ថ្ងៃៗ​​យ៉ាងហោចណាស់​​មាន​សត្វពស់​និង​អណ្ដើក​​ដែលចាប់ពី​ប្រទេស​កម្ពុជា​​​ប្រមាណ​ពី​១០​ទៅ​១០០គីឡូក្រាម ត្រូវបាន​​គេ​លក់​ចេញ​ទៅឱ្យ​អតិថិជន នៅក្នុងប្រ​ទេ​សវៀតណាម​។​​ សត្វពស់​និងអណ្ដើក​ ដែលរត់ពន្ធ​ខុសច្បាប់​ពីប្រទេសកម្ពុជា ហើយមានដាក់លក់​នៅតាម​ហា​ង​​ជាច្រើន​ក្នុងប្រទេសវៀតណាម ត្រូវបានគេលក់​ទៅ​ឱ្យ​ភោជនីយដ្ឋាន​​ នានា​​សម្រាប់​​ធ្វើ​ម្ហូប​​ ក្នុងតម្លៃ​ពី១០​ម៉ឺន​ទៅ​៣០​ម៉ឺនដុង​លុយវៀតណាម​ប្រហែលជាង​​១៧០០០​​ទៅ​ជាង៥ម៉ឺន​រៀល​ក្នុង​១គីឡូ​ក្រា​ម។​​ គេហទំព័រ វៀតណាម​ណេត ​ដកស្រង់សំដី​ប្រភព​​មក​ផ្សាយទៀតថា​៖ដើម្បីនាំ​ចូល​សត្វពស់​និង​​អណ្ដើក​ ខុស​ច្បាប់​ពីប្រទេសកម្ពុជា ចូល​ទៅ​កាន់ទីផ្សារ​វៀតណាមបាននោះ គឺ​ពេលខ្លះ​គេត្រូវ​ចំណាយ​ប្រាក់ប្រហែល​២ទៅ៣លានដុង ​ដើម្បីសូកប៉ាន់​​​កម្លាំងប៉ូលីស​នៅ​តាមបន្ទាត់ព្រំដែន​។ ​សមត្ថកិច្ច កម្ពុជា​កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្រ្កាបសកម្មភាព​ជួញ​ដូរសត្វព្រៃ​ខុសច្បា​ប់​​នេះ​​។​ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ មន្ដ្រី​គយ​ច្រក​ទ្វារ​ជ្រៃ​ធំ ​ខេត្តកណ្ដាល បាន​​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​មាន​ប្រភេទ​សត្វ​អណ្តើក និង​ពស់​ជិត​១​តោន ដែល​ឈ្មួញ​បម្រុង​លួច​នាំចេញ​​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​​ក្នុងភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ៕ដោយ​៖ហង្ស សាវយុត​

មើលពេញ

កម្ពុជាគ្រោងរៀបចំទិវាបរិស្ថានជាតិក្រោមប្រធានបទ«រួមគ្នាដើម្បីបំបាត់ការបំពុលប្លាស្ទិក»

ភ្នំពេញ:  រាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំទិវាបរិស្ថានជាតិក្រោមប្រធានបទ «រួមគ្នាដើម្បីបំបាត់ការ​បំពុល​​ប្លាស្ទិក» ខណៈមានថង់ប្លាស្ទិកប្រើប្រាស់ហើយ បានបង្កជាក្តីបារម្ភចំពោះ​សុខ​ភាពមនុស្ស និងបរិស្ថាន។

មើលពេញ

ប្រធានអង្គការអភិរក្ស៖”សត្វទន្សោងចំនួន២ក្បាលត្រូវបានសម្លាប់ក្នុងមួយថ្ងៃរីឯខ្លាធំផុតពូជ”នៅកម្ពុជា

ខេត្តមណ្ឌលគិរី៖ប្រធានតំបន់ទេសភាពភាគខាងកើតរបស់អង្គការ WWF នៃប្រទេសកម្ពុជា លោក មូល ផាត បានកត់សម្គាល់​ថា សត្វព្រៃគ្រប់ប្រភេទនៅខេត្តមណ្ឌលគិរី កំពុងតែប្រឈម នឹងការបាត់បង់យ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ ដាក់អន្ទាក់ ជាពិសេសការកាប់បំផ្លាញ់ព្រៃឈើយ៉ាងរង្គាលនៅខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ដែលបានធ្វើឲ្យសត្វ ព្រៃគ្រប់ប្រភេទ បានបាត់បង់ជាបន្តបន្ទាប់។

មើលពេញ

ទំនប់ទឹកអាចាំងនៅក្នុងស្រុកបរិបូណ៌ អាចស្រោចស្រពដីស្រែ១០.៣០០ហិចតាពលរដ្ឋអាចធ្វើស្រែ២ទៅ៣ងដងក្នុងមួយឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ ទំនប់ធារាសាស្ត្រអាចាំងស្ថិតនៅក្នុងភូមិអញ្ចាញរូង ស្រុកបរិបូណ៌ ដែលមានប្រព័ន្ធប្រ ឡាយចែកចាយទឹកជាង៤០គីឡូម៉ែត្រធ្វើជិតរួចហើយ អាចស្រោចស្រពទឹកនៅដីស្រែ១០.៣០០ហិកតាលើឃុំ៦ នៅក្នុងស្រុកបរិបូណ៌ ដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់អោយប្រជាកសិករយើងធ្វើស្រែចំការបានពី២ដងទៅ៣ដងក្នុង១ឆ្នាំ។

មើលពេញ

បច្ចេកវិទ្យាថ្មី៖បណ្ដាញYouTube កំពុងបើកដំណើរការមុខងារ streamingប្រើបានទាំងសម្លេងនិងវីដេអូ

អាមេរិច៖YouTube កំពុងបើកដំណើរការមុខងារ streaming មួយដែលផ្តល់ជូនទាំង Videos និង Audios ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Spotify និង Apple Music ។

មើលពេញ

ខ្យល់កន្ត្រាក់​បំផ្លាញ​ផ្ទះប្រជាពលរដ្ឋចំនួន​៩៤ខ្នង នៅ​ខេត្តសៀមរាប​

​មន្ត្រីសាខាកាកបាទក្រហម​​កម្ពុជា ខេត្ត​សៀមរាប ឱ្យ​​ដឹង​​ថា​​ខ្យល់កន្ត្រាក់​បាន​បំផ្លាញផ្ទះ​ប្រ​ជា​ពលរដ្ឋ​អស់​ចំ​នួន​៩៤ខ្នង កាលពីរសៀលថ្ងៃ​អាទិត្យទី២០ខែ​ឧសភាកន្លងទៅ​។ ​នាយក​ប្រតិបត្តិ​​​សាខាកាកបាទ​ក្រហម​កម្ពុជា​​ខេត្តសៀមរាប លោក ស៊ុំ សំអន មានប្រសា​​ស​ន៍​​នៅរសៀលថ្ងៃច័ន្ទទី២១ខែ​ឧសភាថា៖​​បាតុភូតខ្យល់កន្ត្រាក់ បានបក់បោកខ្លាំង​ នៅ​ក្នុង​ឃុំចំនួន​២​នៃ​ស្រុក​ពួក គឺឃុំ​សសរស្ដម្ភ និងឃុំខ្នាត​ ហើយបន្តមកបោកបក់​បំផ្លាញ​នៅសង្កាត់ទឹកវិល​ ក្រុង​សៀ​​ម​​​រា​បថែមទៀត​។​ ​មន្ត្រីកាកបាទក្រហម​កម្ពុជា ​ដដែលបញ្ជាក់ថា​៖បាតុភូតខ្យល់​កន្ត្រាក់នេះ ​បានបំផ្លាញ​ផ្ទះ​​​សម្បែ​ងអស់​​ចំនួន​៩៤ខ្នង និងធ្វើ​ឱ្យប្រជាពលរដ្ឋចំនួន៩៤គ្រួសារ រងគ្រោះ ក៏ប៉ុន្តែមិនមានអ្នក​ណា​ម្នាក់​គ្រោះថ្នាក់​រហូតដល់បាត់បង់ជីវិតទេ​។​​ ​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ អភិ​បាល​ខេត្ត​សៀម​រាប បាន​ដឹក​នាំគណប្រតិភូ​ ចុះទៅពិនិត្យ​មើល​ផ្ទះ​សម្បែង​​របស់ប្រជាពលរដ្ឋ ដែល​ខូច​ខាតដោយសារ​ខ្យល់​កន្ត្រាក់នោះ ​​ព្រមទាំង​បញ្ជា​ឱ្យកម្លាំងខ្លះ​ជួយ​រុះ​រើ​ផ្ទះ​ខូចខាតនោះ ជូនប្រជាពលរដ្ឋផង។​​ ​​កាលពីថ្ងៃទី​១៦និង១៧ខែ​ឧសភា​​​នៅ​ឯភូមិ​​គោក​​​រាំង​ ឃុំ​មុខ​ប៉ែន ស្រុកពួក​ខេត្តសៀមរាបធ្លាប់​មាន​​​​​​​​ ​ពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​ម្នាក់ស្លាប់ និងម្នាក់ទៀតរង​របួស​ និង​​នៅភូមិភ្លាំង ឃុំព្រៃជ្រូក ស្រុកពួកដដែល រន្ទះបា​ញ់​​​​​​​​​​​​ងាប់គោ​ចំនួន៣ក្បាល​និងឆ្កែ១ក្បា​ល​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នា​នេះដែរ នៅភូមិស្វាយជន្ទោ ឃុំព្រៃជ្រូក​ ខ្យល់​កន្ត្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ធ្លាប់​​​​​​​បំផ្លាញផ្ទះចំនួន២ខ្នងដែរ​​៕

មើលពេញ

រដ្ឋាភិបាល​​កំពុង​​បញ្ជូន​មន្ត្រី​ចម្រុះ​​ទៅ​​ស៊ើប​​អង្កេត​ សហគមន៍​រ៉ែ​​មាស​​មួយ​​និង​ក្រុម​ហ៊ុន​​រុក​រក​រ៉ែមាស​មួយ​​នៅ​​ខេត្ត​មណ្ឌល​គី​រី​ ដោយ​សង្ស័យ​ថាបាន​​បង្ហូរ​ជាតិ​ពុល​ចូល​ទឹក​ព្រែកទេរ​​​

មន្ត្រី​ក្រុមប្រឹក្សាឃុំ​ចុងផ្លាស់ ស្រុកកែវសីមារ ខេត្តមណ្ឌលគីរី ចង់ឱ្យមន្ត្រី​ចម្រុះ​របស់រដ្ឋាភិបា​ល​ ដែល កំពុងបញ្ជូនទៅ​ស្រាវជ្រាវរកប្រភព​ជាតិពុល ដែល​​សង្ស័យថា​បានចេញពី​ការដ្ឋាន​រ៉ែ​មា​ស​​នោះ ​ទៅ​និត្យ​ការដ្ឋាន​របស់សហគមន៍​រ៉ែមាស១កន្លែង​​និង​ការដ្ឋានរបស់ក្រុមហ៊ុន​​រ៉ុង ឆេង​១​កន្លែង ទៀត​ ដើម្បីឱ្យច្បាស់​ថា​​តើសារធាតុពុល​ ដែលហូរចូល​ទឹកព្រែកទេរនោះ ចេញពីកន្លែងណា​ឱ្យពិត​ប្រាក​ដ។​​ ​មេឃុំ​ចុងផ្លាស់ លោក លាភ លឹម​​គុណ មាន​ប្រសាសន៍​​​នៅ​​ព្រឹក​​ថ្ងៃ​​​ច័ន្ទ​​ទី​​២១​ខែ​ឧសភា​ថា​៖​ក្រុ​ម​​មន្ត្រី​ចម្រុះ​​របស់​រដ្ឋា​ភិបាល​ នឹងទៅដល់ឃុំ​របស់លោក​នៅ​ថ្ងៃត្រង់ថ្ងៃទី២១ខែឧសភានេះ​។​​លោក​មេឃុំ​បញ្ជាក់ទៀតថា​៖​លោក​នឹងស្នើសុំ​ឱ្យ​ក្រុមមន្ត្រីចម្រុះ​របស់រដ្ឋាភិបាល ចុះទៅពិនិត្យ​ទាំងការដ្ឋាន​រ៉ែមាស​របស់សហគមន៍ និងការដ្ឋានរ៉ែមាស​របស់ក្រុមហ៊ុន​រ៉ុង ឆេង ឱ្យបានច្បាស់លាស់​ថាតើ​ក្នុងចំ​ណោម​ការដ្ឋានទាំងពីរ មួយណាជាអ្នក​បង្ហូរចោលសារធាតុគីមីពុល ​បណ្ដាលឱ្យហូរចូលទឹកព្រែក​នោះ ដើម្បីកុំឱ្យ​សហគមន៍និងក្រុមហ៊ុន​​ចោទប្រកាន់គ្នា​ទៅវិញ​ទៅមក​។​ លោក លាភ លឹមគុណ មានប្រសាសនថា​​តាម​លោក​ដឹង​​​គឺ​ក្រុម​ហ៊ុន​ រ៉ុង ​ឆេង​ដែលមានការ​ដ្ឋា​ន​​​រ៉ែ​​មាស​នៅ​ជិត​​តំបន់អូរក្ល គឺទើបតែមកដល់​ មិនទាន់​បានធ្វើសកម្មភាព​រ៉ុករករ៉ែ​នៅឡើយទេ ក៏​ប៉ុ​ន្តែ​គេឃើញមាន​​ធុង​​ធំៗ​ដែលផ្ទុក​សារធាតុគីមីខ្លះ​​ នៅក្នុងដីរបស់ក្រុមហ៊ុននោះ មិនដឹងថាជារបស់​ក្រុម​ហ៊ុនថ្មីនេះ ឬក៏ជារបស់ក្រុមហ៊ុនមុនដែលផុតអាជ្ញាប័ណ្ណ​ ហើយបន្សល់ទុកចោល​?។​​ ​កាលពីថ្ងៃទី២០ខែ​ឧសភា ​ក្រុម​ប្រជាសហគមន៍​សិប្បករ​​រ៉ែមាស នៅភូមិ​ពូទុង បានលើកគ្នា​ទៅសាលា​ឃុំ​ចុងផ្លាស់ ដោយបដិសេធថាពួកគេ​មិនបានប្រើប្រាស់សារធាតុ​គីមីពុល​ ដែលបណ្ដា​ល​ឱ្យហូរចូល​ទឹកព្រែកទេរនោះទេ។​​ ប្រធានសហគមន៍​សិប្បករ​​រ៉ែ​មាស ចុងផ្លាស់​លោក​ តែ កំសាន្ត​ បានច្រានចោលថា៖​សហគ​ម​ន៍​​​របស់លោក​ដែ​ល​មានផ្ទៃដី​ទំហំ​៤០ហិកតារ​ …

មើលពេញ

ប្រមុខរាជរដ្ឋាភិបាលជំរុញឲ្យបង្កើនការការពារតំបន់ឧទ្យានរាជបណ្ឌិត្យសភាឫស្សីត្រឹប 

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យយកចិត្តទុកដាក់បង្កើនការការពារ ដើម្បី អភិរក្ស តំបន់ឧទ្យាន​ជាតិ​រាជបណ្ឌិត្យ​សភាតេជោសែនឫស្សីត្រឹប ឲ្យបានគង់វង្ស និងខិតខំប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិ​​សាស្រ្តដ៍ទាក់ទាញទៅអនាគត។

មើលពេញ

សម្ដេចហ៊ុនសែនចូលរួមពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

មើលពេញ

មន្ដ្រី៖តំបន់ដីច្រោះក្លាយជារូបរាង ប្រាសាទនៅខេត្តកំពង់ស្ពឺគ្រោង អភិវឌ្ឍន៍ជាអេកូទេសចរណ៍បែបសហគមន៍

ខេត្តកំពង់ស្ពឺ៖តំបន់ល្អាងដីច្រោះរំលិចមានរូបរៀងជាប្រាសាទឬដូចជាបន្ទាយត្រូវមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺគ្រោងអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍បែបសហគមន៍និងបង្កើនឱកាសការងារដល់ពលរដ្ឋនៅតំបន់នេះនាពេលខាងមុខ។

មើលពេញ