ទំព័រដើម / បរិស្ថាន (page 4)

បរិស្ថាន

ក្រសួង​ធនធាន​ទឹក​៖​​​ស្ថានភាព​ទឹកជំនន់ នៅ​​ខេត្ត​ផ្នែក​​ខាង​​លើ​ បាន​ធូរស្រាល​ហើយ ប៉ុន្តែ​នៅ​មាន​ការ​បារម្ភ​​ក្នុង​តំបន់ខ្លះ​ នៃ​ខេត្ត​កណ្ដា​ល ​​និងរាជធានី​ភ្នំពេញ

​មន្ត្រី​ក្រសួង​​ធន​ធានទឹក​​និង​​ឧត្តុនិយម​ អះអាង​ថា៖​រហូតមក​ដល់​​ថ្ងៃ​​ច័ន្ទទី​២៣​​ខែ​កក្កដា​​នេះ​ស្ថា​​ន​​ភាព​ទឹក​ជំនន់ នៅ​​ខេត្ត​ភាគ​​ខាង​លើ​​និង​​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ ​បាន​ធូរស្រាល​ហើយ ​ដោយ​សារ​​តែ​ពុំ​មាន​ភ្លៀងធ្លាក់បន្ត​។​​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម លោក ចាន់ យុត្ថា ​មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​​ត្រ​ង់ ថ្ងៃ​ច័ន្ទទី២៣​​ខែ​​កក្កដា​​ថា៖​ស្ថានភាព​​ទឹក​​ជំនន់ ដោយ​សារ​ភ្លៀង​ខ្លាំង នៅ​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ​​ខេត្ត​​ព្រះសីហនុ និង​ខេត្ត​កំពត​​នោះ ​បាន​ធូរស្រាល​ហើយ​។​ ​ ​អ្នក​នាំ​ពាក្យ​​ដដែល​​បញ្ជាក់​ថា​​នៅ​​ថ្ងៃទី​២៣​​ខែ​កក្កដា​​នេះ គឺ​​ទឹក​​ដែល​​ជន់​ខ្លាំង​​នៅ​​ព្រែក​ស្រែអំ​បិ​ល​ ក្នុងស្រុកស្រែ​អំបិល ខេត្តកោះ​កុង នោះ ​គឺ​បាន​ស្រកចុះ​ហើយ ដោយ​ឡែក​ទឹក​ដែល​​ហូរកាត់កំ​ណាត់ផ្លូវជាតិ​លេខ៤ ​ដែល​នៅ​​បន្ត​ជន់​​នោះ ដោយសារតែមានភ្លៀងខ្លាំង​ថែមទៀត​កាល​ពីថ្ងៃទី២២​ខែ​​កក្កដា​។​​ ​ចំណែក​​ទឹកស្ទឹង​ព្រែក​​ត្នោត ដែល​​ធ្វើ​​ឱ្យ​ហូរ​ជន់​លិច​​តំបន់ខ្លះ របស់​ខេត្ត​កំពង់​ស្ពឺ គឺ​​ស្រក​អស់​ហើយ ដោយ​ធារទឹក​បាន​មកដល់ទំនប់​៧​មករា ក្នុងស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​។​ ​ថ្វីបើ​​ធារ​ទឹក​​ជំនន់​​នេះ ​បាន​​ស្រក​ចុះ​ កំពស់​ពី​​០.៩ម៉ែត្រ ទៅ​១ម៉ែត្រ ក៏​ពិត​មែន ​ក៏ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​របស់​ក្រសួង​ធន​ធានទឹក​ នៅ​​តែ​ដាក់​កម្លាំងត្រៀម​អន្តរាគមន៍ នៅឡើយ ពីព្រោះ​តែ​ទឹក​ជំនន់​នៅ​មាន​កំពស់ខ្ពស់​គួរ​​ឱ្យព្រួយ​បារម្ភ​នៅ​ឡើយ​។​​ ​ក្រសួងធនធាន​ទឹក​និង​ឧត្តុ​និយម ឱ្យ​ដឹង​ថា៖​កំពស់​ទឹក​ជំនន់ដែល​​ហូរ​មក​ដល់​ផ្នែកខាងក្រោម​នៃ​​ទំនប់៧មករា ​គឺ​អាច​នឹង​គំរាម​កំហែង​ផ្នែក​ខ្លះ របស់​ខេត្តកណ្ដាល ​និងផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​នៅ​ឡើយ ដូច្នេះ​​ហើយ ក្រសួង​ធនធានទឹក​​នៅ​តែ​ដាក់កម្លាំង​ប្រចាំការ​​ដើម្បី​ត្រៀម​អន្តរាគមន៍ ​ខ្លាច​ក្រែងទឹក​​នេះ …

មើលពេញ

ក្រសួង​កសិ​​កម្ម បង្កើត​​ក្រុម​​ការ​​ងារ​​​ជំ​រុញ​​ការ​​បង្កើន​​ផល​​​ស្រូវ រដូវ​វស្សា និង​​​​ក្រុម​​ចុះ​​វាយ​​តម្លៃ​​​ផល​​​ដំ​ណាំ​​​​ដែ​ល​​​ប៉ះ​ពាល់​​ដោយ​​សារ​ទឹក​ជំនន់

អគ្គ​នាយ​ក​ដ្ឋាន​​នៃ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ បាន​​សំរេច​​បង្កើត​ក្រុម​​ការ​ងារ​ជំ​រុ​ញ​ការ​បង្ក​បង្កើន​ផល​ស្រូវ​រដូវវស្សា ​និង​​ក្រុម​​​ចុះ​សិក្សា​វាយ​តម្លៃ​​ការប៉ះពាល់​​ផលដំណាំ​ ដើម្បី​​ចុះ​​ជួយ​ស្ដារ​​និង​ស្រាវ​ជ្រាវ​ឱ្យ​ប្រាកដ​ថា​តើ​​ទឹក​ជំនន់ ដែល​​កើត​មានលើ​ខេត្ត​ចំនួន​​៥​​របស់កម្ពុជា​​នោះ ​បាន​បំ​ផ្លា​ញ​ដំណាំ​និងស្រូវ​​អស់ចំនួន​ប៉ុន្មាន​ពិត​​ប្រាកដ?។​​ ​អគ្គនាយក​នៃ​​អគ្គ​នាយក​ដ្ឋាន​​កសិកម្ម បាន​ចេញ​​សេច​ក្តីសំរេច​មួយ​ កាល​ពី​រសៀល​ថ្ងៃទី​១៩​ខែ​កក្កដា​ថា៖​ក្រុម​ការ​ងារ​​ជំរុញ​​ការ​បង្កបង្កើន​ផល​​ស្រូវ​រដូវ​វស្សា​​ឡើង​វិញ និង​​ចុះ​សិក្សា​​អំពី​​ការ​ប៉ះ​ពា​ល់​​ ដោយ​សារ​ទឹក​ជំនន់ ដោយ​មាន​ប្រធាន​១​​រូប ​អនុ​ប្រធាន​៤​រូប និង​សមា​ជិក​​ចំនួន​​៥​រូបនោះ ​បាន​បង្កើ​តឡើង​ហើយ។​​ ក្រុម​ការ​ងារ​នេះ​​មាន​ភារ​កិច្ច​នឹង​ចុះ​ជំរុញ​​​ការ​បង្ក​បង្កើន​ផល ព្រម​ទាំង​ពិនិត្យ​​ស្ថាន​ភាព​ទឹក​​ជំន​ន់​ រួច​ហើយ​វាយ​តម្លៃ​​ការ​ប៉ះ​ពាល់​ផល​​ដំណាំ​នានា ដោយ​សារ​ទឹក​ជំនន់​ នៅ​តាម​បណ្ដា​ខេត្ត​នានា រួច​ហើយ​​រាយការណ៍​មក​​អគ្គ​នាយក​ដ្ឋាន​​កសិកម្ម ​។​ ​កាល​ពី​ថ្ងៃ​ទី១៩​​ខែកក្កដា​ ក្នុងពេល​ដែល​​ជំនន់ទឹកភ្លៀង​កំពុង​ជន់​លិច​ខេត្ត​​ចំនួន​​៥ របស់​កម្ពុជា​មាន​​ខេត្ត​​​​​កំពត ខេត្ត​ព្រះសីហនុ កោះ​កុង ខេត្ត​កំពង់ស្ពឺ ខេត្ត​បាត់ដំបង​និង​ខេត្តប៉ៃលិន​ជាដើមនោះ គណកម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ ​បាន​​បង្ហាញ​​តួលេខ​បណ្ដោះ​អាសន្នថា៖​​​ទឹក​ជំនន់​បាន​​បង្ក​ឱ្យប្រជាពលរដ្ឋ​​ចំនួន​ជាង​៤៤០០គ្រួសារ​​បាន​​ជំ​លៀ​​ស​ចេញ​​ពីភូមិ​​ឋាន​និងមួយចំនួន​​​​ជាប់​​​នៅ​ក្នុង​ភូមិ​ចេញ​​មិន​រួច។ ​នៅ​​ក្នុង​ខេត្ត​​កោះ​​កុង​ ទឹក​ជំនន់​​បាន​​បំ​ផ្លា​ញ​​ផ្ទះ​​ចំនួន​៦ខ្នង លិច​​សាលារៀន​ចំនួន​​៨​កន្លែង ​លិច​វត្ត​​ចំនួន​២​​និង​​ព្រះវិហារ​​សាសនា​​ឥស្លាម​​ចំនួ​ន​៦ ​ព្រ​​ម​​ទាំង​​​បាត់​​​គោ ចំនួន​១១ក្បាល​។​ ​ក្នុង​វិស័យ​​កសិកម្ម​ ទឹក​ជំនន់​នេះ​ បាន​​ធ្វើ​​ឱ្យ​​ប៉ះ​​ពាល់​​ស្រូវ​​​និង​​​ដំ​ណាំ​​ជិត​​​៤០០០ហិកតារ ​​ផ្លូវ​លំ​​ខូច​ជា​​ច្រើន​ខ្សែ ប៉ុន្តែ​​មិន​ទាន់​ដឹង​តួលេខ​ច្បាស់ ដោយ​សារ​តែ​ទឹក​​នៅ​​ជន់​លិចនៅឡើយ​៕ដោយ៖ហង្ស សាវយុត​

មើលពេញ

ក្រសួង​ធន​ធាន​ទឹក​​និង​​ឧត្តុនិ​យម៖​​ប្រសិនបើ​នៅ​​ថ្ងៃ​ទី២០​​ខែកក្កដា មិន​មាន​​ភ្លៀង​ធ្លាក់ទេ គឺស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅខេត្ត​កំពង់​ស្ពឺ ​និង​ស្រុក​ស្រែអំបិល ខេត្តកោះ​កុង​​អាចធូរស្បើយ

មន្ត្រី​​ក្រសួង​ធន​ធានទឹក​​និង​ឧត្តុនិយម ​អះ​អាង​ថា​ស្ថាន​ភាព​ជំ​ន​ន់ទឹក​ភ្លៀង នៅ​​តំបន់​ខាងលើ​របស់​ខេត្ត​​កំពង់​ស្ពឺ​​និង​​កោះ​កុង ​បាន​​ធូរស្រាល​ហើយ នៅ​ព្រឹកថ្ងៃសុក្រទី២០​ខែ​កក្កដា​ ប៉ុន្តែ​​ទឹក​បាន​ទៅ​ជុញ​នៅ​តំបន់ខាងក្រោម ​ដែលបណ្ដាលឱ្យជន់លិច​នៅ​តំបន់ខ្លះ​ៗ​ទៅវិញ​។​ អ្នកនាំពាក្យ​ក្រសួងធនធានទឹក​និងឧត្តុនិយម លោក ចាន់ យុត្ថា មាន​ប្រសាសន៍​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី២០​ខែកក្កដាថា៖​បញ្ហា​ប្រឈម​និងទឹក​ជំនន់ គឺមានតែនៅ​តំបន់ខ្លះ របស់ខេត្តកំពង់ស្ពឺ និង​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្តកោះ​កុងតែប៉ុណ្ណោះ​។​ មន្ត្រី​ដដែល​បញ្ជាក់ថា៖​ប្រសិនបើ​ថ្ងៃទី២០​ខែ​កក្កដា​នេះ​មិនមាន​ភ្លៀងធ្លាក់បន្តទៀតទេ គឺ​នៅ​វេលា​ល្ងាចថ្ងៃ​ដដែល​នេះ ទឹក​ជំនន់​អាចថយចុះ​។​ ក្រសួងធនធានទឹក​និងឧត្តុនិយម​ឱ្យដឹងថា​គិតមកដល់ថ្ងៃត្រង់​ថ្ងៃទី២០​ខែ​កក្កដា នៅ​ម្ដុំស្ពាន​សំរោង​លើកំណាត់ផ្លូវជាតិលេខ៤ ជាប់ព្រំប្រទល់ឃុំបាក់រទេះ ស្រុក​កំពង់សិលា​ខេត្តកោះ​កុង ជា​មួ​យ​ខេត្តកំពង់ស្ពឺ​នោះ គឺទឹក​ជំនន់​នៅឡើង ដោយសារតែកាលពីយប់​ថ្ងៃទី១៩ មាន​ភ្លៀងធ្លាក់ខ្លាំង​ ។​ចំ​ណែក​នៅឯស្រុក​ស្រែអំបិល ខេត្តកោះកុង គឺ​ទឹកជំនន់​នៅ​តែ​ក្នុងព្រែកស្រែអំបិល​មួយទេ ដែល​បារម្ភ​ ក៏ប៉ុន្តែកំពស់ទឹក​ក៏ស្រកចុះហើយ​ដែរ។​ ​បន្ទាប់ពី​ទឹក​ស្រកចុះ​នៅ​តំបន់ខាងលើ ​គឺទឹក​បាន​បន្តហូរបុក​មក​តំបន់ខាងក្រោម ដែលធ្វើ​ឱ្យ​តំបន់ខ្លះ របស់ខេត្តកំពង់ស្ពឺ​ នៅតែ​រងការគំរាមកំហែង​ នៅឡើយ។​ កាល​ពី​ព្រឹក​​ថ្ងៃទី​២០​​ខែ​កក្កដា​ អភិបាល​​ខេត្ត​​កំពង់​ស្ពឺ ​បាន​​ចេញ​​សេច​ក្តី​ជូន​​ដំណឹង​មួយ​​ស្ដី​ពី​ការ​​ផ្អាក​ធ្វើ​​ចរាចរណ៍​បណ្ដោះ​អាសន្ន នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​៤ នៅ​ត្រង់​ម្ដុំ​​គីឡូ​ម៉ែត្រ​លេខ៩០និង​ចំ​ណុច​គីឡូម៉ែត្រ​​លេខ១៥ ​ដែល​ជា​តំបន់​ប្រសព្វ​​របស់​ខេត្ត​​​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ​និងខេត្តកោះ​កុង ដែលមិន​អាចឱ្យធ្វើចរាចរណ៍បាន​។​​ ​សេចក្តីជូន​ដំណឹងរបស់សាលាខេត្តកំពង់ស្ពឺ បញ្ជាក់ថា​នៅ​ព្រឹកថ្ងៃទី២០ខែ​កក្កដា គឺទឹកជំនន់​បាន​ហូរកាត់កំណាត់ផ្លូវជាតិលេខ៤ …

មើលពេញ

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការសាង​សង់ ច្រាំងទន្លេមេគង្គនៅខេត្តកំពង់ចាម

ភ្នំពេញ៖ ក្រសួង ធនធានទឹក និងឧតុនិយម បានបញ្ចប់ការ សាង សង់ ច្រាំងទន្លេមេគង្គ នៅខេត្ត កំពង់ចាមហើយ។ ច្រាំងទន្លេដែលសាងសង់ រួចនោះ នឹងត្រូវ ប្រគល់ទៅឲ្យអាជ្ញាធរខេត្ត កំពង់ចាម ជាអ្នក គ្រប់គ្រងបន្ត រយ:ពេលមួយឆ្នាំទៀត។

មើលពេញ

ក្រសួង​បរិ​ស្ថាន​​ កំពុង​​ប្រឹង​ប្រែង​រៀ​​ចំ​​បទ​ដ្ឋាន​​​គតិយុត្ត ដើម្បី​​គ្រប់​គ្រង​សំរាម​​​និង​​សំណល់​រឹង​ នៅ​​តាម​​ទី​ប្រជុំ​ជន​​នៃ​​ប្រទេស​កម្ពុជា​ឱ្យបានល្អប្រសើរ

​មន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​​តែ​បង្ហាញ​​កង្វល់​ច្រើន ​ទៅ​លើ​​បញ្ហា​​សំរាម​​និង​កាកសំណល់​រឹង ព្រម​ទាំង​​បញ្ហា​​ទឹក​លូ​​និងទឹកក្រខ្វក់ នៅ​​តាម​​ទីក្រុងនានា​​ទូទាំង​ប្រទេស​កម្ពុជា​។​ ​អ្នក​នាំ​ពាក្យ​​ក្រសួង​​បរិស្ថាន លោក សៅ សុភាព ​មាន​​ប្រសាសន៍​​នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី​១៧​​ខែ​​កក្ក​ដា​ថា៖​ក្រសួង​បរិស្ថាន​​នៅ​​មាន​​កង្វល់​ច្រើន លើ​​បញ្ហា​​សំរាម​កាក​សំណ​ល់​រឹង ព្រម​ទាំង​ទឹក​ក្រខ្វក់​​ដែ​ល​​​​តែងកើត​មាននៅ​តាម​ទីប្រជុំ​ជន​​ជា​ច្រើន​​នៃ​​ប្រទេស​កម្ពុជា​ ហើយ​មិន​អាចរក​អ្នក​ជំនាញ​ផ្ដល់​សេវា​សំអាត​បញ្ហា​ទាំងនេះ ​ឱ្យបាន​ទាន់ពេលវេលា​និងគ្រប់ទីកន្លែងនៅឡើយ​​។​ ​ក្រសួង​បរិស្ថាន​​ឱ្យ​ដឹង​ថា៖​បញ្ហា​​សំរាម​​នេះ បើ​និយាយតែ​ទីក្រុងភ្នំពេញ​មួយ ដោយ​មិន​ទាន់​គិ​ត​ពី​​តាម​បណ្ដាខេត្ត​​នានាផង គឺ​មាន​បញ្ហា​ប្រឈម​​ទៅហើយ​។ ​តាម​តួលេខប៉ាន់​​ប្រមាណ​​បង្ហាញ​ថា​សម្រា​ប់ទី​ក្រុង​ភ្នំ​ពេញ​​មួយ គឺ​​មាន​​សំ​រាម​និង​កាក​សំណល់​រឹង​​ប្រ​មាណ​​ពី​២៨០០​ទៅ​​៣០០០​តោន​ដែ​ល​ត្រូវ​ប្រមូល​ដឹក​ចេញ​​ក្នុង១​ថ្ងៃៗ​។​​ ​រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន ឯក​​ឧត្តម​​សាយ សំអាល់ ​បាន​​អធិប្បាយ​​នៅ​ក្នុង​​បណ្ដាញ​​សង្គម​(Face Book)របស់​លោក កាល​ពី​ព្រឹក​ថ្ងៃ​​អង្គារ​ទី​១៧​ខែ​​កក្កដា​​ថា៖​​ក្នុង​ទិស​ដៅ​រក្សា​ឱ្យ​បាន​​គុណ​ភាព​បរិស្ថាន​ល្អ ក្រសួងបរិស្ថាន ​កំពុង​ខិត​ខំរៀប​​ចំបង្កើត​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ យន្តការសម្រាប់អនុវត្ត និងយន្តការហិរញ្ញ​វត្ថុពាក់​ព័ន្ធនឹង​ការងារ គ្រប់​គ្រង​សំរាម សំណល់រឹង ការពង្រឹង​ប្រសិទ្ធ​ភាព​នៃ​​ការ​វា​យ​តម្លៃ ហេតុ​ប៉ះ​ពាល់ប​រិស្ថាន​និងសង្គម ​ដែលតម្រូវ​​ឱ្យ​​តាម​ដានត្រួត​ពិនិត្យជាប្រចាំ លើគុណ​ភាព​ទឹ​ក​ ដី​ ខ្យល់ និង​កម្រិត​អាស៊ីដ​នៅ​ក្នុង​បរិយាកាស នៅតាមបណ្តាទីប្រជុំជន រាជធានី និងខេត្តគោល​ដៅ​នានា។​ ​ទន្ទឹមនិងនេះ​​​ការពង្រឹង សមត្ថភាពនិងសុក្រឹត្យភាព មន្ទីរពិសោធន៍ សំដៅលើកកម្ពស់ សុខ​ភាព​ប្រជាពលរដ្ឋ ព្រម​ទាំង​​​ចូល​​រួម​​កសាង​សង្គម​កម្ពុជា​មួយ ដែល​មាន​បរិស្ថានស្អាត រំលេច​ដោ​យ​ព​ណ៌​បៃតង​​សម្រា​ប់ប្រជាជនកម្ពុជា …

មើលពេញ

មន្ដ្រីប្រកាសថា៖”ជំនន់ទឹកភ្លៀងទន្លេមេគង្គចាប់ផ្ដើមគំរាមកសិផល”របស់ពលរដ្ឋ

ភ្នំពេញ៖មន្ដ្រីក្រសួង​ធន​ធាន​​ទឹក​​និង​ឧត្តុនិយម ​ឱ្យ​ដឹង​នៅថ្ងៃនេះថា៖​យ៉ាង​យូរ​​នៅ​​ថ្ងៃពុធទី​១៨ខែ​​កក្កដា ​ទឹក​ភ្លៀងធំ​​ដែ​ល​ហូរ​មក​ពី​ទន្លេមេគង្គ​កាត់​​ប្រទេសថៃ​និងឡាវ នឹ​ង​​​​មក​​ដល់​​​​ទន្លេ​មេ​គង្គ​​នៃ​​ខេត្ត​​ស្ទឹង​​ត្រែង​​​​កម្ពុជា​ ហើ​យ​ហូរបែក​តាមព្រែក ដែល​អាចបណ្ដាលឱ្យលិចផលដំណាំ​របស់កសិករខ្មែរ​ នៅ​​តាម​​វាល​ទំនាប។​ ​​អ្នក​នាំ​ពាក្យ​ក្រសួងធនធានទឹក​និង​ឧត្តុនិយម លោក ​ចាន់​ យុត្ថា​ មាន​ប្រសាសន៍​​ថា៖​ នៅខេត្តស្ទឹងត្រែង គឺទឹក​ភ្លៀងធំដែលហូរ​ពី​ទន្លេមេគង្គ​ប្រទេស​ថៃ​និងឡាវ អាចមកដល់ខេត្តស្ទឹងត្រែង ហើយហូរបែក​ទៅតាម​ដៃព្រែក​នានា​។​ មន្ត្រី​ដដែល​បញ្ជាក់​ថា​​ជុំវិញ​​បញ្ហា​​​នេះ ក្រសួង​ធន​ធាន​ទឹក​​និង​ឧត្តុនិយម ​សុំ​ជូន​​ដំណឹង​ដល់​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ ដែល​​រស់​នៅ​តំបន់ទន្លេមេគង្គលើ ក្នុង​​ខេត្ត​ស្ទឹង​ត្រែង ខេត្ត​ក្រចេះ ខេត្ត​ត្បូង​ឃ្មុំ​និង​​ខេត្ត​​កំពង់​ចាម​​ជាដើម​ ដែលប្រក​ប​របរកសិកម្ម សូមមេត្តារួសរាន់ប្រមូលផល ឱ្យបាន​ឆាប់រហ័ស​ជៀសវាង​ ទឹកភ្លៀងជន់​លិចបំផ្លាញ។​ ​លោក ចាន់ យុត្ថា​ បញ្ជាក់ថា៖​បើទោះបី​ជា​ក្រសួងធនធានទឹក​​ ជូនដំណឹង​ឱ្យកសិករប្រញាប់​ប្រ​មូលផលដំណាំ​ដើម្បី​ជៀសផុត​ ពី​ទឹកភ្លៀងជន់លិចក៏ដោយ ក៏ប៉ុន្តែ​រហូតមកដល់ពេលនេះ នៅ​មិនទា​ន់​មានកំរិត​ថា​ឱ្យទឹក​អាចជន់លិចភូមិដ្ឋាន​ នៅឡើយទេ។​ បញ្ហា​ជំនន់ទឹកភ្លៀងនេះ​ដែរ នៅ​ព្រឹកថ្ងៃអង្គារទី១៧ខែ​កក្កដា ​គឺទឹក​បាន​ហូរកាត់កំណាត់ផ្លូវជា​តិ​លេខ៤ មួយកន្លែងប្រវែង​ប្រហែល​១០០ម៉ែត្រ នៅ​ចន្លោះគីឡូម៉ែត្រ​លេខ​១០៦​-១០៧​ក្នុងភូមិស្ទឹង​ច្រាល ឃុំបាក់​រទេះ ស្រុក​កំពង់​សិលា​ខេត្តកោះ​កុង ជាប់​ព្រំប្រទល់​និង​ខេត្តកំពង់ស្ពឺ​ដោយសារតែ​ភ្លៀ​ងនៅតែបន្ត​​​ធ្លាក់ខ្លាំង​ បណ្ដាល​ឱ្យការធ្វើ​ចរាចរណ៏ឆ្លងកាត់ត្រូវបិទ​មួយរយៈ​។​ នៅខេត្តកំពង់ស្ពឺជាប់គ្នា​នេះ ភ្លៀងកំពុងតែ​បន្តធ្លាក់នៅ​តំបន់ភ្នំ​ឱរ៉ាល់ ​ដែលអាចនឹងធ្វើ​ឱ្យ​ទឹក​នៅ​ស្ទឹងព្រែកត្នោតកើន​ឡើង​។​ ​ក្រសួងធនធានទឹក​និងឧត្តុនិយម ​ឱ្យដឹងទៀតថា​តាំងតែពី២សប្ដាហ៍មុន …

មើលពេញ

អន្ទាក់​ដែល​​គេដាក់​ចាប់សត្វព្រៃ នៅលើភ្នំ​ក្រវាញ កំពុង​គំរាម​កំហែង​ដល់អាយុជីវិត​សត្វដំរី

អ្នកជំនាញ​ផ្នែកអភិរក្ស​សត្វព្រៃ​កម្រ​នៅ​កម្ពុជា​ កំពុងព្រួយបារម្ភ​ ទៅលើ​ការដាក់​អន្ទាក់រាប់​ពា​ន់​ សម្រាប់​​​​​ចាប់យក​​សត្វព្រៃ​​នៅ​តំបន់ភ្នំ​ក្រវាញ ខេត្តពោធិសាត់។​ ​ការព្រួយបារម្ភ​នេះ​​កើត​មានឡើង​ បន្ទាប់ពី​គេរក​ឃើញ​ថា​អន្ទាក់ដែលគេដាក់​​​តាម​ដី​ ជាច្រើន​កន្លែង​នៅតំបន់ភ្នំ​ក្រវាញ កំពុង​បង្កគ្រោះ​ថ្នាក់ដល់កូន​ដំរី​តូចៗ ដែលរស់នៅ​តំបន់របស់វា​។​ គេហទំព័រ​​សត្វ​ព្រៃ​ ណា​ស្យូ​ណាល់​ជេ​អូ​​ក្រា្វ​ហ្វីក​(National Geographic)​​ បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាល​ពីថ្ងៃទី១២ខែ​កក្កដា​ថា៖ភ្នំក្រវាញ​របស់កម្ពុជា ដែលគ្រប់ដណ្ដប់ទៅ​ដោយ​ព្រៃ​បៃតង​ទឹក​ភ្លៀ​ង​ ដ៏ធំធេង​គឺ​ជាជម្រកសត្វព្រៃ​ដ៏សុខសាន្ត​។ ប៉ុន្តែនៅ​ពេលដែលគេដាក់Camera ស្វ័យ​ប្រវត្តិ​ចាំ​ថត​ស​ត្វ​ព្រៃ​នៅទីនោះ គឺ​គេបានប្រទះឃើញ​អន្ទាក់​ ដែលពួកព្រាន​ដាក់​រាប់ពាន​ ដើម្បី​ចាប់យកសត្វព្រៃ​ទៅ​លក់ដូរខុសច្បាប់។ ​អន្ទាក់​ដែល​ក្រុម​​អ្នក​ប្រមាញ់​ ដាក់​​ដើម្បី​ ចាប់ជ្រូកព្រៃ​និង​ឈ្លូសជា​ដើម​នោះ ​គឺ​បាន​រាយប៉ាយ​នៅ​​ក្នុង​តំបន់​រស់នៅ​​របស់សត្វដំរី​។​​អន្ទាក់ទាំងនោះ ​ក៏​កំពុង​គំរាម​​កំហែង​​ដល់​កូនដំរី​តូចៗ ដោយធ្វើ​ឱ្យ​កូន​​ដំរី​ខ្លះ មាន​របួស​ជើង ឬក៏​អាចងាប់​​បាន​។​​ ​អ្នកគ្រប់គ្រង​កម្មវិធី​អភិរក្ស​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ លោក ​ចាកសុន ហ្វ្រីឆេត(Jackson Fre chette )មានប្រសាសន៍ថា៖​ក្រុមអ្នកភូមិដែលរស់នៅ​ជិតៗ​តំបន់ភ្នំក្រវាញ មិនជឿ​ថា​​​អន្ទាក់ដែល​គេ​ដាក់ចាប់សត្វព្រៃជាច្រើន​នោះ គឺ​អាចធ្វើ​ឱ្យគ្រោះថ្នាក់ដល់​កូន​ដំរី​ជាច្រើន​បានឡើយ​។​ ទោះជាយ៉ាងណា​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​សត្វព្រៃ ​ពន្យល់ថា​៖អន្ទាក់ខ្សែលួស ទាំងឡាយ​ដែលគេដាក់សម្រាប់យកសត្វព្រៃ​តូចៗ នោះ គឺ​ពិតជាកំពុង​គំរាម​កំហែងដល់កូន​ដំរី ដែលរស់នៅ​ក្នុង​ព្រៃ​ភ្នំ​ក្រវាញ​នោះ​ជាច្រើន​។​​ ​អ្នកជំនាញ​បង្ហាញ​ថា​​កាល​​ពីឆ្នាំ​​២០១៦ គេ​​បាន​យកកាមេរ៉ា​​ស្វ័យប្រវត្តិ​ ជាច្រើនគ្រឿង​ទៅដាក់​នៅតំ​បន់ភ្នំក្រវាញ​។ កាមេរ៉ា​នោះ ​បាន​ថតជាប់​រូបភាព​ សត្វដំរី​ …

មើលពេញ

អាជ្ញាធរខេត្តសៀមរាបនឹងកែប្រែសួនច្បារនៅមុខព្រះរាជដំណាក់ក្រុងសៀមរាប

សៀមរាប៖អភិបាលខេត្តសៀមរាបអះអាងថា នឹងកែប្រែសួនច្បារនៅមុខព្រះរាជដំណាក់ឱ្យទៅជាសួនច្បារបែបទំនើបសម្រាប់ភ្ញៀវទេសចរណ៍មកធ្វើការលំហែកាយ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ ដោយមានបំពាក់ឧបករណ៍ហាត់ប្រាណ និងជាកន្លែងក្មេងលេង បន្ទាប់ពីការបោះឆ្នោតចប់រួចរាល់។

មើលពេញ

ខេត្តកំពង់ចាមឲ្យមន្រ្តីបរិស្ថាននិង(ស.ស.យ.ក)ខេត្តចុះសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង

ភ្នំពេញ:អភិបាលខេត្ត កំពង់ចាម បានឲ្យមន្ទីរបរិស្ថាន សហការ ជាមួយ សហភាពសហព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក)ខេត្តកំពង់ចាមចុះសម្អាតនៅតាម មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ទាំងអស់ នៅទូទាំងខេត្ត ដើម្បី ឲ្យមានបរិស្ថានល្អ និងជាការពញ្ញាក់ ស្មារតី ឲ្យអ្នកចូលរួមប្រឡង ទាំងអស់បានមើលឃើញពីគំរូល្អហើយ ចេះស្រឡាញ់បរិស្ថាន។

មើលពេញ

សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ កំពុងព្រួយបារម្ភ​ ជុំវិញ​សកម្មភាពនេសាទនិងការលួច​ដាក់អន្ទាក់​ចាប់​យកសត្វព្រៃ​ទៅជួញដូរ​ខុសច្បាប់

គណកម្មការ​សហគមន៍ការពារព្រៃឈើ ​សង្ឃរុក្ខវ័ន្ត នៅ​​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កំពុង​ព្រួយបារម្ភ​​ចំពោះ​​សកម្មភាព​លបលួច​នេសាទ ការ​កាប់​រាន​​ព្រៃ​​យកដី​សហគមន៍ និងសកម្ម​ភាពលួច​ដាក់អន្ទាក់ ចាប់យកសត្វព្រៃ ទៅជួញដូរ​ខុសច្បាប់ ដែលតែង​តែកើត​ឡើង​នៅ​ក្នុងតំបន់​ការពារ​។​​ ​ប្រធាន​​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​​ភិក្ខុ ប៊ុន សាលួត ​មាន​ព្រះ​ថេរៈដី​កា​ថា៖​​បច្ចុ​ប្ប​ន្ន​​ សកម្ម​ភា​ព​​​នេសាទត្រីដោយ​ប្រើឧបករណ៍ឆក់ នៅក្នុង​អាងទឹក​​និង​ប្រឡាយ ព្រម​ទាំង​មាន​​ការ​លួច​ដាក់​​អន្ទា​ក់ និងបាញ់សម្លាប់​សត្វព្រៃ យក​ទៅជួញដូរខុសច្បាប់ កំពុងកើតឡើង​យ៉ាងខ្លាំង នៅក្នុងតំបន់ព្រៃ​ស​ហ​គមន៍របស់ព្រះអង្គ។​ ​ព្រះភិក្ខុ​ប៊ុន សាលួត មាន​​ព្រះ​ថេរៈ​ដីកា​​ទៀតថា៖​បច្ចុប្បន្ន​ គ្រាន់តែកាណូត​ដែលចូល​ទៅនេ​សា​ទ​​ខុសច្បាប់ ក្នុង​អាងទឹក​និង​ប្រឡាយ​ជិត​​ភ្នំ​អណ្ដូង មាន​ចំនួន​​ប្រមាណ​២០០គ្រឿង​។ ចំណែក​ឯ​ការ​លួ​ចចាប់យក​សត្វព្រៃ គឺ​នៅ​មាន​អន្ទាក់ជាច្រើនកន្លែង ព្រមទាំងអ្នកខ្លះប្រើកាំភ្លើង​បាញ់សម្លាប់​សត្វ​ព្រៃ​ទៀត​​ផង​។​ ​គណកម្មការ​សហគមន៍​ការពារព្រៃឈើ​​សង្ឃ​រុក្ខវ័ន្ត ឱ្យដឹងថា​ការ​លួច​បាញ់​សម្លាប់​សត្វ​ព្រៃ​​នៅ​ក្នុង​តំបន់​ព្រៃ​ការ​ពារ​នោះ មិនទាន់ស្ងប់ស្ងាត់ទេ ពីព្រោះ​​តែ​​នៅ​​មាន​ឈ្មួញ​ខ្លះ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​ពួក​ព្រាន ដែល​​បរ​បាញ់​សត្វ​ព្រៃទាំង​នោះ​។​ គណ​កម្ម​ការ​សង្ឃ​​រុក្ខ​​វ័ន្ត បញ្ជាក់​ទៀត​ថា​​ក្នុង​រយៈ​ពេល​៣-៤ថ្ងៃ​​មក​នេះ គេ​​បាន​ទទួល​ពត៌​មាន​ថា​​មាន​​ឈ្មោះ ម្នាក់ ​បាន​​បញ្ជា​ឱ្យ​ពួក​ព្រាន​​បាញ់​សម្លាប់​សត្វ​ទន្សោង ដើម្បី​យក​ទៅ​លក់​ឱ្យពួក​គេ ដោ​យ​​គេ​ឱ្យតម្លៃ​​៧០០០ដុល្លារ​អាមេរិក ក្នុងសត្វទន្សោង១ក្បាល​។​ ​គណកម្មការ​​សហគមន៍ការពារព្រៃ​ឈើ សង្ឃរុក្ខវ័ន្ត កំពុងសហ​ការជាមួយ​សមត្ថកិច្ច ដើម្បី​ស្រាវ​ជ្រាវ​រក​មុខសញ្ញា​នៃ​ក្រុម​ឈ្មួញ ដែលពាក់ព័ន្ធ​និងការចាំ​ទទួលទិញ​សត្វព្រៃ ខុសច្បាប់ …

មើលពេញ