ទំព័រដើម / បរិស្ថាន (page 5)

បរិស្ថាន

មជ្ឈ​មណ្ឌល​​​អង្គរ សម្រាប់​​​ការ​​អភិ​រក្ស​ជីវ​ចម្រុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាននាំ​យក​សត្វ​ព្រៃ​​ចំនួន​​៩ក្បាល ទៅ​ព្រលែង​នៅ​​​ព្រៃ​​សហគមន៍សង្ឃ​រុក្ខវ័ន្ត ខេត្ត​ឧត្តរមានជ័យ

​អ្នកជំនាញ​​ផ្នែក​​អភិរក្ស​សត្វព្រៃ របស់​​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ (ACCB) ដែលមានមូលដ្ឋាន​នៅ​តំបន់ក្បាលស្ពាន ខេត្តសៀមរាប ​បាន​នាំយកពូជសត្វព្រៃ​៤​ប្រភេទ ទៅព្រលែ​ង​​​ឱ្យ​រស់​នៅ​តាមបែបធម្មជាតិវិញ នៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខ​វ័ន្ត​​ ដែលស្ថិតនៅ​ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ថ្ងៃ​សុក្រ​ទី២៥ខែ​ឧសភា​។​ សត្វព្រៃទាំង​៤​​ប្រភេទនោះ គឺ​មាន​​​ត្រ​​​​​​ដក់ចំនួន២ក្បាល ​សត្វអកបឹង​ចំ​នួន​២ក្បាល អណ្ដើកស​ចំនួន១ក្បាល​ និងសត្វ​ឆ្មា​ដាវ​​ចំនួន​​៤​ក្បាល​ទៀត។​​ ព្រះភិក្ខុ ប៊ុន សាលួត ប្រធានសហគមន៍សង្ឃ​រុក្ខវ័ន្ត មានព្រះថេរៈដីកា​ នៅរសៀលថ្ងៃសុក្រទី​២៥ខែ​ឧសភា​ថា៖​នេះជាលើក​ដំបូង ដែល​​​មជ្ឈមណ្ឌល​អង្គរ សម្រាប់ការអភិរក្ស​ជីវ​ចម្រុះ (ACCB)​បា​ន​​​នាំយកសត្វព្រៃ ទៅព្រលែង​ឱ្យរស់នៅ​បែបធម្មជាតិ​ នៅក្នុងព្រៃសហគមន៍របស់ព្រះអង្គ។​ ព្រះភិក្ខុ ប៊ុន សាលួត​ មានព្រះថេរៈដីកា​បញ្ជាក់ទៀតថា៖​មូលហេតុ​ដែលនាំ​ឱ្យ​​មជ្ឈមណ្ឌល​អង្គរ ​សម្រាប់ការអភិរក្ស​ជីវ​ចម្រុះ (ACCB)​ នាំយកសត្វព្រៃ​ទៅព្រលែង​ នៅក្នុងព្រៃសហគមន៍របស់​ព្រះអង្គនោះ ​ដោយសារតែអ្នកជំនាញធ្លាប់មកស្រាវជ្រាវ ហើយរកឃើញថាតំបន់ព្រៃសហគមន៍គឺ​មា​ន​សត្វព្រៃរស់នៅច្រើនប្រភេទ និងមាន​ព្រៃឈើ​លាតសន្ធឹងលើផ្ទៃ​ដីធំធេង​ ដែលអាចផ្ដល់ជីវចម្រុះ​​ឱ្យសត្វព្រៃរកអាហារ​បានស្រួល​ ព្រមទាំងផ្ដល់សុវត្ថិភាពដល់ពួកសត្វទាំងនោះ​ផង។​​ កាលពីដើមខែឧសភា ក្រសួងបរិស្ថាន​បាន​ដាក់បញ្ចូល​ តំបន់​ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ដែល​មានទំហំ​ជាង​១ម៉ឺន​៦ពាន់ហិកតារ​​ ជាមួយនិងដីព្រៃ​ទំហំជាង​២ម៉ឺន​ហិកតារផ្សេងទៀត ឱ្យក្លាយទៅជា​ដែនជម្រកសត្វព្រៃ ​ដើម្បីធ្វើការអភិរក្ស​។​ ព្រះ​ភិក្ខុ ប៊ុន សាលួត …

មើលពេញ

គណកម្មការចម្រុះ នៅតែបន្តត្រួតពិនិត្យ​ការ​ដ្ឋាន​រ៉ែមាស រ៉ុង ឆេង ក្នុងស្រុកកែវសីមា​ខេត្ត​មណ្ឌល​គី​រី​​

ក្រុមគណកម្មការចម្រុះ មក​ពី​ក្រសួងរ៉ែ​​និង​ថាមពល ក្រសួង​បរិស្ថាន ​និង​កម្លាំង​​ប្រដាប់អាវុធ​​របស់​​​កង​រាជ​អាវុធ​​ហត្ថលើ​ផ្ទៃប្រទេស ដែលបើកប្រតិបត្តិការធំ ចូលទៅ​​​​​​ការដ្ឋានរ៉ែ​មាស នៅ​ខេត្ត​មណ្ឌ​ល​គីរី ​នៅ​មិនទាន់ដកចេញពីការដ្ឋានរ៉ែមាស ក្រុម​ហ៊ុន​រ៉ុង ឆេង​នៅឡើយទេ​ នៅ​ថ្ងៃសុក្រ​ទី២៥​ខែ​ឧសភា​។​​

មើលពេញ

ប្រតិភូប្រមាណជា១០០នាក់ចុះស៊ើបអង្កេតករណីជាតិពុលពីក្រុមហ៊ុនរ៉ែមាសចិនស្លាប់ពលរដ្ឋនៅខេត្តក្រចេះ

ខេត្តមណ្ឌលគិរី ៖ ប្រតិភូប្រមាណជា១០០នាក់ចុះស៊ើបអង្កេតករណីជាតិពុលពីក្រុមហ៊ុនរ៉ែមាសចិនស្លាប់ពលរដ្ឋរស់នៅតាមព្រែកទេរក្នុងខេត្តក្រចេះកន្លងមក។​ តាមមន្ដ្រិីបានអោយដឹងថា៖នៅ​ថ្ងៃ​ទី​២៤ ឧសភា នេះ កម្លាំង​ជំនាញ​ចម្រុះ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ នឹង​ថាមពល រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​-​ស្រុកប្រមាណ​ជាង​១០០​នាក់ កំពុង​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុ​ង ឆេ​ង ស្ថិត​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។ហើយ ការ​ចុះ​ទៅ​របស់​កម្លាំង គឺ​បន្ទាប់​ពី​សង្ស័យ​ថា បាន​បង្ហូរ​កាក​សំណល់​គីមី​ចូល​ទៅ​ប្រភព​ទឹកធម្មជាតិ បង្ក​ឱ្យ​មានការ​ប៉ះពាល់​សុខភាព​ប្រជា​ពល​ដ្ឋ និង​ពិនិត្យ​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​រំលោភ​យក​ដី​សហគមន៍​ចុង​ផ្លាស់ ៕ ថ្មីៗនេះមានពលរដ្ឋជាង១០នាក់បានស្លាប់និងពលរដ្ឋច្រើនរយនាក់បានសម្រាក់ពេទ្យសង្ស័យពុល​ស្រា​ និង​ទឹក​ព្រែក​ទេរនៅ​ខេត្ត​ក្រចេះ។ យោងតាម​ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​វិភាគ​បឋម​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិ​ត្ត្រ​បុរី ខេត្ត​ក្រចេះ​នៅនឹង​កន្លែង និង​នៅក្នុង​មន្ទីរពិសោធន៍ «​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​» របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បង្ហាញថា គំរូ​សំណាក​ស្រាស​ដែល​យកមក​ពិសោធន៍​មាន​សារធាតុ​មេ​តា​ណុល​១១,២២% (​ដែល​កម្រិតស្តង់ដា អនុញ្ញាត​ឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​០,១៥%​ប៉ុណ្ណោះ​)​។​ ​ចំណែក​គំរូ​សំណាក ទឹក​ព្រែក​ទេរ​ក៏​រកឃើញ មាន​សារធាតុ​ក្រូម (Chromium) រហូតដល់​១៧៣ មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ (​ដែល​កម្រិតស្តង់ដារ អនុញ្ញាត​ឲ្យ​មាន​ខ្ពស់បំផុត​ត្រឹមតែ​៥០​មីក្រូ​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ​) និង​មាន​សារធាតុ​នី​ទ្រី​ត​រហូតដល់ ៧-២៣ មី​លី​ក្រាម​ក្នុង​ទឹក​មួយ​លីត្រ (​ដែល​កម្រិតស្តង់ដា …

មើលពេញ

វិធីសាស្ត្រទាំង៦ដើម្បីឲ្យការទទួលទានកាហ្វេរបស់អ្នក មានប្រសិទ្ធភាពខ្ពស់ដល់សុខភាព

អាមេរិច ៖សម្រាប់អ្នកដែលចូលចិត្តកាហ្វេ ប្រាកដជារីករាយនៅពេលបានឃើញអត្ថបទនេះ។

មើលពេញ

សត្វពស់​និង​អណ្តើក​ជាច្រើន កំពុង​ត្រូវគេ​រត់ពន្ធខុស​ច្បាប់​​ចេញ​ពីកម្ពុជា​​យកទៅលក់​នៅ​ប្រ​ទេ​ស​​វៀតណាម​​​​

ប្រភពពត៌មានមួយ​ឱ្យដឹងថា​បច្ចុប្បន្ន​ សត្វព្រៃ​​ប្រភេទ​អណ្ដើក​និង​ពស់ ត្រូវបានក្រុម​ឈ្មួញ​​រត់​ពន្ធ​ខុសច្បាប់ពីប្រទេសកម្ពុជា​ យកទៅលក់​នៅ​ប្រទេសវៀតណាម ​ស្ទើរតែរៀងរាល់ថ្ងៃ​។​ គេហទំព័រ​វៀតណាមមួយឈ្មោះ ​វៀតណាម​ណេត(Vietnam Net)បានដកស្រង់​សំដី​​របស់អ្នក​ស្រុកខ្លះ​មកផ្សាយថា៖​ភាគច្រើននៃ​សត្វអណ្ដើក​និងពស់ ដែលគេដាក់លក់នៅតាម​ហាង​​ក្នុងឃុំ​ខាញ់ អាង​​(Khanh An)និង​ស្រុក​​អាង​ហ្វ៊ូ(​An Phu)របស់ខេត្តអាងយ៉ាង(An Giang)​​មិនឆ្ងាយប៉ុន្មាន​ពីបន្ទាត់​ព្រំ​ដែន​​​ខេត្តកណ្ដាល​​ នៃ​ប្រទេសកម្ពុជា​នោះ ​គឺ​គេ​បាន​ចាប់យក​ពី​​តាមតំបន់បណ្ដោយទន្លេមេគង្គ​និង​​តំ​ប​ន់ទន្លេសាប​​ របស់កម្ពុជា។​​​ សត្វពស់​និងអណ្តើកទាំងនោះ ត្រូវ​គេ​ចាប់​​ពី​ក្នុងប្រទេសកម្ពុជា ហើយ​មាន​ការរត់ពន្ធ​ខុស​ច្បា​ប់​​ឆ្លងដែន​ទៅលក់​នៅ​ប្រទេសវៀតណាម​។​​ ​ប្រភពពត៌មាន​ឱ្យ​ដឹង​ថា​​ក្នុង១​ថ្ងៃៗ​​យ៉ាងហោចណាស់​​មាន​សត្វពស់​និង​អណ្ដើក​​ដែលចាប់ពី​ប្រទេស​កម្ពុជា​​​ប្រមាណ​ពី​១០​ទៅ​១០០គីឡូក្រាម ត្រូវបាន​​គេ​លក់​ចេញ​ទៅឱ្យ​អតិថិជន នៅក្នុងប្រ​ទេ​សវៀតណាម​។​​ សត្វពស់​និងអណ្ដើក​ ដែលរត់ពន្ធ​ខុសច្បាប់​ពីប្រទេសកម្ពុជា ហើយមានដាក់លក់​នៅតាម​ហា​ង​​ជាច្រើន​ក្នុងប្រទេសវៀតណាម ត្រូវបានគេលក់​ទៅ​ឱ្យ​ភោជនីយដ្ឋាន​​ នានា​​សម្រាប់​​ធ្វើ​ម្ហូប​​ ក្នុងតម្លៃ​ពី១០​ម៉ឺន​ទៅ​៣០​ម៉ឺនដុង​លុយវៀតណាម​ប្រហែលជាង​​១៧០០០​​ទៅ​ជាង៥ម៉ឺន​រៀល​ក្នុង​១គីឡូ​ក្រា​ម។​​ គេហទំព័រ វៀតណាម​ណេត ​ដកស្រង់សំដី​ប្រភព​​មក​ផ្សាយទៀតថា​៖ដើម្បីនាំ​ចូល​សត្វពស់​និង​​អណ្ដើក​ ខុស​ច្បាប់​ពីប្រទេសកម្ពុជា ចូល​ទៅ​កាន់ទីផ្សារ​វៀតណាមបាននោះ គឺ​ពេលខ្លះ​គេត្រូវ​ចំណាយ​ប្រាក់ប្រហែល​២ទៅ៣លានដុង ​ដើម្បីសូកប៉ាន់​​​កម្លាំងប៉ូលីស​នៅ​តាមបន្ទាត់ព្រំដែន​។ ​សមត្ថកិច្ច កម្ពុជា​កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្រ្កាបសកម្មភាព​ជួញ​ដូរសត្វព្រៃ​ខុសច្បា​ប់​​នេះ​​។​ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៦ មន្ដ្រី​គយ​ច្រក​ទ្វារ​ជ្រៃ​ធំ ​ខេត្តកណ្ដាល បាន​​បង្ក្រាប​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​មាន​ប្រភេទ​សត្វ​អណ្តើក និង​ពស់​ជិត​១​តោន ដែល​ឈ្មួញ​បម្រុង​លួច​នាំចេញ​​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​​ក្នុងភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ៕ដោយ​៖ហង្ស សាវយុត​

មើលពេញ

កម្ពុជាគ្រោងរៀបចំទិវាបរិស្ថានជាតិក្រោមប្រធានបទ«រួមគ្នាដើម្បីបំបាត់ការបំពុលប្លាស្ទិក»

ភ្នំពេញ:  រាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំទិវាបរិស្ថានជាតិក្រោមប្រធានបទ «រួមគ្នាដើម្បីបំបាត់ការ​បំពុល​​ប្លាស្ទិក» ខណៈមានថង់ប្លាស្ទិកប្រើប្រាស់ហើយ បានបង្កជាក្តីបារម្ភចំពោះ​សុខ​ភាពមនុស្ស និងបរិស្ថាន។

មើលពេញ

ប្រធានអង្គការអភិរក្ស៖”សត្វទន្សោងចំនួន២ក្បាលត្រូវបានសម្លាប់ក្នុងមួយថ្ងៃរីឯខ្លាធំផុតពូជ”នៅកម្ពុជា

ខេត្តមណ្ឌលគិរី៖ប្រធានតំបន់ទេសភាពភាគខាងកើតរបស់អង្គការ WWF នៃប្រទេសកម្ពុជា លោក មូល ផាត បានកត់សម្គាល់​ថា សត្វព្រៃគ្រប់ប្រភេទនៅខេត្តមណ្ឌលគិរី កំពុងតែប្រឈម នឹងការបាត់បង់យ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ ដាក់អន្ទាក់ ជាពិសេសការកាប់បំផ្លាញ់ព្រៃឈើយ៉ាងរង្គាលនៅខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ដែលបានធ្វើឲ្យសត្វ ព្រៃគ្រប់ប្រភេទ បានបាត់បង់ជាបន្តបន្ទាប់។

មើលពេញ

ទំនប់ទឹកអាចាំងនៅក្នុងស្រុកបរិបូណ៌ អាចស្រោចស្រពដីស្រែ១០.៣០០ហិចតាពលរដ្ឋអាចធ្វើស្រែ២ទៅ៣ងដងក្នុងមួយឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ ទំនប់ធារាសាស្ត្រអាចាំងស្ថិតនៅក្នុងភូមិអញ្ចាញរូង ស្រុកបរិបូណ៌ ដែលមានប្រព័ន្ធប្រ ឡាយចែកចាយទឹកជាង៤០គីឡូម៉ែត្រធ្វើជិតរួចហើយ អាចស្រោចស្រពទឹកនៅដីស្រែ១០.៣០០ហិកតាលើឃុំ៦ នៅក្នុងស្រុកបរិបូណ៌ ដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់អោយប្រជាកសិករយើងធ្វើស្រែចំការបានពី២ដងទៅ៣ដងក្នុង១ឆ្នាំ។

មើលពេញ

បច្ចេកវិទ្យាថ្មី៖បណ្ដាញYouTube កំពុងបើកដំណើរការមុខងារ streamingប្រើបានទាំងសម្លេងនិងវីដេអូ

អាមេរិច៖YouTube កំពុងបើកដំណើរការមុខងារ streaming មួយដែលផ្តល់ជូនទាំង Videos និង Audios ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Spotify និង Apple Music ។

មើលពេញ

ខ្យល់កន្ត្រាក់​បំផ្លាញ​ផ្ទះប្រជាពលរដ្ឋចំនួន​៩៤ខ្នង នៅ​ខេត្តសៀមរាប​

​មន្ត្រីសាខាកាកបាទក្រហម​​កម្ពុជា ខេត្ត​សៀមរាប ឱ្យ​​ដឹង​​ថា​​ខ្យល់កន្ត្រាក់​បាន​បំផ្លាញផ្ទះ​ប្រ​ជា​ពលរដ្ឋ​អស់​ចំ​នួន​៩៤ខ្នង កាលពីរសៀលថ្ងៃ​អាទិត្យទី២០ខែ​ឧសភាកន្លងទៅ​។ ​នាយក​ប្រតិបត្តិ​​​សាខាកាកបាទ​ក្រហម​កម្ពុជា​​ខេត្តសៀមរាប លោក ស៊ុំ សំអន មានប្រសា​​ស​ន៍​​នៅរសៀលថ្ងៃច័ន្ទទី២១ខែ​ឧសភាថា៖​​បាតុភូតខ្យល់កន្ត្រាក់ បានបក់បោកខ្លាំង​ នៅ​ក្នុង​ឃុំចំនួន​២​នៃ​ស្រុក​ពួក គឺឃុំ​សសរស្ដម្ភ និងឃុំខ្នាត​ ហើយបន្តមកបោកបក់​បំផ្លាញ​នៅសង្កាត់ទឹកវិល​ ក្រុង​សៀ​​ម​​​រា​បថែមទៀត​។​ ​មន្ត្រីកាកបាទក្រហម​កម្ពុជា ​ដដែលបញ្ជាក់ថា​៖បាតុភូតខ្យល់​កន្ត្រាក់នេះ ​បានបំផ្លាញ​ផ្ទះ​​​សម្បែ​ងអស់​​ចំនួន​៩៤ខ្នង និងធ្វើ​ឱ្យប្រជាពលរដ្ឋចំនួន៩៤គ្រួសារ រងគ្រោះ ក៏ប៉ុន្តែមិនមានអ្នក​ណា​ម្នាក់​គ្រោះថ្នាក់​រហូតដល់បាត់បង់ជីវិតទេ​។​​ ​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ អភិ​បាល​ខេត្ត​សៀម​រាប បាន​ដឹក​នាំគណប្រតិភូ​ ចុះទៅពិនិត្យ​មើល​ផ្ទះ​សម្បែង​​របស់ប្រជាពលរដ្ឋ ដែល​ខូច​ខាតដោយសារ​ខ្យល់​កន្ត្រាក់នោះ ​​ព្រមទាំង​បញ្ជា​ឱ្យកម្លាំងខ្លះ​ជួយ​រុះ​រើ​ផ្ទះ​ខូចខាតនោះ ជូនប្រជាពលរដ្ឋផង។​​ ​​កាលពីថ្ងៃទី​១៦និង១៧ខែ​ឧសភា​​​នៅ​ឯភូមិ​​គោក​​​រាំង​ ឃុំ​មុខ​ប៉ែន ស្រុកពួក​ខេត្តសៀមរាបធ្លាប់​មាន​​​​​​​​ ​ពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​ម្នាក់ស្លាប់ និងម្នាក់ទៀតរង​របួស​ និង​​នៅភូមិភ្លាំង ឃុំព្រៃជ្រូក ស្រុកពួកដដែល រន្ទះបា​ញ់​​​​​​​​​​​​ងាប់គោ​ចំនួន៣ក្បាល​និងឆ្កែ១ក្បា​ល​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នា​នេះដែរ នៅភូមិស្វាយជន្ទោ ឃុំព្រៃជ្រូក​ ខ្យល់​កន្ត្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ធ្លាប់​​​​​​​បំផ្លាញផ្ទះចំនួន២ខ្នងដែរ​​៕

មើលពេញ