ទំព័រដើម / បរិស្ថាន (page 9)

បរិស្ថាន

សហរដ្ឋអាមេរិចផ្ដល់ប្រាក់កម្ចី១៥លានដុល្លារសម្រាប់សកម្មភាពកសិកម្មនៅខេត្ត៥

​ភ្នំពេញ៖ទឹក​​ប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការ​ឆាប់​ៗ​នេះ​សម្រាប់​សកម្មភាព​កសិកម្មនៅតាមបណ្តាខេត្តមួយ​ចំនួន​ដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថាន LOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចកាលពីម្សិលមិញ។​ប្រភពបានបន្ដថា៖ កម្មវិធីដែលមានរយៈ​ពេល​៧​ឆ្នាំ​នេះ​​ សំដៅ​ដោះ​ស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង​នូវ​ផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បាន​គាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួនបួនជុំវិញបឹងទន្លេសាប តាមរយៈ​កម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូចតាច។ ដើម្បីបំពេញបន្ថែមលើគម្រោង​សន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូល​ប្រាក់កម្ចីរហូតដល់ …

មើលពេញ

ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២តំឡើងកំពស់ទឹកឲ្យដល់៧៥ម៉ែត្រដើម្បីត្រៀមដំណើរកាតូប៊ីនទី១

ស្ទឹងត្រែង ៖ អ្នកបច្ចេកទេសក្រុមហ៊ុនទំនប់វារីអគ្គីសនីសេសានក្រោម២ សំរេចតំឡើងកំពស់ទឹកឲ្យដល់៧៥ម៉ែត្របើធៀបទៅនឹងនីវ៉ូទឹកសមុទ្រដើម្បីធានាដល់ការរក្សាទឹកទុកសម្រាប់ដំណើរការតួប៊ីនទី១នៅចុងឆ្នាំនេះ ហើយកំពស់ទឹកដ៍ខ្ពស់នេះ ត្រូវបានពន្លិចភូមិស្រែគរនិងភូមិក្បាលរមាសចាស់ តម្រូវប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ ពុំទាន់ចាកចេញ ជម្លៀសខ្លួនទៅទីទួលសុវត្ថិភាព ឬទៅភូមិថ្មី។

មើលពេញ

ល្អាងភ្នំកំពង់ត្រាចជាទីស័ក្តិសិទ្ធិសម្រាប់ការបន់ស្រន់ 

ខេត្តកំពតៈ ក្រៅពីជាទីលម្ហែកម្សាន្តជាមួយទិដ្ឋភាពប្រៀបបាននឹងកណ្តាលលំហឆ្ងាយផុតភពផែនដី ល្អាងភ្នំកំពង់ត្រាចបាន និងកំពុងពេញនិយមសម្រាប់ភ្ញៀវចូលបន់ស្រន់ជាមួយនឹងជំនឿជឿជាក់ថាមានភាពស័ក្តិសិទ្ធិរាល់ក្តីប៉ងប្រាថ្នាលើគោលដៅអ្វីមួយ។ អ្នកស្រី ឯម យុទ្ធ អាយុ ៥៦ឆ្នាំ កំពុងលក់នំចំណី ម្ហូបអាហារក្នុងបរិវេណវត្តគិរីសិលា ហៅវត្តភ្នំ ក្បែរផ្លូវចូលល្អាងភ្នំកំពង់ត្រាចបានរៀបរាប់ថា ទីនេះភ្ញៀវដែលមកលេងក្នុងថ្ងៃធម្មតាមានតែជនបរទេស ឬអ្នកមកបន់ស្រន់រឿងអ្វីមួយប៉ុណ្ណោះ។ លុះថ្ងៃសៅរ៍ អាទិត្យទើបមានភ្ញៀវមកលេង និងរដូវបុណ្យទានមនុស្សមកច្រើនរហូតស្ទើររកកន្លែងចតឡានមិនបាន។ អ្នកស្រីបានបន្តថា ក្រៅពីមកលេងកម្សាន្ត ភ្ញៀវទេសចរជនជាតិខ្មែរតែងមិនភ្លេចនូវការបួងសួងប៉ងប្រាថ្នាតាមការចង់បានរបស់ខ្លួនម្នាក់ៗ។ ទីនេះមានភាពស័ក្តិសិទ្ធិដែលតាមការនិយាយតៗគ្នាថាដើមឡើយល្អាងភ្នំកំពង់ត្រាចជាកន្លែងរបស់ស្តេចភុជង្គនាគ។ រាល់អ្នកមានជំនឿបរិសុទ្ធជ្រះថ្លាតែងតែបានសម្រេចតាមបំណង ដូចជា ការចង់លក់ផ្ទះសម្បែង ដីធ្លីជាដើម។ សូម្បីអ្នកស្រីផ្ទាល់មុនពេលកូនប្រឡងក៏ចូលបន់ស្រន់ ហើយកូនរបស់អ្នកស្រីបានជាប់ដូចក្តីប្រាថ្នាដែរ។ លោក លន់ រមនា ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកកំពង់ត្រាចបានរៀបរាប់ថា ទោះបីមិនមានប្រាសាទណាមួយក្តី តែរមណីយដ្ឋានភ្នំកំពង់ត្រាចមានការទាក់ទាញភ្ញៀវ ពិសេសសម្រាប់ការបន់ស្រន់ផ្សេងៗ។ នៅក្នុងល្អាងភ្នំ ក្រៅពីព្រះអង្គចូលបរិនិព្វានដ៏ធំមួុយអង្គ នៅមានបដិមាករជាច្រើនក្នុងរូងផ្លូវនានាដែលភ្ញៀវអាចអុជធូបបែបន់តាមជំនឿរៀងខ្លួន។ លោកប្រធានការិយាល័យបានបន្តថា លើសពីនោះក៏នៅមានដីពណ៌ស្វាយ ល្អាងទឹកអម្រឹតដែលអ្នកផងជឿថាជារបស់ស័ក្តិសិទ្ធិផងដែរ។ ចំណែកផ្ទាំងថ្មដែលរងសំណឹកដោយដំណក់ទឹករាប់ម៉ឺនឆ្នាំក្លាយជារូបសំណាកសត្វច្រើនទម្រង់ ជាឧបករណ៍ភ្លេងអាចគោះលាន់ឮពីរោះរណ្តំនោះក៏ជាផ្នែកទាក់ទាញភ្ញៀវឱ្យស្លុងអារម្មណ៍ក្នុងល្អាងភ្នំនេះដែរ។ លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា ភ្នំកំពង់ត្រាច ឬភ្នំបាក់ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលមានឈ្មោះល្បីជាយូរមកហើយ។ តាមការកត់សម្គាល់ …

មើលពេញ

មន្ដ្រី៖ខេត្តប៉ៃលិនត្រូវការពារបរិស្ថានធម្មជាតិនិងអនាម័យសាធារណៈ

ខេត្តប៉ៃលិន៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ណែនាំដល់រដ្ឋបាលខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ខិត​ខំប្រឹង​ប្រែងអនុវត្តន៍ការងារ និងត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាថែរក្សា​ការពារបរិស្ថានធម្មជាតិដែលនៅសេសសល់ ជាពិសេសអនាម័យសាធារណៈ។ មានប្រសាសន៍លើកឡើងរបស់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យតាមដាន និងផ្តល់ការគាំទ្រ​ផ្នែក​​បច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារ ដើម្បីធានាការអនុវត្តច្បាប់ លិខិត​បទ​ដ្ឋាន និងសេចក្តីណែនាំនានាក្នុងការផ្តល់សេវាតាមបែបវិមជ្ឈការនៅខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៧ ​ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិ​ការ​នៃ​ក្រសួងមន្ទីរបរិស្ថាន បានណែនាំ ណែនាំដល់​រដ្ឋ​បាល​​​ខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តការងារ និងត្រូវសហការជាមួយមន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារបរិស្ថានធម្មជាតិដែលនៅសេសសល់ ជាពិសេសអនាម័យសាធារណៈ ដើម្បី​​ប្រែក្លាយខេត្តប៉ៃលិន ជាខេត្តទេសចរណ៍ ប្រកបដោយធម្មជាតិស្រស់បំព្រង និងសោភ័ណភាព។ ឯកឧត្តម បានបន្តថា៖ ដើម្បីសម្រេចឱ្យបានទៅតាមផែនការ គឺយើងត្រូវពិនិត្យតាមដានវាយតម្លៃ និងផ្តល់​ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារអោយបានត្រឹមត្រូវ ព្រមទាំង រៀប​ចំកញ្ចប់ថវិការ ការណែនាំពីការវិចខ្ចប់សំណល់រឹងរាវ ជាពិសេសធ្វើប្រភូកម្មមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីប្រគល់​នូវ​ភាព​ជា​ម្ចាស់ លើ​មុខងារ​សិទ្ធិអំណាច​ការទទួលខុសត្រូវ និង​ធនធាន (​ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក​) ឱ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក …

មើលពេញ

ព្រលានយន្តហោះធំៗទាំងបីនៅកម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់កើនឡើង២៥% ក្នុងត្រីមាសទី៣ឆ្នាំនេះ

ភ្នំពេញ៖ Vinci Airports ដែលជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Cambodia Airport បង្ហាញថា ត្រីមាសទី៣ឆ្នាំនេះ អ្នក​ដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ​៣​ របស់​កម្ពុជា កើនប្រមាណ២៥,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ យោងតាមរបាយ​ការណ៍​សកលដែល​បាន​ពី​ក្រុមហ៊ុន Vinci Airports បានបង្ហាញថា ការ​ធ្វើ​ដំណើរ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ​បាន​កើន​ឡើង​ដល់​ ៦,៣ ​លាន​នាក់ ត្រឹមអំឡុងត្រីមាស​ដំបូងក្នុងឆ្នាំនេះ ដោយចំនួននេះបានកើន​ឡើង​ ២៥,៧ ​ភាគរយ​ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន។ ក្នុងចំនួននេះ ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​កំណើន​អ្នក​ដំណើរ​ ២៤,៥ ​ភាគរយ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ២១,៨​ ភាគរយ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កើន​ឡើង​ ១៦២​ ភាគរយ​។ នាយក​ផ្នែក​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន Cambodia Airports លោក ខែក នរិន្ទ​ដា បាន​ឲ្យ​ដឹង​ថា ការកើនឡើងនៃចំនួនអ្នកដំណើរ​ឆ្លងកាត់ព្រលានយន្តហោះ​ទាំងបីរបស់​កម្ពុជា​នាពេល​នេះ បានមកពីកត្តា​រួមផ្សំ​គ្នា​រវាង​ស្ថានភាព​សេដ្ឋកិច្ច និង​កំណើន​​អ្នក​ដំណើរ​ដ៏​រឹងមាំ​របស់​កម្ពុជានៅតែបន្តកើនឡើង ក៏ដូចជាការបើកជើងហោះហើរថ្មីៗបន្ថែមពីប្រទេសផ្សេងៗ​មកកាន់​កម្ពុជាផងដែរ …

មើលពេញ

រដ្ឋាភិបាលគ្រោងប្រើប្រព័ន្ធផ្កាយ​រណប​ ដើម្បីគ្រប់គ្រងគម្របព្រៃឈើ

  ភ្នំពេញ៖រដ្ឋាភិបាលគ្រោងប្រើប្រព័ន្ធផ្កាយរណបដើម្បីគ្រប់គ្រងគម្របព្រៃឈើសម្រាប់ការពារនិងអភិរក្សព្រៃឈើនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ថ្លែងក្រោយសិក្ខាសាលាបូកសរុបលទ្ធផលនៃជំនួយបច្ចេកទេសរបស់អង្គការចាយកាដល់កម្មវិធីរេដបូកនៅកម្ពុជាឯកឧត្តម ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការ ពារនិងអភិរក្សធម្មជាតិនិងជាប្រធានក្រុមការងាររេដបូកកម្ពុជាបានមានប្រសាសន៍ថាការត្រួតពិនិត្យគម្របព្រៃឈើតាមប្រព័ន្ធផ្កាយរណបនេះនឹងជួយឲ្យកម្ពុជាមានល្ធភាពទទួលបានទិន្នន័យមួយច្បាស់លាស់ហើយឈានទៅជួយកាត់បន្ថយការបាត់បង់និងរិចរឹលព្រៃឈើព្រមទាំងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពទៅថ្ងៃអនាគតផងដែរ។ ឯកឧត្តមបានបន្តថារដ្ឋាភិបាលជប៉ុនជាអ្នកជួយចេញការចំណាយក្នុងការទិញទិន្នន័យដែលថតបានដោយសហអាមេរិកសម្រាប់ត្រួតពិនិត្យគម្របព្រៃឈើនៅកម្ពុជា។ឯកឧត្តមបានបន្ថែមថារហូតមកដល់ពេលនេះអង្គការចាយការរបស់ជប៉ុនរួមនឹងអង្គការមួយចំនួនទៀតបានជួយកសាងសមត្ថភាពបច្ចេកទេស ផ្តល់ឧបករណ៍សម្រាប់ការវាស់វែង រាយការណ៍និងផ្ទៀងផ្ទាត់ព្រៃឈើនិងបង្កើតប្រព័ន្ធតាមដានព្រៃឈើនិងផែនទីគម្របព្រៃឈើមួយមានលក្ខណៈស្តង់ដាដែលអាចដឹងពីទិន្នន័យនៃការប្រែប្រួលនិងមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យគម្របព្រៃឈើមានការប្រែប្រួលដើម្បីចាត់វិធានការដោះស្រាយចំពោះមុខ។ ឯកឧត្តម ហ៊ីដិហ៊ីសា ហូរីណូឈិ ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថារដ្ឋាភិបាលជប៉ុនជួយដល់ប្រទេសកម្ពុជានេះគឺដើម្បីចូលរួមការការពារនិងអភិរក្សគម្របព្រៃឈើនៅកម្ពុជាក៏ដូចជាបង្កើនធនធានធម្មជាតិនិងព្រៃឈើនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់។ គួរបញ្ជាក់ថាការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាបានថយចុះជាបន្តបន្ទាប់គឺពី២,៦ភាគរយក្នុង១ឆ្នាំចាប់ពីឆ្នាំ២០១០ដល់២០១៤ហើយបានធ្លាក់ចុះមកនៅ០,៦៧ភាគរយប៉ុណ្ណោះពីឆ្នាំ២០១៤ដល់២០១៦ក្នុងចំណោមគម្រព្រៃឈើនៅសល់សរុប៤៧ភាគ៕អត្ថបទ យ៉ែមសុជាតា  

មើលពេញ