ទំព័រដើម / យុវជន (page 2)

យុវជន

លោក​ហ៊ុន ម៉ា​ណែ​ត ៖ មិនមែនជា​រឿង​ងាយស្រួល​ទេ ការកែប្រែ​គំនិត​ឲ្យ​ទៅជា​សកម្មភាព និង​មាន​គុណភាព​

​ ​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) នា​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ការកែប្រែ​គំនិត​ឲ្យ​ទៅជា​សកម្មភាព និង​មាន​គុណភាព​នោះ​។​

មើលពេញ

វិស័យ​អប់រំ គឺជា​វិស័យ​ដ៏​សំខាន់​សម្រាប់​កសាង​ធនធានមនុស្ស​

​ ​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​សញ្ញប​ត្រ និង​វិញ្ញាបនបត្រ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិ​ញ្ញ​ប​ត្រ និង​បរិញ្ញាបត្ររង ជូន​ដល់​និស្សិត​ជ័យលាភី​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃទី​៣១ ខែមីនា ដោយ​លោក​បាន​បញ្ជាក់ថា វិនិយោគ​វិស័យ​អប់រំ គឺជា​ការវិនិយោគ​លើ​អនាគត​នៃ​ធនធានមនុស្ស និង​ក្តីសង្ឃឹម​នៃ​ប្រទេសជាតិ​។​

មើលពេញ

សមាគម​គ្រូពេទ្យ TYDA បន្ត​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​

​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ TYDA បាន​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​តាម​រោងចក្រ​ជា​លើក​ទី​៧ របស់ខ្លួន​ក្នុង​ទឹកដី​ខណ្ឌដង្កោ​កាលពី​ព្រឹក​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ស៊ឹម ស៊ូ​យ៉េ​ង តំណាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ចុះ​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ អំពី​បញ្ហា​នៃ​ជំងឺគ្រុនឈាម និង​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​បងប្អូន​កម្មករ កម្ម​ការ​នី​រោងចក្រ និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​សរុប​១,០៦៨​នាក់ និង​បញ្ជូនមក​ព្យាបាល​បន្ត​នៅ​មន្ទី​ពេទ្យ​ចំនួន​០៦​នាក់​ផ្សេងទៀត​។

មើលពេញ

ពិភពលោកត្រូវការគិលានុបដ្ឋាយិកានិងឆ្មបច្រើនថែមទៀត

ភ្នំពេញ៖នៅទូទាំងពិភពលោក 70%នៃកម្លាំងពលកម្មសុខភាពនិងសង្គមគឺស្ត្រី។ គិលានុបដ្ឋាយិកានិងឆ្មបមានជិត 50% នៃកម្លាំងសុខភាពពិភពលោកទាំងអស់។ សារុបទៅ 41% នៃកម្លាំងពលកម្មក្នុងវិស័យការងារទាំងអស់ គឺស្ត្រី។

មើលពេញ

មន្ដ្រី៖ភូមិមួយផលិតផលមួយនឹងលើកស្ទួយជីវភាពពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖  មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង គ្រប់ជាន់ថ្នាក់ត្រូវររួមគ្នាជំ រុញលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន តាមរយៈភូមិមួយផលិតផលមួយ ។លោកអៀង វុធ អភិបាលរងកំពង់ឆ្នាំង ទើបតែកាន់តំណែងថ្មីទទួលបន្ទុកការងារកសិកម្មខេត្ត បានថ្លែងបែបនេះទៅកាន់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការ នៅក្នុងមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីក្តាប់ការលំបាកនិងការងា យស្រួលក្នុងការអនុវត្តការងារជំនាញកន្លងមក។

មើលពេញ

Apple គ្រោងនឹងដាក់លក់ទូរស័ព្ទ iPhone ស៊េរីថ្មីធំបំផុតនៅចុងឆ្នាំ 2018

អាមេរិច៖សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Apple កំពុងរៀបចំចេញលក់ស្មាតហ្វូនថ្មីចំនួន 3 ម៉ូដែលទៀតនៅចុងឆ្នាំនេះ រួមទាំង iPhone ធំបំផុតដែលជាឧបករណ៍មួយដែលអាចបង្ហាញរូបភាពធំជាងទូរស័ព្ទស្មាតហ្វូនរបស់ Samsung ។ ស្មាតហ្វូនសេរីថ្មីទាំងបីប្រភេទនេះក៏រួមបញ្ចូលទាំងទូរស័ព្ទដែលបានធ្វើឱ្យប្រសើរដូចគ្នានឹង iPhone X បច្ចុប្បន្ន និងម៉ូដែលដែលមានតម្លៃថ្លៃជាងមុន ជាមួយនឹងលក្ខណៈពិសេសមួយចំនួនរបស់ X ។ទូរស័ព្ទថ្មីនេះនឹងធ្វើឱ្យកាន់តែប្រសើឡើងទៅលើទំហំអេក្រង់ ខណៈរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមហ៊ុនផលិតស្មាតហ្វូនបាននិងកំពុងព្យាយាមបង្កើតនូវលក្ខណៈពិសេសថ្មីៗដើម្បីទាក់ទាញអ្នកទិញនៅក្នុងទីផ្សារ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងថា ការលក់ស្មាតហ្វូននៅទូទាំងពិភពលោកបានធ្លាក់ចុះ 0,1 ភាគរយកាលពីឆ្នាំមុន ដោយក្រុមហ៊ុន Apple និង Samsung Electronics ពង្រីកការនាំចេញត្រឹមតែ 1,9 ភាគរយ និង 0,2 ភាគរយប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានធ្វើតេស្តផលិតកម្មរួចហើយជាមួយអ្នកផ្គត់ផ្គង់ ហើយគេរំពឹងថានឹងប្រកាសទូរស័ព្ទថ្មីនេះនៅរដូវស្លឹកឈើជ្រុះ។ របាយការណ៍បានឱ្យដឹងថាទោះជាយ៉ាងណាផែនការនេះនៅតែអាចផ្លាស់ប្តូរបាន។ ក្រុមហ៊ុន Apple បានបដិសេធធ្វើអត្ថាធិប្បាយលំអិត។ Bloomberg បានរាយការណ៍ថា …

មើលពេញ

អំណោយ​ជា​កុំព្យូទ័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាច្រើន​​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​សាលា​ចំនួន​ពីរ​ក្នុងស្រុក​បារាយណ៍​

​កំពង់ធំ ៖ ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត មានដូចជា​កុំព្យូទ័​ចំនួន​៧​គ្រឿង ដែលមាន​កុំព្យូទ័រ​យួរដៃ​ចំនួន​៣​គ្រឿង ត្រូវបាន​ប្រគល់ជូន​អនុវិទ្យាល័យ​ឈូក​ខ្សាច់ និង​កុំ​ព្យូ​រ​ទ័​រលើ​តុ​ចំនូ​ន​២​គ្រឿង​, កុំព្យូទ័រ​យួរដៃ​ចំនួន​២​គ្រឿង​ផ្សេងទៀត ប្រគល់ជូន​វិទ្យាល័យ​ហ៊ុនសែន​ស្រះ​បន្ទាយ ដែល​ស្ថិតនៅ​ក្នុងស្រុក​បារាយ ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

មើលពេញ

លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា​ការ​ឯកភាព​ផ្ទៃក្នុង ធ្វើ​ឲ្យ​ខេត្តកោះកុង​កាន់​តែមាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​

​ ​កោះកុង ៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការឯកភាព​ផ្ទៃក្នុង ធ្វើ​ឲ្យ​ខេត្តកោះកុង កាន់​តែមាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ឡើង​បន្ថែមទៀត ដែល​ខុស​កាលពីមុន​គឺ​ពិបាក​ផ្លូវ​ធ្វើដំណើរ និង​ជា​ខេត្ត​ដាច់ស្រយាល​ជាប់​ព្រំដែន​ថៃ​។​

មើលពេញ

រៀបការភេទដូចគ្នា រវាងកូនប្រុសខ្មែរនិងកូនកម្លោះបារាំង កំពុងតែល្បីរន្ទឺនៅខេត្តក្រចេះ

ខេត្តក្រចេះ៖រៀបការភេទដូចគ្នា រវាងកូនប្រុសខ្មែរនិងកូនកម្លោះបារាំង កំពុងតែល្បីរន្ទឺនៅខេត្តក្រចេះក្នុងសប្ដាហ៍នេះ។ អាពាហ៍ពីពាហ៍ រវាងមនុស្សប្រុស និងមនុស្សប្រុស ដែលគេចាត់ទុកថា ជាពិធីមង្គលការខុសប្រក្រតីមួយដែលពុំធ្លាប់មាននិងធ្លាប់ជួបប្រទះតាំងពីដើមមកនោះ បាននិងកំពុងតែធ្វើ ឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន ពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅពេលដែលការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពីណៃខ្មែរនោះគឺគេឃើញ មានសុទ្ឋតែកូនកម្លោះដោយកូនកម្លោះនោះម្នាក់ជាជនបរទេសនិងម្នាក់ទៀតជាតិខ្មែរ។

មើលពេញ

សម្ភារៈ​សិក្សា​ជា​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ប្រគល់ជូន​វិទ្យាល័យ​បាក់​ទូក​ជា​លើក​ទី​៣

​ភ្នំពេញ ៖ កុំ​ព្យូ​រ​ទ័​រលើ​តុ​ចំនួន​៥​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ប្រគល់ជូន​វិទ្យាល័យ​បាក់ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

មើលពេញ