ទំព័រដើម / អប់រំ

អប់រំ

នាយករដ្ឋមន្ដ្រីមហាធៀប្រកាសថា៖”ប្រាក់ខែរដ្ឋមន្រ្តីម៉ាឡេស៊ីនឹងត្រូវកាត់បន្ថយ ១០ភាគរយ”

ក្រុងពុទត្រាយ៉ាវ៉ា៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានប្រកាសនៅថ្ងៃពុធថាប្រទេសម៉ាឡេស៊ីនឹងកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្រ្តីគណៈរដ្ឋមន្ត្រីរបស់ខ្លួន ១០ ភាគរយដោយមានប្រសិទ្ធភាពភ្លាមៗ។លោកបានមានប្រសាសន៍ថា “នេះបង្ហាញថាយើងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាហិរញ្ញវត្ថុរបស់ប្រទេសដោយសារប្រទេសមានបំណុលច្រើន។លោក Mahathir បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីបានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងរបស់លោកនៅ Putrajaya ។

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថា”កុំយកការបោះឆ្នោតធ្វើេជាប្រជាមតិ”

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៅព្រឹកនេះមានប្រសាសន៍ថា៖ ការយកការបោះឆ្នោតធ្វើេជាប្រជាមតិ ចំពោះអ្នកចូលរួមបោះឆ្នោត នឹងបរាជ័យ ។សម្តេច ថាគ្រាន់តែសមាជិកសមាជិកាគណបក្សប្រជាជន មានប្រមាណជាង៥ លាននាក់ បើប្រៀបធៀបអ្នក ដែលមានសិទ្ធិបោះឆ្នោតប្រមាណជាង៨លាននាក់

មើលពេញ

បច្ចេកវិទ្យាថ្មី៖បណ្ដាញYouTube កំពុងបើកដំណើរការមុខងារ streamingប្រើបានទាំងសម្លេងនិងវីដេអូ

អាមេរិច៖YouTube កំពុងបើកដំណើរការមុខងារ streaming មួយដែលផ្តល់ជូនទាំង Videos និង Audios ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Spotify និង Apple Music ។

មើលពេញ

មន្រ្តីការទូត៖មន្រ្តីវ័យក្មេង២៦នាក់ទទួលអាហារូបករណ៍សិក្សានៅជប៉ុនថ្នាក់អនុបណ្ឌិត បណ្ឌិតក្រោមជំនួយ៣,២២លានដុល្លារអាមេរិក

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុននៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៨នេះបានផ្តល់ប្រាក់​៣.២២​លានដុល្លារអាមេរិកជាជួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រើប្រាស់​លើវិស័យអភិវឌ្ឍធនធានមនុស្សមាននិស្សិតអនុបណ្ឌិតនិងបណ្ឌិតចំនួន ២៦​នាក់ដែល

មើលពេញ

សម្ដេចហ៊ុនសែនបដិសេធបង្កើតគណបក្សតូចៗចូលរួមការបោះឆ្នោត

ភ្នំពេញ៖នៅព្រឹកនេះសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាមានប្រសាសន៍ថា ការបោះឆ្នោតមានគណបក្សនយោបាយចំនួន២០ ចូលរួមមិន មែនជារឿងធម្មតាទេ។ សម្តេចក៍បានសំដែងការហួសចិត្ត ចំពោះ អ្នកខ្លះបាន លើកឡើងថា បក្សនយោបាយនានា បង្កើតឡើងដោយហ៊ុនសែន ការលើកឡើងនេះគឺជាការមើលស្រាលចំពោះបក្សនយោបាយនានា។

មើលពេញ

លោក​ហ៊ុន ម៉ា​ណែ​ត៖”រដ្ឋាភិបាលនឹងបន្ដតម្លើងប្រាក់បៀវត្សរ៍ ដល់គ្រួបង្រៀន”

​ ​កំពត ៖ លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ប្រទេស​យើង​បាន​ដើរ​ក្រោយ​គេ គឺជា​ប្រទេស​ក្រីក្រ​មួយ​បំផុត ប៉ុន្តែ​មកដល់ពេលនេះ កម្រិតជីវភាព​មន្ត្រីរាជកា​រ លោកគ្រូ​អ្នកគ្រូ​តាមរយៈ​ការ​តម្លើង​ប្រាក់បៀវត្ស​បាន​កើន​យ៉ាង​លឿន​មក​ប៉ុណ្ណេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ប្រទេស​ដទៃ​នៅក្នុង​តំបន់​។ ប៉ុន្តែ​ទោះបី​យើង​បង្កើនបាន​ប៉ុណ្ណេះ​ក៏ដោយ យើង​មិនទាន់​គ្រប់​នៅឡើយ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​តម្លើង​បន្ថែមទៀត​រួម​និង​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ​។​

មើលពេញ

ស្អែកកម្ពុជា.ជប៉ុនគ្រោងចុះហត្ថលេខាផ្តល់ថវិកា៣,២២លានដុល្លារលើវិស័យអាហារូបករណ៍ធនធានមនុស្ស

ភ្នំពេញ៖នៅថ្ងៃស្អែកជប៉ុននឹងប្រកាសផ្តល់ជំនួយដល់កម្ពុជាជាង៣លានដុល្លាេ​អា​រិកសម្រាប់អនុវត្តវិស័យអាហារូបករណ៍ធនធានមនុស្ស ឆ្នាំ២០១៨។ពិធីនេះនឹងត្រូវចុះហត្ថលេខាដោយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន

មើលពេញ

លោក​ហ៊ុន ម៉ា​ណែ​ត ៖ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ៧ នៅក្នុង​ចំណោម ១៧៤ នៅលើ​ពិភពលោក​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដើរ​លឿន​ជាងគេ​

​កំពង់ចាម ៖ លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅក្នុង​ខេត្តកំពង់ចាម ថ្ងៃ​សៅរ៍ ទី​១៩ ឧសភា​ថា​ដំណើរការ​វិវត្តន៍​រប​ស់​ប្រទេសជាតិ​របស់​យើង​ក្រោយពី​បញ្ចប់សង្គ្រាម ហើយ​រី​កស​ម្រើ​ន​មកដល់ពេលនេះ យើង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៧ នៅក្នុង​ចំណោម ១៧៤ នៅលើ​ពិភពលោក​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដើរ​លឿន​ជាងគេ​។ ការដឹកនាំ​ប្រទេស​រីកចម្រើន​ជាង​២០​ឆ្នាំ​មកដល់​ពេល​បច្ចុប្បន្ននេះ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​គឺ​បាន​ដោយសារ​ធនធានមនុស្ស​របស់​ខ្មែរ​។ ពិតណាស់​យើង​ទើបតែ​ចេញពី​សង្គ្រាម​យើង​នៅ​ទន់ខ្សោយ ធនធានមនុស្ស​ចេះដឹង​ត្រូវបាន​គេ​កាប់សម្លាប់ យើង​នៅសល់​ធនធាន​មួយចំនួន​ហើយ​ត្រូវ​បង្រៀន​ត​គ្នា ប៉ុន្តែ​មកដល់​ម៉ោង​នេះ ផែនការ​នៃ​ការដឹកនាំ​ប្រទេសជាតិ​និង​អភិវឌ្ឍ​ប្រទេសជាតិ​មានការ​រីកចំរើន​ដល់​បច្ចុប្បន្ននេះ​គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​របស់​ខ្មែរ មិន​អាស្រ័យ​លើ​ធនធានមនុស្ស​បរទេស​ទេ​។ នេះ​គឺជា​មោទនភាព​ជាតិ​ទាំងអស់គ្នា ដែល​យើង​បាន​កសាង​រួមគ្នា​ឱ្យបាន​រីកចម្រើន​បាន​ប៉ុណ្ណេះ​។​

មើលពេញ

អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីនៅព្រំដែនប៉ោយប៉ែតដាក់ទីតាំងថ្មី

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីប្តូរដាក់ទីតាំងថ្មី នៅចំណុចរង្វង់មូលនៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។

មើលពេញ

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា៖”បើគ្មានលោកគ្រូនិងអ្នកគ្រូលោកក៍គ្មានចំណេះដឹង”

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការរងកងទ័ពជើងគោកថាបើគ្មានលោកគ្រូ.អ្នកគ្រូលោកក៍គ្មានចំណេះដឹងបម្រើការងារដល់ប្រជាពលរដ្ឋនិងសង្គមរហូតពេលនេះដែលលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ.អ្នកគ្រូជាង២.០០០នាក់នៅរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨នៅខេត្តបន្ទាយមានជ័យ។

មើលពេញ