ទំព័រដើម / អប់រំ (page 46)

អប់រំ

កម្មករបង្ហាញពីការគោរពស្រឡាញ់សម្តេចហ៊ុនសែនដូចជាឳពុក

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណចំពោះកម្មករកម្មការីនី ទាំងអស់ ដែលបាបង្ហាញពីមនោសញ្ចេតនា គោរពស្រឡាញ់សម្តេចទុកដូចជាឳពុក និងសាច់ញាត្តិរបស់ខ្លួន ក្នុងពេលដែលសម្តេចបានចុះជួបសួរសុខទុក្ខដោយផ្ទាល់នៅតាមរោងចក្រ។ នៅក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យមើលពីដំណើរការសង្វាក់ផលិតកម្មការងាររបស់កម្មករ កម្មការីនី នៅរោងចក្រកាត់ដេរ ជីន សុវណ្ន ហ្វេសស៊ិន ស្ថិតក្នុងភូមិច្រេសសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណចំពោះកម្មករ កម្មការីនីទាំងអស់ដែលបានផ្តល់នូវក្តីគោរពស្រឡាញ់ ចំពោះសម្តេចជាមេដឹកនាំប្រទេស ដោយសម្តេច សន្យាថា នឹងបន្ត ការធ្វើដំណើរបែបនេះនៅក្នុងរយៈពេល ១០ឆ្នាំជាបន្តទៅទៀត ដើម្បីរួមសុខ រួមទុក្ខជាមួយកម្មករ កម្មការីនីយើង ។ សម្តេចសង្ឃឹមថា កម្មករ កម្មការីនី និងក្រុមគ្រួសារនឹងបន្តគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត ដើម្បីសម្តេចមានឱកាសអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឆ្ពោះទៅរីកចំរើនបន្ថែមទៀត។ សម្ដេចហ៊ុនសែនបានបន្ដថា៖ពូសូមអគុណជាមួយនិងក្មួយៗកម្មករ កម្មការីនីទាំងអស់ ដែលបាន បដិសណ្ឋាកិច្ចនិងផ្តល់នូវការស្រឡាញ់រាប់អាន ចំពោះពូប្រៀបដូចជា ឳពុក ឬក៍ដូចជាក្រុមសាច់ញាត្តិរបស់ខ្លួនផងដែរ ដែល នេះកាន់តែផ្តល់ឱកាសសម្រាប់ឲ្យពូមានលទ្ធភាពដើម្បីបន្តដំណើរទៅមុខទៀតអមដំណើរ ក្មួយៗនៅក្នុងការបន្តឲ្យមានការងារធ្វើបង្កើននូវប្រាក់ចំណូលបន្ថែមទៀត។ …

មើលពេញ

សមាគមមិត្តតន្ត្រីករ ត្រូវបានបង្កើតឡើង ដើម្បីទ្រទ្រង់វិស័យសិល្បៈតន្ត្រីបុរាណខ្មែរ

ភ្នំពេញ:    សមាគមមិត្តតន្ត្រីករ ត្រូវបានបង្កើតឡើង ដោយក្រុមសិល្បករជើងចាស់​ដើម្បី​ទ្រ​ទ្រង់​​វិស័យសិល្បៈតន្ត្រីបុរាណខ្មែរសិល្បៈតន្ត្រី​បុរាណខ្មែរបានរង​ឥទ្ធិពល​ពីវប្បធម៌​បរទេស​ដែលធ្វើធ្លាក់ចុះការគាំទ្រសិល្បៈតន្ត្រី​បុរាណ​ខ្មែរ។ លោក យន់ ខៀន ប្រធានសមាគមមិត្តតន្ត្រីករ ដែលទើបបានបង្កើននេះ មាន ប្រសាសន៍​​​​ថា ការសម្រេចបង្កើននូវសមាគមនេះឡើង គឺប្រមូលផ្តុំសិល្បករ សិល្បការិនីខ្មែរ ដែល​មាន​​​​​​​អាជីពជាអ្នកតន្ត្រីគ្រប់ជំនាញ និងគ្រប់ជំនាន់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ​​​គ្រប់​​​​​ទម្រង់តន្ត្រី​​របស់​​​​​​​​​ប្រទេសកម្ពុជាមិនឲ្យបាត់បង់ ខណៈបច្ចុប្បន្ន ទម្រង់សិល្បៈតន្រ្តី​​​បុរាណ​​ខ្មែរមួយនេះ មិនសូវ​​មាន​​ការ​​​ចាប់អារម្មណ៍ពីស្រទាប់យុវវ័យនៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីកិច្ចដំណើរការរៀបចំសមាគមមិត្តតន្ត្រីករ នៅ​ទី​​​ស្តី​​​ការ​​ក្រសួង​​​​​​​​​វប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ លោករំពឹងថា តាម​រយៈ​​សមាគមនេះ នឹង​​ការពារ ថែរក្សាអត្តសញ្ញាណ ពណ៌សម្បុរសិល្បៈវប្បធម៌ជាតិ ព្រមទាំង​​​ជួយ​​រកទីផ្សារសម្រាប់ធ្វើ​​អាជី​វកម្ម​​​សិល្បៈតន្ត្រីខ្មែរ និងការពារសិទ្ធិនិងផល​​ប្រយោជន៍​​ស្របច្បាប់របស់តន្ត្រីករ។ លោក ជុំ ប្រសើរ អ្នកបច្ចេកទេសនៃសមាគមមិត្តតន្ត្រីករ បានឲ្យដឹងថា សមាគមនេះ នឹងខិតខំសរសេរចងក្រងជាអក្សភ្លេង ឬចារទុកជា​​ក្បួន​​តន្ត្រី ពីសិល្បករ តន្ត្រីករ កវីនិពន្ធ​​ជើងចាស់ទាំងអស់ ត្រូវរួមគ្នាស្រាវជ្រាវចងក្រងឯកសារ រួមទាំងជំរុញឲ្យ យុវជន​​ខ្មែរនាពេលបច្ចុប្បន្ន ​​ចាប់​​អារម្មណ៍​ចូលរៀន​​សិល្បៈ​​​តន្ត្រីបុរាណ​​​​ខ្មែរ​​។ គួររំឭកថា រហូតមកដល់ពេលនេះ ក្រុមសិល្បករខ្មែរបានរួមគ្នាបានបង្កើតជា​​សមាគម​​​ជាច្រើនដូចជា៖ …

មើលពេញ

ប្រទេសស៊ុយអែតជួយសង់មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ប្រទេសស៊ុយអែតបានជួយកសាងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យត្រូវបានដាក់សម្ពោធអោយដំណើរការនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតភូមិភ្នំបាក់សង្កាត់ទឹកផ្លាក្រុងសិរីសោភ័ណ។

មើលពេញ

រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាព និងសពគ្រួសារមន្ដ្រីរាជការជាង៣០០ដុល្លារម្នាក់

ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រកាសចេញអនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាព និង និងប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារ​សពមន្រ្ដីរាជការ ដែលទទួលមរណភាព ចាប់ពី១លាន៥សែនរៀល ដល់៤លានរៀល ដែលនឹងអនុវត្ដចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ៕

មើលពេញ

ក្រសួងសេដ្ឋកិច្ចគ្រោងចាប់អនុវត្តការបង់ពន្ធបា្រក់អាករគ្រប់ប្រភេទ តាមរយៈប្រព័ន្ធអេឡិចត្រូនិចនាដើមឆ្នាំ២០១៨

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចាប់អនុវត្តការបង់ពន្ធបា្រក់អាករគ្រប់ប្រភេទ តាមរយៈប្រព័ន្ធអេឡិច​ត្រូនិច ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធឲ្យកាន់តែរហ័សចំណេញពេលវេលា។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈអគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមបណ្តុះបណ្តាល ប្រធានក្រុមហ៊ុន ម្ចាស់សហគ្រាស និងអ្នកជាប់ពន្ធនានាប្រមាណជាង​១០០០នាក់ ឲ្យទទួលបាន ចំណេះដឹងបច្ចេកទេសនានានៃការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឆ្ពោះទៅអនុវត្តជាផ្លូវការនា ដើមឆ្នាំ២០១៨ខាងមុខនេះ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ឯឧ.គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ជាជំហានដំបូង ការបង់ពន្ធលើប្រាក់ចំណូលតាមរយៈប្រព័ន្ធអេឡិចត្រូនិចនេះ នឹង​អនុវត្តសាកល្បងចំពោះក្រុមហ៊ុនធំៗជាមុនសិន មុខនឹងឈានអនុវត្តទូលំទូលាយដល់គ្រប់ក្រុមហ៊ុន សហគ្រាសទំាងអស់នៅទូទំាងប្រទេស។ ឯឧ.បានបញ្ជាក់ថា បច្ចុប្បន្នអ្នកជាប់ពន្ធត្រូវទៅបង់ពន្ធនៅតាមសាខាពន្ធដាររាជធានី ខេត្ត ខណ្ឌ  ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា ប៉ុន្តែដើម្បីកាន់តែផ្តល់ភាពងាយស្រួល  ឆាប់រហ័ស និងចំណេញពេលវេលា អគ្គនាយកដ្ឋានពន្ធដារបានបើកឲ្យមានការបង់ពន្ធតាមអនឡាញ អ៊ី ផេមិន ដែលអ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធនៅតាមទីកន្លែង ដោយមិនចំណាយពេលវេលាធ្វើដំណើរ ទៅកាន់សាខាពន្ធដារឬធនាគារទៀតឡើយ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ក្រុមវិស័យឯកជនចង់ឲ្យ មានការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិចនេះជាយូរមកហើយ ព្រោះវាមានភាពងាយស្រួលដល់អ្នកបង់ ពន្ធហើយសប្បាយចិត្តក្នុងការបង់ពន្ធ។ …

មើលពេញ

រដ្ឋសភាអនុវត្តការលុបឈ្មោះតំណាងរាស្រ្តពី​​គណបក្សសង្គ្រោះជាតិ តាមអំណាច​​​​សាលដីការកំពូល

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាបានអះអាងថា តំណាងរាស្រ្តនិងជំនួយការមក​​ពីគណប​​ក្ស​​ប្រឆាំង​ស​​រុបប្រមាណជាង១០០នាក់ត្រូវបានអគ្គលេខាដ្ឋា​​នរដ្ឋសភាសម្រេច​​លុប ចេញ​​​ពី​បញ្ជី​​ឈ្មោះបើក​ប្រាក់ខែ នៅរដ្ឋសភារួចហើយ បន្ទាប់ពីគណបក្សនេះត្រូវតុលាចេញសាល​ដីការរំ​លាយកាល​ពី​​ថ្ងៃទី​១៦វិច្ឆិកាកន្លងមក។             ឯកឧត្តមឡេងប៉េង ឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋស​ភាបាន​​ប្រាប់​​ទូរទស្សន៍​រស្មីហង្សមាសនៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា​តំណាងរាស្រ្តអតីតគណបក្ស​សង្គ្រោះជាតិចំនួន៥៥រូប ទីប្រឹក្សា ជំនួយ​​ការ អ្នក​បើ​ក​រថយន្តសរុបជាង១០០នាក់ ត្រូវបានបញ្ជប់មុខងារ និងប្រាក់ខែចាប់ពី​​ថ្ងៃទី១៦​​វិច្ឆិ​​​កា​​​​​នេះតទៅ បន្ទាប់ពីរដ្ឋសភាបានទទួលសាលដីការរបស់តុលាការកំពូល។ ដោយឡែកសម្ភារៈប្រើប្រាស់ដូចជារថយន្តទំនើបៗ សម្ភារការិយាល័យ ក៏ត្រូវរិប​អូស​​​​យ​កម​​ក​ទុកជាសម្បត្តិរដ្ឋវិញដែរ ហើយរហូតមកដល់ពេលនេះ មានអតីតអ្នកតំណាង​រាស្រ្ត​មួ​​​​យ​​​ចំនួន​​ហើយ​បានមកប្រគល់សម្ភារៈជាបណ្តើៗហើយ ។ ឯកឧត្តម បានអំពាវនាវឲ្យតំណាងរាស្រ្ត និងមន្ត្រីរាជការកូតាមកពីគណបក្សសង្គ្រោះ​ជាតិ​រួស​រាន់​មកប្រគល់ទ្រព្យសម្បត្តិរដ្ឋឲ្យបានឆាប់រហ័ស បើពុំដូច្នោះទេ រដ្ឋសភានិងរដ្ឋសភានឹងចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ក្រសួង​​មហាផ្ទៃ​កាលពីថ្ងៃទី១៧វិច្ឆិកាក៏បានចេញសេចក្តី​ប្រកាសបង្កកប្រាក់ខែសមាជិក​​ក្រុមប្រឹក្សាឃុំសង្កាត់​មកពី​គណបក្ស​​សង្គ្រោះ​​ជាតិចាប់​​​​ពីតាំងពី​​ថ្ងៃ​​ទី​​​១៦វិច្ឆិកាតទៅផងដែរ។​​ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីរហូតមកដលពេលនេះ នៅតែ ប្រកាសឲ្យ​សកម្មជន និងអ្នកគាំទ្រ គណបក្ស​​​​សង្រ្គោះ​ជា​តិ ព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តស្រុក​ខណ្ឌ នៅទូទាំង​ប្រទេសឲ្យសម្រេចចិត្តចុះ ចូលមករួមរស់ក្នុងជីវភាពនយោបាយជា​​មួយគ​​ណបក្សប្រជា​​ជ​នកម្ពុជា ដើម្បីរក្សាតំណែង និងតួនាទីសម្រាប់បំរើប្រជាជន និងប្រទេសជាតិ៕អត្ថបទ៖ ចេម ហួត 

មើលពេញ

មន្ដ្រីអះអាងថា៖ការផ្គត់ផ្គងទឹកស្អាតនៅកម្ពុជា​កើនដល់៨៦ភាគរយនិងឆ្នាំ២០២៥ នៅ​​១០០​ភាគរយ

ភ្នំពេញ៖    រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការផ្គត់ផ្គងទឹកស្អាតនៅកម្ពុជា​កើនដល់៨៦ភាគរយ ដើម្បី​​​​ឲ្យ​​បាន​​១០០​ភាគរយ នៅត្រឹមឆ្នាំ២០២៥ ដែលជួយគាំពារសុខភាព អនាម័យដល់ប្រជាពល​រដ្ឋ​នៅ​​​ជនបទ។           ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី២ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែល​​​​​​​ធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២     ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ គឺរាជរដ្ឋាភិបាលបានផ្តល់​​អាជ្ញាប័ណ្ណ​​​រយៈ​​ពេល​វែង និងជួយស្វែងរកប្រភពកម្ចីហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ទៅឲ្យ​​ក្រុមហ៊ុន​​ឯកជន​​ចូលរួមវិនិយោគ និង​ឧបត្ថម្ភធនដល់គ្រួសារក្រីក្រ ក្នុងការភ្ជាប់បណ្តាគទឹក​ស្អាត​។           ឯកឧត្តមបន្តថា ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ធ្វើឡើងតាមរយៈស្ថានីយទឹកស្អាតដែល​គ្រប់គ្រងដោយរដ្ឋ ដែលធានាការផ្គត់ផ្គង់តែនៅក្នុងរាជធានីភ្នំពេញ និង​ទីប្រ​ជុំជនធំៗ​​ប៉ុណ្ណោះ ចំណែកនៅតាមតំបន់ជាយក្រុង និងតំបន់ដាច់ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឲ្យក្រុមហ៊ុន​ឯកជន​វិនិយោគ ដោយតភ្ជាប់បណ្តាញបូមទឹកពីប្រឡាយស្ទឹងបឹងបួរ ទៅកាន់ស្ថានីយ​​ចម្រោះហើយចែកចាយ​​លក់​​ទៅ​​ដល់​លំនៅ​​​​​ឋានរបស់ប្រជាពលរដ្ឋ។           លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គងទឹកស្អាតកម្ពុជា បានឲ្យ ដឹងថា បច្ចុប្បន្ននេះ មានអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជនច្រើនជាង២៥០ក្រុមហ៊ុន កំពុងធ្វើអាជីវ​​កម្មផ្គត់​ផ្គង់​ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមតំបន់ជាយក្រុង និងទីជនបទមួយចំនួន។ លោកបន្តថា វិស័យ ឯកជនមួយចំនួន បាននឹងកំពុងស្វែងរកនូវដើមទុន …

មើលពេញ

ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤៥ស្លាក ទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានរុះរើចោលទាំងស្រុង

ត្បូងឃ្មុំ៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ លោក លី ឡេង បានថ្លែង ថា គិតត្រឹមថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកានេះ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤៥ស្លាក នៅទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានរុះរើចោលទាំងស្រុង លែងមានទៀតឡើយសម្រាប់ស្លាក និងបដាផ្សេងៗនៅតាមមូលដ្ឋាន។ បើតាមលោក លី ឡេង បានឲ្យដឹងថា ប្រតិបត្តិការទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃនេះ មិនមានផ្ទុះបាតុភាពរារាំងណាមួយ ពីអតីតថ្នាក់ដឹកនាំ ឬសមាជិកគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តនោះឡើយ។ ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ …

មើលពេញ

អ្នកនាំពាក្យ ៖ គ្មានសមាជិក គ.ជ.ប កូតាមកពីអតីតសមាជិកCNRP ណាលាលែងនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា រហូតមក​ដល់​ពេលនេះ គ.ជ.ប នៅមិនទាន់ទទួលលិខិតផ្លូវការណាមួយពីសមាជិក គ.ជ.ប កូតាអតីតសមាជិកគណបក្ស​សង្រ្គោះ​ជាតិ​ ដែលចង់លាលែងតំណែងពីស្ថាប័ន គ.ជ.ប បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះទេ។      ការប្រកាសរបស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បែបនេះ គឺធ្វើឡើងបន្ទាប់ពីឯកឧត្តម រ៉ុង ឈុន សមាជិក គ.ជ.ប បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមុនសវនាការតុលាការកំពូលថាលោក​នឹងដាក់​ពាក្យ​លាលែង​ពី គ​.​ជ​.​ប នៅពេលដែល​ឃើញ​សាលដីកា​របស់​តុលាការ​កំពូល​ស្តីពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី២០ វិច្ឆិកានេះ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប នៅតែដំណើរទៅមុខបើទោះបីជាសមាជិក គ.ជ.ប មកពីកូតាគណបក្សសង្រ្គោះជាតិ លាលែងពីតំណែងក៏ ដោយ។ ការមិនប៉ះពាល់នេះ គឺដោយសារតែមុនការបង្កើត គ.ជ.បនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណ​បក្ស​សង្រ្គោះជាតិ បានបង្កើតច្បាប់រួចរាល់ទៅហើយ ដើម្បីគ្រប់គ្រងស្ថានភាពនេះ​ប្រសិនបើមានការលាលែង​សមាជិក​គ.ជ.​ប ណាម្នាក់នោះ។ ដោយឡែកឯកឧត្តម ហ៊ីង ធីឬទ្ធិ សមាជិក …

មើលពេញ

លោក ហ៊ុន ម៉ា​ណែ​ត ជម្រុញ​ឲ្យ​សិស្ស​និស្សិត​ខិតខំ​រៀនសូត្រ​និង​សិក្សា​ស្រាវជ្រាវ​លើ​មុខវិជ្ជា​ដែល​ខ្លួន​ចាប់យក​

​បាត់ដំបង ៖ ថ្លែង​ក្នុង​ពិធី​បើក​បវេសនកាល​និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​សាស្ត្រាចារ្យ​ឆ្នើម និង​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្តបាត់ដំបង សរុប​ចំនួន​៨០​០នាក់ នៅ​ព្រឹក​ថ្ងៃទី​២០​វិច្ឆិការ​នេះ លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​អាហារូបករណ៍​និស្សិត​ក្រីក្រ សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ​ព្រឹ​ត្ត​បណ្ឌិត បាន​ជម្រុញ​ឲ្យ​សិស្ស​និស្សិត​ខិតខំ​សិក្សា​រៀនសូត្រ​និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​មុខវិជ្ជា ដែល​ខ្លួន​ចាប់យក ដើម្បី​ជា​គ្រឹះ​សម្រាប់​អនាគត​។​

មើលពេញ