ទំព័រដើម / អប់រំ (page 5)

អប់រំ

មន្ដ្រី៖ក្រុមហ៊ុនចំការកៅស៊ូទាំងអស់ក្នុងខេត្តកំពង់ធំ ត្រូវគោរពកិច្ចសន្យាវិនិយោគ

ខេត្តកំពង់ធំ៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងជាសាធារណៈថា៖” ក្រុមហ៊ុនទាំងអស់នៅក្នុងខេត្តកំពង់ធំ ដាច់ខាតត្រូវតែគោរពតាមលក្ខ័ណ្ឌវិនិយោគរបស់ប្រទេសកម្ពុជា ជាពិសេសនោះការផ្តល់នូវសេចក្តីសុខជូន កម្មករ កម្មការិនី ដែលបម្រើការនៅក្នុងក្រុមហ៊ុននីមួយៗ។ ដូចជា ការចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលកំពុងបម្រើការងារក្នុងតំបន់ចំការកៅស៊ូរបស់ក្រុមហ៊ុន តាន់បៀន បារៀ និង ភឿកហ្វា ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមួយឯកឧត្តម អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមរៀតណាម ប្រចាំប្រទេសកម្ពុជា។

មើលពេញ

ឆេះផ្សារច្បារអំពៅខូចខាតទ្រព្យសម្បត្តិប្រមាណជា៤លានដុល្លារនិងអស់តូបប្រមាណជា៦០០

ភ្នំពេញ៖បើតាមលោកតូចំណាន់ប្រធានាផ្សារច្បារអំពៅបានប្រាប់អ្នកកាសែតអោយដឹងថានៅថ្ងៃនេះថា៖ការឆេះផ្សារច្បារអំពៅខូចខាតទ្រព្យសម្បត្តិប្រមាណជា៤លានដុល្លារនិងអស់តូបប្រមាណជា៦០០។

មើលពេញ

រថយន្តផ្ទុះធុងហ្គាសឆាបឆេះអស់ទាំងស្រុង

ខេត្តបាត់ដំបងៈម្ចាស់រថយន្តមានការសោកស្តាយរថយន្តរបស់ខ្លួនជាខ្លាំងខណៈពេលរថយន្តរបស់ខ្លួនត្រូវបានខូចហើយបានហៅជាងមកជួសជុលឲ្យដំណើរបានជិះឡើងវិញក៏ត្រូវឆ្លងខ្សែភ្លើងបេះចំកន្លែងដាក់ធុងហ្គាសក៏ផ្ទុះឆាបឆេះអស់រថយន្តទាំងស្រុងតែម្តង ដោយមិនអាចជួយសង្រ្គោះបានទាន់ពេលវេលាឡើយ។

មើលពេញ

ព្រះមហាក្សត្រត្រាស់បង្គាប់រំសាយដែនជំរកសត្វព្រៃចំនួន២ស្ថិតនៅខេត្តក្រចេះ និងខេត្តបាត់ដំបង

ភ្នំពេញ៖      ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យរំសាយដែនជំរកសត្វព្រៃ​ចំនួន២ ដែលស្ថិត នៅខេត្តក្រចេះ និងខេត្តបាត់ដំបង។

មើលពេញ

កូនសិស្សជាប់ចំណាត់ថ្នាក់លេខ១ខាងអក្សសាស្រ្តខ្មែរ ប្រចាំខេត្តមណ្ឌលគិរី កំពុងជួបបញ្ហាជីវភាព

ខេត្តមណ្ឌលគិរី៖ កូនសិស្សជាប់ចំណាត់ថ្នាក់លេខ១ខាងអក្សសាស្រ្តខ្មែរ ប្រចាំខេត្តមណ្ឌលគិរី កំពុងជួបបញ្ហាជីវភាពទីទល់ក្រយ៉ាងខ្លាំង ដែលបច្ចុប្បន្នគាត់រស់នៅក្នុងធ្លុះធ្លាយដំបូលរហែកតូចមួយនៅ ភូមិពូរ៉ាដែត ឃុំ ស្រែពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

មើលពេញ

ប្រទេសហ្វាំងឡង់ជាប្រទេសរីករាយបំផុតលើលោកនៅឆ្នាំ២០១៨

ភ្នំពេញ៖យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា៖កន្លែងដែលមានសុភមង្គលនិងរីករាយបំផុតនៅឆ្នាំនេះគឺនៅប្រទេសហ្វាំងឡង់ដោយផ្ដួលប្រទេសណ័រវេសនៅឆ្នាំនេះ។របាយការណ៍ស្តីពីសុភមង្គលរបស់ពិភពលោកវាស់ “សុខុមាលភាពផ្ទាល់ខ្លួន” – តើមនុស្សដែលសប្បាយចិត្តមានអារម្មណ៍យ៉ាងណាហើយហេតុអ្វី។

មើលពេញ

ពិព័រណ៍សត្វស្លាបជាលើកដំបូងនៅកម្ពុជាធ្វើនៅវត្ដភ្នំពេញ

ភ្នំពេញ៖ក្រសួងបរិស្ថាន គ្រោងរៀបចំពិព័រណ៍សត្វស្លាបជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នៅវត្ដភ្នំ។ តាមមសេចក្ដីប្រកាសរបស់ក្រសួងបានអោយដឹងក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​ជាតិ និង​អន្តរជាតិ​នឹង​ដាក់​តាំងពិព័រណ៍​រូបថត​សត្វ​ស្លាប​សំខាន់ៗ​ចំនួន​ ៣០ ​ប្រភេទ​ជា​លើក​ដំបូង​នៅ​កម្ពុជា​នៅឯ​វត្តភ្នំ​នា​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ចុង​សប្តាហ៍​ក្រោយ​នេះ ដើម្បី​បង្កើត​ការចូលរួម​ការពារ​សត្វ​ស្លាប និង​ថែរក្សា​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​៕

មើលពេញ

អាជ្ញាធរក្រុងតាខ្មៅគ្រោងពង្រីកក្រុងបន្ថែម

ខេត្តកណ្ដាល:ឃុំចំនួន៤របស់ស្រុកស្អាងកំពុងត្រូវបានរដ្ឋបាលខេត្តកណ្តាលធ្វើការស្នើរសុំកាត់បញ្ចូលមកក្នុងក្រុងតាខ្មៅរួចរាល់ហើយរង់ចាំតែការសម្រេចពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។នេះបើតាម លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បង្ហើបឱ្យដឹងនោថ្ងៃនេះ។​ លោកបានបន្ដថា៖រដ្ឋបាលក្រុងបានធ្វើការស្នើរសុំពង្រីកក្រុង ទៅរដ្ឋបាលខេត្តកណ្តាលរយៈការកំណត់ប្លង់គោល ដែលសំណើនេះបានដាក់ជូន រួចហើយទៅក្រសួងពាក់ព័ន្ធ ដោយស្នើរសុំកាត់ឃុំចំនួន៤ របស់ស្រុកស្អាង រួមមាន ឃុំស្វាយរលំ ឃុំសិត្បូ៍ ឃុំរកាខ្ពស់ និងឃុំកោះអន្លង់ចិន បញ្ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅ ដើម្បីពង្រីកបន្ថែមឱ្យតាខ្មៅក្លាយទៅជាទីក្រុងកាន់តែស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងប្រកបដោយស្តង់ដា ឱ្យសមទៅហ្នឹងទីក្រុងមួយដែលកំពុងមានការរីកចម្រើន នូវគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ។ លោកបានបន្ថែមថា៖ អញ្ចឹងតាមគម្រោងស្នើសុំកាត់បញ្ចូលឃុំទាំង៤មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងតាខ្មៅនោះ វានឹងធ្វើឱ្យក្រុងមួយនេះកាន់តែធំទូលាយ ងាយស្រួលក្នុងការរៀបចំបង្កើនសោភ័ណភាព និងធ្វើឱ្យកាន់តែមានសណ្តាប់ធ្នាប់ ប្រកបដោយស្តង់ដា ។ ពាក់ព័ន្ធហ្នឹងគម្រោងពង្រីកក្រុងតាខ្មៅនេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តា ល បានមានប្រសាសន៍ថា រដ្ឋបាលខេត្តពិតជាបានធ្វើការស្នើសុំពង្រីកក្រុងតាខ្មៅប្រាកដមែន ប៉ុន្តែ ពុំបានទទួលបាននូវសេចក្តីសម្រេចពីរាជរដ្ឋាភិបាលនៅឡើយទេ ព្រោះអ្វីៗស្ថិតនៅក្រោ មគម្រោងសិក្សានៅឡើយ។ លោក វ៉ែន ធឿន ពលរដ្ឋម្នាក់នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ …

មើលពេញ

ប្រកួតប្រជែងថតរូបស៊ែលហ្វីស្ដីពីបាតុភូតព្រះអាទិត្យរះលើអង្គរវត្ដ

ភ្នំពេញ៖ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតប្រជែងថតរូបស៊ែលហ្វី (Equinox Angkor Selfie Photo contest) លេីកទីបី ក្រោមប្រធានបទ : “Selfie អង្គរអច្ឆរិយៈ” ដែលអាចនឹងកេីតឡេីងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ចន្លោះម៉ោង ៥:០០ នាទី ដល់ម៉ោង ៧:០០ នាទីព្រឹក។ក្រសួងប្រកាសរករូបថតស្អាតដាច់គេពេលបាតុភូតព្រះអាទិត្យរះលើអង្គរវត្ដ នេះ។ចំពោះរង្វាន់មាន១លានរៀលសម្រាប់លេខមួយនិងលេខ២បាន៨០ម៉ឺនរៀលនិងលេខ៣បាន៤០ម៉ឺនរៀល៕សូមចូលរួមប្រកួតប្រជែងដោយសេរី!!!

មើលពេញ

សម្ដេចហ៊ុនសែនប្រកាសថា៖យើងត្រូវការសាងសង់ស្ពានច្រើនថែមទៀតឆ្លងកាត់ទន្លេព្រែកទៅអនាគត

ខេត្តកំពង់ចាម៖ សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា យើងនៅមានតម្រូវការ​កសាងស្ពាន​ជាច្រើនទៀត ឆ្លងកាត់ទន្លេព្រែក ដែលត្រូវពិនិត្យលើ​លទ្ធភាពបន្តកសាងទៅអនាគតថែម ទៀត។សម្ដេច​លើកឡើងក្នុងពេលសម្ពោធស្ពានកោះប៉ែន​នៅព្រឹកនេះ។

មើលពេញ