ទំព័រដើម / វប្បធម៌ (page 10)

វប្បធម៌

អាជ្ញាធរខេត្តស្វាយរៀងរៀបចំពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិសាកល្បង

ស្វាយរៀង៖ព្រឹកថ្ងៃទី២៣តុលាឆ្នា២០១៧រដ្ឋបាលសាលាខេត្តបានរៀបចំការប្រណាំងទូកសាកល្បង ដើម្បីត្រៀមរៀបចំពិធី ប្រណាំងទូកនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខ ឲ្យប្រព្រឹត្តទៅដោយរលូន ទទួលបាន ជោគជ័យ បង្កភាពសប្បាយរីករាយជូនបង ប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តបានមកទស្សនាកម្សាន្តដោយសប្បាយរីករាយ។ យោងតាមរដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា៖ពិធីប្រណាំង ទូកសាកល្បងលើកទី១ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងថ្ងៃនេះក្នុងកាសាកកម្លាំងគ្នាដើម្បីឲ្យកីឡាករត្រៀមខ្លួនប្រណាំងទូកនៅថ្ងៃទី២៨តុលា២០១៧ខាងមុខឆាប់នេះហើយដើម្បីទទួលយកជ័យជំនេះជួនអង្គភាព មន្ទីរ រៀងខ្លួន។ ពិធីនេះមានទូកខ្នាតអន្តរជាតិចូលរួមចំនួន ១០ទូក ក្រោមវត្តមានឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី អស់លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងតំណាងគណៈកម្មការរដឹកនាំទូកទាំង១០ ដែលចូលរួម ប្រណាំងសាកល្បង នៅថ្ងៃនេះយ៉ាងច្រើនកុះករ។ ក្នុងឱកាសធ្វើការសាកកម្លាំងគ្នានេះដែរមានកីឡាករជាច្រើនគូរដែលទទួលបានថិរៈវេលាតិចជាងគេគឺទូកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះអធិរាជឥន្រ្ទីសែនជ័យ(សរុបជើងទី១និងជើងទី២ដែលមានថិរៈវេលាតែ០៦:០៣.៧៧)(ល្បឿនលឿនជាងគេ)និងទី២ទូកមកពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលមានឈ្មោះថា៖អធិរាជសែនជ័យបារមីភ្នំស្វាយ(សរុបថិរៈវេលាទាំង២ជើងដូចគ្នា០៦:០៨.២៧)សរុបសេចក្តីក្នុងការសាកល្បងប្រណាំទូកថ្ងៃនេះមានល្បឿនប្រហាក់ប្រហេលគ្នា។ សូមបញ្ជាក់នៅថ្ងៃទី២៦តុលានេះមានការសាកល្បងប្រណាំងទូកម្ដងទៀត៕ដោយសឿសនស្វាយរៀង

មើលពេញ

អាជ្ញាធររាជធានីភ្នំពេញត្រៀ មកងកម្លាំង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិ ធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖    អាជ្ញាធររាជធានីភ្នំពេញប្រកាសត្ រៀមប្រើប្រាស់កម្លំាងសមត្ថកិច្ចជាច្រើននាក់ ដើម្បី បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ ឋមកកម្សាន្តក្នុងព្រះរាជពិធីបុ ណ្យអុំ ទូកប្រកបដោយភាពសប្បាយរីករាយមិ នបារម្ភពីបញ្ហាសុវត្ថិភាព។ អភិបាលរាជធានីភ្នំពេញ ប្រកាសរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរក្នុងព្រះរា ជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីផ្តល់ជាទំនុកចិត្តខ្ ពស់ដល់​ប្រជាពលរដ្ឋបានមកលេងកម្សា ន្តក្នុងព្រះរាជពិធីបុណ្យនេះបា នកាន់តែច្រើនមិនបារម្ភពីបញ្ហាណាមួយកើតឡើង។ ឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី១៩ខែតុលាថា អាជ្ញាធរត្រៀម បើកកិច្ចប្រជុំបន្ថែមទៀតជាមួយនឹងអគ្គស្នងការនគរបាលជាតិ កងរាជអាវុធ​ហត្ថនិង​គណៈបញ្ជាកា រឯកភាពរាជធានីភ្នំពេញដើម្បីកំណត់វិធានការណ៍និងភារកិច្ចការពារសន្តិសុខសុវត្ថិភាព ព្រះរាជពិធីបុណ្យឲ្យច្បាស់លាស់និងតាមជំនាញ។ យោងតាមគម្រោង កម្លំាងសមត្ថកិច្ចទំាងអស់នោះនឹងត្រូវយាមកា ម ២៤ម៉ោងលើ២៤ម៉ោង ហើយរាយបណ្តាក់គ្នានៅជុំវិញកន្លែ ងប្រារព្វពិធី ដើម្បីងាយស្រួលក្នុងការធ្វើប្ រតិ្តការឆ្លើយតប​បានទាន់ពេលវេលា នៅពេលមានបញ្ហាមិនប្រក្រតីណាមួ យកើតឡើង ដូចជា ចោលួច បទល្មើសព្រហ្មទណ្ឌ និងការបង្កចលាចផ្សេងៗ។ ឯឧ.បន្តទៀតថា តាមផែនការក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំតំបន់សិល្បៈ កម្សាន្តសប្បាយជាច្រើនកន្លែងទំាងនៅត្រើយខាងលិច និងត្រើយខាងកើតរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការប្រមូលផ្តុំមនុស្សម្នាច្រើនកុះករនៅតំបន់កោះពេជ្រ។ មន្រ្តីគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិបានឲ្យដឹងថា ក្រុមកម្មករជំនាញកំពុងសម្រុក រៀបចំការស្ថាបនាវេទិការកិតិ្តយសសម្រាប់ថ្នាក់ដឹកនាំ និងភ្ញៀវជាតិ …

មើលពេញ

ក្រុមហ៊ុនឯកជនជួយសាងសង់វត្ដក្រីក្រនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖លោកលីមគឹមសេង(Mr Kim seng Lim )អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក Lucky Ruby នាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ០១៧បានចុះពិនិត្យសំណង់នៅវត្តកោះអណ្តែតនិងសាលាបឋមសិក្សាជប់ព្រីងស្ថឹតនៅឃុំថ្មីស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។ បើតាមព្រះគ្រូចៅអធិការវត្តកោះអណ្តែតព្រះនាមអ៊ុំសុវណ្ណរិទ្ធបានមានសង្ឃដិការថាក្រុមហ៊ុនlucky89និងlucky Rubyដែលមានលោកលឹមគឹមសេងជាអគ្គនាយកក្រុមហ៊ុននោះគឺបានចូលរួមចំណែកការងារមនុស្សធម៌បានជាច្រើនឥតគណនាជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាតហើយមិនតែប៉ុណ្ណោះលោកលីមគឹមសេងមិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេផ្នែកពុទ្ធចក្រក៏លោកបានចូលរួមកសាងសមិទ្ធផលជាច្រើនវត្តនៅក្នុងស្រុកកំពង់រោទ៌ជាពិសេសទីអារាមវត្តកោះអណ្តែតនេះនិងជួយសាងសង់សាលារៀនថ្មីមួយខ្នងមាន៣បន្ទាប់បានប្រមាណ៩០%ហើយ។ ព្រះគ្រូចៅអធិការបានបន្តថាលោកលីមគីមសេងក្នុងឱកាសនោះដែរបានប្រគេនបច្ច័យដល់វត្តកោះអណ្តែតសម្រាប់ក៏សាងបន្តរសាលាឆាន់ចំនួន២០០០ដុល្លាសហរដ្ឋអាមេរិកនិងសាលាបឋមសិក្សាជប់ព្រឹងចំនួន៣០០០ដុល្លាសហរដ្ឋអាមេរិកបង្ហើយកិច្ចការជាងជាវគ្គចុងចប់ដើម្បីបានកូនចៅប្រជាពលរដ្ឋខ្មែរបានចូលរៀនឆាប់នាថ្ងៃខាងមុខនេះ។ លោកលីមគឹមសេង(Mr Kim seng Lim )អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក Lucky Rubyនៅបានមានប្រសាសន៍ថាក្នងនាមលោកជាប្រធានក្រុមហ៊ុនពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករចេះស្រឡាញ់សម្គីគ្នាបានធ្វើបុណ្យធ្វើទាននិងរួមគ្នាក៏សាងនូវសមិទ្ធផលនានាបានរីកដុសដាលយ៉ាងឆាប់រហាស់ហើយលោកនិងខិតខំជួយបន្តទៅទៀតឲ្យសាលាឆាន់និងសាលារៀនមួយនេះហើយជាស្ថារពរ។ ក្នុងឱកាសនោះដែរលោកលីមគឹមសេងបានថ្លែងអំណរគុណដល់ក្រុមការងារព្រមទាំងអាជ្ញាធរដែនដីជាពិសេសព្រះតេជគុណអ៊ុំសុវណ្ណរិទ្ធព្រះគ្រូចៅអធិការវត្តកោះអណ្តែតដែលបានខិតខំរៀបចំអោយមានកម្មវិធីនេះឡើងដើម្បីបានសំណេះសំណាលនិងបានធ្វើទានដល់ប្រជាពលរដ្ឋខ្មែរនៅទីនេះហើយលោកលីមគីមសេងក៌បានដាំកូនឈើពីដើមប្រភទដើមរាំងភ្នំទុកនៅក្នុងបរិវេនវត្តកោះអណ្តែតផងដែរ៕អត្ថបទសឿសន

មើលពេញ

ទូតខ្មែរនៅម៉ាឡេស៊ី វៀតណាមនិងសិង្ហបូរីអន្តរាគមជួយពលរដ្ឋខ្មែរ៨នាក់

ភ្នំពេញ៖ក្រសួងការបរទសបានបញ្ជាក់ថាពលករខ្មែរ៨នាក់ត្រូវបានជួយអន្ត​រាគមន៍នៅប្រទេសម៉ាឡេស៊ី សិង្ហបូរីនិងវៀតណាមកាលពីថ្ងៃទី១៨ខែតុលាឆ្នាំ​២០១៧នេះបើយោងតាមលោកជុំសុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបញ្ជា្កក់តាមសារអេឡិចត្រ​និច​។ ១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និង រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន​៦​នាក់ ដូចមានរាយនាមខាងក្រោម៖ (១) ពលការិនី យូរ យឿន អាយុ៤០ឆ្នាំ និង (២) ស្វាមីឈ្មោះសុខ ថា អាយុ៤៤ឆ្នាំ មកពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានទៅធ្វើការក្នុងរោងចក្រឈើនៅប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៧ តាមរយៈមេខ្យល់។ ដោយសារពលការិនីមានជំងឺ អ្នកទាំងពីរបានទៅស្ថានទូតនៅថ្ងៃទី២០ ខែកញ្ញា ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានស្នើសុំអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឧបត្ថម្ភសំបុត្រយន្តហោះជូនអ្នកទាំងពីរ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង១៧:៣៥នាទី តាមជើងយន្តហោះMH762។ (៣) ពលការិនី សុរ៉ាន់ រ៉ុង អាយុ ៣៤ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅធ្វើការនៅហាងកាត់ដេរមួយកន្លែងក្នុងប្រទេស​ម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៧។ នៅថ្ងៃទី២៨ ខែកញ្ញា …

មើលពេញ

មន្ដ្រី៖មនុស្សចាស់ គឺជាធនធានដ៏មានសារសំខាន់បំផុត

រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណអភិបាល ខេត្តរតនគិរី ចាត់ទុកមនុស្សចាស់ គឺជាធនធានដ៏មានសារសំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ។ ការចាត់ទុកដូចនេះរបស់ ឯកឧត្តម ថង សាវុន គឺបានធ្វើឡើងនៅក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ ២០១៧ ក្រោមប្រធានបទ “សមាគមន៍មនុស្សចាស់ គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ គ្រួសារ និងសង្គមជាតិ” ហើយទិវានេះត្រូវបានរដ្ឋបាលខេត្តរតនគីរី រៀបចំធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧នេះ ។ ថ្លែងនៅក្នុងឱកាសនោះទៀតដែរ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះយើងអាចមើលឃើញថា មរតកទាំងអស់នេះមិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ ។ …

មើលពេញ

កម្ពុជាស្វាគមន៍ទេសចរបានជិត៤ម៉ឺននាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខែកញ្ញា

ខេត្តបន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែកញ្ញាឆ្នាំ២០១៧ភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន៣៧.៤៣៣នាក់។នេះបើតាមរបាយការណ៍ប្រជុំក្រុបប្រឹក្សាខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧​នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃនេះ។ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍មន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យនៅខែកញ្ញឆ្នាំ២០១៧នេះភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧មានភ្ញៀវទេសចរណ៍បរទេសមានចំនួន៣៧.៤៣៣នាក់បើគឹតជាមធ្យមក្នុង១ថ្ងៃមានចំនួន១.២៤៧នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧កន្លងទៅមានចំនួន៣៩.២៨៧នាក់គិតមធ្យម​មួយថ្ងៃ១.៣០៩នាក់គឺមានថយចុះ០៤,៧១ភាគរយ។ លោកបានបញ្ជាក់ថា៖ភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតលេងកាស៊ីណូនៅប៉ោយប៉ែតនៅខែកញ្ញាឆ្នាំ២០១៧នេះមានចំនួន៣៨.០៤៧នាក់គឹតមធ្យម១ថ្ងៃមានចំនួន១.២៦៨នាក់បើប្រៀបធៀបខែសីហាឆ្នាំ២០១៧មានចំនួន៣​៧.៥៣២នាក់មានការកើនឡើង០១,៣៧ភាគរយ។និងភ្ញៀវទេសចរចូលកំសាន្តតាមរម្មណ៍ដ្ឋាននានាមានចំនួន១២​២.១​៧៦នាក់ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកមានចំនួន១២២.០៦៨នាក់ និងភ្ញៀវបរទេសមានចំនួន១០៨នាក់។ភ្ញៀវស្នាក់នៅក្នុងខេត្តសរុបចំនួន១០.២៦៧នាក់ ខ្មែរចំនួន១០.០៨២នាក់ បរទេស១៨៥នាក់ហើយតំបន់ឧស្សាហកម្មទេសចរណ៍មានចំនួន២៦២កន្លែង៕(ប៊ុន ធឿន)

មើលពេញ