ទំព័រដើម / វប្បធម៌ (page 5)

វប្បធម៌

ក្រសួងវប្បធម៌នឹងចុះបោះបង្គោលព្រំដីប្រាសាទភ្នំជើងព្រៃដែលមានទំហំជិត១០០ហិចតា

ខេត្តកំពង់ចាម: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គ្រោងនឹងចុះសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម និងមន្ទីរពាក់ព័ន្ធ ដើម្បីបោះបង្គោលកំណត់ព្រំដីថែរក្សាកេរមត៌កបុព្វបុរសខ្មែរ គឺប្រាសាទប្រវត្តិសាស្រ្តភ្នំជើងព្រៃដែលមានទំហំ ៩៨ ហិកតា ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ នៅពេលឆាប់ៗខាងមុខនេះ។

មើលពេញ

កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ ដើម្បីអបអរមិត្តភាពបារាំង-កម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨

ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជា ដោយរួមសហការជា​មួយសភាពាណិជ្ជ​កម្មនិង​ឧស្សា​ហកម្មបារាំង-កម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌  វិទ្យាសាស្រ្ត និង​សេដ្ឋ​កិច្ចជាច្រើន

មើលពេញ

ទីទួលប្រាសាទបុរាណចំនួន៦កន្លែង ត្រូវបានគេរកឃើញនៅខេត្តក្រចេះនិងកំពុងរៀបចំអភិរក្ស

ខេត្តក្រចេះ៖ ការលើកឡើងរបស់ លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត នៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣មិនា លើកទី២០ នាព្រឹក ថ្ងៃទី១៣ មិនា បានមានប្រសាសន៍ឲ្យដឹងថា៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈតែងតែយកចិត្តទុកដាក់ ក្នុងការបំពេញការងារនិងភារៈកិច្ចរបស់ខ្លួនបានល្អប្រសើរទាំងបេតិកភណ្ឌ័រូបីយ៍ និងអរូបីយ៍ ដើម្បីឲ្យមានការអភិវឌ្ឍន៍តាមទិសដៅរបស់រាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ៖ លើសពីនេះមន្ត្រីជំនាញនៃមន្ទីរបានរកឃើញទីទួលប្រសាទបុរាណចំនួន៦កន្លែងផ្សេងទៀតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងកំពង់តែរៀបចំផែនការអភិរក្ស ។ ក្រៅពីនោះក៏នៅមានផ្ទាំងសិលាចរិកមួយចំនួនដែលបានស្រាវជ្រាវរកឃើញនៅតាមបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្ត ត្រូវបាននាំមករក្សាទុកនៅមន្ទីរ។ លោកប្រធានមន្ទីរបញ្ជាក់ថា៖ ទីទួលប្រាសាទបុរាណដែលមន្ត្រីជំនាញបានចុះស្រាវជ្រាវរកឃើញនោះមាន៖ទីទួលប្រាសាទទូកមាស, ទីទួលប្រាសាទទួលវិហ៊ារ , ទីទួលប្រសាទនាងម្លិៈ , ទីទួលប្រសាទក្របីខោល , ទីទួលប្រាសាទអន្លង់ក្រពើ , និងទីទួលប្រាសាទត្រពាំងបន្ទាយ ។ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឃឹម សារឹទ្ធ ដែលអញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯ.ឧ បានមានប្រសាសន៍ កោតសសើរដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងអនុវត្ត ការងារទៅតាមយុទ្ធសាស្រ្តបទដ្ធាននានា …

មើលពេញ

សម្ដេចហ៊ុនសែនចូលរួមទិវាវប្បធម៌ជាតិ៣ មីនា លើកទី២០ ឆ្នាំ២០១៨

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានអញ្ជើញចូលរួមទិវាវប្បធម៌ជាតិ៣ មីនា លើកទី២០ ឆ្នាំ២០១៨ ។ពិធីបិទមហោស្រពសិល្បៈយុវជន ទូទាំងប្រទេស និងការជួបជុំសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនី នារសៀលថ្ងៃទី០៦ មីនា នេះ នៅកោះពេជ្រ៕

មើលពេញ

គណៈប្រតិភូថៃនាយកដ្ឋានវិចិត្រសិល្បៈនិងបូរាណវិទ្យាទស្សនកិច្ចប្រាសាទបន្ទាយឆ្មារនិងប្រាសាទបន្ទាយទ័ព

ខេត្តបន្ទាយមានជ័យ៖គណៈប្រតិភូថៃមានមកពីនាយកដ្ឋានវិចិត្រសិល្បៈនិងបូរាណវិទ្យាបានចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៦ខែមីនាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

មើលពេញ

មន្ដ្រី៖សាសនិកអ៊ិស្លាមបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គមនៅកម្ពុជា 

ខេត្តកំពតៈ អ៊ិស្លាមកម្ពុជាបាន និងកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលទាំងកិច្ចការក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលសម្រាប់គ្រប់ដំណើរការអភិវឌ្ឍ។ នេះជាកិច្ចឆ្លើយរបស់បង ប្អូនសាសនិកអ៊ិស្លាមទៅនឹងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សិទ្ធិដ៏ទូលំទូលាយ ពិសេសលើការប្រណិប័តន៍តាមជំនឿសាសនា ទោះបីមិនមែនជាសាសនាផ្លូវការរបស់រដ្ឋក្តី។ ថ្លែងក្នុងពិធីបិទការប្រឡងសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិលើកទី២៧ កាលពីរសៀលថ្ងៃទី៤ ខែ មីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា អ៊ិស្លាមកម្ពុជាបាន និងកំពុងរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាលទាំងកិច្ចការងារក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូលសម្រាប់គ្រប់ដំណើរការអភិវឌ្ឍ។ ទាំងនេះជាការឆ្លើយតបរបស់បងប្អូនសាសនិកអ៊ិស្លាមចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់រាល់តម្រូវ និងភាពចាំបាច់ទាំងឡាយ។ នៅកម្ពុជារដ្ឋធម្មនុញ្ញកំណត់យកពុទ្ធសាសនាជាសាសនាផ្លូវការរបស់រដ្ឋ តែរាជរដ្ឋាភិបាលបានបើកទូលាយក្នុងការគោរពប្រណិប័តន៍ទៅតាមជំនឿសាសនារៀងៗខ្លួន។ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកលើទិដ្ឋភាពនោះ គណៈដឹកនាំជាន់ខ្ពស់អ៊ិស្លាមកម្ពុជា សហការជាមួយក្រសួងធម្មការតែងបើកពិធីប្រឡងសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិដើម្បីជ្រើសរើសបេក្ខ ជនជ័យលាភីទៅចូលរួមប្រឡងលំដាប់អន្តរជាតិរៀងរាល់ឆ្នាំ។ គិតដល់ការប្រឡងលើកទី២៧នាឆ្នាំនេះ លោកជំទាវមានកិត្តិយសបានចូលរួមជាអធិបតីតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រាំបីលើកមកហើយ។ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា យោងតាមអត្ថន័យស្រាយបញ្ជាក់ឱ្យដឹងដោយលោកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់អ៊ិស្លាមកម្ពុជា គឺអាល់គួរអានជាគម្ពីរដ៏ពិសិដ្ឋដែលបង្រៀនអ៊ិស្លាមសាសនិកឱ្យសាងអំពើល្អ ចេះសាមគ្គីប្រកបដោយសីលធម៌ បញ្ចៀសនូវរាល់អបាយមុខ ផ្សេងៗដូចគម្ពីររបស់សាសនាព្រះពុទ្ធ និងសាសនាដទៃទៀតដែរ។ ដូច្នេះ តំណាងឱ្យសម្តេចតេជោនាយក រដ្ឋមន្ត្រី …

មើលពេញ

៥ចំណុចដែលអ្នកគួរតែស្វែងយល់ មុនទៅទីក្រុងសេអ៊ូល

កូរ៉េ៖ទីក្រុងសេអ៊ូលគឺជារាជធានីធំបំផុតនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលវប្បធម៌នៃការកម្សាន្ត និងការស្រាវជ្រាវដ៏សំខាន់មួយនៅទ្វីបអាស៊ីដែលមានភាពរឹងមាំនៅក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ​ ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ​ សេវាកម្ម ការអភិវឌ្ឍ និងទេសចរណ៍។ ទីក្រុងសេអ៊ូលគឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតលំដាប់ទី 5 នៅក្នុងពិភពលោក។ ទីក្រុងនេះគឺស្ថិតនៅភាគពាយព្យនៃប្រទេសកូរ៉េខាងត្បូងដែលមានផ្ទៃដី 605,25 គីឡូម៉ែត្រការ៉េ ។ បើនិយាយពីវិស័យទេសចរណ៍វិញ ទីក្រុងនេះបានទទួលភ្ញៀវទេសចរអន្តរជាតិជាង 10 លាននាក់ក្នុងឆ្នាំ 2014 ផងដែរ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងទី 9 ដែលមានភ្ញៀវមកទស្សនាច្រើនបំផុតក្នុងពិភពលោកនិងជាអ្នករកប្រាក់ចំណូលធំជាងគេទី 4 ក្នុងវិស័យទេសចរណ៍។ ចំពោះចំណុចដែលគួឲ្យទាក់ទាញ នឹងបង្ហាញពីវប្បធម៌នៅក្នុងទីក្រុងសេអ៊ូលគឺឃើញមានប្រាំចំណុចដែលគួឲ្យចាប់អារម្មណ៍៖ ១.មនុស្សយន្តបំរើការងារនៅប្រលានយន្តហោះសេអ៊ូល៖នៅពេលដែលអ្នកទៅដល់ព្រលានយន្តហោះសេអ៊ូល អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលអ្នកឃើញមនុស្សយន្តជាអ្នកបំរើសេវាកម្មមួយចំនួនដែលសំរួលទៅដល់តម្រួវការរបស់អ្នកធ្វើដំណើរ។ គីមឈី៖គីមឈីនេះគឺផ្សំឡើងពីស្ពៃ លាយជាមួយ អំបិល ស្ករ ម្ទេស​ និងគ្រឿងផ្សំជាច្រើនទៀត ហើយវាគឺជាអាហារដែលពេញនិយមមែនទែននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េ។ បើតាមការស្រាវជ្រាបានឲ្យដឹងថាសំរាប់ប្រជនកូរ៉េម្នាក់គឺបានទទួលទានគីមឈីប្រហែល១៨គីឡូក្រាមក្នុងមួយឆ្នាំ។ ស៊ូស៊ី៖ស៊ូស៊ីបានក្លាយទៅជាអាហារមួយប្រភេទដែលមានដាក់លក់សឹងតែគ្រប់ហាងនៅក្នុងទីក្រុងសេអ៊ូលទៅហើយ ព្រោះប្រជាជនកូរ៉េញ៉ាំស៊ូស៊ីនេះធ្វើជាអាហារសម្រន់ ឬ ជាអាហាពេលព្រឹកតែម្ដង ហើយបើអ្នកបានទៅលេងទីក្រុងសេអ៊ូលហើយចង់ញ៉ាំស៊ូស៊ីនោះគឺវាមិនពិបាករកទេ។ ផ្លាកសញ្ញានៅតាមដងផ្លូវ៖នៅពេលដែលអ្នកបានទៅដល់ទៅក្រុងសេអ៊ូលអ្នកប្រាកដជាប្លែកភ្នែកជាមិនខាន ដោយនៅតាមដង់ផ្លូវនៅទីក្រុងសេអ៊ូលគ្រប់ហាងទាំងអស់ គឺមានដាក់ផ្លាកយីហោដាក់តំាង និងបំពាក់ជាច្រើនរួមទាំងផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ទំហំបន្ទប់សណ្ឋាគា និងតំលៃ៖បើអ្នកមិនដែលស្នាក់នៅសណ្ឋាគានៅក្នុងទីក្រុងសេអ៊ូល …

មើលពេញ

សម្តេចទៀ បាញ់ ប្រគល់សៀវភៅឯកសារវត្ថុបុរាណជូនសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប

សៀមរាប៖សៀវភៅកម្រងឯកសារពីវត្ថុបុរាណសិល្បៈខ្មែរដ៏កម្រមួយក្បាល ដែលទទួលបានពីសារមន្ទីរហ្គីមេ(GUIMET)នៃសាធារណរដ្ឋបារាំងត្រូវបានប្រគល់ជូនដល់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណនៅសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកនូវសៀវភៅកម្រងឯកសារពីវត្ថុបុរាណ សិល្បៈខ្មែរ ដ៏កម្រ ដែលទទួលបានពីសារមន្ទីរហ្គីមេ(GUIMET)នៃសាធារណរដ្ឋបារាំងទៅប្រគល់ជូនដល់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៅសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ “សៀវភៅកម្រងឯកសារមួយក្បាលនេះ មានសារៈសំខាន់ណាស់សម្រាប់ជាសម្បត្តិវប្បធម៌បុរាណខ្មែរយើង ដែលសៀវភៅនេះបានបាត់បង់នាសម័យដើម ដោយសាសង្គ្រាមរាំងជុល ការជីកកកាយរបស់ក្រុមទុច្ចរិក ឬ ដោយគ្រោះធម្មជាតិ ហើយត្រូវបានសារមន្ទីរហ្គីមេ(GUIMET)នៃសាធារណរដ្ឋបារាំង បានធ្វើការចងក្រងទុកជាឯកសារ ក្នុងសិក្សាស្រាវជ្រាវ និងស្វែងរកនូវវត្ថុបុរាណ”។ សម្តេចពិជ័យសេនាបានបន្តទៀតថា៖ សៀវភៅឯកសារនេះ គឺបានបង្ហាញអំពីវប្បធម៌សិល្បះខ្មែរ ប្រពៃណី ដែលខ្មែរយើងបានគោរពប្រតិបត្តិដែលមានជាយូលុងមកហើយ។ ម៉្យាងទៀតសៀវភៅនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមជំនាញអភិរក្សដ្ឋានអង្គរយើង ធ្វើការសិក្សា ស្រាវជ្រាវ ក្នុងការថែរក្សា អភិរក្សនូវរូបចន្លាកទាំងឡាយ ដែលបានខូចបាក់បែក ដើមី្បធ្វើការជួសជុល និងអភិរក្សឡើងវិញ សម្រាប់កូនចៅខ្មែរយើងជំនាន់ក្រោយ …

មើលពេញ

តំបន់ទេសចរក្រុងព្រះសីហនុជួបវិបត្តិអត់បន្ទប់ដេក

  ខេត្តព្រះសីហនុៈ ប្រធានមន្ទីរទេសចរណ៏ ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានមានប្រសាសន៏អោយដឹងថា ៖នៅក្នុងរយៈពេល បុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨នៅតាមតំបន់រម ណី យដ្ឋាន ភោជនីយដ្ឋាន ដែលជាកន្លែងកំសាន្តនានា នៅក្នុងខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរណ៏ ជាតិអន្តរជាតិមានចំនួនប្រមាណ៨៨០០០នាក់កើនឡើង8.50% ដែលតួរលេខនេះអាចបញ្ជាក់ អោយឃើញថា ចំនួនភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ មានការកើនឡើង ជាងពិធីបុណ្យ ចូល ឆ្នាំប្រពៃណីចិន – វៀតណាម ក្នុងឆ្នាំ ២០១៧ កន្លងមក ។

មើលពេញ

ភ្ញៀវទេសចរកុះករទៅបែរបន់លោកតាព្រហ្មរមណីយដ្ឋាននគរបាជ័យស្រុកកំពង់សៀមក្នុងឳកាសចូលឆ្នាំចិន

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ជាប់ខ្សែស្រឡាយចិនមួយថ្ងៃប្រហែលជាង១ពាន់នាក់បាននាំគ្នាចូលទៅក្នុងអាស្រមលោកតាព្រហ្ម ឬលោកប៉ាវកុងនៅខាងមុខរមណីយដ្ឋានប្រាសាទនគរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មើលពេញ